ដោយ៖ ញឹម សុខន | ថ្ងៃព្រហស្បតិ៍ ទី3 ធ្នូ 2015, 11:40 AM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ក្រសួងអប់រំប្រកាសចាត់វិធានការលើអ្នកដែលបានឃុបឃិតគ្នាធ្វើលិខិតបញ្ជាក់ការសិក្សាខុសច្បាប់ឲ្យបេក្ខជនប្រឡងដែលបានបែកធ្លាយនៅខេត្តបាត់ដំបង។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡាចុះថ្ងៃទី២ខែធ្នូនេះបានឲ្យដឹងថាក្រសួងនេះបានបង្កើតគណៈកម្មការកោសល្យវិច័យដើម្បីពិនិត្យនិងស្រាវជ្រាវភាពមិនប្រក្រតីដែលបានបែកធ្លាយនៅខេត្តបាត់ដំបង។
ក្រសួងអប់រំបញ្ជាក់ថាការបង្កើតក្រុមស្រាវជ្រាវនេះដោយយោងតាមការចុះផ្សាយគេហទំព័រ Fresh News កាលពីថ្ងៃទី១ខែធ្នូនេះថាមានបេក្ខជនម្នាក់នៅវិទ្យាល័យមួយនៅខេត្តបាត់ដំបងបានចំណាយប្រាក់៦៥០ដុល្លារជាថ្នូរនឹងការធ្វើលិខិតបញ្ជាក់ការសិក្សាថាបានប្រឡងជាប់បាក់ឌុបខណៈបេក្ខជនរូបនោះបានប្រឡងធ្លាក់កាលពីឆ្នាំ២០១៤។
ប្រធានមន្ទីរអប់រំខេត្តបាត់ដំបងលោក ងី សែត អះអាងថាលោកបានដឹងព័ត៌មាននេះប៉ុន្តែលោកថាភាពមិនប្រក្រតីនៃការធ្វើលិខិតបញ្ជាក់ការសិក្សាខុសច្បាប់យុវសិស្សឈ្មោះ សាត សេរីបុត្រ នេះមិនជាប់ពាក់ព័ន្ធនឹងមន្ទីរអប់រំនោះទេ។
លោកបន្តថា៖ “គាត់ប្រលងធ្លាក់មែន មន្ទីរអប់រំចេញលិខិតជូនគាត់បញ្ជាក់ថាធ្លាក់បាក់ឌុបស៊ីញ៉េដោយខ្ញុំក៏ប៉ុន្តែអាជាប់ហ្នឹងមន្ទីរអប់រំអត់មានសិទ្ធិទេមានតែក្រសួងចេញវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូន”។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រចាំខេត្តបាត់ដំបងលោក ម៉ែន សុធៃ ស្តីបន្ទោសថាការបណ្តែតបណ្តោយឲ្យមានការសូកប៉ាន់ដើម្បីទិញសញ្ញាបត្របែបនេះលោកថាធ្វើឲ្យខូចមុខមាត់រដ្ឋាភិបាលដែលប្រកាសធ្វើកំណែទម្រង់លើគុណភាពអប់រំនៅកម្ពុជា។
លោក ម៉ែន សុធៃ ជំរុញឲ្យក្រសួងអប់រំយុវជននិងកីឡាចាត់វិធានការករណីនេះឲ្យមានប្រសិទ្ធិភាពដើម្បីទប់ស្កាត់អំពើពុករលួយដែលលោកថាកំពុងរាលដាល។
លោកបន្ថែមថា៖ “មនុស្សដែលអត់មានសមត្ថភាពវាទៅជាបានសញ្ញាប័ត្រមួយដោយការដោះដូរហ្នឹងលុយការដោះដូរហ្នឹងអ្វីមួយវាអត់សមចឹងវាធ្វើឲ្យវិស័យអប់រំយើងហ្នឹងសិស្សលែងចង់រៀនមានន័យថាអាងចឹងមួយៗបោះបង់ការសិក្សាចោលចឹងអាងតែយកលុយអាងតែយករបស់មកដោះដូរវាធ្វើឲ្យវិស័យអប់រំយើងមានបញ្ហាតាំងពីមុនរហូតមកដល់ពេលនេះ”។
យ៉ាងណាក៏ដោយក្រសួងអប់រំអះអាងថាក្នុងករណីរកឃើញថាបុគ្គលិកអប់រំណាម្នាក់បានប្រព្រឹត្តនូវកំហុសនេះពិតមែនក្រុមប្រឹក្សាវិន័យនឹងដាក់ទណ្ឌកម្មវិន័យផ្នែករដ្ឋបាលតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។
ជាងនេះទៅទៀតក្រសួងអប់រំអះអាងទៀតថានឹងពិនិត្យកែសម្រួលនិតិវិធីនិងពង្រឹងបែបបទនៃការចេញវិញ្ញាបនបត្របណ្តោះអាសន្នធម្យមសិក្សាទុតិយភូមិឡើងវិញដើម្បីចៀសវាងករណីក្លែងបន្លំដូចដែលកើតឡើងកន្លងមកនេះ៕
សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
<
https://www.facebook.com/%E1%9E%8A%E1%9E%BE%E1%9E%98%E1%9F%92%E1%9E%94%E1%9E%B8%E1%9E%80%E1%9E%B6%E1%9E%8F%E1%9F%8B%E1%9E%94%E1%9E%93%E1%9F%92%E1%9E%90%E1%9E%99%E1%9E%A2%E1%9F%86%E1%9E%96%E1%9E%BE%E1%9E%96%E1%9E%BB%E1%9E%80%E1%9E%9A%E1%9E%9B%E1%9E%BD%E1%9E%99%E1%9E%93%E1%9F%85%E1%9E%9C%E1%9E%B7%E1%9E%91%E1%9F%92%E1%9E%99%E1%9E%B6%E1%9E%9B%E1%9F%90%E1%9E%99%E1%9E%A0%E1%9F%8A%E1%9E%BB%E1%9E%93%E1%9E%9F%E1%9F%82%E1%9E%93-%E1%9E%9C%E1%9E%B6%E1%9E%9B%E1%9E%9A%E1%9F%81%E1%9E%89-996243080407203/?ref=hl
សូមអោយក្រសួងមើលវិទ្យាល័យនេះផង នេះផង ពុកខ្លាំង បក្សពួកនិយមខ្លាំង ចង់លួចកាត់លក់ដីសាលា
https://www.facebook.com/%E1%9E%8A%E1%9E%BE%E1%9E%98%E1%9F%92%E1%9E%94%E1%9E%B8%E1%9E%80%E1%9E%B6%E1%9E%8F%E1%9F%8B%E1%9E%94%E1%9E%93%E1%9F%92%E1%9E%90%E1%9E%99%E1%9E%A2%E1%9F%86%E1%9E%96%E1%9E%BE%E1%9E%96%E1%9E%BB%E1%9E%80%E1%9E%9A%E1%9E%9B%E1%9E%BD%E1%9E%99%E1%9E%93%E1%9F%85%E1%9E%9C%E1%9E%B7%E1%9E%91%E1%9F%92%E1%9E%99%E1%9E%B6%E1%9E%9B%E1%9F%90%E1%9E%99%E1%9E%A0%E1%9F%8A%E1%9E%BB%E1%9E%93%E1%9E%9F%E1%9F%82%E1%9E%93-%E1%9E%9C%E1%9E%B6%E1%9E%9B%E1%9E%9A%E1%9F%81%E1%9E%89-996243080407203/?ref=hl
សូមក្រសួងជួយមើល វិទ្យាល័យនេះផង ពុកក៏ពុក ចង់លួចកាត់ដីសាលាលក់ទៀត