ដោយ ចេង ម៉េងជូ
2015-12-02
RFA

គេហទំព័រ តើនរណាខ្លះជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា (http://www.who-owns-the-media-kh.com)។ Screentshot
ការស្រាវជ្រាវថ្មីមួយរបស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) ដែលជាអង្គការអន្តរជាតិឃ្លាំមើលសេរីភាពសារព័ត៌មានលើពិភពលោក រកឃើញថា វិស័យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា កំពុងជួបហានិភ័យ ដោយសារភាពជាម្ចាស់កម្មសិទ្ធិនៃប្រព័ន្ធផ្សព្វផ្សាយមានលក្ខណៈប្រមូលផ្ដុំខ្លាំង។ លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានចងក្រង និងផ្សព្វផ្សាយជាសាធារណៈលើគេហទំព័រថ្មីមួយ គឺ http://www.who-owns-the-media-kh.com។
គម្រោង “ឃ្លាំមើលភាពជាម្ចាស់កម្មសិទ្ធិនៃប្រព័ន្ធផ្សព្វផ្សាយ” របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ នេះ រកឃើញថា ការប្រមូលផ្ដុំខ្លាំងនៃភាពជាម្ចាស់កម្មសិទ្ធិប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា កំពុងធ្វើឲ្យវិស័យនេះស្ថិតក្នុងសភាពគ្រោះថ្នាក់។
ក្នុងចំណោមម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទាំង២៧ ដែលអង្គការនេះស៊ើបអង្កេត មាន ៩នាក់ ជាកម្មសិទ្ធិរបស់ឧកញ៉ា ឬជាអ្នកមានឥទ្ធិពល ដែលជាអ្នកជិតស្និទ្ធនឹងគណបក្សកាន់អំណាច មានន័យថា ពួកគេមានជាប់ពាក់ព័ន្ធជាមួយមុខជំនួញផ្សេងទៀតក្រៅពីសកម្មភាពក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេ រាប់ចាប់ពីវិស័យកសិកម្ម ពាណិជ្ជកម្មទូទៅ រហូតដល់អចលនទ្រព្យ។ ពួកគេខ្លះស្ថិតនៅក្នុងចំណោមមនុស្សដែលមានអំណាចបំផុតនៅក្នុងប្រទេស។
អង្គការអន្តរជាតិនេះ សហការជាមួយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានស្រាវជ្រាវពីម្ចាស់ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទនៅកម្ពុជា រួមមានទូរទស្សន៍ វិទ្យុ សារព័ត៌មានបោះពុម្ព និងសារព័ត៌មានលើប្រព័ន្ធអ៊ីនធឺណិត។
ការស្រាវជ្រាវបង្ហាញថា ក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយទាំង ៤ប្រភេទនេះ ទូរទស្សន៍ជាប្រភេទមានប្រជាប្រិយភាពខ្លាំងជាងគេ និងមានភាពជាម្ចាស់កម្មសិទ្ធិប្រមូលផ្ដុំខ្លាំងជាងគេដែរ។ របាយការណ៍ស្រាវជ្រាវដដែលនេះគូសបញ្ជាក់ថា ក្នុងចំណោមប៉ុស្តិ៍ទូរទស្សន៍ចំនួន ១០ មានប៉ុស្តិ៍ចំនួន ៧ ដែលមានម្ចាស់ជាប់ពាក់ព័ន្ធនយោបាយជាមួយគណបក្សកាន់អំណាច។ ប្រព័ន្ធផ្សព្វផ្សាយដែលមានការប្រមូលផ្ដុំនៃភាពជាម្ចាស់កម្មសិទ្ធិខ្ពស់ដែរនោះ គឺផ្នែកបោះពុម្ពផ្សាយ។
ចំពោះកង្វះខាតផ្នែកច្បាប់ទាក់ទងនឹងភាពជាម្ចាស់កម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយនេះ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង មានប្រសាសន៍ថា ដំណើរការលទ្ធិប្រជាធិបតេយ្យរងផលប៉ះពាល់ដោយសារការប្រមូលផ្ដុំនៃភាពជាម្ចាស់កម្មសិទ្ធិប្រព័ន្ធផ្សព្វផ្សាយ ដូចដែលការស្រាវជ្រាវបានរកឃើញ៖ «»។
ការសិក្សាស្រាវជ្រាវនេះបានបង្ហាញថា បទបញ្ញត្តិលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា «នៅក្មេងខ្ចី» នៅឡើយ ហើយថា កម្រិតខ្ពស់នៃការប្រមូលផ្ដុំភាពជាកម្មសិទ្ធិក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយបង្ហាញថា ក្របខ័ណ្ឌច្បាប់សម្រាប់វិស័យនេះនៅមានកម្រិតទាបនៅឡើយ។
នាយកប្រតិបត្តិប្រចាំផ្នែកអាល្លឺម៉ង់ នៃអង្គការអ្នករាយការណ៍គ្មានព្រំដែន លើកឡើងថា អង្គការលោកលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជា និងអ្នកតំណាងរាស្ត្របង្កើតស្ថាប័នឯករាជ្យ ដើម្បីគ្រប់គ្រងលើកម្មសិទ្ធិ និងការប្រមូលផ្ដុំនៃប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេស។ លោកបញ្ជាក់ថា ការផ្ដល់អាជ្ញាប័ណ្ណប្រកបដោយតម្លាភាពជារឿងដែលត្រូវធ្វើដំបូងគេ។
ឆ្លើយតបនឹងរបាយការណ៍ស្រាវជ្រាវនេះ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង មានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាមានស្ថាប័នគ្រប់គ្រាន់ដែលធ្វើការលើកិច្ចការនេះហើយ៖ «»។
បច្ចុប្បន្ន កម្ពុជាមានច្បាប់ស្ដីពីរបបសារព័ត៌មានតាំងពីឆ្នាំ១៩៩៥ មក តែច្បាប់នេះត្រូវបានអ្នកច្បាប់រិះគន់ថា គួរមានការពិនិត្យឡើងវិញត្រង់ចំណុចមួយចំនួន។
អ្នកជំនាញផ្នែកច្បាប់ លោកមេធាវី សុក សំអឿន លើកឡើងថា ច្បាប់ដែលមានស្រាប់នោះ មិនទាន់ចែងពីភាពជាម្ចាស់កម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយឲ្យបានច្បាស់លាស់នៅឡើយទេ៖ «»។
អ្នកច្បាប់រូបនេះបន្តថា ក្រសួងព័ត៌មានគួរពិចារណាបំពេញចំណុចខ្វះខាតនៃច្បាប់ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាតម្លាភាព និងឯករាជ្យភាពរបស់វិស័យសារព័ត៌មាន ដែលជាអ្នកឃ្លាំមើលអំណាចទាំង៣ រួមមានអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។
នៅក្នុងរបាយការណ៍នេះ បានបញ្ជាក់ថា ក្រសួងព័ត៌មានមានតួនាទីសំខាន់នៅក្នុងការផ្ដល់អាជ្ញាប័ណ្ណ និងដកអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយណាមួយ តែដំណើរការនេះ មិនមានភាពច្បាស់លាស់នៅឡើយ ដោយសារតែកម្រិតនៃការអនុវត្តច្បាប់មិនទាន់ភាពត្រឹមត្រូវនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- “យើងទាំងអស់គ្នាត្រូវការយុត្តិធម៌” ជាប្រធានបទទិវាសិទ្ធិមនុស្សនៅខេត្តពោធិ៍សាត់
- “យុត្តិធម៌សង្គម”គឺជាប្រធានបទស្នូលសម្រាប់ទិវាសិទ្ធិមនុស្សឆ្នាំនេះ
- សង្គមស៊ីវិលថ្កោលទោសពលរដ្ឋវៀតណាមប្រើហិង្សាវាយប៉ូលិសការពារព្រំដែនខេត្តស្វាយរៀង
- របាយការណ៍អឺរ៉ុប៖ ពលករកម្ពុជាក្នុងឧស្សាហកម្មកែច្នៃសាច់មាន់ត្រូវថៅកែថៃរំលោភបំពាន
- សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលចាប់អ្នកសម្លាប់អ្នកកាសែតនិងសកម្មជនបរិស្ថាន
- CCHR៖ ការជជែកដោយសេរីអំពីបញ្ហានយោបាយតាមអ៊ីនធឺណិតកាន់តែរួមតូច
- សង្គមស៊ីវិលថាជនពិការនៅតែមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី
- រដ្ឋាភិបាលកម្ពុជាប្រតិកម្មនឹងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ
- សកម្មជនសហជីពធ្វើយុទ្ធនាការបញ្ឈប់អំពើហិង្សាលើស្ត្រីនិងកុមារី
king dump of dictator’ king dump of veitcong slave’ king dump of in-justice’ king dump of belong to the corruption people’.