Friday, 27 December 2013
គឹម សារុំ
ភ្នំពេញ ប៉ុស្តិ៍
បន្ទាយមានជ័យៈ ព្រះកេសបដិមាធ្វើអំពីថ្មមួយព្រះអង្គត្រឹមកត្រូវពលរដ្ឋនៅស្រុកស្វាយចេកជីកដីប្រទះឃើញកាលពីថ្ងៃពុធនិងប្រគល់ឲ្យស្នងការខេត្តហើយសមត្ថកិច្ចយកប្រគល់បន្តទៅឲ្យមន្ទីរវប្បធម៌ខេត្តនៅរសៀលថ្ងៃដដែល។
លោក សំ ជិត ស្នងការរងខេត្តបន្ទាយមានឲ្យដឹងថា ព្រះកេសបដិមាដែលពលរដ្ឋប្រគល់ឲ្យនោះគាត់មិនដឹងថា ជាបដិមាឈ្មោះអីទេតែព្រះកេសនោះធ្វើពីថ្មច្នៃនៅសម័យក្រោយនិងមានស្នាមគេយកស៊ីម៉ងត៍ប៉ះត្រង់ព្រះកេសបន្តិចនិងមានទំហំតូចល្មមទេ។
លោកប្រាប់ថា ព្រះកេសបដិមានោះត្រូវប្រជាពលរដ្ឋម្នាក់ ឈ្មោះឈឺ ន ង៉ា ភេទប្រុស រស់នៅភូមិចក់ពួកឃុំស្លរក្រាម ស្រុកស្វាយចេកបានជីកដីដាំចេកហើយប្រទះឃើញព្រះកេសព្រះ ពុទ្ធរូប ១ អង្គហើយបានប្រគល់ឲ្យ ប៉ុស្តិ៍នគរបាលនៃវរសេនាតូចការពារព្រំដែន គោកលេខ៩១១ ហើយគាត់បានប្រគល់បន្តទៅមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ។
លោកប្រាប់បន្តថា៖ « ខ្ញុំមិនដឹងព្រះកេសនោះឈ្មោះអីទេ តែជាប្រភេទថ្មច្នៃហើយមន្ត្រីមន្ទីរវប្បធម៌ប្រាប់ខ្ញុំថាធ្វើនៅសម័យក្រោយ។ ខ្ញុំមើលទៅព្រះកេសនោះបើលក់គ្មានតម្លៃប៉ុន្មានទេ » ។
លោក សូ ចាន់ណារី មន្ត្រីនគរបាលការពារព្រំដែន ៩១១ស្រុកស្វាយចេកប្រាប់ថា លោក សំ ជិត ស្នងការរង ទទួលបន្ទុកការងារព្រំដែន និងលោក សួន បូរ៉ា មេបញ្ជាការរងវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ក៏បាននាំយកនូវព្រះកេសព្រះពុទ្ធរូបបដិមាករនេះមកប្រគល់ទៅឲ្យលោក ស៊ីវ សារួន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ ដើម្បីរក្សាទុកក្នុងសារមន្ទីរខេត្ត។
លោក សូចាន់ណារីមន្ត្រីនគរបាលការពារព្រំដែនវរសេនាតូចលេខ៩១១ស្រុកស្វាយចេកថា: រូបបដិមាករព្រះកេសព្រះពុទ្ធនេះជាវត្ថុសិល្បៈចម្លាក់ដែលគេចម្លង ថ្មីពីវត្ថុធាតុដើមជាប្រភេទថ្មភ្នំហើយត្រូវគេយកទៅកប់ដីដើម្បីទុកលក់។
ទាក់ទងព្រះកេសនេះមិនអាចសុំការពន្យល់ពីលោក លោក ស៊ីវ សារួន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បន្ទាយមានជ័យបានទេពីម្សិលមិញ តែលោកស្នងការរងសំជិតប្រាប់តាមសម្តីលោក ស៊ីវ សារួន នោះថារូបបដិមាករព្រះកេសព្រះពុទ្ធនេះជាវត្ថុសិល្បៈចម្លាក់ដែលគេចម្លង ថ្មីពីថ្មភ្នំហើយបានយកលាក់ទុកដើម្បីបន្លំ យកទៅលក់នៅប្រទេសថៃ៕
ចុចអានតើខ្ញុំខុសអ្វី? សូមស្តាប់ប្រវត្តិរបស់ហ៊ុន សែន មើល!!! តើហ៊ុន សែនខុសអ្វី?
ចុចអានប្រជាជាតិខ្មែរបាតុកម្មដេញហ៊ុន សែនពីអំណាច មិនមែនបាតុកម្មឱ្យបោះឆ្នោតនោះទេ
ចុចអានបាតុករភ្ញាក់ខ្លួន ដឹងថាគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន បម្រើនយោបាយកុម្មុយនិស្ត យួនដូចគ្មាតែមួយ
ចុចអានស្ថានទូតអាមេរិក ណែនាំពលរដ្ឋរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្ន ការដើរហើរមួយ ចំនួននៅភ្នំពេញ
ដើម្បីគុណភាពអប់រំ គ្រូបង្រៀន និង សាស្ត្រាចារ្យមិនគួរបង់ពន្ធលើប្រាក់ខែនោះទេ។ ហើយមិនទាន់ដល់ពេលយកពន្ធលើផ្ទះសំបែងនោះទេ។ CNRPអាចធ្វើបានប្រជារាស្ត្រនៅទី ប្រជុំជនគាំទ្រពេញទំហឹងជាពិសេសក្រុងភ្នំពេញ។
ដើម្បីគុណភាពអប់រំ គ្រូបង្រៀន និង សាស្ត្រាចារ្យមិនគួរបង់ពន្ធលើប្រាក់ខែនោះទេ។ ហើយមិនទាន់ដល់ពេលយកពន្ធលើផ្ទះសំបែងនោះទេ។ CNRPអាចធ្វើបានប្រជារាស្ត្រនៅទី ប្រជុំជនគាំទ្រពេញទំហឹងជាពិសេសក្រុងភ្នំពេញ។
១. គ្រូប្រពន្ធល្អ: ប្រជារាស្ត្រអបអរសាទរបើអ្នកនយោបាយចេះឈ្លោះគ្នា តែរក្សានៅការរូបរួមជាតិ និងប្រជាធិបតេយ្យ។
២. គោរពព្រះមហាក្សត្រអោយមានព្រះរាជតំរះ ដើម្បីសន្តិភាព និងឯកភាពជាតិ។
៣.គោរពព្រះសង្ឈដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។ ជាតិថ្កុមថ្កើនត្រូវលើកកម្ពស់វិស័យអប់រំ គ្រូបង្រៀន បុគ្គលិកសិក្សាមានជីវភាពធូរធាយបន្តិច ជៀសវាងការប្រព្រិត្តិអំពើពុករលួយ បាត់បង់សេចក្តីថ្លៃថ្នូ។ ប្រទេសកំពុងអភិវឌ្ឈន៍មិនសមយកពន្ធលើប្រាក់ខែ គ្រូបង្រៀន ប្រយ័តគ្រូបបះបោធ្វើបាតុកម្មបបួលដោយទំាងសិស្ស និស្សិត អណាព្យាបាលក្រែងពិបាកទប់ទល់។
ដើម្បីគុណភាព គ្រូបង្រៀនការជីវាភាពសមរម្យ លោកឈុន ជាវរៈជនក្នុងបេះដួងគ្រូបង្រៀនជានិច្ច។