ដោយ៖ នួន បូរិន
ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
មនុស្សប្រមាណជាង១០ម៉ឺននាក់ បានចូលរួមហែក្បួនបាតុកម្ម ជាមួយគណបក្សសង្គ្រោះជាតិ ហើយភាគច្រើនជាក្រុមកម្មករ ដែលតវ៉ាសុំដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ តវ៉ាសុំឲ្យមានការបោះឆ្នោតឡើងវិញ និងជំរុញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។
ក្បួនបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ត្រូវឆ្លងកាត់ផ្លូវសំខាន់ៗមួយចំនួន ដោយចេញពីទីលានប្រជាធិបតេយ្យ តាមផ្លូវ១០៨ រហូតដល់កែងផ្លូវព្រះអង្គអេង (១៣) បត់ស្តាំ កាត់ផ្សារចាស់ ឆ្ពោះទៅផ្សារកណ្តាល ដល់កែងវិថីតេជោដំឌិន បត់ស្តាំ ឆ្លងកាត់មហាវិថីព្រះនរោត្តម រហូតដល់កែងផ្លូវប៉ាស្ទ័រ (៥១) បត់ឆ្វេង រហូតដល់កែងផ្លូវកែវជា (១៨៨) បត់ស្តាំរហូតដល់ឆ្លងមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅតាមវិថីឧញ៉ាទេពផន (១៨២) កាត់ផ្សារអូរឬស្សី ដល់រង្វង់មូលនាងគង្ហីង បត់តាមផ្លូវ១៦៩ កាត់វិទ្យាល័យបាក់ទូក រហូតដល់កែងមហាវិថីកម្ពុជាក្រោម បត់ស្តាំ រហូតដល់កែងមហាវិថីព្រះមុនីវង្ស បត់ឆ្វេង ដល់កែងវិថីក្រមូនសបត់ស្តាំ ដល់កែវផ្លូវ៦១ បត់ឆ្វេង ចូលទីលានប្រជាធិបតេយ្យវិញ។
នេះជាការធ្វើបាតុកម្ម ចូលដល់ថ្ងៃទី១១ របស់គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោកសម រង្ស៊ី និងលោក កឹម សុខា ប្រធាននិងអនុប្រធានរបស់គណបក្សប្រឆាំងធំនេះ ក្នុងការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លាលែងពីតំណែង៕
សរសេរមកកាន់លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com
១. ពេលវេលាសម្រាប់ប្រជាជាតិកម្ពុជាបានមកដល់ហើយ!! គ្រប់ភាគីទាំងអស់ត្រូវរួមគ្នាបណ្តេញហ៊ុនសែនពីអំណាច!! នេះជាឪកាសមាសសម្រាប់ប្រជាជាតិខ្មែរទាំងមូលដើម្បីផ្លាស់ប្តូរស្ថានភាពប្រទេស ឈានទៅភាពសំបូរសប្បាយ។ ប្រជាបាតុករទាំងអស់ រួមទាំងអ្នកនយោបាយពីគ្រប់ភាគីត្រូវតែអនុវត្តសកម្មភាពខាងក្រោមជាបន្ទាន់៖
២. ប្រជាបាតុករត្រូវតែបញ្ចុះបញ្ចូល អោយបុគ្គលិកនិងកម្មករនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចូលរួមធ្វើកូដកម្ម!!!
៣. ប្រជាបាតុករដល់វេលាចូលមកគ្រប់គ្រងតាមដងផ្លូវហើយ!!!
៤. ប្រជាបាតុករត្រូវដង្ហែរក្បួនទៅទួលក្រសាំងផ្ទះជនអប្រិយហ៊ុនសែន ដើម្បីអំពាវនាវអោយអង្ករក្ស ហ៊ុនសែនទម្លាក់អាវុធចុះនិងឈប់ធ្វើជាទាសកររបស់ហ៊ុនសែនតទៅទៀត គួរត្រឡប់មកធ្វើជាកងទ័ពជាតិវិញ!! និងឃាត់ខ្លួនមេអង្គរក្សហ៊ីងប៊ុនហៀងហៅអាខ្មៅ ដើម្បីយកមកកាត់ទោស!! អង្ករក្ស ទាំងអស់ត្រូវក្រោកឈរឡើងការពារប្រជារាស្រ្ត គឺអ្នកត្រូវប្រឆាំងហ៊ុនសែនចាប់ផ្តើមពីម្នាក់ឡើងទៅ!!
៥. ប្រជាបាតុករត្រូវនាំគ្នាទៅទូលថ្វាយព្រះមហាក្សត្រអោយដកតំណែងជនអប្រិយហ៊ុនសែនចេញ និងដាក់លោកស ខេងជានាយករដ្ឋមន្រ្តីស្តីទី ដើម្បីរៀបចំការបោះឆ្នោតឡើងវិញក្នុងរយៈពេលមួយឆ្នាំទៀត!!!
៦. លោកស ខេង និងមេដឹកនាំគណៈបក្សសង្រ្គោះជាតិ និងមេដឹកនាំភាគីពាក់ព័ន្ធទាំងអស់ត្រូវតែពិភាក្សាគ្នារៀបចំប្រទេសជាតិឡើងវិញ!!
៧. កងទ័ព បូលីស អាវុធហត្ថ មន្រ្តីរាជការ ទាំងអស់ត្រូវស្តាប់លោកសខេងនិងលោកសមរង្សី ដើម្បីគ្រប់គ្រងស្ថានការប្រទេស!! យើងដាច់ខាតត្រូវតែបណ្តេញជនទុរយសហ៊ុនសែនហើយ ពីព្រោះហ៊ុនសែនបានប្រមាថមើលងាយយើង៣០ឆ្នាំហើយ!!!
៨.បើអស់លោកមិនចាត់ការនៅពេលនេះទេ!! អស់លោកពិបាកនឹងចាត់ការហ៊ុនសែនឬ អូសបន្លាយពេលគ្មានប្រយោជន៍រាប់ឆ្នាំតទៅមុខទៀត ហើយជនអប្រិយហ៊ុនសែនមានចរិកពាលនឹងចាត់ការអ្នកជាមិនខាន!! នេះជាឪកាសមាសសម្រាប់គ្រប់ភាគីទាំងអស់ដែលត្រូវហ៊ុនសែនប្រមាថមើលងាយសឹងមួយជីវិតទៅហើយ!! ជាពិសេសហ៊ុនសែនបានស៊ុមគ្រលំជាមួយយួន ប្រឆាំងនឹងព្រះមហាក្សត្រខ្មែរតាំងពីសម័យអង្គរមក!!
អ្នកនយោបាយគួរតែកុំឈ្លៀតឧកាសយកកម្មករធ្វើជាខែលអាណិតគ្នាផងប្រយ្នត័គា្នដាច់បាយ
ឬអស់ការងារធ្វើ។កម្មករធ្វើបាតុកម្មរឿងដំឡើងប្រាក់ឈ្នួលតែបែរជាមានគណបក្សសង្រ្គោះជាតិ
ទៅលូកដៃកកូរកកាយបន្លំយកប្រជាប្រិយ៏ភាពហើយដើរស្រែកក្នុងហ្វូងកម្មករឲ្យក្លាយជាបាតុកម្ម
ទំលាក់ហ៊ុនសែនទៅវិញបើសិនជាអ្នកស្នេហាជាតិពិតប្រាកដត្រូវបែងចែកបាតុកម្មជា២ផែន
ជាមួយនឹងគោលបំណងជាក់លាក់និងជួយស្វែងរកដំណោះស្រាយជូនបងប្អូនកម្មករយើងដោយ
ឈរលើសច្ចះភាពនោះទើបប្រជាជនគាត់មើលឃើញនូវអំពើល្អរបស់គណបក្សសង្រ្គោះជាតិហើយគាត់
បន្តរគាំទ្រគណបក្សនេះតទៅទៀត។