ឯកអគ្គរដ្ឋទូតថ្មីអាមេរិក​ប្តេជ្ញាពង្រឹងចំណងទាក់ទងជាមួយ​កម្ពុជា

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃពុធ ទី2 ធ្នូ 2015, 07:53 PM
http://vodhotnews.com


ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិក លោក ​William​ Heidt ជួបលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៅព្រឹកថ្ងៃ​ពុធនេះ (រូបថតពីស្ថានទូតអាមេរិក)


ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិក លោក​William​ Heidt ​ នៅព្រឹកថ្ងៃពុធនេះ បានប្រគល់សារតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ​និងពេញសមត្ថភាព​របស់សហរដ្ឋអាមេរិក​ប្រចាំកម្ពុជាដល់លោក សាយ ​ឈុំ ប្រមុខរដ្ឋស្តីទីនិ​ងជា​ប្រធានព្រឹទ្ធសភា ដោយ​ប្តេជ្ញាថានឹងបន្តពង្រឹងចំណងទាក់ទងរវាងប្រទេស​ទាំងពីរ។​

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកចេញផ្សាយនៅថ្ងៃ​ពុធនេះ លោក Heidt​ ជំនួស​លោក​William​ Todd បានប្រាប់​លោក​ សាយ ឈុំ ថា "ដោយភាគីទាំង​សង​​ខាងមាន​សុឆន្ទៈ សហរដ្ឋអាមេរិកនិងប្រទេស​កម្ពុជា​​អាចធ្វើកា​រជាមួយគ្នាបាន​យ៉ាងច្រើន ដើម្បីពង្រឹង​​ទំនាក់ទំនង​​រវាង​សហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា"។ បើតាមសេចក្តីប្រកាស​ព័ត៌មាន លោកឯកអគ្គរដ្ឋទូតHeidt មានប្រសាសន៍ថា៖ “តាំងពី​យើង​បាន​មកដល់ប្រទេសកម្ពុជា កាលពីខែកញ្ញា យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីក​ចម្រើន​នៅកម្ពុជា ក្នុងរយៈពេល១៥ឆ្នាំកន្លងមក​នេះ។ ខ្ញុំរីករាយនឹងធ្វើការជាមួយរាជរដ្ឋាភិបាល  វិស័យឯកជន សង្គមស៊ីវិល និង​ប្រជាជន​កម្ពុជា ដើម្បីកសាង​ទំនាក់ទំនងកាន់តែរឹងមាំរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា”

គួរ​បញ្ជាក់​ថា​លោក​Heidt បានទទួលការយល់ព្រមឲ្យ​ធ្វើជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេស​កម្ពុជា​ពីព្រឹទ្ធ​សភាសហរដ្ឋអាមេរិក កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៥ ហើយបានស្បថចូលបំពេញការងារនៅថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៥។ លោកមាន​​ភរិយា​ជាជនជាតិខ្មែរផងដែរ។

កន្លងទៅ​ នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ព្រឹទ្ធសភារបស់អាមេរិក លោកWilliam Heidt បាន​សន្យា​ថា​លោក​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​បោះឆ្នោត​នៅ​កម្ពុជានិង​បញ្ហា​ការរឹតត្បិត​សង្គមស៊ីវិលសម្រាប់អាណត្តិ​បេសកកម្ម​​របស់លោក​នៅ​កម្ពុជា។​ លោក​សន្យា​ថា​នឹងយក​ចិត្ត​ទុក​ដាក់​លើ​​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​​កម្ពុជានិង​អាមេរិក កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​សុខាភិបាល​ បញ្ហាសិទ្ធិមនុស្សនិង​លទ្ធិប្រជាធិបតេយ្យ។​ លោក​ក៏​បាន​សន្យា​ថា​នឹង​ចូល​រួមចំណែក​ជួយ​កម្ពុជា​ឲ្យ​មាន​ការបោះឆ្នោត​មួយ សេរី ត្រឹម​ត្រូវនិងយុត្តិធម៌។ ​

កាលពីថ្ងៃទី​២៣ខែសីហា ឆ្នាំ​២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង​ថា​លោក​សង្ឃឹម​ថា​ឯក​អគ្គរដ្ឋទូតថ្មី​របស់​អាមេរិកលោក William Heidt នឹង​​យល់ដឹង​​ពី​កម្ពុជា​ឲ្យ​បាន​ច្រើន​ជាងលោក William Todd​ដែល​ទើប​តែ​បញ្ចប់​បេស​ក​កម្ម​​របស់​លោក​កាលពីកន្លងទៅ។​​ លោក​ ហ៊ុន សែន ថា​លោក​រុញទ្រាន់​នឹង​ការ​លើក​ឡើង​របស់​លោក William Todd ពីការផ្លាស់ប្តូរនៅកម្ពុជា៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

2 Responses to "ឯកអគ្គរដ្ឋទូតថ្មីអាមេរិក​ប្តេជ្ញាពង្រឹងចំណងទាក់ទងជាមួយ​កម្ពុជា"

  1. CountryStudent says:

    Dear United Nations Secretary-General Ban Ki-moon

    Hun Sen and his spoke man always disrespect, blame and curse at all the U.N. special reporters for human right on Cambodia; they keep insulting and look down over and over again to any U.N. special reporter sent to Cambodia; example Mr. Surya Prasad SUBEDI, Mr. Yash GHAI, Mr. Peter LEUPRECHT, Mr. Thomas HAMMARBERG, Mr. Michael KIRBY, and now turn to Ms. Rhona Smith. So, what does this mean? Are all the UN reporters for human rights sent to Cambodia bad? Are they all not capable to work? Do they all lie or misleading the Human Rights situation in Cambodia? The answer is no; they all are experience, professional and moral. By reporting the true, dictator Hun Sen does not like it. Hun Sen always wants to kick out any UN special reporter who reports the true , reveals his dictatorship and demand for a change of a new one, but any new replacement of UN special reporter to Cambodia see the same fact about Cambodian human rights situation and dare to report the true. One UN reporter is not right for Hun Sen; other is not right for him; still another is not right and none of them are right for him!! At his stage, we can clearly see that Hun Sen is really a dictator. Dictator Hun Sen is the problem and not any one of the UN special reporter for human right on Cambodia are the the problem. Mr. UN secretary, please review the history of this issue, and use the UN power to remove Bloody dictator Hun Sen from power.
    Your Move is Greatly Appreciated
    Cambodian Student from a Country Side of Cambodia

  2. namrequire says:

    There are a lot of temptations out there. Scratch us and in return there a lot of imagine things will fall on you.