សហជីព​៖ កម្មករ​ផ្ទុះ​បាតុកម្ម​កាន់តែ​រាលដាល​ធំ និង​មាន​ការបិទផ្លូវ នៅថ្ងៃនេះ​

ដោយ៖​ ថុល ស្រីលក្ខណ៍ និង​ អ៊ឹង ប៊ុនថន​
ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​មន្ត្រី​សហជីព ឲ្យដឹងថា កម្មករ​ផ្ទុះ​ការតវ៉ា​កាន់តែច្រើន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​មាន​កម្មករ​ប្រមាណ​ពី ៣០ ទៅ ​៤០​ម៉ឺន​នាក់ ចូលរួម ខណៈ​ដែល​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​ចូល​រួម​ដឹក​នាំ​ការធ្វើ​បាតុកម្ម​នេះ​។​

​បាតុកម្ម​ទ្រង់ទ្រាយ​ធំ បានចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ រួមមាន ខេត្ត​កណ្តាល កំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង និង​ខេត្ត​ស្វាយរៀង​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ កម្មករ​ជាង​១​ម៉ឺន​នាក់​មកពី​រោងចក្រ​ផ្សេងៗ​គ្នា ក្នុង​ខេត្ត​កំពង់ឆ្នាំង បាន​ជិះ​រថយន្ត​ហែរ​ក្បួន ជាមួយ លោក កឹម សុខា មក​ជុំគ្នា​នៅ​ខេត្ត​កំពង់ស្ពឺ​ ខណៈ​លោក សម រង្ស៊ី ដឹកនាំ​កម្មករ រោងចក្រ​ឃ្យូ​អឹម រោងចក្រ​សាំង​វូ និង​រោងចក្រ​សា​ព្រី​ណា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​។​

​មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ឃ្លាំ​មើល​សកម្មភាព​នេះ លោក  ម៉ាន់ សេង​ហាក់ បានឲ្យដឹងថា រហូតមកដល់​ម៉ោង​៩​ព្រឹក កម្មករ​បាន​ដង្ហែ​ក្បួន​ទៅ​តំបន់​រោងចក្រ​ព្រៃ​ឡ នៅ​ជិត​ភ្នំ​ឧដ្ដុង ខេត្ត​កំពង់ស្ពឺ បន្ទាប់ពី​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៥​ជិត​២​ម៉ោង កាលពី​ព្រឹក​មិញ​នេះ​ ៖ “​ដោយសារតែ​មាន​សំនូមពរ​ពី​បងប្អូន​កម្មករ ឲ្យ​បាតុករ​ដែល​នៅ​រោងចក្រ​ផ្សេងៗ ទៅ​ជួយ​ផង អញ្ជឹង​បងប្អូន​ដែល​ជា​កម្មក​រ​នោះ គាត់​លឺ​អញ្ជឹង គាត់​ក៏​បបួល​គ្នា​ទៅ ហើយ​ក៏​នាំ​លោក កឹម សុខា ទៅ​ជាមួយ​ដែរ​”​។​

​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មានប្រសាសន៍ថា មូលហេតុ​ដែល​គាត់​ចូលរួម​បាតុកម្ម​ជាមួយ​កម្មករ​នៅពេលនេះ ដោយសារ​មើលឃើញ​ពី​ស្ថានភាព​លំបាក​របស់​កម្ម​ក​រ​។ លោក​ថា ប្រាក់ខែ​១៦០​ដុល្លារ​នេះ ​គឺ​មិន​ច្រើន​នោះ​ទេ រដ្ឋាភិបាល​គួរតែ​ដំឡើង​ឲ្យ​កម្មករ ហើយ​បើ​មិន​មាន​លទ្ធភាព​ទេ សូម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញ​ពី​ដំណែង ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ ៖ “​ចំនុច​ទី​មួយ​យើង​ឃើញថា ជីវភាព តម្លៃ​ទំនិញ នៅ​ស្រុក​ខ្មែរ​ថ្លៃ​ណាស់ ៩៥​ដុល្លារ​កម្មករ​មិន​អាច​រស់​បាន​ទេ នេះ​ជា​ចំនុច​សំខាន់ ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជីវភាព សេដ្ឋកិច្ច​នៅ​ស្រុក​ខ្មែរ ហើយ​ដែល​អស់លោក​មាន​បាន​គ្រប់​គ្នា​នោះ អស់លោក​ដឹង​ហើយ តើ​លោក​ចាយ​ប៉ុន្មាន ហើយ​ឲ្យ​កម្មក​រចាយ ៩៥​ដុល្លារ តើ​ចាយ​យ៉ាងម៉េច បញ្ហា​ភាពជាក់ស្តែង​។ បញ្ហា​ទី​២ យើង​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិតខាង សូម្បី​តែ​ស្រុក​យួន ដែល​ជា​ស្រុក​កុ​ម្មុយ​និស្ត​ក្តី ក៏​គេ​បាន ១៧០​ដុល្លារ​ជាង​ដែរ​”​។​

​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា លោក ជា មុនី មានប្រសាសន៍ថា នៅ​ថ្ងៃ នេះ​កម្មករ​មកពី​ខេត្ត​ចំនួន​៥ បាន​ផ្ទុះ​ការតវ៉ា ដោយ​ដង្ហែ​​ក្បួន​តាម​ផ្លូវ​ជាតិ​មួយ​ចំនួ​ន​។ លោក​ថា ថៅកែ​រោងចក្រ​ត្រូវតែ​វិល​មក​តុ​ចរចារ​វិញ​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដល់​កម្មករ​ ៖ “​រីឯ​នៅ​ផ្លូវជាតិ​លេខ​១​នោះ វា​មាន​រោងចក្រ​ក្បាលកោះ ​ផ្តុំ​ក្បាល​គ្នា ជុំៗ​គ្នា​ទៅ​អញ្ជឹង​ផ្ទុះ​ទាំងអស់ រីឯ​នៅ​ផ្លូវជាតិ​លេខ​២​វិញ ម្តុំ​ចាក់អង្រែនេះ ផ្លូវជាតិ​លេខ​២១ ផ្ទុះ​បាតុកម្ម​ទាំងអស់ ជាទូទៅ​ផ្ទុះ​នេះ​គឺ​អហិង្សាៗ ប៉ុន្តែ​កម្មករ​នោះ គឺ​គាត់​ដើរ​ទៅ​គោះ​ទ្វារ តាម​បណ្តា​រោងចក្រ​តុ​កៗ​គ្នា​គាត់ គាត់​ប្រាប់ថា​ដល់​ពេលវេលា​ហើយ ទាមទារ​បៀវត្ស អញ្ជឹង​ថៅកែ​រោងចក្រ​ត្រូវតែវិ​ល​មក​រកតុ​ចរចា ជា​ការប្រសើរ​”​។​

​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា បានឲ្យ​ដឹង​ដែរថា កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​បន្ត​កូដកម្ម​ជាធម្មតា​។ លោក​ថា ដោយ​ឡែក​​កម្មករ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តៃ​សេង ​ប្រមាណ​១​ម៉ឺន​នាក់​បាន​បិទ​ច្រក​ផ្លូវ​ចេញ​ចូល​ក្នុង​តំបន់​នេះ មិន​ឲ្យ​ឡាន​ដឹក​ទំនិញ​ចេញចូល​នោះ​ទេ។

គណៈកម្មការ​ប្រឹក្សា​ការងារ​កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៣ បានសម្រេច​ដំឡើង​ប្រាក់​ឈ្នូល​អប្បបរមា ដែល​ត្រូវ​អនុវត្ត​តាម​គោលការណ៍​ដូចខាងក្រោម ៖ ពី​ឆ្នាំ​២០១៤ ដល់ ២០១៨ ដំឡើង​ពី​៨០​ដុល្លារ​ទៅ​១៦០​ដុល្លារ​សម្រាប់​កម្មករ​ពេញសិទ្ធិ និង​ពី​៧៥​ដុល្លារ​ទៅ​១៥៥​ដុល្លារ​សម្រាប់​កម្មករ​សាកល្បង​។ ឆ្នាំ​២០១៤ ប្រាក់​ឈ្នួល​ត្រូវបាន​ដំឡើង​ចំនួន​១៥​ដុល្លារ ឆ្នាំ​២០១៥ ត្រូវ​ដំឡើង​ចំនួន​១៥​ដុល្លារ ឆ្នាំ​២០១៦ ត្រូវ​ដំឡើង​ចំនួន​១៦​ដុល្លារ ឆ្នាំ​២០១៧ ត្រូវ​ដំឡើង​ចំនួន​១៧​ដុល្លារ និង​ឆ្នាំ​២០១៨ ត្រូវ​ដំឡើង​១៧​ដុល្លារ​៕

សូមសរសេរមកកាន់ អ្នកនាង ​ថុល ស្រី​លក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

6 Responses to "សហជីព​៖ កម្មករ​ផ្ទុះ​បាតុកម្ម​កាន់តែ​រាលដាល​ធំ និង​មាន​ការបិទផ្លូវ នៅថ្ងៃនេះ​"

  1. Anonymous says:

    95$ / month less than cpp staffs one person eat breakfast (kuy teav and coffee with milk) one time before go to work. Oh ! poorest and poorest people in Kingdom of Wonder !!!

  2. bol says:

    យើងយល់ថា បើសិនជាយើងគិតថា ការចំណាយប្រាក់ខែនៅពេលនេះ ឲ្យដល់ ១៦០ ដុល្លា វាចប់បញ្ហា នោះវាមិនជាអ្វីទេ។ តែការទាមទារនេះ នឹងពុំមានព្រំដែន ទេ។ នៅថ្ងៃស្អែក ពួកក្រុមអាជីវករលើខ្នងកម្មករ វានឹងដុតរឿងនេះជារៀងរាល់ថ្ងៃ។ លោកថៅកែដែលបានចំណាយលុយរាប់លានដុល្លា ត្រូវពួកអាក្បាលខូចនេះ វាចងលោកថៅកែឲ្យនៅក្នុងខ្នោះរបស់វា ជារៀងរហូត ព្រោះស្រុកខ្មែរបានក្លាយជាស្រុកអនាធិបតេយ្យហើយ អ្វីៗគេដោះស្រាយតាមរយៈបាតុកម្មគាបសង្កត់។
    តាមយោបលខ្ញុំវិញនៅពេលនេះ គួរតែលោកថៅកែ រកវិធីណាមួយ ដកខ្លួនទៅរកស៊ីនៅប្រទេសណាដែលប្រជាជនគេ ចេះគោរពច្បាប់ ប្រទេសដែលគ្មានពួកនយោបាយដូចខ្មែរនេះ ទើបបានសុខ។
    យើងចាំឲ្យ ល្បង រ៉ុង ឈុន អាត់ ធន់ សម រង្ស៊ី កឹម សុខា វាបើកហាងនំបញ្ចុកសាកល៎មើល ដើម្បីចិញ្ចឹមកម្មករ ម្តងវិញ ទើបដឹងថា រាស្ត្រខ្មែរសុខក្សេមក្សាន្ត យ៉ាងណា។

  3. kh says:

    va te faire enculer ah bol…on sait que tu es un partisant de cpp …ah thok teap.

  4. ប្រជាពលរដ្ឋ says:

    ថៅ កែ រោងចក្រ ចង់មក រកស៊ី នៅស្រុកខ្មែរ ច្រើន ,。 កុំ អោយមាន ពុករលួយ ក្រោម តុ !!

    អ្នក នយោបាយ កុំ គំរាម តុលាការ ! អ្នក នយោបាយ កុំ យកលុយសេដ្ឋកិច្ច រដ្ឋ ធ្វើ នយោបាយ !

  5. NAVY says:

    ក្រុមឯកឧត្តម ធា គ្រុយ និងអ្នកស្រី គាត ភួង ពុករលួយជាប្រព័ន្ធដុះស្លែនៅក្រសួងសុខាភិបាលស្អុយគគ្រុក

  6. kh says:

    វាមិនអាចម៍ទេ អា​បុល អើយ ដល់ដំណាក់កាលនេះហើយពលរដ្ឋស្រែកជេរបណ្ដេញអាខ្វាក់ឲ្យចេញ
    ពីអំណាចពេញប្រទេសរៀងរាល់ថ្ងៃហើយ ហ្អែងនៅខំកាងការពារវាទៀត បើអញទាយមិនខុសទេហ្អែងហ្នឹងក៍ជាអាមន្ត្រីលួចជាតិម្នាក់ដែរ មេចមែនទេ?