ដោយ ថា កិត្យា
2016-04-14
RFA

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន (អាវខ្មៅ) សួរអំពីផែនទីដែលមន្ត្រីរដ្ឋាភិបាលបង្ហាញនាទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥។ RFA/Rann Samnang
រឿងចោទប្រកាន់ និងឃុំខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន កំពុងស្ថិតក្នុងភាពចម្រូងចម្រាស ទាំងផ្លូវច្បាប់ ទាំងទិដ្ឋភាពនយោបាយ។ ប្រជាពលរដ្ឋកម្ពុជា មួយចំនួន បានបញ្ចេញទស្សនៈផ្សេងគ្នា ប៉ុន្តែភាគច្រើនសម្ដែងការសោកស្ដាយ និងចង់ឲ្យរដ្ឋាភិបាលដោះលែងតំណាងរាស្ត្ររូបនោះវិញជាបន្ទាន់។
ក្រោយពីបានសាកសួរប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងរាជធានីភ្នំពេញ ទោះបីជាអ្នកខ្លះបានដឹងព័ត៌មាន និងអ្នកខ្លះទៀតមិនទាន់បានដឹងព័ត៌មានស្ដីពីការចោទប្រកាន់ និងការចាប់ខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះក្តី ក៏ពួកគាត់បញ្ចេញទស្សនៈថា ការចាប់ខ្លួននោះ ពុំត្រឹមត្រូវទៅតាមផ្លូវច្បាប់ និងជាគំរាមកំហែងផ្នែកនយោបាយ ដោយសារឃើញគំរូជាច្រើនស្រាប់ទៅហើយ។
អាជីវករលក់អង្ករម្នាក់ដែលតាមដានស្ដាប់ព័ត៌មានរាល់ថ្ងៃនោះ លើកឡើងថា ការចាប់ខ្លួននោះ គឺពិតជាមិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញឡើយ៖ «ប៉ះពាល់ដល់សិទ្ធិមនុស្ស ប៉ះពាល់សិទ្ធិតំណាងរាស្ត្រ ព្រោះសិទ្ធិតំណាងរាស្ត្រ មុននឹងចាប់ត្រូវដកអភ័យឯកសិទ្ធិ ទើបចាប់បាន។ ខ្ញុំមានការព្រួយបារម្ភណាស់ ព្រោះតំណាងរាស្ត្រទៅហើយនៅគេចាប់ ចុះទម្រាំប្រជាពលរដ្ឋវិញនោះ?»។
មិនខុសគ្នាប៉ុន្មានឡើយ បុរសម្នាក់ទៀតរស់នៅសង្កាត់ស្ទឹងមានជ័យ ដែលអះអាងថា បានហែលឆ្លងកាត់ជាច្រើនរបបដឹកនាំមកហើយនោះ ថាសង្គមដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺខុសគេ ដែលមានទាំងការវាយដំតំណាងរាស្ត្រ មានទាំងការចាប់តំណាងរាស្ត្របក្សប្រឆាំងដាក់គុកជាបន្តបន្ទាប់។
លោកទាមទារឲ្យរដ្ឋាភិបាលដោះលែងលោក អ៊ុំ សំអាន ឲ្យមានសេរីភាពវិញ៖ «ការចាប់តំណាងរាស្ត្រមានអភ័យឯកសិទ្ធិនេះ គឺយើងជាប្រជាពលរដ្ឋមានការសោកស្ដាយណាស់ ចំពោះតំណាងរាស្ត្រគួរឲ្យគោរព កោតសរសើរ បែរទៅជាប់គុកដោយសាររឿងព្រំដែនទៅវិញ។ ប្រសិនបើនៅប្រទេសដទៃទៀត មនុស្សដែលមានមនសិការជាតិ ដូចជាព្រំដែន គេចាត់ទុកជាឥស្សរជន»។
រីឯអាជីវករលក់ផ្លែឈើនៅតាមដងផ្លូវម្នាក់ទៀត ថាមិនទាន់ដឹងព័ត៌មាននេះនៅឡើយទេ ប៉ុន្តែដោយសារឃើញសកម្មភាពរបស់រដ្ឋាភិបាលដែលតែងគាបសង្កត់បក្សប្រឆាំងកន្លងមក អ្នកស្រីយល់ថា ការចាប់តំណាងរាស្ត្របក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងបញ្ហាផែនទី និងព្រំដែននេះ គឺជាការគំរាមកំហែងស្មារតីទាំងអ្នកនយោបាយ ទាំងប្រជាពលរដ្ឋ៖ «វាជាការបិទមិនឲ្យយើងហារស្ដីរឿងពិត»។
មានប្រជាពលរដ្ឋមួយចំនួនទៀត ហាក់ពុំសូវបានដឹងព័ត៌មានស្តីពីការចាប់ខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នេះឡើយ ដោយសាររវល់ប្រកបរបរកស៊ីប្រចាំថ្ងៃចាប់ពីព្រលឹមទល់ព្រលប់ ឬពីយប់ទល់ព្រឹកក៏មាន។
អ្នករត់ម៉ូតូឌុបនៅម្តុំពេទ្យរុស្ស៊ី មួយរូបថា លោកមិនសូវខ្វល់រឿងព័ត៌មានរបស់អ្នកនយោបាយឡើយ ព្រោះអ្នកនយោបាយស្រុកខ្មែរ ភាគច្រើនសុទ្ធតែបោកប្រាស់ប្រជាពលរដ្ឋ៖ «យើងប្រជាជន វិលតាមអ្នកនយោបាយ ជួនកាលការចាប់ខ្លួនលោក អ៊ុំ សំអាន ថ្ងៃក្រោយគេអាចត្រូវគ្នាវិញ»។
កាលពីថ្ងៃទី១២ ខែមេសា តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ៦៣រូប បានបើកកិច្ចប្រជុំសភាពេញអង្គបន្ទាន់មួយ ដើម្បីបោះឆ្នោតបើកផ្លូវឲ្យក្រសួងមានសមត្ថកិច្ច បន្តចោទប្រកាន់ និងឃុំខ្លួនលោក អ៊ុំ សំអាន ដោយគ្មានវត្តមានសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ ចូលរួមប្រជុំ។
កាយវិការរបស់រដ្ឋសភានេះ ត្រូវបានពលរដ្ឋម្នាក់ទៀត កំពុងអង្គុយលើអង្រឹងបរិយាយថា គឺបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ជារឿនយោបាយ និងធ្វើឡើងក្រោមការបង្គាប់បញ្ជារបស់លោក ហ៊ុន សែន។ លោកថា ប្រសិនបើតំណាងរាស្ត្រត្រូវបានចាប់ចងស្រេចតែចិត្តយ៉ាងនេះ គឺច្បាប់រដ្ឋធម្មនុញ្ញដែលមានចែងពីអភ័យឯកសិទ្ធិការពារតំណាងរាស្ត្រនោះ លែងមានន័យទៀតហើយ៖ «អ្នកខ្លះគេដឹងរឿងផែនទី តែគេមិននិយាយ សម័យនេះតែនិយាយដាច់ក្បាល។ លោក ហ៊ុន សែន ធ្វើមិនត្រូវទេ»។
កំពុងអង្គុយលក់បន្លែផ្លែឈើនៅផ្សារដើមគរ ស្ត្រីម្នាក់ដែលស្គាល់លោក អ៊ុំ សំអាន ច្បាស់ តាមរយៈសកម្មភាពចុះមើលព្រំដែន និងហ៊ានតតាំងជាមួយរដ្ឋាភិបាល រឿងប្រើប្រាស់ផែនទីមិនញញើតញញើមនោះថា រដ្ឋាភិបាលគួរតែដោះលែងលោក អ៊ុំ សំអាន វិញ ព្រោះលោកជាតំណាងរាស្ត្រគួរឲ្យគោរពកោតសរសើរ ដែលបានការពារផលប្រយោជន៍ជាតិ និងប្រជារាស្ត្រ៖ «យើងអាណិតគាត់ ដែលខំតស៊ូដើម្បីជាតិ ប្រជាជន»។
ក្នុងចំណោមមនុស្សដែលសាកសួរ មិនមានអ្នកណាម្នាក់គាំទ្រទេ តែទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី១២ ខែមេសា ថា ការចាប់ខ្លួន លោក អ៊ុំ សំអាន គឺយោងតាមបទល្មើសជាក់ស្ដែងពាក់ព័ន្ធនឹងការផ្សព្វផ្សាយផែនទី តាមបណ្ដាញទំនាក់ទំនងសង្គមដែលលោក ហ៊ុន សែន អះអាងថា ជាផែនទីក្លែងក្លាយ។ លោក ហ៊ុន សែន ថា សកម្មភាពរបស់លោក អ៊ុំ សំអាន ពុំបានការពារផលប្រយោជន៍ជាតិទេ ផ្ទុយទៅវិញ គឺជាការញុះញង់ និងបង្កឲ្យមានបញ្ហាប្រឈមជាមួយប្រទេសជិតខាង។
ចំពោះអង្គការសង្គមស៊ីវិលវិញ យល់ថា ការចាប់ខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំងនៅពេលនេះ គឺជាការគំរាមកំហែងផ្នែកនយោបាយ និងតំណាងរាស្ត្របក្សប្រឆាំងផ្សេងទៀត និងអ្នកណាដែលហ៊ាននិយាយពីបញ្ហាផែនទី និងព្រំដែន ពិសេសជាមួយប្រទេសវៀតណាម។ ពួកគេថា ការចាប់ខ្លួន និងការចោទប្រកាន់តំណាងរាស្ត្របក្សប្រឆាំងនេះ គឺជាការកាត់ក្បាលតម្រូវមួក មានន័យថា ចាប់មនុស្សជាមុន ហើយរកនឹកករណីចោទប្រកាន់តាមផ្លូវច្បាប់ជាក្រោយដើម្បីឲ្យស៊ីគ្នា។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស បន្ទាប់ពីព្រះរាជអាជ្ញារងចោទប្រកាន់ក្រោមបទចោទញុះញង់ នាំឲ្យមានការរើសអើង និងប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី១២ ខែមេសា។
លោក អ៊ុំ សំអាន ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីម៉ោងជាង ១២យប់ថ្ងៃអាទិត្យ ទី១០ ឈានចូលថ្ងៃទី១១ ខែមេសា បន្ទាប់ពីលោកវិលត្រឡប់ពីសហរដ្ឋអាមេរិក មកដល់ខេត្តសៀមរាប។ គិតមកដល់ពេលនេះ ទាំងមន្ត្រីជាន់ខ្ពស់ និងសកម្មជនគាំទ្របក្សសង្គ្រោះជាតិ សរុប ១៦នាក់ហើយដែលត្រូវបានសមត្ថកិច្ចរដ្ឋាភិបាលចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គណបក្សសង្គ្រោះជាតិ៖ កិច្ចប្រជុំរដ្ឋសភារំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ
- ខ្មែរ-អាមេរិកាំងជំរុញឲ្យអាមេរិកអន្តរាគមន៍ដោះលែងពលរដ្ឋ២រូបនៅកម្ពុជា
- តុលាការបញ្ជូនលោក អ៊ុំ សំអាន ទៅឃុំខ្លួននៅពន្ធនាគារក្រោមបទចោទចំនួន២ករណី
- អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិថ្កោលទោសការចាប់ខ្លួនលោក អ៊ុំ សំអាន
- បក្សប្រឆាំងថាការមិនចូលប្រជុំសភារឿងលោក អ៊ុំ សំអាន ព្រោះមិនចង់រំលោភរដ្ឋធម្មនុញ្ញ
- រដ្ឋសភាបោះឆ្នោតគាំទ្រឲ្យតុលាការបន្តនីតិវិធីសំណុំរឿងលោក អ៊ុំ សំអាន
- ភរិយាលោក អ៊ុំ សំអាន ទាមទារឲ្យរដ្ឋាភិបាលដោះលែងស្វាមី
- ក្រសួងមហាផ្ទៃអះអាងថាការចាប់ខ្លួនលោក អ៊ុំ សំអាន គឺផ្អែកតាមបទល្មើសជាក់ស្ដែង
- លោក អ៊ុំ សំអាន ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅក្រសួងមហាផ្ទៃ
U.S authority must be very careful of Hun Manet and his gang because now, they are finding a way to escape from the United states to get away from the U.S. law. Hun Manet and his team so-called gangsters came to America unofficially. The United State government did not invite them.
They went to America as regular tourists; they came to look for supporters , establish CPP branch in America and to divide Khmer community in the whole U.S. They made a big mistake by coming to America, the country of lawful and justice; and dared to brutally to attacked and assault of American citizen. All U.S citizen protected by law. You can’t just come and break the law of the U.S. This is the case of murdered attempt . It can not be tolerated in what so ever when a bunch of foreigners conducted a private and unofficial visit to the state and dare to brutally assault to American. It must not happen in America. Don’t be like me ; I am living in Cambodia under dictator rule; I hope one day Cambodia will be changed soon. Sometimes I hide my- self and cried for freedom and justice like other citizens in other countries
The United State government must not grant U.S visa to both Hun Sen and Hun manet.
Hun Sen was Khmer Rough bloody hand communist commander, and now Vietnamese puppet, dictator, killer, criminal, never follow Paris Peace agreement and Cambodian law ; he is above the law of Cambodia; Hun Sen is the traitor of Cambodia; He never go by true democracy, He severely abuse human rights; he is the biggest corruption in the world. He is the master of drug trafficking , he devastated Cambodia by cutting the tree and dig mineral for his own wealth family and cronies. Note: Hun Sen has ruled Cambodia for 37 years
Hun Sen Promoted his own son(Hun Manet) to be three-star general and head of an anti-terrorist agent over many senior experienced and much more qualified men than Hun Manet for helping Hun Sen to hold power in place for a long time and later on pass it to Hun Manet. By helping his father Hun Manet has been involved with the same crimes as his father
My point is please don’t let him get away from the U.S system of justice