ដោយ៖ តាំង វីដា
ថ្ងៃសុក្រ ទី27 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា អំពាវនាវឲ្យសិស្សនិស្សិតទូទាំងប្រទេស ក្រោកឈរឡើងចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីការផ្លាស់ប្តូរនៅកម្ពុជា។
សេចក្តីអំពាវនាវ ចេញផ្សាយកាលពីថ្ងៃទី២៦ខែធ្នូ ឲ្យដឹងថា៖«…ដល់ពេលវេលាដែលសិស្ស និស្សិត និងយុវជនខ្មែរយើងទាំងអស់គ្នាក្រោឈរ រួមកម្លាំងគ្នាដើម្បីសង្គ្រោះប្រទេសជាតិយើងហើយ»។ សហព័ន្ធ បានអំពាវនាវឲ្យសមាជិក សមាជិកា សិស្ស និស្សិតទាំងអស់ លះបង់ការសិក្សាមួយរយៈពេលខ្លី ដើម្បីឲ្យសង្គមមានការផ្លាស់ប្តូរ ក្រោមហេតុផលថា មិនអាចទ្រាំរស់នៅក្នុងសង្គមដែលពោរពេញដោយភាពអយុត្តិធម៌ មហាពុករលួយ និងបក្ខពួកនិយម។
នាយកប្រតិបត្តិសហព័ន្ធ លោក ទិប ទាវ ប្រាប់VODថា សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា មិនធ្វើការពាក់ព័ន្ធនឹងគណបក្សនយោបាយ ហើយត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៨ ដោយមានសកម្មភាពជាការបណ្តុះបណ្តាលវគ្គខ្លីដល់សិស្ស និស្សិត។ លោកបន្តថា នៅរាជធានីភ្នំពេញ សហព័ន្ធ មានសមាជិកប្រមាណជា១០០០នាក់ ខេត្តបន្ទាយមានជ័យ៥០០នាក់ និងខេត្តស្វាយរៀង៣០០នាក់។ លោកបញ្ជាក់ថា ការអំពាវនាវនេះ ដោយសារសហព័ន្ធមើលឃើញពីធនធាននិស្សិត កំពុងខ្វះការងារធ្វើ និងពុំមានការយកចិត្តទុកដាក់ទៅលើនិស្សិតក្រីក្រ។
VOD មិនទាន់អាចទាក់ទងមន្រ្តីរដ្ឋាភិបាល ដើម្បីអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ។
គណបក្សសង្គ្រោះជាតិ កំពុងធ្វើមហាបាតុកម្មជារៀងរាល់ថ្ងៃ។ លោក សម រង្ស៊ី ប្រធានគណបក្ស បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ចូលរួមឲ្យបាន១លាននាក់ នៅថ្ងៃអាទិត្យទី២៩ខែធ្នូ ដើម្បីជាការដាក់បន្ទុកទៅលើរដ្ឋាភិបាល ឲ្យបោះឆ្នោតឡើងវិញ និងទាមទារថ្នាក់ដឹកនាំរដ្ឋាភិបាល ចុះចេញពីតំណែង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុន ព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមបាតុករ និងប្រជាពលរដ្ឋ ដែលចូលរួមបាតុ កម្មរបស់គណបក្សសង្គ្រោះជាតិ ក្នុងការបិទផ្លូវមួយចំនួន៕
សរសេរមកកាន់ លោក តាំង វីដា តាមរយៈvida@vodhotnews.com
ម្សៀ ទិប ទាវ អើយ ចង់ងាប់ ងាប់តែអែងទៅ កុំចង់បំផ្លាញការសិក្សារបស់សិស្ស
និស្សិត !!! អំពើម្សៀអែងនេះប្រយត្នងាប់ដោយសារសិស្សនិស្សិតដែលកំពុងខំ
សិក្សា…
សម រង្សីអើយ ចេញពីភូមិឋានខ្ញុំទៅ
ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានបាតុកម្ម
ថ្ងៃនេះ ថ្ងៃស្អែក សម្តេចតេជោជានាយករដ្ឋមន្រ្តីរហូត
Ahhh arch cam apple!!!!! Today tomorrow no hun sen….. !
Hun sen = CorruPtion Party=CPP…..!
。 អ្នកដឹកនាំ ប្រទេស ត្រូវ មើលការ ខុស ត្រូវ ទូរទាំងប្រទេស ទើបបានសុខ ! មិន អាចមើលតែ
ក្រុម គ្រួសារ បក្សពួក អែប អប របស់ខ្លួន មួយ ចំនួន តូច នោះឡើយ !
(« បើ មើល តែ ក្រុម គ្រួសារ បក្សពួក មួយ ចំនួនតូច , គេហៅថា ដឹកនាំ ក្រុមហ៊ុន ! »)
。。 បើ គ្មានការ រើសអើង បក្សពួក អយុត្តិធម៍ ក្នុងសង្គម ក៏ គ្មានការ ត វ៉ា រើ បំរាស់ ដែរ !
កូនៗចៅៗ និសិ្សតទាំងឡាយ សូមមេត្តាប្រយ័ត្នក្នុងការចូលរួមតាមការអំពាវនាវនេះ ខ្ញុំសូមជំរាបថា បច្ចុប្បន្ននេះខ្ញុំអាយុ៦៦ឆ្នាំទៅហើយ ហើយក៏បានចូលប្រឡូកក្នុងបាតុកម្មនេះតាំងពីឆ្នាំ១៩៦៤ (ប្រឆាំងអាមេរិក)ជាលើកទីមួយ ហើយនៅក្នុងរបបលោកលន់ណុលទៀត ដែលមិនដឹងពីគោលបំណងគោលដៅច្បាស់លាស់ថាតើធ្វើដើម្បីអ្វី ប៉ុន្តែតាមខ្ញុំដឹងពេលក្រោយគឺគាំទ្រខ្មែរក្រហម នេះជាគោលបំណងរបស់អ្នកដឹកនាំធ្វើបាតុកម្មកាលពីជំនាន់នោះ។ ជាលទ្ធផលទទួលបានគឺ ១.វិះតែអស់ជីវិតនៅក្នុងរបបនោះ ២.ការសិក្សា និងការបង្រៀនមិនច្បាស់លាស់ ៣. ឪពុកម្តាយរបស់ ខ្ញុំ និងមិត្រភក្រ្តខ្ញុំលំបាកចិត្ត ៤.រត់គេចពីការតាមដាន និងចាប់របស់អាជ្ញាធរ និង៥. រស់នៅឯកោរ ។ ហេតុនេះសូមអ្នកទាំងអស់ពិចារណាឲ្យបានច្បាស់លាស់ អនាគតរបស់អ្នកទាំងអស់គ្នានៅវែងឆ្ងាយ ណាស់ ។ សូមកុំភ្លេចថា កាលប្រទេសជាតិមានអស្ថេរភាពគឺយើងទាំងអស់គ្នាជាអ្នករងទុក្ខលំបាក មិនមែនអ្នកដឹកនាំទេ និងអ្នកមានលុយកាក់ច្រើននោះទេ។
ម្សៀ ទិប ទាវ អើយ ចង់ងាប់ ងាប់តែអែងទៅ កុំចង់បំផ្លាញការសិក្សារបស់សិស្ស
និស្សិត !!! អំពើម្សៀអែងនេះប្រយត្នងាប់ដោយសារសិស្សនិស្សិតដែលកំពុងខំ
សិក្សា…
ណ្ហើយខ្មែរអើយល្មមឈប់អុជអាលគ្នាទៅនាំឲ្យយួនសៀមវាសប្បាយចិត្តទៅវិញទេព្រោះវាឃើញ
ខ្មែរឈ្លោះគ្នាវាដេកសើចដេកញញឹមចាំទទួលផលព្រោះប្រទេសយើងចំពោះវាប្រៀបបានទៅនឹង
កូនចៀមឲ្យតែប្រហែសបន្តិចគេនឹងចាប់ធ្វើស៊ីជាមិនខាន។នៅប្រទេសភូមាអ្នកស្រីអ៊ុងសានស៊ូជី
គាត់លែងប្រឆាំងនឹងរដ្ឋាភិបាលទៀតហើយពីព្រោះដូចជាធ្វើបាបប្រជាជនខ្លួនឯងទៅវិញទេ
បើអ្នកកាន់អំណាចគាត់ប្ដេជ្ញាកែទំរង់ហើយគួរតែទុកពេលឲ្យគាត់កែបណ្ដើរៗទៅកុំបង្ខំយកតែពី
ឈ្នះដៃគឺវាទៅមិនរួចទេ។បើចង់បានអំណាចគួរតែចូលចចារគ្នាទៅកុំខ្មាស់អៀនអីខ្មែរដូចគ្នាទេតើ?
យើងគិតថាទោះបីជាបក្សប្រឆាំងៗយ៉ាងណាក៏មិនបានផលអ្វីដុំកំភួនដែរគឺបានត្រឹមតែនាំរាស្រ្ត
មកលំបាកវេទនាខ្លួនជាមួយអត់ប្រយោជន៏តែបុណ្ណោះ។
ការផ្លាស់ប្ដូរត្រូវតែមានការតស៊ូអញ្ចឹងហើយ ជាពិសេសជាមួយពួកគុម្មុយនិស្ដផ្ដាច់ការនេះតែម្ដង។
នៅប្រទេសណាក៍គេធ្វើកាតស៊ូអញ្ចឹងដែរបើចង់ឲ្យមានការផ្លាស់ប្ដូរ ទាមទាសិទ្ធសេរីភាព គ្មានអ្នកណាម្នាក់ឡើយលើលោកយកសិទ្ធសេរីភាពដាក់លើជើងពានប្រគេណយើងទេ ទោះ
នៅបស្ចឹមប្រទេសក៍ដូចគ្នាដែរ ទំរាំស្រុកគេមួយៗមានសិទ្ធសេរីភាពនិងជឿនលឿនមកដល់សព្វថ្ងៃ
ជីដូនជីតារបស់ពួកគេបានធ្វើការតស៊ូលះបង់នូវអ្វីជាច្រើនរួមទាំងអាយុជីវិតផង។