ដោយ យ៉ង ចាន់តារា
2016-04-13
RFA

លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ថ្លែងក្នុងសន្និបាតបញ្ញវន្តពិភពលោក នារាជធានីភ្នំពេញ នៅថ្ងៃទី៣០ មករា ឆ្នាំ២០១៦។ RFA/Chuop Sereyroth
![]()
មន្ត្រីរដ្ឋាភិបាលកម្ពុជា ប្រតិកម្មទៅនឹងមេធាវីអាមេរិក ដែលកំពុងដាក់ពាក្យប្ដឹង លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងរដ្ឋាភិបាល ជុំវិញការកាត់ទោស និងឃុំខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា។ មន្ត្រីរដ្ឋាភិបាល ហៅការប្ដឹងនេះថា ជាការមិនយល់ពីនីតិវិធីតុលាការកម្ពុជា និងធ្វើឡើងដោយស្រមើស្រមៃ។
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា ចាត់ទុកការប្ដឹង លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលកម្ពុជា ដោយមេធាវីសហរដ្ឋអាមេរិក ថាជាការអនុវត្តខុសនីតិវិធី។
លោក ទិត សុធា ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទនៅថ្ងៃទី១៣ មេសា ថា ការប្ដឹង លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលកម្ពុជា របស់មេធាវីបរទេស គឺមានបំណងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ លោកបន្តអះអាងថា មេធាវីទាំងនោះគួរតែសិក្សាឲ្យបានច្បាស់ពីភស្តុតាង និងទិដ្ឋភាពច្បាប់ដែលមាននៅកម្ពុជា មុនពេលដំណើរការនីតិវិធីជាលក្ខណៈអន្តរជាតិ៖ «ការឃុំខ្លួន លោក មាជ សុវណ្ណារ៉ា គឺជាអំណាចឆន្ទានុសិទ្ធិរបស់តុលាការ។ អ៊ីចឹងសូមឲ្យមេធាវីនៅបរទេស គួរតែសិក្សាពីទិដ្ឋភាពច្បាប់ឲ្យច្បាស់លាស់ ពីព្រោះរឿងនេះជាបទល្មើសព្រហ្មទណ្ឌ ហើយជានីតិវិធីរបស់តុលាការ មិនមែនសម្ដេចតេជោ ឬឯកឧត្តម ហ៊ុន ម៉ាណែត ជាអ្នកចេញសាលដីកា ឬមួយក៏សេចក្តីសម្រេចណាមួយរបស់តុលាការឯណា។ អ៊ីចឹងខ្ញុំគិតថា នេះជាការធ្វើការខុសបែបបទហើយ ហើយជាការវង្វេងចំពោះនីតិវិធីនៃអំណាចរដ្ឋឯករាជ្យមួយនៅក្នុងប្រទេសកម្ពុជា ហើយ»។
ប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលរូបនេះ ធ្វើឡើងបន្ទាប់ពីព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញផ្សាយនៅព្រឹកថ្ងៃទី១៣ មេសា បានដកស្រង់សម្ដីរបស់មេធាវីសហរដ្ឋអាមេរិក លោក ម័រតុន ក្លារ (Morton Sklar) ដែលថា លោកកំពុងដាក់ពាក្យប្ដឹង លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលកម្ពុជា ចំពោះ “ការធ្វើទារុណកម្មតាមតែអំពើចិត្ត និងការឃុំខ្លួនហួសពីផ្លូវច្បាប់ និងរយៈពេលយូរ” ទៅលើ លោក មាជ សុវណ្ណារ៉ា។ លើសពីនេះ លោក ម័រតុន ក្លារ ក៏បានអះអាងទៀតថា “លោកកំពុងដំណើរការកោះហៅរដ្ឋាភិបាលឲ្យចូលបំភ្លឺ តាមរយៈក្រសួងការបរទេសអាមេរិក”។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងមេធាវីអាមេរិក លោក ម័រតុន ក្លារ បាននៅឡើយនៅថ្ងៃទី១៣ មេសា ដើម្បីសាកសួរពីការវិវឌ្ឍន៍ចុងក្រោយនៃបណ្ដឹងរបស់លោក ប្រឆាំងនឹង លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលកម្ពុជា។ វិទ្យុអាស៊ីសេរី ក៏មិនទាន់អាចទាក់ទង លោក ហ៊ុន ម៉ាណែត បានដូចគ្នា។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា ការដាក់ពាក្យបណ្ដឹងនេះ គឺជាសិទ្ធិរបស់មេធាវី ប៉ុន្តែមិនប្រាកដទេថា វានឹងមានវិសាលភាពគ្របដណ្ដប់លើសំណុំរឿងនៅកម្ពុជា។ លោក សុខ ឥសាន ថ្លែងបន្តថា តុលាការអាមេរិក គឺសម្រាប់កាត់ទោសជនជាតិអាមេរិក ដែលមិនអាចអញ្ជើញប្រមុខរដ្ឋាភិបាលកម្ពុជា ទៅឆ្លើយបំភ្លឺបាននោះទេ៖ «ភារកិច្ចវាផ្សេង មិនពាក់ព័ន្ធជាមួយនឹងការឃុំខ្លួន។ នោះជារឿងតុលាការ ឲ្យមេធាវីអាមេរិក ប្ដឹងតុលាការកម្ពុជា ទើបវាត្រឹមត្រូវ ហើយត្រង់គេឆ្លើយ ឬមិនទៅឆ្លើយ នោះជារឿងមួយផ្សេងទៀត។ ដូចខ្ញុំថាអ៊ីចឹង អធិបតេយ្យកម្ពុជា និងអធិបតេយ្យអាមេរិក នោះ វាយ៉ាងម៉េច? ក្រែងគាត់យល់តែបុគ្គលគាត់ លោកមេធាវីហ្នឹង។ ឲ្យជួយលុយឲ្យច្រើនតិចទៅ ឲ្យមេធាវីមានលុយច្រើនធ្វើការ»។
លោក មាជ សុវណ្ណារ៉ា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារ ២០ឆ្នាំ ក្រោមបទចោទដឹកនាំកុបកម្មនាំឲ្យមានអំពើហិង្សានៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ។ លោកមេធាវី ជូង ជូងី ដែលការពារក្ដីឲ្យ លោក មាជ សុវណ្ណារ៉ា បានប្ដឹងសារទុក្ខទៅតុលាការកំពូល កាលពីថ្ងៃទី១១ មេសា ប្រឆាំងនឹងសាលក្រមតុលាការក្រុងភ្នំពេញ ដែលមិនអនុញ្ញាតឲ្យលោកបានចេញទៅក្រៅប្រទេស ដើម្បីព្យាបាលជំងឺ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
មន្ត្រីរដ្ឋាភិបាលរិះគន់បណ្តឹងលោក ហ៊ុន ម៉ាណែត
2016-04-13
វីដេអូ វិទ្យុអាស៊ីសេរី
អត្ថបទដែលទាក់ទង
- អ្នកសិក្សាសង្គមថា លោក ហ៊ុន ម៉ាណែត ពុំសមទទួលបានរង្វាន់កិត្តិយសភាពជាអ្នកដឹកនាំ
- ភរិយាលោក មាជ សុវណ្ណារ៉ា ប្ដឹងលោក ហ៊ុន ម៉ាណែត ពីបទធ្វើទារុណកម្មឃុំឃាំងខុសច្បាប់
- ពលរដ្ឋខ្មែរ-អាមេរិកាំងមួយចំនួននៅតែប្ដេជ្ញាធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
- អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងឆ្លើយតបនឹងការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត
- លោក ហ៊ុន ម៉ាណែត សម្រេចមិនចូលរួមព្យុហយាត្រាចូលឆ្នាំនៅអាមេរិក
The International people and the International Communities are using the International Justice System to sure the Cambodian Government because the Cambodian Parliament run by the CPP, the Cambodian Govt., set up by the CPP, and the Cambodian Justice System manages by the CPP are just a single body. Cambodia Govt., esp. the CPP must change their attitudes and behaviors otherwise, their fortunes are shorten by days.
ឲ្យរឿងអាម៉ាស់ក្រុមខ្លួនសុទ្ធរឿងខុស!!!
ពួកអាស្វាក្រេះក្រញេះប្រឹងហាត់គុនលុះឃើញសេះលុនទើបរត់ពួន!!!!!
បើទោះបីជាមានការព្យាយាមខំប្រឹងប្រែងយ៉ាងណាក៏ដោយ គឺអ្នកជាប់ចោទកំពុងតែស្ថិតនៅ
ក្នុងដែនអធិបតេយ្យភាពនៃតំបន់នៅក្រោមអំណាចមនោគមន៏វិជ្ជារបស់គេ។ ទោះបីជាយ៉ាង
ណា ក៏គេនៅតែមិនលំអៀងទៅរករដ្ឋាភិបាលកម្ពុជារបស់អ្នក ដោយសារការដឹកនាំរបស់ពួក
អ្នកបានអនុវត្តរបបនយោបាយលទ្ធិប្រជាធិបតេយ្យ សេរីភាព ពហុបក្ស តាមរូបភាពក្លែងក្លាយ
ដូចជាមនុស្សពាក់ស្រោមមុខពីរ។
កាលពីមុន ហ៊ុន ម៉ាណែត មិនទាន់មានសក័្ត គួរអោយប្រជាពលរដ្ឋ ទាំងក្នុងប្រទេស ក្រៅប្រទេស
ស្រឡាញ់ រាប់អាន !
តាំងពីមាន ស័ក្ត មក ឆ្កួត ប្រើអំណាច បំពានលើគេ ដោយមានអង្គរក្ស ចាំកាង ពីមុខ ពីក្រោយ ធ្វើ
អោយប្រជាពលរដ្ឋ ស្អប់ខ្ពើម ទៅវិញ !
U.S authority must be very careful of Hun Manet and his gang because now, they are finding a way to escape from the United states to get away from the U.S. law. Hun Manet and his team so-called gangsters came to America unofficially. The United State government did not invite them.
They went to America as regular tourists; they came to look for supporters , establish CPP branch in America and to divide Khmer community in the whole U.S. They made a big mistake by coming to America, the country of lawful and justice; and dared to brutally to attacked and assault of American citizen. All U.S citizen protected by law. You can’t just come and break the law of the U.S. This is the case of murdered attempt . It can not be tolerated in what so ever when a bunch of foreigners conducted a private and unofficial visit to the state and dare to brutally assault to American. It must not happen in America. Don’t be like me ; I am living in Cambodia under dictator rule; I hope one day Cambodia will be changed soon. Sometimes I hide my- self and cried for freedom and justice like other citizens in other countries
The United State government must not grant U.S visa to both Hun Sen and Hun manet.
Hun Sen was Khmer Rough bloody hand communist commander, and now Vietnamese puppet, dictator, killer, criminal, never follow Paris Peace agreement and Cambodian law ; he is above the law of Cambodia; Hun Sen is the traitor of Cambodia; He never go by true democracy, He severely abuse human rights; he is the biggest corruption in the world. He is the master of drug trafficking , he devastated Cambodia by cutting the tree and dig mineral for his own wealth family and cronies. Note: Hun Sen has ruled Cambodia for 37 years
Hun Sen Promoted his own son(Hun Manet) to be three-star general and head of an anti-terrorist agent over many senior experienced and much more qualified men than Hun Manet for helping Hun Sen to hold power in place for a long time and later on pass it to Hun Manet. By helping his father Hun Manet has been involved with the same crimes as his father
My point is please don’t let him get away from the U.S system of justice