កម្មករ បិទ​ផ្លូវ​មួយ​ចំហៀង សម្រាប់​ឆ្លងកាត់​ស្ពាន​អាកាស​ប្រាំពីរ​មករា​​

ដោយ៖​ ញឹម សុខន​
ថ្ងៃសុក្រ ទី27 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

កម្មករ បិទ​ផ្លូវ​មួយ​ចំហៀង សម្រាប់​ឆ្លងកាត់​ស្ពាន​អាកាស​ប្រាំពីរ​មករា​ នៅព្រឹកថ្ងៃសុក្រនេះ/ញឹម សុខន

កម្មករ បិទ​ផ្លូវ​មួយ​ចំហៀង សម្រាប់​ឆ្លងកាត់​ស្ពាន​អាកាស​ប្រាំពីរ​មករា​ នៅព្រឹកថ្ងៃសុក្រនេះ/ញឹម សុខន

កម្មករ បិទ​ផ្លូវ​មួយ​ចំហៀង សម្រាប់​ឆ្លងកាត់​ស្ពាន​អាកាស​ប្រាំពីរ​មករា ឆ្ពោះ​មក​រាជធានី​ភ្នំពេញ ខណៈ​កម្មករ​រាប់ពាន់​នាក់​ទៀត កំពុង​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​ការងារ​។​

​កម្មករ បាន​ទុក​ផ្លូវ​មួយ​ចំហៀង​នៅលើ​ស្ពាន​អាកាស​ប្រាំពីរ​មករា ដើម្បី​ធ្វើ​ដំណើរ​។

​កម្មករ​រាប់​រាប់ពាន់នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ ម៉ោង​ជិត​១០​នេះ បាន​កំពុង​ប្រមូលផ្តុំ​នៅ​ខាង​មុខ​ក្រសួង​ការងារ ផ្លូវ​សហព័ន្ធរុស្ស៊ី ដោយ​ជំរុញ​ឲ្យមាន​ការដំឡើ​ង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ចំនួន​១៦០​ដុល្លារ​។​

​កម្មករ ដែល​ប្រមូលផ្តុំ​នេះ មកពី​រោងចក្រ​ផ្សេងៗ​នៅ​រាជធានី​ភ្នំពេញ​។​នេះ​ជា​ថ្ងៃទី​៣​ហើយ ដែល​កម្មករ បាន​ធ្វើ​បាតុកម្ម​ទាមទា​រ​ដំឡើង​ប្រាក់​ឈ្នួល​៕

(ទិដ្ឋភាពលើស្ពាន៧មករា / រូបភាពដោយ ញឹម សុខន)

​សរសេរ​មកកាន់ លោក ញឹម សុខន តាមរយៈ​sokhorn@vodhotnews.com

What Next?

Recent Articles

5 Responses to "កម្មករ បិទ​ផ្លូវ​មួយ​ចំហៀង សម្រាប់​ឆ្លងកាត់​ស្ពាន​អាកាស​ប្រាំពីរ​មករា​​"

  1. កុនខ្មែរ says:

    តែប៉ុណ្ណេះសម្តេចបានល្បីទៀតហើយពីព្រោះសម្តេចចង់ល្បីយូរណាស់មកហើយ។

  2. Bora says:

    កុំខ្វល់សុំសេវាសុខភាពបេឡាជាតិ នឹងរបបសង្គម សេវារបស់ក្រសួងការងារនេះតិចតួចណាស់ មិនរួចថ្លៃជិះម៉ូតូឌុបទៅមកផង សុំអោយក្រុម ហ៊ុន សហគ្រាសឈប់បង់លុយអោយរបបសង្គម និងក្រសួងនេះទៀតទៅ លោកពេជ្រ សោភ័ណ ដន្លងសម្តេច យកលុយ​​ទិញឡានថ្មីទំ​នើបៗអស់ហើយ ហ៊ុន សែន អើយចុះចេញទៅ!

  3. ការពិត says:

    បើរដ្ឋាភិបាលចិត្តសឿងហ៊ានតំឡើងប្រាក់ខែគោលឲ្យកម្មករ១៦០ដុល្លាមែនគឺរដ្ឋាភិបាលនឹង
    អាចគ្រប់គ្រងសភាពការនយោបាយបានស្ទើរតែ៨០%ទៅ៩០%ម្យ៉ាងទៀតគឺអាចទប់ស្កាត់
    ការចំណាកស្រុកទៅរកការងារនៅក្រៅប្រទេសផងហើយអ្នកវិនិយោគិនក៏ងាយស្រួលរកកម្មករ
    សំរាប់បំរើការក្នុងរោងចក្រផងលើសពីនេះទៀតថែមទាំងជួយជំរុញការងារផលិតកម្មឲ្យរីកចំរើន
    លូតលាស់កាន់តែខ្លាំងជាងមុនកម្មករក្តីគ្រួសារគេក្តីនឹងមានទឹកចិត្តរីករាយគេនឹងនាំគ្នាចូល
    ធ្វើការឈប់ធ្វើបាតុកម្មបំរើគណបក្សនយោបាយណាទៀតជាមិនខានព្រោះពេលនោះគេនឹងខិត
    ខំថែរក្សាឆ្នាំងបាយគេឲ្យបានល្អជាមិនខាន។

  4. Anonymous says:

    បើម្ចាស់វិនិយោគបឹតឈប់នៅស្រុកខ្មែរ គឺអត់ស៊ីទាំងអស់មិនមែនកម្មករនោះទេ គឺអាពុករលួយស៊ីភីភីនាំគ្នាស៊ីបាយកកទៀតហើយគឺលែងហ៊ឺហា
    ចូលហាងរាល់ថ្ងៃទៀតហើយមែនទេ ហា!ហា!ពួកអាឈ្លើងក៏អត់ឈាមបឺតពីវិនិយោគទៀតហើយ!!!!!