នាយក​រដ្ឋមន្ត្រី​កម្ពុជា​ចាប់​ផ្ដើម​ទស្សនកិច្ច​ផ្លូវ​ការ​ថ្ងៃ​ទី​១​នៅ​វៀតណាម

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​ចាប់​ផ្ដើម​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​ថ្ងៃ​ទី​១ នា​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​២៦ ធ្នូ ២០១៣។

ដោយ វោហារ ជាតិ
2013-12-26
RFA

ប្រទេស​វៀតណាម​គឺ​ជា​ប្រទេស​ទី​​២ បន្ទាប់​ពី​ប្រទេសជប៉ុន ដែល​លោក ហ៊ុន សែន ធ្វើ​ទស្សនកិច្ច​ក្រោយ​ពី​បាន​​​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​បន្ត បន្ទាប់​ពី​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ ដែល​បក្ស​ប្រឆាំង​មិន​ទទួល​ស្គាល់​លទ្ធ​ផល​ឆ្នោត ហើយ​កំពុង​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ និង​សុំ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង។

កាសែត​វៀតណាម ឈ្មោះ វៀតណាម ញីវ (Vietnam News) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ធ្នូ ថា ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា រយៈ​ពេល​បី​ថ្ងៃ ដែល​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន តាន់ យុង (Nguyen Tan Dung) រំពឹង​ថា ប្រទេស​ទាំង​ពីរ​នឹង​ពង្រឹង​និង​ពង្រីក​ចំណង​ប្រពៃណី​មិត្តភាព​ដ៏​ស្អិត​ល្មួត​ទៅ​អនាគត​បន្ត​ទៅ​ទៀត។ ជាពិសេស ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​យូរ​អង្វែង​លើ​គ្រប់​វិស័យ ដែល​ប្រទេស​ទាំង​ពីរ​ធ្លាប់​បាន​សហការ​ល្អ​ជាមួយ​គ្នា​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។

កាសែត​ដដែល​បន្ត​ថា ទំនាក់​ទំនង​ចំណង​​មិត្តភាព​កម្ពុជា-​វៀតណាម ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្លាស់ប្ដូរ​ទំនិញ​រវាង​គ្នា​និង​គ្នា គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១២ មក​ទល់​ពេល​នេះ បាន​កើន​ឡើង​ដល់​ទឹក​ប្រាក់ ៣.៣​លាន​លាន​ដុល្លារ។ ក្រៅ​ពី​នេះ វិនិយោគិន​វៀតណាម បាន​វិនិយោគ​នៅ​កម្ពុជា ក្នុង​ទឹក​ប្រាក់ ៣​លាន​លាន​ដុល្លារ វិនិយោគ​លើ​ផ្នែក​ធនធាន​រ៉ែ ប្រេង ឧស្ម័ន ទូរគមនាគមន៍ ធនាគារ និង​កសិ-ឧស្សាហកម្ម​ជាដើម។ ក៏​ប៉ុន្តែ​ជា​រឿយៗ បក្ស​ប្រឆាំង​បាន​រិះគន់​ថា ក្រុមហ៊ុន​វៀតណាម​ទាំង​នោះ​មក​បំផ្លាញ​ព្រៃ​ឈើ ធនធាន​ធម្មជាតិ និង​នាំ​ឲ្យ​មាន​ការ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ខ្មែរ និង​បណ្ដេញ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ពី​លំនៅឋាន និង​បណ្ដេញ​ចេញ​ពី​ដី​ធ្លី​របស់​ពួកគាត់​ដែល​ធ្លាប់​រស់​នៅ​សុខសាន្ត។

កាសែត​វៀតណាម សរសេរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈ​ពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៦ ធ្នូ ដល់​២៨ ធ្នូ ឆ្នាំ​២០១៣ នៃ​នាយករដ្ឋមន្ត្រី​កម្ពុជា​នេះ ភាគី​ទាំង​ពីរ​នឹង​ចុះ​ហត្ថលេខា​លើ​ឯកសារ និង​អនុស្សរណៈ​មួយ​ចំនួន ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និង​ព័ត៌មាន​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

3 Responses to "នាយក​រដ្ឋមន្ត្រី​កម្ពុជា​ចាប់​ផ្ដើម​ទស្សនកិច្ច​ផ្លូវ​ការ​ថ្ងៃ​ទី​១​នៅ​វៀតណាម"

  1. pingpong says:

    ១. ពេលវេលាសម្រាប់ប្រជាជាតិកម្ពុជាបានមកដល់ហើយ!! គ្រប់ភាគីទាំងអស់ត្រូវរួមគ្នាបណ្តេញហ៊ុនសែនពីអំណាច!! នេះជាឪកាសមាសសម្រាប់ប្រជាជាតិខ្មែរទាំងមូលដើម្បីផ្លាស់ប្តូរស្ថានភាពប្រទេស ឈានទៅភាពសំបូរសប្បាយ។ ប្រជាបាតុករទាំងអស់ រួមទាំងអ្នកនយោបាយពីគ្រប់ភាគីត្រូវតែអនុវត្តសកម្មភាពខាងក្រោមជាបន្ទាន់៖
    ២. ប្រជាបាតុករត្រូវតែបញ្ចុះបញ្ចូល អោយបុគ្គលិកនិងកម្មករនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចូលរួមធ្វើកូដកម្ម!!!
    ៣. ប្រជាបាតុករដល់វេលាចូលមកគ្រប់គ្រងតាមដងផ្លូវហើយ!!!
    ៤. ប្រជាបាតុករត្រូវដង្ហែរក្បួនទៅទួលក្រសាំងផ្ទះជនអប្រិយហ៊ុនសែន ដើម្បីអំពាវនាវអោយអង្ករក្ស ហ៊ុនសែនទម្លាក់អាវុធចុះនិងឈប់ធ្វើជាទាសកររបស់ហ៊ុនសែនតទៅទៀត គួរត្រឡប់មកធ្វើជាកងទ័ពជាតិវិញ!! និងឃាត់ខ្លួនមេអង្គរក្សហ៊ីងប៊ុនហៀងហៅអាខ្មៅ ដើម្បីយកមកកាត់ទោស!! អង្ករក្ស ទាំងអស់ត្រូវក្រោកឈរឡើងការពារប្រជារាស្រ្ត គឺអ្នកត្រូវប្រឆាំងហ៊ុនសែនចាប់ផ្តើមពីម្នាក់ឡើងទៅ!!
    ៥. ប្រជាបាតុករត្រូវនាំគ្នាទៅទូលថ្វាយព្រះមហាក្សត្រអោយដកតំណែងជនអប្រិយហ៊ុនសែនចេញ និងដាក់លោកស ខេងជានាយករដ្ឋមន្រ្តីស្តីទី ដើម្បីរៀបចំការបោះឆ្នោតឡើងវិញក្នុងរយៈពេលមួយឆ្នាំទៀត!!!
    ៦. លោកស ខេង និងមេដឹកនាំគណៈបក្សសង្រ្គោះជាតិ និងមេដឹកនាំភាគីពាក់ព័ន្ធទាំងអស់ត្រូវតែពិភាក្សាគ្នារៀបចំប្រទេសជាតិឡើងវិញ!!
    ៧. កងទ័ព បូលីស អាវុធហត្ថ មន្រ្តីរាជការ ទាំងអស់ត្រូវស្តាប់លោកសខេងនិងលោកសមរង្សី ដើម្បីគ្រប់គ្រងស្ថានការប្រទេស!! យើងដាច់ខាតត្រូវតែបណ្តេញជនទុរយសហ៊ុនសែនហើយ ពីព្រោះហ៊ុនសែនបានប្រមាថមើលងាយយើង៣០ឆ្នាំហើយ!!!
    ៨.បើអស់លោកមិនចាត់ការនៅពេលនេះទេ!! អស់លោកពិបាកនឹងចាត់ការហ៊ុនសែនឬ អូសបន្លាយពេលគ្មានប្រយោជន៍រាប់ឆ្នាំតទៅមុខទៀត ហើយជនអប្រិយហ៊ុនសែនមានចរិកពាលនឹងចាត់ការអ្នកជាមិនខាន!! នេះជាឪកាសមាសសម្រាប់គ្រប់ភាគីទាំងអស់ដែលត្រូវហ៊ុនសែនប្រមាថមើលងាយសឹងមួយជីវិតទៅហើយ!! ជាពិសេសហ៊ុនសែនបានស៊ុមគ្រលំជាមួយយួន ប្រឆាំងនឹងព្រះមហាក្សត្រខ្មែរតាំងពីសម័យអង្គរមក!!

  2. Kon Khmer says:

    នេះគេហៅថា នាយករដ្ឋមន្រ្តីខុសច្បាប់ ទើបត្រឹមត្រូវ…!
    ចំណែកការដែលហុ៊ន សែនទៅយួននោះ គឺទៅយកក្បួនយុទ្ធសាស្រ្តមកបង្ក្រាបក្រុមប្រឆាំង និងទៅទទួលការព្រមាន និងស្តីបន្ទោសពីចៅហ្វាយ…!

  3. កុនខ្មែរ says:

    ពេលនេះជាពេលដែលលោក ស ខេងជានាយករដ្ឋមន្រ្តីចាំផ្ទះពិតជាសាកសមបំផុត សំរាប់រក្សាសន្តិ
    សុខប្រទេសជាតិបច្ចប្បន្ន។