​រដ្ឋាភិបាលត្រៀម​ថវិកា​ប្រមាណ​១០លានដុល្លារ​ជួយមន្ទីរពេទ្យគន្ធបុប្ផា​សម្រាប់ឆ្នាំ២០១៦​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃអង្គារ ទី1 ធ្នូ 2015
http://vodhotnews.com


ប្រធាននិង​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក Beat Richner (រូបថតពីហ្វេសប៊ុក Beat Richner)


រដ្ឋាភិបាល​នឹង​ផ្តល់​​ប្រាក់​ឧបត្ថម្ភ​ជិត​១០លាន​ដុល្លារ​អាមេរិកសម្រាប់​​ឆ្នាំ​២០១៦ ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​ដែល​ចំនួននេះមានការកើនឡើង​១លានដុល្លារ បើ​ប្រៀបធៀបនឹង​ឆ្នាំ​២០១៥។​ នេះបើយោងតាម​ច្បាប់ស្តីពីថវិកាជាតិឆ្នាំ​២០១៦ ដែលត្រូវ​បាន​អនុម័តដោយ​រដ្ឋសភា​កាលថ្ងៃចន្ទ។​

បើ​តាមច្បាប់ថវិកាជាតិ រដ្ឋាភិបាល​នឹង​បង្កើន​ការគាំទ្រដល់ប្រតិបត្តិការ​របស់មន្ទីរពេទ្យគន្ធបុប្ផា​ជាបណ្តើរៗ ដើម្បីធានាថា​មន្ទីរពេទ្យនេះ​”នៅតែរក្សា​បាន​នូវស្តង់ដារ​គុណភាព​និងការផ្តល់សេវាព្យាបាលដោយ​ឥតគិតថ្លៃ​ដដែល” នៅពេល​ដែលត្រូវបានផ្ទេរ​មក​ស្ថិត​នៅក្រោមការគ្រប់គ្រង​របស់រដ្ឋពេញលេញ។ នៅឆ្នាំ​២០១៦ កា​រឧបត្ថម្ភប្រាក់សរុប​ពីថវិការដ្ឋ​ជូនមន្ទីរពេទ្យ​នឹងមានចំនួន​៣៨៩០៥លានរៀល(ប្រមាណ​៩,៧លានដុល្លារ)​ បើធៀបនឹង​ឆ្នាំ​២០១៥ មានចំនួន​៣៤៩២១លានរៀល(ប្រមាណ​៨,៧លានដុល្លារ)និង​ឆ្នាំ​២០១៤ មានចំនួន​២៤៦៥៤លានរៀល(ប្រមាណ៦,២លានដុល្លារ)។​

ប្រធាននិង​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក Beat Richner ធ្លាប់​បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ រដ្ឋាភិបាល​ស្វីសនិង​រដ្ឋាភិបាល​កម្ពុជា ​ឲ្យ​យកចិត្តទុកដាក់​ករណី​នេះ ដោយ​អះអាង​ថាកុមារ​កម្ពុជា​ជាង​មួយ​ម៉ឺន​នាក់​នឹង​បាត់បង់​ជីវិត​ឬ​ក៏​មិន​អាច​រួចផុត​ពី​ពិការភាព​ឡើយ ប្រសិន​បើ​អត់​មាន​ការព្យាបាល​ដោយ​មន្ទីរពេទ្យ​មួយ​នេះ​។​​ លោក​បន្ត​ថា​តាមគម្រោង​ ​ក្នុង​ឆ្នាំ​២០១៥ មន្ទីរពេទ្យ​​ចំណាយ​អស់​៤៣​លាន​ដុល្លា​រ​អាមេរិក​​។

គួរបញ្ជាក់​ថា​កាលពីខែតុលា ឆ្នាំ​២០១៥ ព្រះមហាក្សត្រនិង​សម្តេចម៉ែបាន​ប្រោស​ព្រះរាជទាន​ប្រគល់​ព្រះរាជដំណាក់​នៅ​ខេត្ត​កោះកុង​ដែល​ជា​ព្រះ​រាជទ្រព្យរបស់​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ​ដើម្បី​លៃលក​កែច្នៃ​ជា​ហិរញ្ញវត្ថុ​មក​ជួយ​មន្ទីរពេទ្យ​នេះ​៕​ 

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com


រដ្ឋាភិបាលត្រៀមថវិកាប្រមាណ១០លានដុល្លារជួយមន្ទីរពេទ្យគន្ធបុប្ផាសម្រាប់ឆ្នាំ២០១៦ (វីដេអូ)​

ដោយ៖​ សារ៉ែម​ | ថ្ងៃអង្គារ ទី1 ធ្នូ 2015, 03:46 PM​
http://vodhotnews.com

រដ្ឋាភិបាលត្រៀមថវិកាប្រមាណ១០លានដុល្លារជួយមន្ទីរពេទ្យគន្ធបុប្ផាសម្រាប់ឆ្នាំ២០១៦

What Next?

Recent Articles

2 Responses to "​រដ្ឋាភិបាលត្រៀម​ថវិកា​ប្រមាណ​១០លានដុល្លារ​ជួយមន្ទីរពេទ្យគន្ធបុប្ផា​សម្រាប់ឆ្នាំ២០១៦​"

  1. Judge says:

    ខ្ញុំរីករាយណាស់ ដោយរដ្ឋាភិបាល ចាប់ផ្តើមយកចិត្តទុកដាក់ដល់កូនប្រុសស្រី របស់ជាតិ។ ជាគុណូប្បការៈដ៏ធំធេង ដែល លោក Beat Richner បាន ជួយឧបត្ថមដល់ សុខភាព កូនចៅខ្មែរ។
    នេះជាគំរូរ ជាលក្ខណៈមនុស្សធម៌ ដ៏ប្រសើរ ដែលមជ្ឍមណ្ឌលសាសនា ក៏ដូចជាឯកជន យកគំរូរតាម។
    មនុស្សធម៌ ជាមូលដ្ឋាន ស្នូលគ្រប់ សាសនា ទាំងគ្រឹះសាសនាក្តី ពុទ្ធសាសនាក្តី ឥស្លាមសាសនាក្តី។
    មនុស្សធម៌ធ្វើឡើងដោយមិនរើសអើង ដល់ជនខ្វះចន្លោះនូវការត្រូវការចាំបាច់នៃជីវិត។
    សំនៀង

  2. លឹង្គនាគរាជ says:

    ១០លានគួរសមដែរតែដូចជាតិចពេកសំរាប់ជំនួយដល់មន្ទីពេទ្យ