មន្ត្រី​រដ្ឋាភិបាល​ថា​មិន​បារម្ភ​ចំពោះ​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក ហ៊ុន ម៉ាណែត នៅ​អាមេរិក

ដោយ យាង សុជាមេត្តា
2016-04-15
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ផៃ ស៊ីផាន ៦២០
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ធ្វើ​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Morm Moniroth


មន្ត្រី​រដ្ឋាភិបាល អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​មាន​ការ​បារម្ភ​ថា​សមត្ថកិច្ច​សហរដ្ឋអាមេរិក ឃាត់ខ្លួន​កូនប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត តាម​ពាក្យ​បណ្តឹង​របស់​សាច់ញាតិ​មន្ត្រី​បក្ស​ប្រឆាំង ដាក់​ទៅកាន់​តុលាការ​សហរដ្ឋអាមេរិក​ឡើយ។ លោក ហ៊ុន ម៉ាណែត ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក ត្រូវ​បាន​ភរិយា​លោក មាជ សុវណ្ណារ៉ា ប្ដឹង​ពី​ការប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន ខណៈ​អង្គរក្ស​របស់​លោក​ក៏​កំពុង​ប្រឈម​នឹង ការស៊ើបអង្កេត​ពាក់ព័ន្ធ​ការ​ប្រើ​អំពើ​ហិង្សា​លើ​ស្មៀន​មេធាវី​អាមេរិក​ម្នាក់​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ។

បណ្ដឹង​ប្រឆាំង​លោក ហ៊ុន ម៉ាណែត ទៅកាន់​តុលាការ​អាមេរិក និង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​របស់​លោក​ដោយ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​ទីនោះ កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក​តាមដាន​ពី​បញ្ហា​នេះ បើ​ទោះ​បី​ជា​កំពុង​រីករាយ​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្ដី។

កាល​ពី​ពេល​ថ្មីៗ​នេះ ភរិយា​របស់​មន្ត្រី​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា ដែល​ត្រូវ​បាន តុលាការ​ខ្មែរ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​នោះ បាន​ប្ដឹង​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ឪពុក​របស់​លោក​ទៅកាន់​តុលាការ​អាមេរិក ដោយ​ចោទប្រកាន់ លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ឃុំឃាំង​មនុស្ស​ខុសច្បាប់ ការ​ធ្វើ​ទុក្ខ​បុក ម្នេញ​បក្ស​ប្រឆាំង និង​អំពើ​ភេរវកម្ម​អន្តរជាតិ។ បន្ថែម​ទៅលើ​បណ្ដឹង​នេះ អង្គរក្ស​របស់​លោក ហ៊ុន ម៉ាណែត ក៏​កំពុង​ប្រឈម​នឹង​ការស៊ើបអង្កេត​របស់​សមត្ថកិច្ច​សហរដ្ឋអាមេរិក ក្រោយពី​បាន​បង្ក​ហិង្សា​ធ្ងន់ធ្ងរ​លើ​ស្មៀន​មេធាវី​អាមេរិក​ម្នាក់​នៅ​ពេល​ស្មៀន​រូប​នេះ យក​ដីកា​កោះហៅ របស់​តុលាការ​ប្រគល់​ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត។

ទោះជា​បែបនេះ​ក្ដី​មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ មេសា ថា រដ្ឋាភិបាល​មិន​បារម្ភ​ថា​តុលាការ នៅ​សហរដ្ឋអាមេរិក នឹង​អាច​ឃាត់ខ្លួន​លោក ហ៊ុន ម៉ាណែត នោះ​ទេ ដោយ​លោក​លើក​ឡើង​ថា បណ្ដឹង ប្រឆាំង​នឹង​លោក ហ៊ុន ម៉ាណែត មិន​មាន​ភស្តុតាង​ពិតប្រាកដ​ទៅតាម​អង្គហេតុ និង​អង្គច្បាប់​ឡើយ។ មួយវិញទៀត លោក​ថា លោក ហ៊ុន ម៉ាណែត មាន​អភ័យឯកសិទ្ធិ​ក្នុង នាម​ជា​ឥស្សរ​ជន​ជាន់ខ្ពស់​បំពេញ​ទស្សនកិច្ច​នៅ​បរទេស ដែល​លោក​ថា​ត្រូវតែ​ទទួល​បាន​ការ​គាំពារ៖ «រហូត​មក​ទល់​ពេលនេះ យើង​អត់​ទាន់​មាន​វិធានការ ឬ​ចាប់អារម្មណ៍​នឹង​សាច់រឿង នៃ​បណ្ដឹង​ដែល​គ្មាន​ភស្តុតាង ឬ​អង្គហេតុ​នោះ​ទេ ទី​២​យើង​ចាត់ទុកថា ការងារ​ឯកឧត្ដម ហ៊ុន ម៉ាណែត ជា​ឥស្សរជន​ដែល​ទទួល​បាន​អភ័យឯកសិទ្ធិ​ការពារ​នៅ​ក្នុង​ច្បាប់​អន្តរជាតិ ដូច្នេះ​យើង​មិន​ចាប់អារម្មណ៍ មិន​ឲ្យ​តម្លៃ ហើយ​យើង​ចាំ​មើលៗ តើ​នីតិវិធី​តុលាការ​វិវត្ត​យ៉ាងម៉េច?»

មេធាវី​របស់​សាច់ញាតិ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ដាក់ពាក្យ​ប្ដឹង​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​តុលាការ​អាមេរិក ឲ្យ​ដឹង​ថា គេ​មិន​អាច​ដាក់​បណ្ដឹង​ប្រឆាំង​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ទៅកាន់​តុលាការ​កម្ពុជា​បានទេ ដោយសារតែ តុលាការ​កម្ពុជា មិន​ឯករាជ្យ ទទួល​សំពាធ​ពី​លោក ហ៊ុន សែន ដែល​មិន​អាច​ស្វែងរក​យុត្តិធម៌ ឲ្យ​ជនរងគ្រោះ​បាន​ឡើយ។

ក្រៅពី​ទទួលរង​នូវ​ការ​ប្តឹង​ផ្តល់ លោក ហ៊ុន ម៉ា​ណែ​ត ក៏​កំពុង​ប្រឈម​នឹង​ការ​ធ្វើ​បាតុកម្ម​របស់ ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ប្រឆាំង​វត្តមាន​របស់​លោក​ជា​បន្ត​បន្ទាប់។ ចំណែក​ពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​កាណាដា ក៏​គ្រោង​ធ្វើបាតុកម្ម​ប្រឆាំង​រូបលោក​ផង​ដែរ​។ ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ សមុទ្រ យល់ថា លោក ហ៊ុន ម៉ាណែត គឺជា​សភាវៈ​អវិជ្ជមាន ដែល​វត្តមាន​របស់​លោក អាច​ធ្វើ​ឲ្យ​សហគមន៍​ខ្មែរ​នៅ​បរទេស​បែកបាក់​គ្នា។ ពិសេស​បំផុត​នោះ ដោយសារតែ​លោក ហ៊ុន ម៉ាណែត គឺជា​កូនប្រុស​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ពលរដ្ឋ​ចោទ​ថា​កំពុង ដឹកនាំ​កម្ពុជា​ឆ្ពោះ​ទៅ​រក​វិនាសកម្ម និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ទោះជា​បែបនេះ​ក្ដី លោក ផៃ ស៊ីផាន ចាត់​ទុក​បណ្ដឹង​និង​ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​លោក ហ៊ុន ម៉ាណែត ថា​ធ្វើឡើង​គ្រាន់​តែ​មាន​គោលដៅ​ប្រមែប្រមូល​លុយ​ពី​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​ជា​ការ​បំបាក់មុខ​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ។

អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម និង​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត មាស នី ពន្យល់​ថា មូលហេតុ​ជំរុញ​ឲ្យ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​តវ៉ា​ប្រឆាំង​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ដោយ សារ​ពួកគេ​មើល​ឃើញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ និង​ការរំលោភ​សិទ្ធិមនុស្ស របស់​រដ្ឋាភិបាល ទៅលើ​ជនរួមជាតិ​ពួកគេ​នៅ​ក្នុង​ស្រុក​ក្នុង​ពេល​កន្លងមក ដែល​ធ្វើ​ឲ្យ​ពួកគេ​អស់​ជំនឿ​លើ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។ លោក​ថា នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ក្នុង​ការ​ឈឺឆ្អាល​ពី​រឿងរ៉ាវ​ដែល​កើតមាន​នៅ​ក្នុង​ប្រទេស​កំណើត។

លោក​បណ្ឌិត មាស នី ក៏​សម្ដែង​ការ​ខកចិត្ត​ចំពោះ​លោក ហ៊ុន ម៉ាណែត ដែល​បណ្ដោយ​ឲ្យ អង្គរក្ស​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅលើ​ជនបរទេស​នៅ​ក្រៅ​ប្រទេស។ លោក​បណ្ឌិត មាស នី ថា​នេះ​បញ្ជាក់​ឲ្យ​គេ​ឃើញ​រឹត​តែ​ច្បាស់​ថា អង្គរក្ស​របស់​លោក ហ៊ុន ម៉ាណែត មិន​មាន​ការ​អប់រំ​ពី​ប្រជាធិបតេយ្យ​ឡើយ ហើយ​គិត​ថា​ពួកគេ​អាច​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​បាន​ដូចដែល​ធ្លាប់ ធ្វើ​នៅ​កម្ពុជា​អញ្ចឹង​ដែរ៖ «ខ្ញុំ​គិត​ថា គេ​បាន​ដឹង​ច្បាស់​ហើយ​ថា បើ​ប្ដឹង​មក​តុលាការ​ខ្មែរ​វា​ប្រាកដជា​មិនបាន ប្រយោជន៍​អ្វី​ទេ សូម្បី​ករណី​ពលរដ្ឋ​ខ្មែរ​ទទួលរង​នូវ​អំពើ​អយុត្តិធម៌​ជា​បន្តបន្ទាប់ តុលាការ​ខ្មែរ មិន​មាន​សមត្ថភាព​រក​ឲ្យ​ឃើញ​ជន​ប្រព្រឹត្ត​បទល្មើស​ទាំងអស់​នោះ​ផង បើ​ប្ដឹង​មក​ក៏​ខ្ញុំ​គិត​ថា គ្មាន​ប្រយោជន៍​អ្វី​ដែរ គេ​យក​មក​ធ្វើ​កំប្លែង​លេង​នៅ​ស្រុក​ខ្មែរ​ឥលូវ​ហ្នឹង»

លោក​បណ្ឌិត មាស នី ថ្លែង​ថា អ្វីៗ​សុទ្ធ​តែ​មាន​ហេតុ​មាន​ផល​របស់​វា។ លោក​ថាបើ​គ្មាន​ការ គាបសង្កត់​នៅ​ក្នុង​ស្រុក​ទេ វា​ក៏​គ្មាន​បាតុកម្ម​វ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រៅ​ស្រុក​នោះ​ដែរ។ លោក​ថា រដ្ឋាភិបាល​គួរ​បញ្ឈប់​នូវ​ការ​ទុក្ខ​បុក​ម្នេញ​លើ​ពលរដ្ឋ និង​បក្ស​ប្រឆាំង ពិសេស​ត្រូវ​គោរព​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​គ្រប់​រូប ដោយ​គ្មាន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

7 Responses to "មន្ត្រី​រដ្ឋាភិបាល​ថា​មិន​បារម្ភ​ចំពោះ​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក ហ៊ុន ម៉ាណែត នៅ​អាមេរិក"

  1. ? says:

    មន្រ្តីរដ្ឋាភិបាល​កម្ពុជា​មិន​មាន​ការ​បារម្ភ​ថា​សមត្ថកិច្ច​សហរដ្ឋអាមេរិក ឃាត់ខ្លួន​កូនប្រុស​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ ហ៊ុន ម៉ាណែត តាម​ពាក្យ​បណ្តឹង​របស់​សាច់ញាតិ​មន្ត្រី​បក្ស​ប្រឆាំង ដាក់​ទៅកាន់​តុលាការ​សហរដ្ឋអាមេរិក​ឡើយ។
    ពីព្រោះ ហ៊ុន ម៉ាណែតជាកូនរបស់ ហ៊ុន សែនទេ មិនមែនជាកូនរបស់ ពួកយើងជាមន្រ្តីក្រោមបង្គាប់
    ហ៊ុន សែនឯណា ហ៊ុន ម៉ាណែតងាប់ក៍ងាប់ទៅ វាជាប់គុកក៍ជាប់ទៅ អោយតែពួកយើងបាននៅធ្វើមន្រ្តីបក្សប្រជាជនសម្ងំស៊ីពែទទួលលាភសក្ការៈ ។

  2. CountryStudent says:

    U.S authority must be very careful of Hun Manet and his gang because now, they are finding a way to escape from the United states to get away from the U.S. law. Hun Manet and his team so-called gangsters came to America unofficially. The United State government did not invite them.
    They went to America as regular tourists; they came to look for supporters , establish CPP branch in America and to divide Khmer community in the whole U.S. They made a big mistake by coming to America, the country of lawful and justice; and dared to brutally to attacked and assault of American citizen. All U.S citizen protected by law. You can’t just come and break the law of the U.S. This is the case of murdered attempt . It can not be tolerated in what so ever when a bunch of foreigners conducted a private and unofficial visit to the state and dare to brutally assault to American. It must not happen in America. Don’t be like me ; I am living in Cambodia under dictator rule; I hope one day Cambodia will be changed soon. Sometimes I hide my- self and cried for freedom and justice like other citizens in other countries

    The United State government must not grant U.S visa to both Hun Sen and Hun manet.
    Hun Sen was Khmer Rough bloody hand communist commander, and now Vietnamese puppet, dictator, killer, criminal, never follow Paris Peace agreement and Cambodian law ; he is above the law of Cambodia; Hun Sen is the traitor of Cambodia; He never go by true democracy, He severely abuse human rights; he is the biggest corruption in the world. He is the master of drug trafficking , he devastated Cambodia by cutting the tree and dig mineral for his own wealth family and cronies. Note: Hun Sen has ruled Cambodia for 37 years

    Hun Sen Promoted his own son(Hun Manet) to be three-star general and head of an anti-terrorist agent over many senior experienced and much more qualified men than Hun Manet for helping Hun Sen to hold power in place for a long time and later on pass it to Hun Manet. By helping his father Hun Manet has been involved with the same crimes as his father
    My point is please don’t let him get away from the U.S system of justice

  3. មហាឆ្គួតជាកញ្ខប់ says:

    ពួកអាកាកសំណល់សង្គមដែលគេស្អប់ខ្ពើមបំផុត!!!!អាចៃស៊ីផាននិងអាchienវុន!!!!

  4. Anonymous says:

    ឱ! សារិកា

  5. ?? says:

    you can say whatever you wanted Mr dump ass . you used to live in the state but you knew nothing because some bodies said you just only a street man college tin can for sell to feet your stomach. you are a garbage man that no one in the state recognize you as an educated guy. the action of HUN MANET and his bodies guard did in the state tell all international community their true color. what those guy did in US they are forgotten that they actually in the state not in Cambodia . let take your imagination if this guy not fair of doing any thing again the law in the democracy state how do they dear not to do it in their own hole. that what I see or the others can also see. HUN SEN used his dog to burking just to make his believer support him but in his mind is worry about the real justice in the world. not that long those evil will transform his actual true color.

  6. dingdong says:

    មីកាហៀងរាំមិនបានយូរទេ ព្រោៈកើតរោកហៀរ ទឹក ឈាម នឹងខ្ទុះ ចេញពី រុន ផ្នែកខាងក្រោម រុននោម នេះ ប្រហែល មានការ រលៀកនឹងដំបៅក្នុងរុននោមត្រពោកវាហើយ វាប្រើសំឡីឣណាមយ័ តែនៅតែជោកនឹងហៀរតក់ៗមកដី នេះជាការ ស្មោករោគបំផុតចំពោៈឣ្នកដែលដឹង ចំណែកឣាកាចាស់ខ្វាក់ហុនសែនវិញ កើតរោគហ៊ារ ទឹកនោមមិនដឹងខ្លួន វាត្រូូវស្លៀកខោទឹកនោម ពេលដេកយប់ វាត្រូូវថង់ប្លាស្ទិកក្តោបក្តវា ព្រោៈពេលលេច
    នោមមកមឹនដឹងខ្លួនទេ ស្រាប់តែពេញថង់តែម្តង បែកធ្លាយពីមាសីុនឆ្លុះ តាមព្រះលានយន្តហោៈនៅបរទេស នឹងតាមពេទ្យ នឹងតាមប្រភពផ្សេងទៀត

  7. sokhon says:

    យុតិធម៌ នៅអាមេរិចគេអោយនៅឆ្ងាយ១០ហ្វីតតែម្នាក់នេះចួលគៀករហូតដល់២ហ្នីតបើសិតជាមុន្ត្រូីអាមេរិចវិញ
    អង្គរក្សបាញ់សំលាប់បាត់ទៅហើយ។មានងារជាបណ្ឌិតតែនិយាយ។។។។។។