លោក ​ហ៊ុន​ សែន ​ទៅ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​វៀតណាម

គង់ សុឋានរិទ្ធ
27 ធ្នូ 2013
វីអូអេខ្មែរ

លោក ហ៊ុន​ សែន ​និង​លោកនាយករដ្ឋមន្ត្រី​វៀតណាម ​Ngyen Tan Dung

ភ្នំពេញ — ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​ ប្រទេស​កម្ពុជា​និង​វៀតណាម​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ចំនួន​ប្រាំបួន​ជាមួយ​គ្នាក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចំនួន​បីថ្ងៃ។

​ទស្សនកិច្ច​នេះចាប់​ផ្តើម​នៅថ្ងៃ​ព្រហស្បតិ៍​ទី​២៦​ខែធ្នូ​នេះ​ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៨​ខែធ្នូ។

លោក​ស្រ៊ី ​ថាមរង្គ​ រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ឯ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ទីក្រុង​ភ្នំពេញ​ថា​កិច្ចព្រមព្រៀង​ទាំងនោះ​ផ្តោត​លើ​វិស័យ​ព័ត៌មាន ​សន្តិសុខ​ ពាណិជ្ជកម្ម​និង​ហេដ្ឋារចនាសម្ព័ន្ធ។

«គឺ​មាន​កិច្ចព្រមព្រៀង​ស្តី​ពី​ការផ្លាស់​ប្តូរ​ទំនិញ ​ទី២​កិច្ច​សម្រប​សម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី​ ទី៣​គឺ​សន្ធិ​សញ្ញាបត្យា​ប័ន​ផ្លាស់​ប្តូរ​អ្នកទោស ​ទី៤​សហ​ប្រតិបត្តិការ​ស្តីពី​ព័ត៌មាន​ឆ្នាំ​២០១៤-២០១៥ ​ទី៥​គឺ​កិច្ច​ព្រមព្រៀង​ឥណទាន​សម្រាប់​សាងសង់​ស្ពាន​ជ្រៃធំ ​ផែនការ​សកម្មភាព​លើ​វិស័យ​អប់រំ ​ទី​៧​ផែន​ការ​សហប្រតិបត្តិការ​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា​និង​វៀតណាម ​ទី​៨ផែនការ​សហប្រតិបត្តិការ​រវាង​បណ្ណសារ​ដ្ឋាន​ជាតិ​នៃ​សាកលវិទ្យាល័យ​កិច្ចការ​ផ្ទៃក្នុង​ទីក្រុង​ហាណូយ​ជាមួយ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​និង​ទី៩​គឺ​កិច្ចព្រមព្រៀង​ទិញជី​កសិកម្ម»។​

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​នឹង​ជួបសន្ទនា​ជាមួយ​សមភាគី​របស់​លោក​គឺ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ​ង្វៀន តាន់ហ្ស៊ុង​(Ngyen Tan Dung) ​ជួប​ជាមួយ ​ប្រធាន​ រដ្ឋសភា​លោក ង្វៀន ស៊ីនហុង ​ជួប​ជាមួយ​ប្រធានរដ្ឋ​លោក​ត្រឿង តាន់​សាង ​និង​លោក​អគ្គ​លេខា​ធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម។

​លោកហ៊ុន សែន ​នឹង​ត្រូវ​ជួប​ជាមួយ​សមាគម​វិនិយោគិន​វៀតណាម​នៅ​កម្ពុជា​និង​ជួប​ជាមួយ​សមាគម​មិត្តភាព​វៀតណាម​កម្ពុជា​ផងដែរ។

ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​មុន​នឹង​ប្រទេស​កម្ពុជា​រំលឹក​ខួបទី​៣៥ឆ្នាំ​នៃ​ការផ្តួល​រំលំ​របប​ខ្មែរក្រហម​នៅ​ថ្ងៃ​៧​មករា ​ក្រោម​ជំនួយ​ពី​កងទ័ព​វៀតណាម​ដែល​ក្រោយមក​ប្រទេស​វៀតណាម​ទទួល​រង​ការចោទ​ប្រកាន់​ថា​បាន​ជួយ​កម្ពុជា​ដោយ​មិនសុទ្ធចិត្ត​និង​បាន​លុកលុយ​ប្រទេស​កម្ពុជា។

​លោកស្រ៊ី ថាមរុង្គ ​អះអាង​ថា​លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ​គ្រោង​នឹង​ជួប​អតីត​កងទ័ព​វៀតណាម​ដែល​បាន​ចូលរួម​ប្រតិបត្តិការ​សឹក​នៅ​កម្ពុជា​ផង​ដែរ។

«សម្តេច​ក៏​មាន​កម្មវិធី​ជួប​ជាមួយ​អតីត​យុទ្ធជន​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ចូលមក​រំដោះ​យើង​ពីព្រោះ​ថា​នៅ​មិន​ដល់​កន្លះ​ខែ​ទៀត​ទេ​ដល់ថ្ងៃ​៧មករា​ដែលជាថ្ងៃ​យើងបាន​រស់​រាន​មាន​ជីវិត​ឡើងវិញហើយ​បើកុំតែ​បាន​ការជួយឧបត្ថម្ភ​តាម​ការស្នើសុំ​របស់​រណសិរ្ស​យើង​ក៏យើង​រស់​មិន​បាន​មក​ដល់​ថ្ងៃ​នេះ​ដែរ»។

អម​ដំណើរ​ក្នុងគណ​ប្រតិភូ​នេះមាន​រដ្ឋ​មន្ត្រី​ការបរទេស ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌​ រដ្ឋមន្ត្រី​ក្រសួង​អប់​រំ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​និង​ ទេសរដ្ឋមន្ត្រីមួយ​ចំនួន។

ការ​បំពេញ​ទស្សនកិច្ច​ក្រៅ​ប្រទេស​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ធ្វើឡើង​ក្នុងពេល​ដែល​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​វិបត្តិ​នយោបាយ​ដោះ​មិនចេញ​ចាប់តាំងពី​ការបោះឆ្នោត​ខែកក្កដា​មកម្ល៉េះ។

គណបក្ស​ជំទាស់​កំពុង​ដឹកនាំ​ការតវ៉ា​ដើម្បី​ឲ្យ​មាន​ដំណោះ​ស្រាយ​ភាព​ជាប់គាំង​នេះ។
​លោកសម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ដឹកនាំ​បាតុកម្ម​ក្រុមកម្មករ​ចាត់ទុកថា​ដំណើរ​ទស្សនកិច្ច​របស់​លោកប្រមុខ​រដ្ឋាភិបាល​គឺជា​ដំណើរ​ទស្សនកិច្ច​ប្រឹក្សា​យោបល់។

«លោកហ៊ុន សែន ​ទៅ​ប្រទេស​វៀតណាម។​គាត់​មាន​ការព្រួយ​បារម្ភ។​គាត់​ទៅ​សួរ​ចៅហ្វាយ​នាយ​គាត់​សួរ​ចៅហ្វាយ​នាយ​គាត់​ថា​ធ្វើម៉េច​ឥឡូវ​ហ្នឹង»។

ក៏ប៉ុន្តែ​លោកខៀវ កាញ៉ារិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​ជា​អ្នកនាំ​ពាក្យ​រដ្ឋា​ភិបាល​បានថ្លែង​ប្រាប់​អ្នកកាសែត​មុន​នឹង​ឡើង​យន្តហោះ​ទៅ​កាន់​ប្រទេស​វៀតណាម​ថា​លោក​សម រង្ស៊ី ​ចង់ដុត​កំដៅ​នយោបាយ​នៅ​កម្ពុជា៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

ពហុព័ត៌មាន


What Next?

Recent Articles

8 Responses to "លោក ​ហ៊ុន​ សែន ​ទៅ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​វៀតណាម"

  1. xxx says:

    ឆ្កែ សែន ទៅក្រាបមេវាទៀតហើយ អាក្បត់ជាតិ ចឹងហើយនៅមានអ្នកទ្រទងវាទៀត។

  2. ប្រវត្តិសាស្ត្រ says:

    。。 ប្រជាពលរដ្ឋខ្មែរ យើងទាំងអស់ ឈប់ ចាញ់ល្បិចកល យួន ទៀតទៅ !

    {{ នយោបាយ យួន ស៊ី រូង ផ្ទៃ ក្នុង , មើលពីក្រៅ មិនដឹង ទេ ! }}

  3. អាចម៍ ឧត្តម says:

    ពេលលោកទៅដល់វៀតណាម សូមមេត្តាកុំប្រើពាក្យថា “ក្នុងនាមប្រជាពលរដ្ឋកម្ពុជា” ​សូមកុំ និយាយ​អីក្នុងនាមខ្ញុំអោយសោះ…..​ខ្ញុំមិនអោយលោកនិយាយជំនួសខ្ញុំទេ….​គួរប្រើពាក្យ “​ក្នុងនាម​ប្រជាពលរដ្ឋកម្ពុជាមួយចំនួន” បានហើយ…..​

  4. La Rosa says:

    Long Live the Vietnames-Cambodian Forever Friendship!!!

  5. Sen-Gaddafi says:

    រូបភាពពិតនៃដំណើរទស្សនះកិច្ចទៅប្រទេសយួនកាលពីម្សិលមុិញគឺការស្វះស្វែងរកជំនួយទាហាន មកជួយបង្ក្រាបបាតុកម្មនៅស្រុកស្មែឬទៅទទួឪវាទពីប្រទេសយួនតែប៉ុណ្ណោះ។ ការដែរលើកឡើងថា ទៅជួបយួនក្នុងន័យចុះហត្ថលេខារកសុីស្អីនោះគឺគ្មានទាល់តែសោះ។ តែយ៉ាងណាក៍ដោយក៍កា រំពឹងទុករបស់ហ៊ុនសែនដែលថានិងបានជំនួយយោធានិងកាគាំទ្រពីលោកឡេដឹកអាញ់ (អតីតប្រធា នាធិបតីយួន) នោះគឺមិនទៀងថាយួនគេយល់ព្រមនោះទេ ព្រោះបរិបទរបស់ពិភពលោក​នៅទសវត្ស​នេះ​​ខុសពីប៉ុន្មានទសវត្សមុន។ លើកនេះយួនវានិងថ្លឹងថាតើត្រូវជួយហ៊ុនសែនទៀតឬក៍រុញក្បាល ហ៊ុនសែនចោលនៅពេលដែលហ៊ុនសែនត្រូវយួនប្រើការលែងកើតហើយស្អុយឈ្មោះពេញពិភព លោកហើយនោះ? ព្រោះបើយួនសុខចិត្តជ្រើសរើសយកហ៊ុនសែនគឺធ្វើឲ្យអាមេរិកគេមិនសប្បាយចិត្ត និងចងសម្ពន្ធ័មិត្តយួនក្នុងការជួយជំលោះសមុទ្រខាងត្បូងជាមួយនិងចិន។ ដូច្នេះខ្ញុំហានទាយថា ហ៊ុនសែនបច្ចុប្បន្ននេះគឺត្រូវតែដល់អស់អំណាចហើយ ព្រោះយួនគេមិនជ្រើសរើសយកហ៊ុនសែន ដោយច្រានចោលសម្ពន្ធ័មិត្តអាមេរិកនោះទេ។ ស្រួលមិនស្រួលអាមេរិកលួចជួបចរចារគ្នាជាមួយ ចៅហ្វាយហ៊ុនសែនបាត់ទៅហើយ ហើយប្រសិនបើយួនយល់ព្រមថាមិនជួយហ៊ុនសែននោះគឺ ហ៊ុនសែនដល់ពេលឯកកោហើយ ហើយត្រូវតែមកប្រឈមមុខផ្លូវច្បាប់ឬតុលាការប្រជាជននៅ ស្រុកខ្មែរជាសមិនរួចនោះទេ។ នេះហើយល្បិចសាមកុករបស់ហ៊ុនសែនដល់ពេលប្រើលែងកើត ទៀតហើយ។ ហើយអនាគត់របស់ហ៊ុនសែនមិនខុសពីអនាគត់របស់ខ្មោចសាដាំហូសេន និង កាដាហ្វីនោះទេ Please come on to return to Cambodia because huge demonstrators are being waited you….please come back.

  6. Sen-Gaddafi says:

    ឃើញមុខពួកអាកុំម្មុយនីស្ត៍ទាំងពីនាក់ខាងលើលេបបាយមិនចូលទេអញ……….

  7. វាសនាខ្ញុំ អនាគតខ្ញុំ says:

    ថ្ងៃនេះ ហៃ ភុក ត្រឡប់មកពីហាណូយទទួលបញ្ជាថ្មី។ តើអ្នកណាទៅទទួលខ្លះ? ហើយនឹងស្រែកថាដូចម្តេច?

  8. ភ្នែកទោល says:

    មើលមុខអាមេយួននៅខាងឆ្វេងហ្នឹងក្បាលខូចមានពុធត្បុតបោកប្រាស់តែម្ដងអាហ្នឹង ហើយបើ
    ទឹកមុខអាយ៉ងវាមិនស្រស់សប្បាយសោះ ព្រោះវាដឹងថាជិតធ្លាក់ពីអំណាចហើយ ពលរដ្ឋងើបបះបោរទូរទាំងប្រទស បែបអាចៅហ្វាយវាហ្នឹងក៍ជួយមិនបានដែរមើលទៅ។