ដោយ៖ ជន ស្រីណុច និង អ៊ឹង ប៊ុនថន
ថ្ងៃសុក្រ ទី27 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
មេដឹកនាំសហជីពមួយចំនួន នៅរក្សាជំហររបស់ពួកគេថា នៅតែទាមទារប្រាក់ឈ្នួលគោលកម្មករចំនួន១៦០ដុល្លារ ទើបអាចទ្រទ្រង់ជីវភាពរស់នៅរបស់កម្មករបាន បើពុំដូចនោះទេ បាតុកម្មទ្រង់ទ្រាយធំ នៅតែបន្តទូទាំងប្រទេស។
ការបញ្ជាក់ជំហរនេះ ធ្វើឡើងមុនពេល ដែលក្រុមមេដឹកនាំសហជីពដែលដឹកនាំកម្មកររាប់ម៉ឺននាក់ តវ៉ាពីរថ្ងៃកន្លងមក ត្រូវបានក្រសួងការងារ កោះហៅទៅប្រជុំ នៅរសៀលថ្ងៃសុក្រនេះ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រាប់ VOD នៅព្រឹកថ្ងៃសុក្រនេះ លោករង់ចាំមើលការចរចារបស់ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធនៅថ្ងៃសិននេះ ប្រសិនបើប្រាក់ឈ្នួលកម្មករនៅតែមិនត្រូវបានដំឡើងឲ្យដល់១៦០ដុល្លារ ឬថែមត្រឹមតែ១០ទៅ២០ដុល្លារ នោះបាតុកម្ម នឹងកើតឡើងកាន់តែធំ។ លោកបន្តថា នេះមិនមែនជាការទាមទារដើម្បីសហជីពទេ តែវាប៉ះពាល់ដល់ជីវភាពរបស់កម្មករ ខណៈទំនិញនៅលើទីផ្សារចេះតែបន្តហក់ឡើងថ្លៃ ៖
លោក រ៉ុង ឈុន ក៏បានឡើកឧទាហរណ៍ពីវិស័យរោងចក្រនៅប្រទេសជិតខាង ដូចជា ប្រទេសភូមា ដែលទើបអភិវឌ្ឍក្រោយកម្ពុជា តែបច្ចុប្បន្ន កម្មករនៅភូមា មានលក្ខណៈល្អប្រសើរជាងនៅកម្ពុជា ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ ដែលមានសមាជិក ជិត២០ម៉ឺននាក់គឺលោក អាត់ ធន់ មានប្រសាសន៍ថា បើការជជែកពិភាក្សាគ្នានៅថ្ងៃនេះ មិនព្រមដំឡើងប្រាក់ឈ្នួលដល់ ១៥៤ ទៅ១៧៧ដុល្លារទេ លោកនៅតែបន្តធ្វើបាតុកម្មទ្រង់ទ្រាយធំ ៖
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មានប្រសាសន៍ថា ការតវ៉ាទាមទាររបស់កម្មករសព្វថ្ងៃ គឺខុសច្បាប់។ លោកបន្តថា ការដំឡើងប្រាក់ឈ្នួលកម្មករមិនមែនតែក្រសួងការងារ ឬរាជរដ្ឋាភិបាលជាអ្នកអនុម័តទេ គឺមានកិច្ចពិភាក្សាគ្នាច្រើនស្ថាប័ន ដូចច្នេះប្រាក់ឈ្នួលប៉ុននេះគឺគ្រប់គ្រាន់ហើយ ៖
លោក ហេង សួរ ព្រមានថា ការតវ៉ានេះ នឹងអាចបណ្តាលឲ្យវិស័យកាត់ដេរ ដួលរលំ ដែលនឹងប៉ះពាល់ដល់ប្រយោជន៍កម្មករផ្ទាល់ទៅថ្ងៃខាងមុខ។
កម្មកររាប់រាប់ពាន់នាក់ នៅព្រឹកថ្ងៃសុក្រនេះ បានប្រមូលផ្តុំគ្នា នៅខាងមុខក្រសួងការងារ ជាប់ផ្លូវសហព័ន្ធរុស្ស៊ី ដោយជំរុញឲ្យមានការដំឡើងប្រាក់ឈ្នួលដល់កម្មករចំនួន១៦០ដុល្លារ។
នេះជាថ្ងៃទី៣ហើយ ដែលកម្មកររាប់ម៉ឺននាក់ បន្តធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល ខណៈមេដឹកនាំគណបក្សសង្គ្រោះជាតិ ចូលរួមដឹកនាំបាតុកម្មនោះដែរ៕
សរសេរមកកាន់ កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
តាមពិតទៅប្រាក់ខែ១៦០$ វាមានអីពិបាកទេ…តែដោយសារលុយក្រោមតុច្រើនពេកទើបមិនអាចអោយកម្មករបាន…!
បើម្ចាស់វិនិយោគបឹតឈប់នៅស្រុកខ្មែរ គឺអត់ស៊ីទាំងអស់មិនមែនកម្មករនោះទេ គឺអាពុករលួយស៊ីភីភីនាំគ្នាស៊ីបាយកកទៀតហើយគឺលែងហ៊ឺហា
ចូលហាងរាល់ថ្ងៃទៀតហើយមែនទេ ហា!ហា!ពួកអាឈ្លើងក៏អត់ឈាមបឺតពីវិនិយោគទៀតហើយ!!!!!
ចុចអានតើខ្ញុំខុសអ្វី? សូមស្តាប់ប្រវត្តិរបស់ហ៊ុន សែន មើល!!! តើហ៊ុន សែនខុសអ្វី?
ចុចអានប្រជាជាតិខ្មែរបាតុកម្មដេញហ៊ុន សែនពីអំណាច មិនមែនបាតុកម្មឱ្យបោះឆ្នោតនោះទេ
ចុចអានបាតុករភ្ញាក់ខ្លួន ដឹងថាគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន បម្រើនយោបាយកុម្មុយនិស្ត យួនដូចគ្មាតែមួយ
ចុចអានស្ថានទូតអាមេរិក ណែនាំពលរដ្ឋរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្ន ការដើរហើរមួយ ចំនួននៅភ្នំពេញ