សហគមន៍​ខ្មែរ​នៅ​អាមេរិកាំង​និង​កាណាដា​គ្រោង​ធ្វើបាតុកម្ម​ប្រឆាំង លោក ហ៊ុន ម៉ាណែត

ដោយ តាំង​ សារ៉ាដា
2016-04-15
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ហ៊ុន ម៉ាណែត ៨៥៥ ២០១៥
លោក ហ៊ុន ម៉ាណែត (ឆ្វេង) មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ថ្លែង​ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Brach Chev


ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ក្នុង​ក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាសាជូសេត (Massachusetts) គ្រោង​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង លោក ហ៊ុន ម៉ាណែត កូនប្រុស​លោក ហ៊ុន សែន នៅ​ថ្ងៃអាទិត្យ​ទី​១៧ ខែមេសា ខាងមុខ។ តំណាង​សហគមន៍​ខ្មែរ​នៅ​ទីនោះ​អះអាង ថា​ពួកគេ​មិន​ស្វាគមន៍​ដាច់ខាត ចំពោះ​វត្តមាន​របស់លោក ហ៊ុន ម៉ាណែត ក្នុង​សហគមន៍​របស់​ពួកគេ​នោះ ខណៈ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ឪពុក​របស់​លោក​កំពុង​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

សកម្មជន​សហគមន៍​ខ្មែរ-អាមេរិកាំង​ក្នុង​ក្រុង​ឡូវែល ព្រមាន​ថា យ៉ាងហោចណាស់​មាន​ពល​រដ្ឋ​ខ្មែរ​ប្រមាណ​ពី​២​រយ ទៅ​៣​រយ​នាក់ នឹងធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​របស់លោក ហ៊ុន ម៉ាណែត នៅមុខ​ភោជនីយដ្ឋាន​ប៉ៃលិន ជាទី​ដែល​កូនប្រុស របស់លោក ហ៊ុន សែន រូប​នេះ​គ្រោង​ជួប​ជាមួយ​ក្រុម​សកម្មជន​របស់​ខ្លួន

អតីត​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡូវែល និង​ជា​សកម្មជន សហគមន៍​ខ្មែរ លោក អ៊ុង រិទ្ធី ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក ហ៊ុន ម៉ាណែត គឺជា​អវតា ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល ជា​សញ្ញា​នៃ​ការបំបែកបំបាក់​សាមគ្គីភាព និង​ភាព​សុខដុមរមនា របស់​សហគមន៍​ខ្មែរ​នៅក្រៅ​ប្រទេស៖ «ជាទូទៅ​គេ​ធ្វើបាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត នេះ​ព្រោះថា វត្តមាន​របស់​លោក​សព្វ​ថ្ងៃ​ធ្វើ​ឲ្យ​ប្រេះឆា​ជាច្រើន នៅ​ក្នុង​សហគមន៍​ខ្មែរ។ មុននឹង​លោក ហ៊ុន ម៉ាណែត ឬ គណបក្ស​ប្រជាជន​កម្ពុជា​ចូលមក សហរដ្ឋអាមេរិក​នេះ គឺ​សហគមន៍​ខ្មែរ​កាលណោះ​រស់នៅ​បាន សុខសាន្ត​ណាស់​ហើយ​មានការ​រៀបចំ​ពង្រឹង​សាសនា ពង្រឹង​វប្បធម៌ និង​ពង្រឹង​ប្រពៃណីជាតិ​បានល្អ​ណាស់​។តែ​ឥឡូវ​មានការ​បែកបាក់»

លោក​បញ្ជាក់ ថា​ពលរដ្ឋ​ភាគច្រើន​ជំរុញ​ឲ្យ​លោក ហ៊ុន ម៉ាណែត គួរ​យក​ពេលវេលា​របស់​លោក​ដើម្បី​ជួយ​កែ​លម្អ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​បញ្ហា​ព្រំដែន និង​ជួយ ស្វែងរក​ការដោះលែង​អ្នកទោសនយោបាយ​ទាំងឡាយ​ដែល​កំពុង ស្ថិត​ក្នុងការ ឃុំឃាំង​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

មហា​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡូវែល ដែល​ត្រៀម​ប្រឆាំង វត្តមាន​របស់លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​១៧ ខាងមុខនេះ​គឺជា​ផ្នែក មួយ​នៃ​ចលនា​ប្រឆាំង​ការរៀបចំ​បណ្តាញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ទឹកដី​សហរដ្ឋ អាមេរិក។

កាលពី​ថ្ងៃទី​២៩ ខែមីនា​កន្លងទៅ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ក្នុង​ទីក្រុង នេះ​ធ្លាប់បាន​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ការរៀបចំ​ទទួល​លោក ហ៊ុន ម៉ាណែត ជា​ផ្លូវការ និង​ប្រឆាំង​ទៅ​ការទទួលយក​កាដូ​ជា​រូបសំណាក ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដែលជា​អំណោយ​របស់លោក ហ៊ុន ម៉ាណែត មក​ដាក់​តាំងនៅ​សាលាក្រុង​ឡូវែល។

ចំណែក​ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ-អាមេរិកាំង រាប់រយ​នាក់​ផ្សេងទៀត នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែ​មេសា​នេះ គ្រោង​នឹងធ្វើ​បាតុកម្ម​នៅមុខ​មហាវិទ្យាល័យ​ប្រ៊ីសស្ទូល (Bristol Community College) ក្នុង​ក្រុង​ឡូវែល (Lowell) ដើម្បី​ជំទាស់ ទៅ​នឹង​ការ​អញ្ជើញ​លោក ហ៊ុន ម៉ាណែត មក​ធ្វើ ជា​វាគ្មិន​សំរាប់ និស្សិត​នៃ​សកល​វិទ្យាល័យ​មួយ​នេះ។

ឯកអគ្គ​កុងស៊ុល​កិត្តយស​ខ្មែរ​ក្នុង​ក្រុង​ឡូវែល លោក អ៊ូ សុវណ្ណ ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ផ្សេងទៀត​ដែល រៀបចំ​កម្មវិធី ទទួល​លោក ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុកម្ម​របស់ ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​គឺជា​សិទ្ធិ​របស់​ពួកគេ ប៉ុន្តែ​លោក​ហាម​មិន​ឲ្យ​មាន​អំពើហិង្សា​ណាមួយ​នោះឡើយ«ខ្ញុំ​គិតថា​ការចូលរួម​បាតុកម្ម​វា​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិក​ម្នាក់ៗ តែ​យើង​សូម​ឲ្យ​មានការ​គោរព​សិទ្ធិ​យើង​ដែលជា​ភ្ញៀវ​ដែល​អញ្ជើញ​មក ពី​ប្រទេស​កម្ពុជា ហើយ​មក​ហ្នឹង​ដើម្បី​ចូលរួម​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ ខ្មែរ​ផង និង​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​របស់​គណ​បក្ស​ប្រជាជន​នៅ​សហរដ្ឋអាមេរិក​នេះ»

ទោះជា​យ៉ាងណាក៏ដោយ​កាលពី​ថ្ងៃទី​០៩ ខែមេសា កន្លងទៅ អង្គរក្ស​លោក ហ៊ុន ម៉ាណែ​ត បាន​ចាប់​បោក លោក ផល ហេយស៍ (Paul Hayes) ជា​ស្មៀន​មេធាវី​អាមេរិកាំង ទៅលើ​ថ្ម​បរិវេណ​ភោជនីយដ្ឋាន​ឡាលូន (La Lune) ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) ខណៈ លោក ផល ឈោង​ជូន​ដីកា​របស់​តុលាការ​សហព័ន្ធ​អាមេរិក នៅ​ក្រុង​ឡូសអែនជឺឡេស (Los Angeles) ដែល​កោះហៅ លោក ហ៊ុន ម៉ាណែត ឲ្យ​ចូល​បំភ្លឺ​ករណី​ចោទ​ប្រកាន់​ពីបទ​ធ្វើ​ទារុណកម្ម ការ​ធ្វើទុក្ខបុកម្នេញ​គណបក្សប្រឆាំង និង​អំពើ​ភេរវកម្ម​អន្តរជាតិ។

បណ្តឹង​ប្រឆាំង​លោក ហ៊ុន ម៉ាណែត និង រដ្ឋាភិបាល​ឪពុក​របស់​លោក ធ្វើ​ឡើង​ដោយ​អ្នកស្រី មាជ ជេមី (Jamie Meach) ភរិយា របស់​មន្ត្រី ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ដែល​កំពុង ជាប់​ពន្ធនាគារ​រយៈពេល​២០​ឆ្នាំ​នៅ​កម្ពុជា។

ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ធ្លាប់​អះអាងថា​ពាក្យបណ្តឹង​ប្រឆាំង​លោក ហ៊ុន ម៉ាណែត ធ្វើ​ឡើង​ដោយ​ភាព​ស្រមើស្រមៃ

វត្តមាន​របស់លោក ហ៊ុន ម៉ាណែត ក្នុង​សហរដ្ឋអាមេរិក​រយៈពេល ប៉ុន្មាន​ថ្ងៃ​មកនេះ​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ​សំរាប់​សហគមន៍​ខ្មែរ-អាមេរិកាំង ដែល​រស់​ចងក្រង​គ្នា​ជា​សហគមន៍​ការពារ​ពី​ការ​ជ្រៀតជ្រែក របស់​ក្រុម​អ្នកកាន់អំណាច​នៅ​កម្ពុជា។

ពួកគេ​បាន​នាំគ្នា​ធ្វើបាតុកម្ម​ជា​ហូរហែ​តាំងពី​ទីក្រុង​ឡុងប៊ិច កាត់​តាម​ទីក្រុង​សៀអាថល (Seattle) រហូតដល់​ទីក្រុង​ឡូវែល ដើម្បី​ប្រឆាំង​វត្តមាន​របស់ លោក ហ៊ុន ម៉ាណែត ដែល​កំពុង​បំបែកបំបាក់​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ឬ​អាចជា​ការព្យាយាម​កាត់ផ្តាច់​សរសៃឈាម ហិរញ្ញវត្ថុ​របស់​ក្រុម​បក្សប្រឆាំង។

ក្រៅពី​ការធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត នៅ​សហរដ្ឋអាមេរិក ពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​តូរ៉ុនតូ (Toronto) និង​ទីក្រុង​ម៉ុងរ៉េអាល់ (Montreal) ប្រទេស​កាណាដា (Canada) ក៏​នឹង​ត្រៀម​ធ្វើបាតុកម្ម ប្រឆាំង លោក ហ៊ុន ម៉ាណែត ដែរ នៅពេល​លោក​ធ្វើដំណើ​ទៅ​ទីនោះ នៅ​ដើម​សបា្តហ៍​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "សហគមន៍​ខ្មែរ​នៅ​អាមេរិកាំង​និង​កាណាដា​គ្រោង​ធ្វើបាតុកម្ម​ប្រឆាំង លោក ហ៊ុន ម៉ាណែត"

  1. មហាឆ្គួតជាកញ្ខប់ says:

    កំពូជថ្លៃថ្នូរទៅណាគេធ្វើបាតុកម្មទទួលអញ្ចឹង!!!!

  2. CountryStudent says:

    U.S authority must be very careful of Hun Manet and his gang because now, they are finding a way to escape from the United states to get away from the U.S. law. Hun Manet and his team so-called gangsters came to America unofficially. The United State government did not invite them.
    They went to America as regular tourists; they came to look for supporters , establish CPP branch in America and to divide Khmer community in the whole U.S. They made a big mistake by coming to America, the country of lawful and justice; and dared to brutally to attacked and assault of American citizen. All U.S citizen protected by law. You can’t just come and break the law of the U.S. This is the case of murdered attempt . It can not be tolerated in what so ever when a bunch of foreigners conducted a private and unofficial visit to the state and dare to brutally assault to American. It must not happen in America. Don’t be like me ; I am living in Cambodia under dictator rule; I hope one day Cambodia will be changed soon. Sometimes I hide my- self and cried for freedom and justice like other citizens in other countries

    The United State government must not grant U.S visa to both Hun Sen and Hun manet.
    Hun Sen was Khmer Rough bloody hand communist commander, and now Vietnamese puppet, dictator, killer, criminal, never follow Paris Peace agreement and Cambodian law ; he is above the law of Cambodia; Hun Sen is the traitor of Cambodia; He never go by true democracy, He severely abuse human rights; he is the biggest corruption in the world. He is the master of drug trafficking , he devastated Cambodia by cutting the tree and dig mineral for his own wealth family and cronies. Note: Hun Sen has ruled Cambodia for 37 years

    Hun Sen Promoted his own son(Hun Manet) to be three-star general and head of an anti-terrorist agent over many senior experienced and much more qualified men than Hun Manet for helping Hun Sen to hold power in place for a long time and later on pass it to Hun Manet. By helping his father Hun Manet has been involved with the same crimes as his father
    My point is please don’t let him get away from the U.S system of justice

  3. dingdong says:

    មីកាហៀងរាំមិនបានយូរទេ ព្រោៈកើតរោកហៀរ ទឹក ឈាម នឹងខ្ទុះ ចេញពី រុន ផ្នែកខាងក្រោម រុននោម នេះ ប្រហែល មានការ រលៀកនឹងដំបៅក្នុងរុននោមត្រពោកវាហើយ វាប្រើសំឡីឣណាមយ័ តែនៅតែជោកនឹងហៀរតក់ៗមកដី នេះជាការ ស្មោករោគបំផុតចំពោៈឣ្នកដែលដឹង ចំណែកឣាកាចាស់ខ្វាក់ហុនសែនវិញ កើតរោគហ៊ារ ទឹកនោមមិនដឹងខ្លួន វាត្រូូវស្លៀកខោទឹកនោម ពេលដេកយប់ វាត្រូូវថង់ប្លាស្ទិកក្តោបក្តវា ព្រោៈពេលលេច
    នោមមកមឹនដឹងខ្លួនទេ ស្រាប់តែពេញថង់តែម្តង បែកធ្លាយពីមាសីុនឆ្លុះ តាមព្រះលានយន្តហោៈនៅបរទេស នឹងតាមពេទ្យ នឹងតាមប្រភពផ្សេងទៀត