ដោយ៖ ទូច សុខា | ថ្ងៃចន្ទ ទី30 វិច្ឆិកា 2015, 05:51 PM
http://vodhotnews.com
រដ្ឋាភិបាលថាគ្រោងដំឡើងប្រាក់បៀវត្សមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងកម្រិតទាបបំផុតឲ្យបានចន្លោះពីជាង៧០ម៉ឺនរៀលទៅជាង៨០ម៉ឺនរៀលក្នុងមួយខែចាប់ពីខែមករាដល់ខែមេសាឆ្នាំ២០១៦។
ការប្រកាសនេះគឺស្របពេលរដ្ឋសភាដែលមានតែតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា៦៦រូបក្នុងចំណោម៦៨រូប បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងថវិកាសម្រាប់ឆ្នាំ២០១៦ ដែលគ្រោងចំណាយថវិកាប្រហែលជា៤៣០០លានដុល្លារ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងក្នុងកិច្ចប្រជុំនោះថា រដ្ឋាភិបាលគ្រោងដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងក្រុមប្រឹក្សារាធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ឲ្យបានច្រើនជាងមុន។ លោកថ្លែងថា មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវដំឡើងប្រាក់បៀវត្សមូលដ្ឋាន១២ភាគរយនៅខែមករា ឆ្នាំ២០១៦ និងការដំឡើងប្រាក់បំណាច់មុខងារនឹងត្រូវចាប់ផ្តើមពីខែមេសា ឆ្នាំ២០១៦។
លោកឲ្យដឹងថា មន្ត្រីរាជការស៊ីវិលមិនមែនគ្រូបង្រៀន និងគ្រូពេទ្យ តាមរយៈគោលការណ៍ដំឡើងប្រាក់ខែពីរដំណាក់កាលនេះ ស្ថានភាពប្រាក់ខែអប្បរមាររបស់ពួកគាត់នឹងឡើងពីជាង៥៥ម៉ឺនរៀល ទៅដល់ជាង៧០ម៉ឺនរៀល។ ដោយឡែកលោកថា គ្រូបង្រៀននឹងគ្រូពេទ្យស្ថានភាពប្រាក់ខែទាបបំផុតនឹងឡើងពី៦៤ម៉ឺនរៀល ទៅដល់ជាង៨០ម៉ឺនរៀល។
លោក អូន ព័ន្ធមុនីរ័ត្ន ឲ្យដឹងទៀតថា សម្រាប់មន្ត្រីនគរបានជាតិដែលមានឋានៈទាបបំផុត ពលបាលត្រី នឹងដំឡើងពី៦៤ទៅជា៧៨ម៉ឺនរៀល ដោយគិតទាំងរបបអង្ករ។ ចំណែកយោធាវិញ លោកឲ្យដឹងថា ទាហានដែលមានតំណែងតូចបំផុតឋានៈពលទោ ត្រូវដំឡើងពីជាង៥៣ម៉ឺនរៀល ទៅជាង៧៣ម៉ឺនរៀលដោយគិតទាំងរបបអង្ករ។ លោកបន្ថែមទៀតថា ចំពោះមន្ត្រីជាប់កិច្ចសន្យារដ្ឋាភិបាលនឹងតំឡើងប្រាក់ឧបត្ថម្ភពី១៦ម៉ឺនរៀលទៅ៤០ម៉ឺនរៀលចាប់ពីខែមករា ឆ្នាំ២០១៦។
ទាក់ទងទៅនឹងប្រាក់បំណាច់របស់ប្រធានក្រុមប្រឹក្សារាជធានីខេត្ត រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចថានឹងត្រូវដំឡើងពី១លានរៀលទៅ១លាន៩ម៉ឺនរៀល និងប្រាក់បំណាច់របស់សមាជិកក្រុមប្រឹក្សារាជថានីខេត្តនឹងត្រូវដំឡើងពី៨០ម៉ឺនរៀល ទៅ៨៧ម៉ឺនរៀល។ ដោយឡែកប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌនឹងដំឡើងពី៧០ម៉ឺនទៅ៨១ម៉ឺនរៀល និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ត្រូវដំឡើងពី៥០ម៉ឺនទៅ៦៥ម៉ឺនរៀល។ មេឃុំចៅសង្កាត់នឹងត្រូវដំឡើងពី៥៧ម៉ឺនរៀល ដល់៧៥ម៉ឺនរៀល និងប្រាក់បំណាច់ជំទប់ទី១ និងទី២ ត្រូវដំឡើងពី៤០ម៉ឺនទៅ៥៥ម៉ឺនរៀល និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ត្រូវដំឡើងពី៣៥ម៉ឺនទៅ៤៨ម៉ឺនរៀល។ ចំពោះប្រាក់បំណាច់ប្រធានភូមិនឹងត្រូវដំឡើងពី១៦ម៉ឺនទៅ២០ម៉ឺនរៀល រីឯជំនួយការភូមិត្រូវដំឡើងពី១៤ម៉ឺនទៅ១៦ម៉ឺនរៀល និងសមាជិកភូមិត្រូវដំឡើងពី១២ម៉ឺនទៅ១៤ម៉ឺនរៀល។ ការដំឡើងប្រាក់បំណាច់នេះនឹងត្រូវធ្វើឡើងចាប់ពីខែមករា ឆ្នាំ២០១៦ ខាងមុខ។
អ្នកស្រាវជ្រាវពីការអភិឌ្ឍសង្គម លោក កែម ឡី គាំទ្រចំពោះការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការនេះ។ ទោះយ៉ាងណា លោកថា ជីវភាពមន្ត្រីរាជការនឹងមិនអាចល្អប្រសើរបានជាងសព្វថ្ងៃប៉ុន្មានទេ បើសិនជារដ្ឋាផិបាលមិនជួយទប់ស្កាត់តម្លៃទំនិញកុំឲ្យឡើងថ្លៃខ្ពស់ពេក។
លោកបន្ថែមថា៖ “ការដំឡើងប្រាក់បៀវត្ស ការលើកទឹកចិត្តត្រូវផ្អែកទៅលើការអនុវត្ត វៀរលែងតែយើងធ្វើការវិភាគមុខងារផារកិច្ច ធ្វើតារាងផារកិច្ចមុខងារឲ្យគាត់អនុវត្តហើយយើងកំណត់លទ្ធផលមួយខែគាត់ធ្វើបានប៉ុណ្ណា អាហ្នឹងទើបមានប្រសិទ្ធភាព”។
រដ្ឋាភិបាលធ្លាប់អះអាងថាខ្លួនក៏មានគម្រោងដំឡើងប្រាក់ខែជូនមន្រ្តីរាជការឲ្យបានយ៉ាងតិចមួយលានរៀលនៅឆ្នាំ២០១៨ ពោលគឺជាឆ្នាំបោះឆ្នោតសកល៕
សូមសរសេរមកកាន់លោក ទូច សុខា តាមរយៈ sokha@vodhotnews.com

យួរហេីយមិនតំលេីង,ដល់ពេលខ្លាច់ធ្លាក់ឆ្នេាតទេីបតំលេីងអេាយគេ,ព្រាេះ២០១៦នេះជាឆ្នាំដែល
បំផ្លាញ់មន្រ្តីពុករលួយនិងជនបង្កាប់យួនចេញពីរដ្ឋាភិបាលឬពីស្រុកខ្មែរផងដែរ។បេីមិនចឹងទេខ្មែរយេីង
រស់មិនបានសុខឡេីយ។អ្វីៗលក់អស់ហេីយមិនសល់ទៀតទេមានតែខ្ចីបុលគេអេាយច្រេីនជាងមុន
ដេីម្បីយកមកបំរេីអំណាច់របស់ខ្លួនអែងតែប៉ុណ្ណាេះ។ខ្មែរលែងឆ្គួតដូចមុនហេីយពួកអាមេាគ។
It is time to accept the facts it is an economic development and change, it is much better to make changes that things within its own territory can be sold than no one buy it. When you see all dark sides will soon you become a smart asshole! will see all assholes are good!!!