ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី1 ធ្នូ 2015, 04:21 PM
http://vodhotnews.com
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថាក្រុមហ៊ុនInternational Rainbowនិងក្រុមហ៊ុនDirect Access ជាក្រុមហ៊ុនដែលគ្រប់គ្រងដោយខ្មែរ មិនមែនវៀតណាមនោះទេ ហើយលោកថាក្រុមហ៊ុនទាំងពីរ បានគោរពតាមការណែនាំរបស់រដ្ឋាភិបាលក្នុងការធ្វើអាជីវកម្មបូមខ្សាច់។
លោក ហ៊ុន សែន លើកឡើងបែបនេះជាការឆ្លើយតបទៅនឹងលិខិតរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ ករណីស្នើសុំពន្យល់បែបបទនិងការគ្រប់គ្រងការធ្វើអាជីវកម្មខ្សាច់និងសំណើពិនិត្យមើលការបូមខ្សាច់”យ៉ាងអនាធិបតេយ្យរបស់ក្រុមហ៊ុនវៀតណាមចំនួន២នៅខេត្តកោះកុង”។
លិខិតឆ្លើយតបរបស់លោក ហ៊ុន សែន ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឲ្យដឹងថារដ្ឋាភិបាលតែងតែគិតគូរអំពីការស្តារព្រែក ស្ទឹង ទន្លេ ដែលត្រូវកកស្ទះមុខទឹក ដោយសារតែល្បាប់ភក់និងខ្សាច់ ក្នុងគោលបំណងសំដៅសម្រួលការធ្វើចរាចរ ការដឹកជញ្ជូនតាមផ្លូវទឹក ការផ្គត់ផ្គង់ខ្សាច់ក្នុងទីផ្សារក្នុងស្រុក ពិសេសសម្រួលដល់ចរន្តទឹកហូរ។ លិខិតបន្តថា៖ “ជាមួយគ្នានេះ រាជរដ្ឋាភិបាលតែងបានចាត់វិធានការម៉ឺងម៉ាត់ចំពោះសកម្មភាពជីកនិងបូមយកខ្សាច់ ចាក់ដីលុបបំពេញនៅក្នុងទន្លេ ស្ទឹង បឹងបួរ ព្រែក សមុទ្រនិងតំបន់លិចទឹក ដែលគ្មានច្បាប់អនុញ្ញាតអាចធ្វើឲ្យប៉ះពាល់ដល់ធនធានទឹក ប្រព័ន្ធអេកូឡូស៊ីនិងបរិស្ថានជាដើម”។
បើតាមលិខិតនោះ លោក ហ៊ុន សែន បានបញ្ជាក់ថាក្រុមហ៊ុនInternational Rainbowជាក្រុមហ៊ុនសញ្ជាតិខ្មែរ ដែលមានម្ចាស់ឈ្មោះ ប៊ុន ច័ន្ទគ្រឹះស្នា ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៥។ ចំណែកក្រុមហ៊ុន Direct Access ជាក្រុមហ៊ុនមានសញ្ជាតិខ្មែរដែលមានម្ចាស់ឈ្មោះឌុក រ៉ាដែន។ លោកបន្តថាក្រុមហ៊ុនInternational Rainbowទទួលបានគោលការណ៍ច្បាប់ធ្វើអាជីវកម្មបូមខ្សាច់និងខ្សាច់ល្បាយភក់៤ទីតាំង គឺនៅព្រែកតាអុក និងព្រែកកន្ទួត ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ និងព្រែកទ្ងូរនិងព្រែកតាចាន់ ឃុំត្រពាំងរូង ស្រុកកោះកុង។ ចំណែកក្រុមហ៊ុនDirect Access ធ្វើអាជីវកម្មខ្សាច់និងខ្សាច់ល្បាយភក់ចំនួន១ទីតាំង នៅតំបន់ព្រែកអណ្តូងទឹក ស្រុកបុទុមសាគរ។ លោកបន្ថែមថាដោយមិនទាន់មានទីផ្សារក្នុងស្រុក ខ្សាច់និងខ្សាច់ល្បាយភក់ដែលយកបាននោះ ត្រូវបានអនុញ្ញាតឲ្យធ្វើការនាំចេញទៅក្រៅប្រទេស។
លោក ហ៊ុន សែន បានសរសេរក្នុងលិខិតឆ្លើយតបនោះថា៖ “ដូច្នេះក្រុមហ៊ុនទាំងពីរជាក្រុមហ៊ុនមានសញ្ជាតិខ្មែរដែលបានធ្វើអាជីវកម្មបូមខ្សាច់ត្រឹមត្រូវ មិនមែនជាក្រុមហ៊ុនរបស់វៀតណាមដែលបូមខ្សាច់យ៉ាងអនាធិបតេយ្យដូចការលើកឡើងរបស់ឯកឧត្តម សុន ឆ័យ ឡើយ”។
បើតាមលិខិតរបស់នាយករដ្ឋមន្រ្តី ក្រុមហ៊ុនDirect Access បានអនុវត្តទៅតាមលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់នៅក្នុងអាជ្ញាបណ្ណ។ លិខិតបន្តថា៖ “ក្រុមហ៊ុនធ្វើអាជីវកម្មតែក្នុងរង្វង់ដែនអាជ្ញាបណ្ណដែលកំណត់ដោយក្រសួងរ៉ែនិងថាមពល តែមួយរយៈចុងក្រោយនេះ ក្រុមហ៊ុនមិនបានធ្វើសកម្មភាពដោយរលូនទេ មូលហេតុមានការអុកឡុកពីសំណាក់ក្រុមយុវជនចលនាមាតាធម្មជាតិ”។
វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីលោក សុន ឆ័យ លើលិខិតរបស់នាយករដ្ឋមន្រ្តីបាននៅឡើយទេ។
អានអត្ថបទ…
លិខិតរបស់លោក សុន ឆ័យ ចុះថ្ងៃទី៣០ ខែកក្កដា ឲ្យដឹងថាក្រុមហ៊ុនបូមខ្សាច់ទាំងពីរបានប្រើប្រាស់កប៉ាល់បូមខ្សាច់ចំនួន១៧គ្រឿងនិងសាឡង់ដឹកខ្សាច់ចំនួន៤១គ្រឿង ដែលលោកថាប៉ះពាល់ដល់បរិស្ថាន ”យ៉ាងធ្ងន់ធ្ងរ” ដោយបណ្តាលឱ្យបាក់ច្រាំង និងបង្កឱ្យទឹកខ្មៅកង្វក់។
ពាក់ព័ន្ធនឹងករណីអាជីវកម្មខ្សាច់នៅខេត្តកោះកុងនេះ សកម្មជនចលនាមាតាធម្មជាតិ៣នាក់ត្រូវបានតុលាការចោទប្រកាន់និងឃុំខ្លួនបណ្តោះអាសន្ន។
គួរបញ្ជាក់ថា ប្រជាសហគមន៍និងសមាជិកអង្គការមាតាធម្មជាតិបានបើកយុទ្ធនាការរារាំងសាឡង់បូមខ្សាច់របស់ក្រុមហ៊ុនចំនួន២ ដែលពួកគេអះអាងថាគ្រប់គ្រងដោយវៀតណាម។ អ្នកចេញមុខតវ៉ាបានអះអាងថាការបូមខ្សាច់នេះធ្វើឲ្យប៉ះពាល់លំនៅឋានប្រជាជនដែលរស់នៅក្បែរព្រែក ព្រមទាំងធ្វើឲ្យប៉ះពាល់ជម្រកមច្ឆជាតិនឹងការនេសាទត្រីរបស់ប្រជាជន៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

ឣាសត្វតិរច្ឆានហុនសែន- កាដួយម៉ែឣាសត្វឆ្កែកាចាស់ខ្វាក់ភ្នែក ស្រឡេវ ភ្នែក- សំរ៉ែ-ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប ល្ងីល្ងឺ- ឣាងាប់តៃហោងដូចកាដាសហ្វី -ម៉ូបារាក់ -សាដាំហូសេន ក្នុងពេលឆាប់ៗនេះ
pump all the sand from the bottom of the river no problem. cutting all the tree from the forest no problem. digging all gold mine from the grown no problem. Vietnamese took a lot of land along the border no problem. do not worry be happy SAMDACH MAPHKEAK MORHA SENA PENCHO HUN SEN will bring this country to the year _ zero.