តុលាការចេញដីកា​ឲ្យ​ចាប់ខ្លួន​អ្នកកាន់ហ្វេសប៊ុក​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹងករណីក្លែង​បន្លំឯកសារ​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃអង្គារ ទី1 ធ្នូ 2015, 03:12 PM
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

លោក សម រង្ស៊ី កាលពីកន្លងទៅ​


ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានចេញដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួនអ្នកកាន់ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី និងជំនួយការ​របស់​អតីតសមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ ករណីចោទប្រកាន់​​ក្លែង​បន្លំឯកសាររឿងព្រំដែន។​​

លោក ហុង សុខ​ហួរ ត្រូវ​បាន​តុលាការសម្រេច​ឃុំ​ខ្លួន​ ដោយ​ចោទ​លោក​​​៣​បទ​ចោទ​ គឺការ​ក្លែង​ឯកសារ​សាធារណៈ ការប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយនិងញុះញង់​ឲ្យ​មាន​អ​សន្តិសុខ​ ពាក់​ព័ន្ធ​នឹង​សន្ធិ​សញ្ញា​កម្ពុជានិង​វៀតណាម​នៅ​ឆ្នាំ​១៩​៧៩​​។ ​លោក ហុង សុខ​ហួរ ត្រូវបាន​​សមត្ថកិច្ច​ចាប់ខ្លួន​ ពីរថ្ងៃ​បន្ទាប់ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចេញ​បញ្ជាឲ្យ​ចាប់ខ្លួន ​ដោយ​ចោទ​ថា​ក្លែងឯក​សារ​សន្ធិ​សញ្ញា​កម្ពុជានិង​វៀតណាម​នៅ​ឆ្នាំ​១៩​៧៩​​។

ដីកា​បង្គាប់ឲ្យចាប់ខ្លួនចេញដោយ​ចៅក្រមស៊ើបសួរ​លោក កៅ វណ្ឌី កាលពីថ្ងៃទី​២០ខែវិច្ឆិកា ឲ្យ​ដឹង​ថា​យុ​វ​ជន ​សត្យា សម្បត្តិ​ឬ​សម្បត្តិ សត្យា អាយុ​២៥ឆ្នាំ បានរ​ត់គេចខ្លួន ពាក់ព័ន្ធ​នឹងសមគំនិត​ក្នុងអំពើក្លែង​បន្លំ​ឯកសារ ប្រើប្រាស់​ឯកសារ​សាធា​រណៈក្លែង​និងញុះញង់​បង្ក​ឲ្យ​មាន​វឹងកវរធ្ងន់​ដល់សន្តិសុខសង្គម​ ប្រព្រឹត្ត​​ទៅកាលពីថ្ងៃទី​១២និង​១៣ខែ​សីហា ឆ្នាំ​២០១៥​។ ដីកា​បន្ត​ថា​អំពើ​ដែលមានបញ្ញត្តិនឹង​ផ្តន្ទាទោស​​តាមមាត្រា​២៩​ មាត្រា​៦២៩ ​មាត្រា​៦៣០​និង​មាត្រា​៤៩​៥​នៃ​ក្រមព្រហ្ម​ទណ្ឌ។​

បើ​តាមដីកានោះ តុលាការ​បាន​បញ្ជាដល់កម្លាំងសាធារណៈ​ឲ្យ​ស្រាវជ្រាវ​រកចាប់ខ្លួន​​និង​នាំខ្លួន​មកប្រគល់​ជូន​សាលាដំបូងរាជធានីភ្នំពេញ​។ លោក សត្យា សម្បត្តិ ជា​ជំនួយ​ការ​របស់​លោក ហុង សុខហួរ។ ចំណែក​ដីកាមួយ​ទៀត​ដែលមានអត្ថន័យដូចគ្នា ចៅក្រមស៊ើបសួរបាន​បញ្ជា​ឲ្យ​ចាប់ខ្លួនឈ្មោះ អ៊ឹង ជុង​លាង ជា​អ្នក​កាន់​គណនី​ហ្វេសប៊ុក​របស់ លោក សម រង្ស៊ី។

វីអូឌីមិនទាន់អាច​សុំការឆ្លើយ​តបពី​ លោក សត្យា សម្បត្តិ លោក អ៊ឹង ជុងលាង បាននៅឡើយទេ។ វីអូឌី​ក៏មិន​ទាន់​អាច​សុំការ​ឆ្លើយ​តបភ្លាមៗពី​លោក សម រង្ស៊ី បានដែរ។ ​

អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ចាត់ទុកករណីនេះ​ជា​រឿង​នយោបាយ​ ដោយ​ថា​កើតឡើង​បន្តបន្ទាប់គ្នា​ជាមួយករណី លោក ហុង សុខហួរ និង​លោក សម រង្ស៊ី។ លោក​បន្ត​ថា​លោក​មិន​ដឹង​ថា​យុវជនដែល​តុលាការ​បង្គាប់ឲ្យ​ចាប់ខ្លួន​នៅទីណានោះទេ។​ លោក​បន្ថែម​ថា​គណបក្ស​សង្រ្គោះជាតិ​នឹង​រៀប​ចំ​ឲ្យ​មាន​មេធាវីការពារ​ពួកគាត់។​

កាលពីថ្ងៃទី​៨ខែកញ្ញា ឆ្នាំ​២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​​ឲ្យ​អ្នក​ដែល​រត់គេចខ្លួន​ទៅ​ក្រៅ​ប្រទេស​ ពាក់​ព័ន្ធ​នឹង​​លោក ហុង សុខហួរ ចូលខ្លួន​​មក​សារភាព​។​

តុលាការ​ធ្លាប់​បា​ន​ចេញដីកាបង្គា​ប់​ឲ្យ​​ប្រធានគណបក្សសង្រ្គោះជាតិ លោ​ក សម រង្ស៊ី ដែលកំពុង​នៅក្រៅប្រទេស​ ឲ្យ​ចូល​ខ្លួន​មក​មកតុលាការនៅ​ថ្ងៃទី​៤ខែធ្នូ​ ឆ្នាំ​២០១៥​ ពាក់ព័ន្ធ​នឹង​សំណុំរឿង លោក ហុង សុខហួរ ។ ​ដីកា​បញ្ជាក់ថា៖ “ក្នុងករណីមិន​ចូល​ខ្លួន​តាម​កាលកំណត់​ខាងលើ​នេះ​ទេ យើង​នឹង​ចេញដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ឬ​ដីកាបង្គាប់​ឲ្យ​ចាប់ខ្លួន​ទៅតាមច្បាប់”

ពីទីក្រុងប៉ារីសប្រទេស​បារាំង កាលពីថ្ងៃទី​២៥ខែតុលា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមានថា​លោក​ សម រង្ស៊ី​ អាចនឹង​​ជាប់ពន្ធនាគារ ដោយ​លោក​ថាប្រធានគណបក្ស​ប្រឆាំងរូបនេះ​បានឲ្យ​ទំព័រហ្វេសប៊ុក​របស់លោក​​ក្នុង​ការ​បង្ហោះ​ឯក​សារ​របស់​អតីត​​សមាជិក​ព្រឹទ្ធសភាគណបក្ស​ សម រង្ស៊ី លោក ហុង សុខហួរ។​​ លោក ហ៊ុន សែន បាន​ថ្លែង​ធ្ងន់ៗ​ករណី​ លោក ហុង សុខហួរ ថា​បានប្រព្រឹត្ត​បទល្មើសជាក់ស្តែង ដោយ​សារ​តែ​​​លោក​បាន​ធ្វើអ​ត្ថាធិប្បា​យភ្ជា​​ប់ជាមួ​យ​​ឯកសារ​លើ​ប្រ​ព័ន្ធសង្គមហ្វេសប៊ុក។

លោក​មានប្រសាសន៍ថា៖ “ហើយ​អាម្ចាស់Page(ទំព័រ)ជានរណា ជា​រង្ស៊ីហ្មង(សម រង្ស៊ី) អញ្ចឹង​ទេអាចដល់ អាចដល់ម្នាក់ហ្នឹង ហើយបើដល់ម្នាក់​ហ្នឹង​ ម្តងនេះខ្ញុំឈប់​លើកលែងទោសឲ្យ​ហើយ ខ្ញុំលើក​លែងទោស​ឲ្យម្នា​ក់នេះពីរដង រួចមកហើយ​ លើកនេះអត់ទេ លើកនេះអត់ទេ ព្រៃស អត់មានទទួលស្គាល់អ្នកណាថាស្អីនេះទេ"​។ លោក​បន្ថែម​ថា៖ “និយាយអញ្ចឹងថា​អាងគុក អាង​ច្រវាក់ អាងទាហាន អាងប៉ូលិស  ចឹង​​កា​ន់អំណាច បើ​មិន​ឲ្យ​អាងអាហ្នឹង​ អាងអីគេ ឥឡូវ​សួរ  គាត់កាន់អំណាច គាត់អាងអី វាមិនដែលម៉ែអាណា កាន់អំណាច ឲ្យ​ អាងទានធូបទេហី”

គួរបញ្ជាក់​ថា​កាល​ពី​ថ្ងៃ​ទី១១​ ខែ​សី​ហា កន្លង​ទៅ តាម​រយៈ​វី​ឌី​អូ​ឃ្លីប​​មួ​យ​ដែល​បង្ហោះ​នៅលើ​ហ្វេសប៊ុករបស់​​លោក​ សម រង្ស៊ី​ លោក ហុង សុខ​ហួរ មាន​ប្រសាសន៍​ថា៖ “សន្ធិ​សញ្ញា​ឆ្នាំ​៧៩ហ្នឹង​ នៅក្នុង​រដ្ឋកាលយួន​គេ​បាន​ចែងហើយថា ប្រមុខ​រដ្ឋ​ជំនាន់​ហ្នឹង​លោក​ ហេង សំរិន ដែល​ជា​ប្រមុខ​រដ្ឋ​ហ្នឹង គាត់​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រមុខ​រដ្ឋ​របស់​ប្រទេស​វៀតណាម​ហ្នឹង​ នៅថ្ងៃទី​១៨​ កុម្ភៈ​ ឆ្នាំ​១៩៧៩ហ្នឹង​ គាត់​បាន​ចុះ​ហត្ថលេខា​ឯកភាព​គ្នា​ថា​ប្រទេស​ទាំងពីរ ឯកភាពគ្នា​រំលាយ​ព្រំដែន​រដ្ឋទាំងពីរ សូម​ឲ្យ​យក​សន្ធិ​សញ្ញា​ហ្នឹង​មក​មើល​ បើ​អត់​មើល​ទេ អត់​ជឿ​ទេ និយាយ​ត្រង់​ក៏​ខ្ញុំ​អត់​ជឿ​ដែរ ទាល់​តែខ្ញុំ​បាន​មើល​បាន​ខ្ញុំ​ជឿ​”៕ រាយការណ៍​បន្ថែម​ដោយ​លោក ទូច សុខា​

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

What Next?

Recent Articles

One Response to "តុលាការចេញដីកា​ឲ្យ​ចាប់ខ្លួន​អ្នកកាន់ហ្វេសប៊ុក​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹងករណីក្លែង​បន្លំឯកសារ​​"

  1. VengSreng(chorngAhkheit) says:

    ឣាសត្វតិរច្ឆានហុនសែន- កាដួយម៉ែឣាសត្វឆ្កែកាចាស់ខ្វាក់ភ្នែក ស្រឡេវ ភ្នែក- សំរ៉ែ-ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប ល្ងីល្ងឺ- ឣាងាប់តៃហោងដូចកាដាសហ្វី -ម៉ូបារាក់ -សាដាំហូសេន ក្នុងពេលឆាប់ៗនេះ