​កម្មករ​ភាគច្រើន​ចង់​ឲ្យ​លោក​ ហ៊ុន ​សែន ​ចុះចេញ​ពី​តំណែង ខណៈ​ពួកគេ​តវ៉ាប្រាក់​ឈ្នួល​ពលកម្ម​

ដោយ៖​ នួន បូរិន​
ថ្ងៃសុក្រ ទី27 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ លើកបដាដោយសរសេររិះគន់លោកហ៊ុនសែន (រូបភាពដោយ ញឺម សុខន)

​នៅក្នុង​ការធ្វើ​បាតុកម្ម​រយៈពេល​បី​ថ្ងៃ​នេះ​របស់​កម្មករ នៅ​បណ្ដា​រោងចក្រ​ជាង​២០០ នៅ​ទូទាំង​ប្រទេស ដែល​មាន​កម្មករ​ធ្វើការ​តវ៉ាជាង​៣០​ម៉ឺន​នាក់ ហើយ​ភាគច្រើន ពួកគេ​ដែល​ចូលរួម​ហែ​ក្បួន ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ  បាន​ស្រែក​ទាមទារ​ឲ្យ​លោក​ហ៊ុន​សែន​ចុះ​ចេញពី​តំណែង ខណៈ​ពួកគេ​តវ៉ា​សុំ​ដំឡើង​ប្រាក់​ឈ្នួល ១៦០ដុល្លារ។​

​នៅ​ក្នុង​ការចុះ​ស្រង់​ព័ត៌មាន តាម​ការហែក្បួន របស់គណបក្សសង្គ្រោះ​ជាតិ និង​នៅ​ទីលាន​ប្រជាធិបតេយ្យ  អ្នក​រាយការណ៍​ព័ត៌មាន VOD បានឲ្យដឹងថា កាលពី​ថ្ងៃ​ម្សិលមិញ ដែល​ជា​ថ្ងៃ​ទី​ពីរ​នៃ​ការធ្វើ​បាតុកម្ម ឃើញ​ថា​ចំនួន​កម្មក​របាន​កើន​ឡើង​ជាង​១០​ម៉ឺន​នាក់ ហើយ​ថា​ក្រៅ​ពី​ពួកគេ ស្រែកទាមទារ​ប្រាក់​ឈ្នួល ១៦០​ដុល្លារ  ពួកគេរិះគន់​លោក​ហ៊ុន​សែន ថា​ជា​មេដឹកនាំ​អសមត្ថភាព។​ ពួកគេ បានបន្ទ​រថា "លោក​ហ៊ុន​សែន​អើយ​ចុះ​ចេញ​ទៅ"។ តាមការអង្កេត​របស់អ្នក​រាយ​ការណ័ របស់​VOD ក្រុមកម្មករ ទាំងនោះ​ហាក់​មានកំហិង​នឹង​រដ្ឋាភិបាល ដែល​បណ្ដោយឲ្យទំនិញ​ឡើងថ្លៃ ហើយ​ធ្វើឲ្យកម្មករ​ដែល​មានប្រាក់ខែ​តិច ៨១​ដុល្លារ កាន់តែ​លំបាក​ថែម​ទៀត។

​បើទោះជាយ៉ាងនេះ​ក្ដី មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​បាន ប្រាប់​VODថា ការផ្ដើម​ឲ្យ​កម្មករ ស្រែក​ឲ្យ​លោក ហ៊ុន​សែន ចុះ​ចេញ​ទៅគឺ ដោយសារ​ក្រុម​គណបក្ស​ប្រឆាំង ជា​អ្នករៀបចំ​ពាក្យស្លោក​នេះឡើង ហើយបន្ថែម​លើ​នេះ​ទៀត​មន្ត្រី​នោះ ចោទថា អ្នកនយោបាយ​បក្សប្រឆាំង​កំពុង​ញុះញង់កម្មករ ធ្វើ​បាតុក​កម្ម ដើម្បី​គាំទ្រចលនារបស់ខ្លួន។​ ប៉ុន្តែ​មេដឹកនាំ​សហ​ជីព ជា​ច្រើន​និយាយ​ថា ពេលវេលា​ដែល​កម្មករ​ផ្ទុះ​បាតុកម្ម​ទូទាំង​ប្រទេស ដូចនេះ គឺ​មិន​មាន​អ្នក​នយោបាយ​ណា​នៅ​ពីក្រោយ​ទេ គឺជា​ឆន្ទៈ​របស់​កម្មករ ព្រោះ​កម្មករ​ក៏​ចង់ឲ្យ​មាន​ការផ្លាស់ប្ដូ​រមេដឹ​នាំដែរ។​

​ក្នុង​ស្ថានការណ៍​ផុយស្រួយ​នេះ ក្រុមអ្នកវិភាគ​ឯករាជ្យ ព្រមានឲ្យ​មេដឹកនាំ​គណបក្សប្រជាជន​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន ត្រូវ​ប្រញាប់ជួបចរចារ​ជាបន្ទាន់​ជាមួយ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ  បើ​ពុំនោះ​ទេ ការតវ៉ា​របស់​កម្មក​រ​និង​គណបក្ស​ប្រឆាំង កាន់តែមានរូប​ភាពអាក្រក់ គឺ​អាច​មាន​ហិង្សាទៀតផង​។​

​នេះ​ជា​លើកដំបូង​ហើយ ដែលកម្មករផ្ទុះ​ការតវ៉ា រឿង​ប្រាក់​ឈ្នួល ពល​កម្ម ហើយនៅ​ពេល​ជាមួយគ្នា ពួកគេទាមទារឲ្យ​លោក​ហ៊ុន​សែន​ចុះ​ចេញពី តំណែង គឺ​ដូច​អ្នកគាំទ្រ របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ ហើយ​ទទួច​សុំ​លោក​ហ៊ុន​សែន​ចុះ​ចេញពី​តំណែង​៕

សូមសរសេរមកកាន់លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

What Next?

Recent Articles

5 Responses to "​កម្មករ​ភាគច្រើន​ចង់​ឲ្យ​លោក​ ហ៊ុន ​សែន ​ចុះចេញ​ពី​តំណែង ខណៈ​ពួកគេ​តវ៉ាប្រាក់​ឈ្នួល​ពលកម្ម​"

  1. Bora says:

    កុំខ្វល់សុំសេវាសុខភាពបេឡាជាតិ នឹងរបបសង្គម សេវារបស់ក្រសួងការងារនេះតិចតួចណាស់ មិនរួចថ្លៃជិះម៉ូតូឌុបទៅមកផង សុំអោយក្រុម ហ៊ុន សហគ្រាសឈប់បង់លុយអោយរបបសង្គម និងក្រសួងនេះទៀតទៅ លោកពេជ្រ សោភ័ណ ដន្លងសម្តេច យកលុយ​​ទិញឡានថ្មីទំ​នើបៗអស់ហើយ ហ៊ុន សែន អើយចុះចេញទៅ!

  2. Anonymous says:

    បើម្ចាស់វិនិយោគបឹតឈប់នៅស្រុកខ្មែរ គឺអត់ស៊ីទាំងអស់មិនមែនកម្មករនោះទេ គឺអាពុករលួយស៊ីភីភីនាំគ្នាស៊ីបាយកកទៀតហើយគឺលែងហ៊ឺហា
    ចូលហាងរាល់ថ្ងៃទៀតហើយមែនទេ ហា!ហា!ពួកអាឈ្លើងក៏អត់ឈាមបឺតពីវិនិយោគទៀតហើយ!!!!!

  3. ប្រជាពលរដ្ឋ says:

    。。 ប្រទេស ខ្មែរ យើង ក្រ ជំពាក់ បំណុល បរទេស ៧ ( 7 ) ពាន់លានដុល្លារ ., ហើយ

    ប្រជាពលរដ្ឋខ្មែរ ក្រ ល្ហេម ល្ហាម ជំពាក់ បំណុល គេ ដោយសារ >>

    បុគ្គល លោកហ៊ុន សែន ជាមនុស្ស ល្ងង់ ធ្វើ ចេះ ហតុដូច្នេះ ហើយបាន ជាយួន គេង ចំណេញ

    ពី លើ ខ្មែរយើងបាន ដោយ យួន គ្រាន់ តែ លើកជើង សរសើរ មេដឹកនាំ បន្តិច យួន ត្រូវការ

    ធ្វើ ស្អី , យក ស្អី ក៏ មេ ដឹកនាំ ល្ងង់ អោយ គេ ដោយគ្មានការ ពិចារណារ តើ ចំណេញ ឬ ខាត

    សំរាប់ ប្រទេសខ្មែរ យើង និងប្រជាពលរដ្ឋខ្មែរ យើង !

    。。! ប៉ុន្តែ ក្រុមគ្រួសារ លោក ហ៊ុន សែន ​ មាន លុយ សល់ រាប់ពាន់ លានដុល្លារ ​ ស៊ី ចាយ

    ហូរហៀរ ចាក់ច្រាស់ ​ ឡានថ្លៃៗ គ្រប់ ស៊ី រី ទំនើប ៗ ដី ធ្លី ក្រុមហ៊ុន លួចលាក់ គ្រប់កន្លែង !

    (( ចេះ ដែរ ,. ចេះ តែ ខាងកេង ប្រវ័ញ ទ្រព្យសម្បត្តិជាតិ យកទៅធ្វើមានបាន ផ្ទាល់ខ្លួន ! ))

    。。。。。。 តើ ត្រូវអោយ លោក ហ៊ុន សែន ដឹកនាំ ប្រទេស ទៀត ឬ ទេ ? !

  4. kh says:

    អាខ្វាក់អើយ…ចុះចេញទៅៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ
    អាខ្ញុំយួនអើយ…ចុះចេញទៅៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ
    អាមុខក្រាស់អើយ…ចុះចេញទៅៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ
    អាលក់ជាតិអើយ…ចុះចេញទៅៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ
    អាក្បត់ជាតិអើយ…ចុះចេញទៅៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ