Wed, 2 December 2015
ប៉ិច សុធារី
ភ្នំពេញប៉ុស្តិ៍
រតនគិរីៈ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានជំរុញជាថ្មីទៀតឲ្យរាជរដ្ឋាភិបាលមានវិធានការ ឬប្រើប្រាស់យន្តការអន្តរជាតិក្នុងការដាក់សម្ពាធប្រទេសវៀតណាមឲ្យបញ្ចប់បញ្ហានៃការរំលោភបំពានចូលទឹកដីកម្ពុជា ខណៈដែលស្រះចំនួន ៨ នៅខេត្ត រតនគិរី ដែលវៀតណាមបានជីកចូលក្នុងបូរណភាពទឹកដីកម្ពុជានោះនៅមិនទាន់លុបចោលវិញទៅតាមសំណើរបស់កម្ពុជានៅឡើយនោះ។
ការជំរុញនេះបានធ្វើឡើងបន្ទាប់ពីអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចំនួន ២ រូបគឺលោក ម៉ៅ មុនីវណ្ណ និងលោក សុន ឆ័យ បានទៅបំពេញបេសកកម្មការងារនៅខេត្តមួយចំនួនភាគឦសានប្រទេស និងបានចុះទៅពិនិត្យតំបន់ព្រំដែនក្នុងភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ជាទីដែលវៀតណាមបានជីកស្រះចូលមកក្នុងតំបន់ហាមឃាត់កាលពីអំឡុងខែមេសា ឆ្នាំ ២០១៥។
ការចុះទៅពិនិត្យព្រំដែនជាថ្មីទៀតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនេះបានធ្វើឡើងបន្ទាប់ពីមានការស្ងប់ស្ងាត់មួយរយៈ ចាប់តាំងពីស្ថានការណ៍នយោបាយបានឡើងកម្តៅជាថ្មី។
លោក ម៉ៅ មុនីវណ្ណ បានថ្លែងកាលពីថ្ងៃម្សិលមិញថាស្រះទឹកចំនួន ៨ កន្លែងដែលវៀតណាមបានជីកនោះត្រូវបានទុកចោលរហូតមកដល់ពេលនេះនៅមិនទាន់មានការលុបចោលវិញនៅឡើយបើទោះជាក្រសួងការបរទេសកម្ពុជាធ្លាប់បានចេញកំណត់ទូតតវ៉ាហើយប្រទេសទាំងពីរធ្លាប់បានសន្យាថានឹងត្រូវលុបស្រះនោះក៏ដោយ។
លោកបានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាចាត់វិធានការទៅប្រទេសវៀតណាមឲ្យលុបស្រះនេះជាស្ថាពរដើម្បីការពារនូវឧត្តមភាពកិត្តិយស និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា។
លោកថា៖ «យើងទុកឲ្យគេធ្វើបែបនេះបានន័យថាប្រទេសមួយរំលោភមកលើយើងហើយយើងទុកឲ្យគេមាក់ងាយយើងទៀតវាមិនកើតទេអ៊ីចឹងរដ្ឋាភិបាលត្រូវតែដោះស្រាយរឿងហ្នឹងបើសិនថាភាគីវៀតណាមមិនគោរពនូវអ្វីដែលយើងបានស្នើហើយ ហើយគេមិនបានឯកភាពទេគួរតែរុញទៅយន្តការអន្តរជាតិទៅ»។
លោក សុន ឆ័យ ដែលបានចុះត្រួតពិនិត្យបញ្ហាព្រំដែន និងបានជួបជាមួយប្រជាពលរដ្ឋនៅទីនោះដែរបានថ្លែងថាជនជាតិដើមភាគតិចចារ៉ាយនៅតំបន់នោះបានបង្ហាញពីក្តីកង្វល់ចំពោះការបាត់បង់ដីស្រែចម្ការរបស់ពួកគាត់ទៅលើប្រទេសវៀតណាមនាពេលអនាគតប្រសិនបើរាជរដ្ឋាភិបាលមិនមានវិធានការដោះស្រាយបញ្ហាឲ្យបានម៉ឹងម៉ាត់ទេនោះ។
លោកក៏បានជំរុញឲ្យរាជរដ្ឋាភិបាលពិនិត្យឡើងវិញពីយន្តការអន្តរជាតិក្នុងករណីដែលភាគីវៀតណាមមិនគោរពទៅលើគោលការណ៍អធិបតេយ្យនៃប្រទេសកម្ពុជាដូចនេះ។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង បានឆ្លើយតបថារាជរដ្ឋាភិបាលបានខិតខំរកដំណោះស្រាយលើបញ្ហានេះហើយបើទោះបីជានៅពុំទាន់មានលទ្ធផលប៉ុន្តែគណៈកម្មការព្រំដែននៃប្រទេសទាំងពីរនឹងបន្តលើកយកបញ្ហាព្រំដែននេះមកជជែកគ្នាបន្តទៀតក្នុងអំឡុងកិច្ចប្រជុំចុងខែធ្នូនេះ។
លោកបានថ្លែងថា៖ «គេធ្វើហើយតែវាមិនទាន់បានលទ្ធផលមិនចាំបាច់ឯកឧត្តម សុន ឆ័យ ទៅទេគេកំពុងធ្វើហើយតែវាមិនទាន់បានលទ្ធផលនៅឡើយ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរីលោក ឆាយ ធី បានថ្លែងថាមកទល់ពេលនេះស្រះទឹកនោះវៀតណាមនៅពុំទាន់បានលុបវិញតាមកិច្ចព្រមព្រៀងនៅឡើយបើទោះបីជាពលរដ្ឋវៀតណាមមិនបានធ្វើសកម្មភាពដាំដំណាំបន្តទៀតក៏ដោយ។
ទោះយ៉ាងណាលោកស្នើឲ្យរាជរដ្ឋាភិបាលពន្លឿននីតិវិធីយ៉ាងណាជំរុញឲ្យវៀតណាមលុបស្រះនោះឲ្យបានឆាប់ព្រោះការព្រងើយកន្តើយលើបញ្ហានេះនឹងអាចធ្វើឲ្យកម្ពុជាខាតបង់ទឹកដីនាពេលអនាគត។
លោកបានថ្លែងថា៖ «បើសិនរដ្ឋាភិបាលមិនបានតាមដានឲ្យមានការអនុវត្តទេយើងឃើញថាវៀតណាមមិនមានបំណងណាលុបទេ។ អ៊ីចឹងសូមឲ្យកម្ពុជាជំរុញទៅលើកិច្ចព្រមព្រៀងឲ្យវៀតណាមលុបឲ្យបានឆាប់កាន់តែល្អព្រោះយើងឃើញថាការព្រងើយកន្តើយនេះនឹងធ្វើឲ្យខាងភាគីវៀតណាមចំណេញទៅវិញទេដែលយូរទៅអាចក្លាយជាចំណុចតំបន់ដីរបស់គេដែលប្រជាជនគេរស់នៅពីមួយឆ្នាំទៅមួយឆ្នាំហើយគេអាចបន្លំធ្វើចម្ការធ្វើអីគេនឹងថាដីនោះជាដីរបស់គេហើយ»។
ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិធ្លាប់បានចុះទៅទីតាំងដែលវៀតណាមបានជីកស្រះនោះម្តងរួចមកហើយកាលពីដើមខែមិថុនាក្រោយពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋដោយរកឃើញថាមានរណ្តៅស្រះទឹកចំនួន ៨ ទំហំប្រមាណ ៤ ម៉ែត្រគុណនឹង ៨ ម៉ែត្រ និងជម្រៅប្រមាណ ៣ ទៅ ៤ ម៉ែត្រដែលបានជីកនៅតំបន់ហាមឃាត់ក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាប់នឹងប្រទេសវៀតណាមស្ថិតក្នុងឃុំយ៉ាណាង ស្រុកដាក់កឺ ខេត្តយ៉ាឡាយ។
ក្រោយផ្ទុះព្រឹត្តិការណ៍នេះក្រសួងការបរទេសកម្ពុជាបានចេញកំណត់ទូតចំនួន ២ ដើម្បីតវ៉ាទៅប្រទេសវៀតណាមដែលបានចូលមកជីកស្រះនៅតំបន់មិនទាន់បោះបង្គោលព្រំដែនច្បាស់លាស់។ ក្រោយមកប្រទេសទាំងពីរបានជួបពិភាក្សាគ្នាពីបញ្ហាព្រំដែននេះហើយភាគីវៀតណាមបានសន្យាថានឹងពិនិត្យពីការជីកស្រះទាំងនោះ៕

The government can’t even do anything when drunken Youn beat the officer at the border, how they can do a big job like this?
= តើ ហេតុអ្វី បានជា ខ្មែរ ខ្លះ ឆ្កួត អំណាច មិនការពារ ទឹកដី ព្រៃឈើ របស់ខ្លួន ដូច ស្តេច ថៃ !
= ប្រទេស ថៃ គេ រីកចំរើន គ្រប់ វិស័យ សេដ្ឋកិច្ច ពេទ្យ មានគុណភាព សាលារៀន មានគុណភាព
ផ្លូវ ថ្នល់ ផ្លូវ ភ្លោះ ធំៗ ទាំងគូៗ ផ្លូវ រថភ្លើង ខ្វែងខ្វាត់
ទឹកដី ធំ គង់វង្ស …………………………………… !!!!!!!!!!!!!
តើ ក្មេងជំនាន់ក្រោយ របស់កម្ពុជា អាច ស្រឡាញ់ ទឹកដី ដូច ក្មេងជំនាន់ក្រោយ របស់វៀតណាម ឬ ទេ
???????????????????????????????????????????????????????????????????????????????????
?????????????????????????????????????????????????????????????????????????????????????
ឣា សំរ៉ែ ហេងសំរឹន ឣាខ្មែរក្រហម ឣាក្បត់ជាតិ បំផ្លាញជាតិទូលក្តិតយួនបៀមក្តឣាខ្វាក់ហុនសែន
ឣាមុខខ្មៅគគ្រេចដូចឣាចម៌យួនគួរឣោយខ្ពើម
fucking veitcong are the robber&killer”’. cambodian people must take this veitcong politicians to ICC because veitcong used their dog to killed all khmer people in pol=pot time and till now.since veitcong invade cambodia 1979 veitcong robbed all properties in cambodia and used their dog to killed more and more so all former K-R include hor nam veit must go to K-R court in phnom-penh or ICC . GOD bless all cambodian people’