ហេង ដារី ​បក​ស្រាយ​រឿង​បោកស្នេហ៍​​បោក​លុយ​ជាមួយ​នឹង​ស្រ្តីខ្មែរ​អាមេរិក​

លោក ហេង ដារី តារា​ភាពយន្ដ​ជើង​ចាស់​។ រូបថត សហការី រូប សហការី

លោក ហេង ដារី តារា​ភាពយន្ដ​ជើង​ចាស់​។ រូបថត សហការី រូប សហការី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: សម្ដី​​បើកកកាយ​របស់​ស្រ្តី​មេម៉ាយ​វ័យ​ចំណាស់​ពី​ទឹក​ដី​សហរដ្ឋអាមេរិក​ឈ្មោះ​ គឹម លាង ថា លោក ហេង ដារី តារា​ភាព​យន្ដ​ល្បី​ឈ្មោះ បាន​បោក​ទាំង​លុយ ​និង​​បោកទាំង​ស្នេ​ហ៍​ខ្លួននោះ​ បាន​បង្កឲ្យ​មាន​មតិ​រិះ​គន់​យ៉ាង​ចាស់​ដៃ ​ដល់តារា​ភាពយន្ដ​ជើង​ចាស់​ថ្ពាល់​ខួចរូប​នេះ។

ក្នុងពាក្យ​ថា៖«ធ្វើ​ដល់​​តារារូប​សង្ហា ហើយ​ក៏​មាន​ឈ្មោះល្បី​ទៀត ចេះបោក​លុយ​គេ​ ​អាសូរ​តែស្រ្តី​​នៅអាមេរិក​នោះ​ក្មេងក៏​មិន​ថា​។ ធ្វើ​ជា​ប្រុស​បោក​លុយស្រី​ អន់​ណាស់​!»។

ការ​បកស្រាយ​ពី​បរិយាកាស​ដ៏​ខ្មៅ​កខ្វក់​បោកបក់​ពី​នាយ​សមុទ្រ និង​កំពុង​ជះ​ឥទ្ធិពលលុប​ប្រជាប្រិយ​ភាព​សិល្បៈ​ជិត ២០ ឆ្នាំ​ រុញពន្លិច​មួយ​ប៉ប្រិច​ភ្នែក​​ស្ទើ​រលេច​បាត់​ដល់​ចំណុចសូន្យ ​ ​លោក​ ហេង ដារី ក៏​បាន​​ចេញ​មុខមកទទួល​ស្គាល់ថា ដៃលោកដែល​កន្លង​មក​ពោរពេញ​ដោ​យ​សុច្ចរិតភាព​ពី​ការ​ងារ​សិល្បៈ​ ពិតជាបាន​​ទទួល​លុយ​ពី​ស្រ្តី​មេម៉ាយ​វ័យ​ចំណាស់រស់​នៅ​ទឹក​ដី​អាមេរិកមែន​។

តារាថ្ពាល់​ខួច​រូប​នេះ​បាន​អះ​អាង​​ថា​៖ «​ខ្ញុំ​ពិត​ជា​ទទួលយក​ប្រាក់ចំនួន ​១៣៥០ ​ដុល្លារ​មែន​ បន្ទាប់​ពីគាត់​ព្យាយាម​តាម​សុំ​ស្រឡាញ់​ខ្ញុំ​ហើយ​លុយ​នេះ ​ក៏មិនមែន​ខ្ញុំ​ទទួល​ពី​គាត់​យកមក​ចាយ​វាយ​ដែរ​ គឺ​យកមកធ្វើ​បុណ្យតាម​ការចង់​បាន​​របស់​គាត់​ (គឹម លាង)​ទៅ​វិញ​ទេ​»។​

លោក ហេង ដារី បាន​រៀបរាប់​ថា៖ «​ខ្ញុំ​ពិត​ជា​បាន​ស្គាល់ អ្នកស្រី ​គឹម លាង នេះ​មែ​ន​។ តែក្នុង​ជំនួប​ស្គាល់​គាត់​តាម​​ហ្វេស​ប៊ុក ខ្ញុំ​បាន​ប្រាប់គាត់វិញ​ហើយ​​ថា ខ្ញុំមិន​បង្កើតក្តី​ស្នេហា​ជាមួយ​គាត់​ទេ។ ខ្ញុំ​ដឹង​ថា គាត់​អាយុច្រើន​ វ័យ​ជិតស្មើម្តាយ​ខ្ញុំ​ គឺ​ជាង ៥០ ឆ្នាំ មិន​មែនជាង ៤០ ឆ្នាំ ដូច​គាត់​ប្រាប់កាសែត​​នោះ​​ឡើយ​»។


ស្ដ្រី​ខ្មែរ​អាមេរិក​ អ្នកស្រី គឹម លាង ជា​អ្នកចែក​បៀ។ រូបថត សហការី

ស្ដ្រី​ខ្មែរ​អាមេរិក​ អ្នកស្រី គឹម លាង ជា​អ្នកចែក​បៀ។ រូបថត សហការី

បន្ថែម​លើ​សម្ដី​បរិយាយនេះ ​តារា​ភាព​យន្ដ​ថ្ពាល់ខួច​ និង​ប្រជ្រុយ​មាន​មន្ដ​ដូច​តារា​ជើង​ចាស់​ ទេព រិនដារ៉ូ​ រមែង​សម្តែង​តែតួបងធំ​វ័យ​ជាង ៤០ ឆ្នាំ ដែល​កំពុង​រស់​នៅ​បែកខ្នើយពី​ប្រពន្ធស្រប​ច្បា​ប់​ជា​ច្រើ​ន​ឆ្នាំ ក្រោយ​បង្កើតបាន​កូនប្រុស​មួយ​អាយុ ៥ ឆ្នាំ​នោះ ​បានបន្ដ​ថា៖​ «ក្នុង​ជំនួប​ឆ្លើយ​ឆ្លងតាមហ្វេសប៊ុក ​គាត់ (គឹម លាង) បាន​ព្យាយាម​​សុំ​ស្រឡាញ់​ខ្ញុំ ទាំង​ដឹង​ថា ​ខ្ញុំ​បដិសេធម្ដង​ជាពី​រ​ដង​ហើយ​ ហើយគាត់​តែងតែ​ព្យាយាម​​ហៅខ្ញុំបងៗថែម​ទៀត​។​ ខ្ញុំ​បាន​​ប្រាប់​គាត់​ថា ខ្ញុំមិន​អាចស្រឡាញ់​​គាត់​បាន​​ឡើយ គាត់​​អាយុ​បង​ខ្ញុំ​ជិតស្មើម្តាយ​ខ្ញុំ។ ម្យ៉ាង​​វិញ​ទៀត​ ខ្ញុំបានប្រាប់​គាត់​​ថា ខ្ញុំមាន​ប្រពន្ធ​មាន​កូន​ហើយ ដែលគ្រាន់​តែ​ពួកខ្ញុំរស់​នៅ​បែក​គ្នា​ តែគាត់មិន​ស្តាប់​តាមខ្ញុំនិយាយទេ»។

ចំពោះ​ទឹក​ប្រាក់​ជាង ១ ពាន់​ដុល្លារ​នោះ ​​លោក​ប្រាប់ថា៖​ «លុយ ១៣៥០​ ដុល្លារ ដែល​គាត់​ចោទ​ថា​ ខ្ញុំ​បោក​នោះ ការ​ពិត​មិន​ដូច​សម្ដី​​ដែលគាត់​បាន​និយាយទេ​។​ បើខ្ញុំជ្រុល​​បោក​គេ ខ្ញុំ​មិន​បោក​​លុយប៉ុណ្ណឹង​ទេ​។​ លុយ​នេះ​រូបគាត់ ​ផ្ញើមក​ចូល​បុណ្យ​កឋិន​ផង និង​មួយ​ចំនួនទៀត​ គាត់​ផ្ញើមក​ជូន​ម្តាយ​ខ្ញុំ។ នេះ​គឺជា​ទឹក​ចិត្ដ​គាត់​អ្នក​បែង​ចែកឲ្យ​»។

លោក ហេង ដារី បានបញ្ជាក់​ទៀត​​ថា៖ «​អ្នក​ស្រី ​គឹម លាង ដំបូង​ឡើយ​ ចង់​មក​ស្រុកខ្មែរ សូម​ឲ្យ​ខ្ញុំ​ទៅ​ទទួល​ ហើយ​ចង់​ធ្វើ​កឋិន​ទៅ​​​វត្ត​នៅ​ស្រុក​ខ្ញុំ។ ​ខ្ញុំ​​បាន​ប្រាប់​គាត់​​ថា កឋិនវត្ត​នៅ​ភូមិខ្ញុំធ្វើថ្ងៃ​នេះ ពេលនេះ​គាត់​ផ្ញើលុយ​មក​ចូលបុណ្យ និង​បាន​​ប្រាប់​​ថា ដកចំនួន​ប៉ុននេះ​ជូន​ម្តាយ​ខ្ញុំ។​ ខ្ញុំគ្រាន់តែ​ធ្វើ​តាម​គាត់ប៉ុណ្ណោះ​»។

ក្នុង​សម្ដី​បដិសេធ​ដែល​ពោល​ថា អ្នកស្រី គឹម លាង​ ស្ម័គ្រ​​ចិត្តធ្វើ​បុណ្យ​ និង​ជូន​ចាស់​ៗ​នោះ តារា​ភាពយន្ដ​ដែល​​រង​ភាព​​អាម៉ាស់​ដោយ​​សារលុយ​ស្រ្តី​អាណិកជន​ខ្មែរ​អាមេរិក​ចំនួន ​១៣៥០ ដុល្លារ​ ​បាន​រៀប​រាប់បន្ថែមថា៖​ «គាត់​ទេ​ដែល​ស្ម័គ្រចិត្ដ​ជួយ​ខ្ញុំ​ ចង់​បានជា​ថ្នូរ​ក្តី​ស្រឡាញ់។​​ តែ​ពេល​ខ្ញុំ​មិន​ព្រមក៏​ប្រែជាព្យាយាម​រក​​រឿង​​មក​ចោទប្រកាន់​ខ្ញុំ ខណៈ​ពេលដែល​រឿងរ៉ាវ​កើត​ឡើង​នេះ​មាន​ស្រ្តី​ជា​តារាសិល្បៈខ្មែរ​ម្នាក់​នៅ​អាមេរិក ក៏​​ព្យាយាម​រួមដៃ​បរិហារកេរ្តិ៍​ខ្ញុំ​ដែរ​»៕

What Next?

Recent Articles

4 Responses to "ហេង ដារី ​បក​ស្រាយ​រឿង​បោកស្នេហ៍​​បោក​លុយ​ជាមួយ​នឹង​ស្រ្តីខ្មែរ​អាមេរិក​"

  1. Strey Khmer says:

    I don’t believe him, his face looks like chicken shit and lie to the public.
    She beged him for love or he beg her for love her money. There are many
    handsome Americans around her, she is not need to beg this ugly shit
    for love. Maybe, she pick him because she loves in the same type of
    people only. Looser.

  2. konh - konh says:

    he look old than her

  3. peaceful says:

    don’t be regretted with this guy – please turn to me. I am a good guy and promise to handle a lady with love for ever. believe me. hhhhh

  4. peaceful says:

    don’t love uncle Heng Dary :):)