ដោយ យាង សុជាមេត្តា
2016-04-14
RFA

ក្រុមសន្តិសុខខណ្ឌដូនពេញ ប៉ះទង្គិចជាមួយក្រុមសហជីពដែលតវ៉ានៅក្រៅរបងរដ្ឋសភា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ខណៈរដ្ឋសភាកំពុងប្រជុំអនុម័តច្បាប់សហជីព។ RFA/Rann Samnang
![]()
មន្ត្រីរដ្ឋាភិបាលនៅថ្ងៃទី១៤ ខែមេសា ថ្លែងច្រានចោលចំពោះរបាយការណ៍របស់សហរដ្ឋអាមេរិក ដែលរិះគន់ពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ ខែមេសា បានផ្សព្វផ្សាយរបាយការណ៍រំលោភសិទ្ធិមនុស្សក្នុងឆ្នាំ២០១៥ ដោយចាត់ទុកស្ថានការណ៍រំលោភសិទ្ធិមនុស្សនៅកម្ពុជា នៅតែមានភាពធ្ងន់ធ្ងរ។
មន្ត្រីរដ្ឋាភិបាលចាត់ទុករបាយការណ៍រំលោភសិទ្ធិមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក មកលើកម្ពុជា នៅពេលនេះ ថាមិនឆ្លុះបញ្ចាំងពីការពិត។
មន្ត្រីរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រតិកម្មថា របាយការណ៍របស់សហរដ្ឋអាមេរិក បានច្បិចយកតែរឿងរ៉ាវអវិជ្ជមានរបស់កម្ពុជា មកនិយាយ ប៉ុន្តែអាមេរិក មិនបានសិក្សាលំអិតពីទិដ្ឋភាពច្បាប់របស់កម្ពុជា នោះឡើយ។ លោកថា សេរីភាពរបស់បុគ្គលម្នាក់ៗត្រូវផ្សារភ្ជាប់នឹងការគោរពច្បាប់ និងការទទួលខុសត្រូវដែលលោកថា សូម្បីតែនៅសហរដ្ឋអាមេរិក ក៏ដូចគ្នាអ៊ីចឹងដែរ។
លោក ផៃ ស៊ីផាន៖ «ដូច្នេះរបាយការណ៍ហ្នឹងគ្រាន់តែលើកឡើងនូវភាពអវិជ្ជមាន វាមិនមែនតំណាងនូវភាពពិតប្រាកដរបស់ខ្មែរនោះទេ។ ចំពោះការឃាត់ខ្លួន ការដាក់ទោសបុគ្គលដែលរំលោភច្បាប់ គឺមិនគិតបុគ្គលទាំងអស់នោះជានរណាទេ ពីព្រោះយើងទាំងអស់គ្នាស្មើគ្នាចំពោះមុខច្បាប់ ដោយសារតែគាត់រំលោភច្បាប់នោះហើយបានគាត់ជាប់ទោស មិនមែនឲ្យតែគណបក្សប្រឆាំង មិនបាច់យល់ដឹងពីច្បាប់ មិនបាច់អនុវត្តច្បាប់ មិនគោរពច្បាប់ គឺមិនមែនអ៊ីចឹងទេ លទ្ធិប្រជាធិបតេយ្យ គឺស្ថិតនៅក្នុងទម្រង់នៃនីតិរដ្ឋនេះឯង»។
របាយការណ៍សិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក បញ្ជាក់ថា បញ្ហាសំខាន់ជាងគេដែលកំពុងកើតមាននៅកម្ពុជា គឺប្រព័ន្ធយុត្តិធម៌ពុំមានប្រសិទ្ធភាព ការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ និងការប្រមូលផ្តុំដើម្បីតវ៉ា ការចូលរួមក្នុងការបង្កើតសមាគម ការប្រើប្រាស់អំពើហិង្សា និងការគំរាមកំហែងចាប់ដាក់ពន្ធនាគារដើម្បីសម្លុតបំភ័យគណបក្សប្រឆាំងជាដើម។
ក្រៅពីនោះ នៅមានបញ្ហារំលោភបំពានអ្នកទោស ការដាក់កំហិតនានាលើសេរីភាពសារព័ត៌មាន ករណីមិនបានអនុវត្តដោយសមភាព និងត្រឹមត្រូវចំពោះជនភៀសខ្លួន ការរីករាលដាលនៃអំពើពុករលួយ និងការរត់ពន្ធមនុស្ស។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលកម្ពុជា បានកាត់ទោសមន្ត្រីមួយចំនួនដែលធ្វើខុស តែបែរជានៅតែមាននិទណ្ឌភាពចំពោះអំពើពុករលួយ ហើយការប្រព្រឹត្តកំហុសកម្រិតធ្ងន់នានា នៅតែកើតមានជាបន្តបន្ទាប់។
ផ្ទុយពីការរិះគន់របស់សហរដ្ឋអាមេរិក លោក ផៃ ស៊ីផាន ថ្លែងពីមោទនភាពរបស់កម្ពុជា ដែលថា ពលរដ្ឋខ្មែរសព្វថ្ងៃទទួលបាននូវសុខសន្តិភាព និងសប្បាយរីករាយតាមរយៈការពង្រឹងសណ្ដាប់ធ្នាប់របស់រដ្ឋាភិបាល។
ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជារឿងចម្លែករបស់រដ្ឋាភិបាលកម្ពុជា នោះទេ ក្នុងការច្រានចោលរបាយការណ៍របស់សង្គមស៊ីវិល និងសហគមន៍អន្តរជាតិដែលរិះគន់ការរំលោភសិទ្ធិមនុស្សនៅកម្ពុជា បើទោះជាមនុស្សជាទូទៅមើលឃើញថា កម្ពុជាពិតជាមានភាពមិនប្រក្រតីក្នុងការគោរពសិទ្ធិមនុស្សនេះក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
របាយការណ៍អាមេរិកស្ដីអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
2016-04-14
វីដេអូ វិទ្យុអាស៊ីសេរី
អត្ថបទដែលទាក់ទង
- អាមេរិកចេញរបាយការណ៍អំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៥
- សង្គមស៊ីវិលធ្វើការលើកស្ទួយសិទ្ធិស្ត្រីបារម្ភពីបញ្ហាហិង្សាលើផ្នែកយេនឌ័រ
- លោក កឹម សុខា ជួបពិភាក្សាជាមួយអ្នករាយការណ៍សិទ្ធិមនុស្សរបស់អ.ស.ប
- ពលរដ្ឋនៅខេត្តកំពង់ឆ្នាំងស្នើអង្គការសង្គមស៊ីវិលបង្រៀនផ្នែករដ្ឋបាលនិងសិទ្ធិមនុស្ស
- សង្គមស៊ីវិលរិះគន់រដ្ឋាភិបាលថាបង្កការលំបាកក្នុងការបង្រៀនពលរដ្ឋអំពីសិទ្ធិមនុស្ស
- អាជ្ញាធរស្រុកអូរជុំខេត្តរតនគិរីណែនាំពលរដ្ឋឲ្យប្រុងប្រយ័ត្នជួបប្រជុំជាមួយអង្គការសង្គមស៊ីវិល
- ស្ថានភាពទីលានប្រជាធិបតេយ្យបច្ចុប្បន្ន
- កម្មករជាង១០ម៉ឺននាក់នឹងអាចប្រើសេវាផ្នែកថែទាំសុខភាពចាប់ពីដើមខែឧសភា
- អាជ្ញាធរខេត្តរតនគិរីរារាំងមិនឲ្យអាដហុកបើកវគ្គផ្សព្វផ្សាយអំពីសិទ្ធិដល់ពលរដ្ឋ
ពួកកូនមីអាយះកណ្ដួយស្អុយមន្ត្រីរដ្ឋាភិបាលអាឆ្កែ ហ៊ុន សែន
ចេះនិយាយតែពាក្យដដែលៗ
មិនឆ្លុះបញ្ចាំងពីការពិតនូវរន្ធកណ្ដួយម៉ែពួកវាតែប៉ុណ្ណឹងឯង ។
Si phan is US citizen and who happens to land a good job in Cambodia government. See he can talk and criticize US, his adopted country without fear of being arrested when he returns to US. I bet 100 % if he were Cambodian and criticizes Hun Sen government, when he returns to visit Cambodia, he would be arrested and ended in jail.
ប្រភពប្រតិកម្មមិនច្បាស់ ផៃ ស៊ីផាន ថា អាមេរិកមិនបានសិក្សាអោយច្បាស់ពីកម្ពុជា!
គួរអោយអស់សំណើចមែន!! សារិកាអើយសារិកា!
ត្រូវហើយ បើមិនដឹងកុំថា សិទ្ធិវាគ្មានរូបរាងទេ។ រដ្ឋាភិបាលមិនបានរំលោភសិទ្ធិ ស្អីទេ។ គឺសមត្ថកិច្ច គេចាប់ ឬវាយមនុស្សទឹតើ មានទៅចាប់សីទ្ធិែឯណា។។ បើមិនយល់ពីកម្ពុជា មករៀនសាលា ឯកជន កម្ពុជាគគោក បង់លុយថោកៗទៀត រកឯណាបាន។
U.S authority must be very careful of Hun Manet and his gang because now, they are finding a way to escape from the United states to get away from the U.S. law. Hun Manet and his team so-called gangsters came to America unofficially. The United State government did not invite them.
They went to America as regular tourists; they came to look for supporters , establish CPP branch in America and to divide Khmer community in the whole U.S. They made a big mistake by coming to America, the country of lawful and justice; and dared to brutally to attacked and assault of American citizen. All U.S citizen protected by law. You can’t just come and break the law of the U.S. This is the case of murdered attempt . It can not be tolerated in what so ever when a bunch of foreigners conducted a private and unofficial visit to the state and dare to brutally assault to American. It must not happen in America. Don’t be like me ; I am living in Cambodia under dictator rule; I hope one day Cambodia will be changed soon. Sometimes I hide my- self and cried for freedom and justice like other citizens in other countries
The United State government must not grant U.S visa to both Hun Sen and Hun manet.
Hun Sen was Khmer Rough bloody hand communist commander, and now Vietnamese puppet, dictator, killer, criminal, never follow Paris Peace agreement and Cambodian law ; he is above the law of Cambodia; Hun Sen is the traitor of Cambodia; He never go by true democracy, He severely abuse human rights; he is the biggest corruption in the world. He is the master of drug trafficking , he devastated Cambodia by cutting the tree and dig mineral for his own wealth family and cronies. Note: Hun Sen has ruled Cambodia for 37 years
Hun Sen Promoted his own son(Hun Manet) to be three-star general and head of an anti-terrorist agent over many senior experienced and much more qualified men than Hun Manet for helping Hun Sen to hold power in place for a long time and later on pass it to Hun Manet. By helping his father Hun Manet has been involved with the same crimes as his father
My point is please don’t let him get away from the U.S system of justice