ដោយ៖ ស៊ុន ណារិន
ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដឹកនាំគណៈប្រតិភូទៅប្រទេសវៀតណាម ដើម្បីជួបសមភាគីក្នុងការចុះហត្ថលេខាលើឯកសារមួយចំនួន។
ដំណើរទស្សនកិច្ចទៅប្រទេសជិតខាងនេះ គឺចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែធ្នូ ខណៈដែលបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ និងចលនាតវ៉ារបស់កម្មករទាមទារការដំឡើងប្រាក់ឈ្នួល កំពុងពុះកញ្ជ្រោល។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ឲ្យដឹងថា កម្ពុជា និងវៀតណាម នឹងចុះហត្ថលេខាលើឯកសារមួយចំនួន រួមមាន៖ ១)កិច្ចសម្របសម្រួលពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងវៀតណាម ឆ្នាំ២០១៤-២០១៥ ២)កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរទំនិញ ៣)សន្ធិសញ្ញាស្តីពីបត្យាប័ន ៤)កិច្ចព្រមព្រៀងឥណទានសម្បទាន ៥)ផែនការសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា កម្ពុជានិងក្រសួងអប់រំ និងបណ្តុះបណ្ដាលនៃប្រទេសវៀតណាម ៦)ផែនការសហប្រតិបត្តិការ ស្តីពីព័ត៌មានរវាងក្រសួងព័ត៌មាន ៧)ផែនការសហប្រតិបត្តិការឆ្នាំ២០១៤រវាងក្រសួងមហាផ្ទៃ កម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៨)អនុស្សរណៈនៃការយោគយល់គ្នាស្តីពីផែនការសហប្រតិបត្តិការ រវាងបណ្ណសារដ្ឋានជាតិ នៃទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា និងសាកលវិទ្យាល័យហាណូយនៃក្រសួងកិច្ចការផ្ទៃក្នុងនៃប្រទេស វៀតណាម។
សេចក្តីប្រកាសព័ត៌មានបន្តថា លោក ហ៊ុន សែន ក៏នឹងជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានាធិបតីវៀតណាម និង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។
គណៈប្រតិភូដែលអមដំណើរនាយករដ្ឋមន្ត្រីរួមមាន លោកហោ ណាំហុង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកអូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាជិក រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
wishes u for good luck – good trips – good health , live long
ជូនពរអោយធ្លាក់យន្តហោះ អាងាប់
លោកហ៊ុនសែនបានខិតខំប្រឹងប្រែងធ្វើការសម្រាប់ប្រទេសជាតិ ខណៈពេលដែលលោកសមរង្ស៊ី កំពុងព្យាយាមបំផ្លាញប្រទេសជាតិ។
Hun Sen is doing something that can cause Sam Rainsy to have heart attacked.
He works hard for his own family , own power , and nothing for Cambodian people.
So pity all people of Kingdom of Wonder !!!
I think Hun sen never love his people never think about living,
អញចង់ងាប់អាណាចង់អោយអញរស់។រស់ធើអីបើគាស្អប់ម្លឹងៗ
Please do not love Vietnam.look back to the past .Vietnam never regard Cambodia as good friend.they allways want Cambodia land if they can someday.
ngor heaw,victory khmerះបិទមាត់ឯងទាំងពីរណាក់។អញអោយគេបាញ់ឯងចោលអាឡូវ
បើសិនទៅជាទៅមិនត្រឡប់មកវិញក៍កាន់ល្អសំរាប់ប្រជាពលរដ្ឋខ្មែរ។