ដោយ៖ ស៊ុន ណារិន | ថ្ងៃពុធ ទី2 ធ្នូ 2015, 09:33 AM
http://vodhotnews.com
ប្រធានរដ្ឋសភានិងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅថ្ងៃពុធនេះ បានថ្លែងអំណរគុណប្រទេសដែលបានផ្តល់ជំនួយមកម្ពុជាក្នុងរយៈពេល៣៧ឆ្នាំមកនេះ ដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តផ្តល់ជំនួយមកកម្ពុជា ដោយអះអាងថាដើម្បី”ការកសាងសន្តិភាព ប្រជាធិបតេយ្យនិងការអភិវឌ្ឍ”។
លោក ហេង សំរិន ថ្លែងបែបនេះនៅក្នុងពិធីរំឭកខួបអនុស្សាវរីយ៍រណសិរ្ស២ធ្នូ លើកទី៣៧ ដែលលោកចាត់ទុកថាជាមហា ជោគជ័យមួយដែលនាំឲ្យមានការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ។ លោកបានថ្លែងថា៣៧ឆ្នាំមកនេះ ព្រឹទ្ធសភា រដ្ឋសភានិងរដ្ឋាភិបាលបានបំពេញការងារដែលនាំឲ្យប្រទេសមានការរីកចម្រើន។ លោកបន្តថាក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាបច្ចុប្បន្នកំពុងរស់នៅ”ប្រកបដោយសុខសន្តិភាព ក្រោមកម្រិតជីវភាពលូតលាស់ មានសិទ្ធិសេរីភាពដ៏ពេញលេញសម្បូរសប្បាយ”។
លោក ហេង សំរិន បានថ្លែងអំណរគុណនិងអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តផ្តល់វិភាគទានមកកម្ពុជា។ លោកមានប្រសាសន៍ថា៖ “ក្នុងនាមរណសិរ្យអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខ្ញុំសូមសម្តែងការគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយនិងសហគមន៍អ្នកផ្តល់ជំនួយទាំងឡាយដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងស្មោះសចំពោះបុព្វហេតុដ៏យុត្តិធម៌របស់ប្រជាជនកម្ពុជាតាំងពីក្នុងដំណាក់កាលសង្រ្គោះជាតិរហូតមកដល់បច្ចុប្បន្ននេះ”។ លោកបានបន្ថែមថា៖ “យើងខ្ញុំសង្ឃឹមជំនឿជាក់ថាសហគមន៍អន្តរជាតិនឹងបន្តផ្តល់វិភាគទានដ៏ថ្លៃថ្នូរនេះទៀត ដើម្បីរួមចំណែកពង្រឹងបុព្វហេតុសន្តិភាព ប្រជាធិបតេយ្យនិងការអភិវឌ្ឍនៅកម្ពុជា”។
កាលពីថ្ងៃទី២៦ខែកញ្ញា ក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូយ៉កនៃសហរដ្ឋអាមេរិកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រទេសអភិវឌ្ឍន៍ទាំងអស់ធានានូវការផ្តល់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍និងអភិវឌ្ឍន៍តិចតួច តាមការសន្យា។ លោកមានប្រសាសន៍ថា៖ “ការធានាសម្រេចឲ្យបាននូវកិច្ចសន្យាបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការពីសំណាក់ប្រទេសអ្នកផ្តល់ជំនួយក្នុងទំហំ០,៧ភាគរយនៃចំណូលជាតិសរុបទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍និងទំហំនិងទំហំ០,១៥ភាគរយដល់០,២០ភាគរយនៃចំណូលជាតិសរុបទៅដល់ប្រទេសអភិវឌ្ឍន៍តិចតួច”។
លោក ហ៊ុន សែន បន្តថាប្រទេសអភិវឌ្ឍន៍មួយចំនួនមិនបានគោរពសន្យាក្នុងការផ្តល់ជំនួយដល់ប្រទេសក្រីក្រជាទឹកប្រាក់០,៧ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)សម្រាប់ប្រទេសក្រីក្រ។ ទោះជាយ៉ាងណាលោកថាប្រទេសអភិវឌ្ឍន៍ខ្លះបានផ្តល់ជំនួយរួចហើយ ដូចជាប្រទេសស៊ុយអ៊ែត ហ្វាំងឡង់និងលុចសំបួរជាដើម។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០១៣ កម្ពុជាទទួលបានជំនួយអភិវឌ្ឍន៍ពីប្រទេសផ្សេងៗសរុបប្រមាណ១៤៦២លានដុល្លារអាមេរិក៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

អភិវឌ្ឍន៏ គ្រួសារ ខ្លួនឯង និងបក្សពួកឯង ដល់ណាទៀត?????????
លួចមិនឈប់ លួចមិនចេះគ្រប់ នៅអួតគ្រាន់បើ គិតថាគេភ្លើ ជោរគេសរសើរ គិតភ្លើស្រុកខ្មែរ ថា ជាគរុភ័ណ្ឌខ្លួន។
សំនៀង
how can I help you Mr HENG SAMRIN we are seeing you walking naked . you always kicking our ass, you never listening to what we saw that not right in the free society . we are seeing you and your group are just only one dictator regime. you wearing democracy shirt just only on the outside but inside you are wearing deference shirt. we only like to help that poor people because we are so sad for them. if you are not changing your attitude you know what we can do to you.
>. . សំណូម ពរ របស់ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស កុំ អោយខ្មែរ ខ្លះ ចោទ មួលបង្កាច់ សម្លាប់
ខ្មែរ ខ្លួនអែង ដូច របប ខ្មោច ប៉ុល ពត ត ទៅ ទៀត !
>… … កើតចាស់ ឈឺ ស្លាប់ !
>>.. ត្រូវ ធ្វើ អំពើ ល្អ កុំ បោកប្រាស់ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ដើម្បី មានបាន ខ្លួនអែង ..
~~«« ពីមុន អស់លោក ក្រ ថា មក ពីនាយ ទុន ជិះជាន់ …. ~~»»
. អីឡូវនេះ អស់លោក សាហាវ ជាង នាយទុន ទៅទៀត មានដី វីឡា អូតែល លុយ រាប់ភ្លេច !
Cppពូជហ៊ុនសែនសុំទាន អំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តផ្តល់ជំនួយ
ដើម្បីដំឡើងសាច់ដុំដាក់គណបក្សផ្សេងៗ ជាពិសេសគឺគណបក្សសង្រ្គោះជាតិដែលមានប្រជាប្រិយភាពខ្ពស់និងសម្លេងគាំទ្រ
អាចប្រកួតយកជ័យជំនះក្នុងការបោះឆ្នើតលើគណបក្សប្រជាជនតែម្ដង ។
Cppពូជហ៊ុនសែនសុំទាន អំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តផ្តល់ជំនួយ
ដើម្បីដំឡើងសាច់ដុំដាក់គណបក្សផ្សេងៗ ជាពិសេសគឺគណបក្សសង្រ្គោះជាតិដែលមានប្រជាប្រិយភាពខ្ពស់និងសម្លេង
គាំទ្រច្រើនលើសលុបអាចប្រកួតយកជ័យជំនះក្នុងការបោះឆ្នើតលើគណបក្សប្រជាជនតែម្ដង ។
ក្អេងក្អាងវាយឫកចុះវាយឫកឡើង អំពាវនាវសុំទានគេដដែល គ្មានជៀសរួចពីគូថគេសោះហ្មង់ ។
អធិបតីភាព ដ៏មហិមា មហាអស្ចារ្យ មហាលោតផ្លោះ បានធ្វើអោយ សហគម អឺរុប និង បណ្តាប្រទេស អភិវឌ្ឍន៏ ដទៃទៀត លែងហ៊ាន ផ្តល់ជំនួយ ស្របជាមួយគ្នានឹង ការរំលោភ សិទ្ធិមនុស្ស ដ៏មហិមា មហាអស្ចារ្យ នៃរដ្ឋាភិបាលកម្ពុជា ឯកបក្សបច្ចុប្បន្ន។
សំនៀង
ទៅលាដៃសុំគេធ្វើអី ក្រែងខ្លួនឯងពូកែហ្អី? ប្រទេសដែលជាហត្ថលេខីជួយឈឺឆ្អាលឱ្យមានថ្ងៃ ២៣តុលា គេដាស់តឿនពីការប្រព្រឹត្តខុសគន្លងរបស់ខ្លួន ក៏តាំងច្រឡោតតោតតូងថាគេជ្រៀតជ្រែក! ថាគេរំលោភអធិបតេយ្យភាពរបស់ខ្លួន! … នៅតែបន្តប្រព្រឹត្តអំពើគាបសង្គត់គេហើយ កោតនៅតែហើបមាត់សុំគេបានទៀត ពិតជាពុំមានការខ្មាស់អៀនមែនអាក្អូន!
ឣា សំរ៉ែ ហេងសំរឹន ឣាខ្មែរក្រហម ឣាក្បត់ជាតិ បំផ្លាញជាតិទូលក្តិតយួនបៀមក្តឣាខ្វាក់ហុនសែន
ឣាមុខខ្មៅគគ្រេចដូចឣាចម៌យួនគួរឣោយខ្ពើម