អាជ្ញាធរ​បង្ក្រាប​ក្រុម​កម្មករ នៅផ្លូវ​ជាតិ​លេខ​៤ បណ្តាលឲ្យ​រង​របួសធ្ងន់និង​ស្រាល និង​មួយចំនួន​ត្រូវ​ចាប់​ខ្លួន​

ដោយ៖​ ថុល ស្រីលក្ខណ៍​
ថ្ងៃសុក្រ ទី27 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

កម្មករ​ប្រមាណ ១០​នាក់ រងរបួស និង​មួយចំនួនទៀត ត្រូវបាន​ចាប់ខ្លួន ខណៈ​ដែល​ពួកគេ​កំពុងហែក្បួន​​កូដ​កម្ម​ទៅកាន់​ក្រសួង​ការ​ងារ ក្រសួង​សង្គម​កិច្ច និង​​ទីលាន​​ប្រជាធិប​តេយ្យ ដើម្បី​ចូលរួម​តវ៉ា​ទាមទារ​ការដំឡើង​ប្រាក់​ឈ្នួល​ពលកម្ម​ចំនួន ១៦០​ដុល្លារ​ក្នុង​មួយខែ និង​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​​ពី​តំណែង​។​

ការបង្ក្រាប​នេះ ដែលក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស អះអាង​ថា​ មាន​សមត្ថ​កិច្ច​ប្រមាណ ២០០០នាក់​នោះ បាន​ធ្វើឡើង​នៅ​ត្រង់​​ចំណុច​ថ្លឹង​រថយន្ត មុខ​តំបន់សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ផ្លូវ​ជាតិ​​លេខ​៤ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​លោក សល់ គឹម​សាន្ត មន្ត្រី​សហភាព​សហជីព​​កម្ពុជា បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា នៅមុខ​​តំបន់​សេដ្ឋកិច្ចពិសេស​​ភ្នំពេញ ផ្លូវជាតិ​លេខ​៤ មាន​ការ​​បាញ់​កាំភ្លើង​ជា​ច្រើន​គ្រាប់ ដើម្បី​បំបែក​ក្រុម​កម្មករ ដែល​កំពុង​ហែ​ក្បួន​ទៅកាន់​ក្រសួង​ការងារ និង​ក្រសួង​សង្គមកិច្ច ស្របពេល​ដែល​ក្រសួង​ការងារ​បាន​កោះហៅ​មន្ត្រី​សហជីព និង​អ្នកពាក់ព័ន្ធ ជួបប្រជុំ​នៅ​រសៀល​នេះ​។ លោក​បន្តថា ក្នុង​ការបង្ក្រាប​នោះ មាន​កម្មករ​ប្រមាណ ១០​នាក់​រងរបួស​ធ្ងន់ និង​ស្រាល និង​មាន​មួយចំនួន​ទៀត​ត្រូវបាន​ចាប់ខ្លួន​។​

​ចំណែក លោក ជាតិ វិបុល កម្មករ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ បានឲ្យ​ដឹង​បន្ថែមថា រហូតមកដល់​ពេលនេះ កម្លាំង​សមត្ថកិច្ច​ជាច្រើន​រយ​នាក់ ប្រដាប់​ដោយ​ខែល និង​ដំបង បាននឹងកំពុង​ព្យាយាម​តាម​បំបែក​កម្មករ ដែល​មាន​ផ្ទះ​ជួល​ជិតៗ​នោះ​ផង​ដែរ មិនឲ្យ​មាន​ការប្រមូល​ផ្តុំ​គ្នា​ដង្ហែ​ក្បួន​ទៅ​កាន់​​ក្រសួង​ការងារ និង​ក្រសួង​សង្គមកិច្ច​ទេ​។​

វីអូឌី នៅ​ពុំទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​នៅឡើយ​ទេ​ ហើយ​តាម​ន្ត្រី​សិទ្ធិ​មនុស្ស​ សមត្ថកិច្ច​ជាច្រើន​នាក់​ បាន​រង​របួស​ផង​ដែរ​ហេតុ​ការណ៍នេះ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ បាន​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​ក្នុង​រយៈ​ពេល​១​ឆ្នាំៗ ចាប់​ពី​១៥​ដុល្លារ ដល់​១៧​ដុល្លារ ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨​។ សេចក្ដីសម្រេច​នេះ​បាន​បូក​ជាមួយ​​ប្រាក់ខែ​គោល​មាន​ស្រាប់​ចំនួន​៨០​​ដុល្លារ នៅ​ឆ្នាំ​២០១៤​នេះ ដែល​ធ្វើ​ឲ្យ​កម្មក​រអាច​ទទួលបាន​ប្រាក់ខែ​គោល​ចំនួន​៩៥​ដុល្លារ ហើយ​រហូត​ដល់​​ឆ្នាំ​២០១៨ ទើប​កម្មករ​ទទួលបាន​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​។ ប៉ុន្តែ​សេចក្ដីសម្រេច​នេះ បាន​ធ្វើ​ឲ្យ​មេដឹកនាំ​សហជីព​មួយចំនួន និង​កម្ម​ករស្ទើរ​ទូទាំង​ប្រទេស​​​ សម្ដែង​ការខកចិត្ត និង​បាន​ធ្វើ​កូដកម្ម​​​​រយៈពេល​បីថ្ងៃមក​ហើយ គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ ដើម្បីទាម​ទារ​ដំឡើង​ប្រាក់​​ឈ្នួល​ចំនួន ១៦០​ដុល្លារ៕

សរសេរមកកាន់​អ្នកនាង ថុល ស្រី​លក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

6 Responses to "អាជ្ញាធរ​បង្ក្រាប​ក្រុម​កម្មករ នៅផ្លូវ​ជាតិ​លេខ​៤ បណ្តាលឲ្យ​រង​របួសធ្ងន់និង​ស្រាល និង​មួយចំនួន​ត្រូវ​ចាប់​ខ្លួន​"

  1. bol says:

    តែប៉ះហើយ វាជៀសមិនរួចទេ ពីរឿងរបួស នេះ៕

  2. La Rosa says:

    Cruel Response. The Police are supposed to provide the protesters security NOT a crackdown!

  3. ការដួលរលំ​វិស័យ​កាត់ដេរ​នៅ​ថ្ងៃ​ខាង​មុខ​​ មិនមែនងាប់ ahស៊ី ahខា និងសែន ទេ

    គឺយ៉ាប់អាអស់ មីអស់ឯងហ្នឹង

    បើស្អាតទៅធ្វើស្រីខារ៉ាអូខេទៅ

  4. Sen-Gaddafi says:

    បើទោះបីជាកងកំលាំងប្រដាប់អាវុធវាកំពុងតែចេញសកម្មភាពក៍ដោយក៍ពួកវាទប់ទល់លែងកើត ហើយ។ បើហ៊ុនសែនត្រឡប់មកពីប្រទេសយួនមិនមានទទួលជំនួយពីប្រទេសយួនទេនោះ នោះ ថ្ងៃអវសាន្តរបស់ហ៊ុនសែននិងមកដល់ហើយ។ កម្មពាររបស់ហ៊ុនសែនកំពុងតែទទួលបណ្តើរៗ ហើយ ពេលនេះ ព្រោះស្ទើរតែគ្រប់វិស័យងើបឈរឡើងកំពុងតែប៉ះបោលគ្រប់ទឹសទី។

  5. kh says:

    ថ្ងៃអន្សារបស់អាខ្វាក់និងបក្សពួកវាជិតមកដល់ហើយបងប្អូន ។