ដោយ ខែ សុណង
2016-04-17
RFA

នារីឈ្មោះ ស្រីមុំ ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) បង្ហោះខ្សែអាត់សំឡេងថា នាងមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាជាមួយ លោក កឹម សុខា ចេញមុខបដិសេធថាមិនមានពាក់ព័ន្ធរឿងរ៉ាវស្នេហាជាមួយ លោក កឹម សុខា ដូចការចោទប្រកាន់ឡើយ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦។ RFA/Rann Samnang
![]()
ក្រុមមេធាវីការពារក្ដីឲ្យ កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលត្រូវបានគេចោទថា មានស្នេហាលួចលាក់ជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនទាន់សម្រេចថាចូលខ្លួនទៅបំភ្លឺ នៅថ្ងៃទី១៩ មេសា តាមការកោះហៅរបស់តុលាការ ឬយ៉ាងណានៅឡើយទេ។ ករណីនេះ ទាំងអ្នកច្បាប់ និងសង្គមស៊ីវិល ចាត់ទុកការចោទការកោះហៅ និងចោទប្រកាន់ កញ្ញា ស្រីមុំ ថាជារឿងមិនសមហេតុផល។ ករណីនេះ ពួកគេយល់ថា ជារឿងវាយបំបាក់អ្នកនយោបាយ។
ក្រុមអ្នកច្បាប់ និងមេធាវីការពារក្ដីឲ្យ កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ នឹងពិភាក្សាគ្នាជុំវិញការកោះហៅសាកសួររបស់សាលាដំបូងរាជធានីភ្នំពេញ។
មេធាវីការពារក្ដីនៃសមាគមអាដហុក (ADHOC) អ្នកស្រី ទ្រី ឈូន មានប្រសាសន៍នៅថ្ងៃទី១៧ មេសា ថា ក្រុមគ្រួសារ កញ្ញា ខុម ចាន់តារាទី បានទទួលដីកាកោះរបស់តុលាការកាលពីយប់ថ្ងៃទី១៦ មេសា។ អ្នកស្រីបន្តថា ក្រុមអ្នកច្បាប់នៃសមាគម រួមទាំង កញ្ញា ស្រីមុំ នឹងជួបជុំពិភាក្សាគ្នា ថាតើនឹងត្រូវចូលខ្លួនតាមការកោះហៅ ឬយ៉ាងណា? មេធាវី ទ្រី ឈូន បញ្ជាក់ថា អ្នកស្រីមិនយល់ចំពោះការកោះហៅរបស់តុលាការជាថ្មីនេះទេ ដោយសារតែអ្នកស្រីមិនត្រូវបានប្រធាននាយកដ្ឋានប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន អនុញ្ញាតឲ្យថតចម្លងសំណុំរឿងកូនក្ដីបន្ទាប់ពីសាកសួរ។
មេធាវី ទ្រី ឈូន ថ្លែងថា «ខ្ញុំគ្រាន់តែអត់ដឹងថាគោលបំណងនាយកដ្ឋានចង់បានអី? តំណាងអយ្យការចង់ស្វែងរកអី? ចោទប្រកាន់ពីបទអី? ខ្ញុំអត់យល់។ សំណុំរឿងខ្ញុំអត់បានមើលទេក្នុងដំណាក់កាលសាកសួរក្នុងនាយកដ្ឋាន ខ្ញុំបានស្ដាប់ត្រឹមតែចម្លើយកូនក្ដីរបស់ខ្ញុំ។ អ្នកពាក់ព័ន្ធផ្សេងទៀត ខ្ញុំអត់បានឃើញទាំងអស់។ សូម្បីតែបណ្ដឹង កញ្ញា ធី សុវណ្ណថា ប្ដឹង ខ្ញុំអត់បានឃើញដែរ។ ខ្ញុំបានឃើញតែក្រៅផ្លូវការក្នុងហ្វេសប៊ុកទេ ព្រោះខ្ញុំអត់ត្រូវបានអនុញ្ញាតឲ្យថតចម្លងសំណុំរឿងក្នុងដំណាក់កាលសាកសួរនៅនាយកដ្ឋាន»។
ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅ កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលត្រូវបានគេចោទថា មានស្នេហាលួចលាក់ជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចូលទៅបំភ្លឺនៅថ្ងៃអង្គារ ទី១៩ ខែមេសា ដោយយោងរបាយការណ៍របស់សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ ដែលបង្ហាញថា មានករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។
កាលពីថ្ងៃទី១១ មីនា នាយកដ្ឋានប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានកោះហៅ កញ្ញា ស្រីមុំ ម្ដងរួចមកហើយ ឲ្យចូលខ្លួនតាមបណ្ដឹងរបស់ កញ្ញា ធី សុវណ្ណថា ដែលប្ដឹងឲ្យរកម្ចាស់សំឡេងសន្ទនាជាមួយ លោក កឹម សុខា បរិហារកេរ្តិ៍។
ជុំវិញការកោះហៅរបស់តុលាការនៅពេលនេះ ត្រូវបានក្រុមអ្នកច្បាប់កប់យោបល់។
ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោក សុក សំអឿន ថ្លែងថា ការកោះហៅពាក់ព័ន្ធករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ ពុំស័ក្តិសមជាបទល្មើសដែលគួរតែលើកយកមកចោទប្រកាន់នោះទេ៖ «បើយើងមើលខ្លឹមសារគេចោទនោះណា ពេស្យាចារមិនមែនជាបទល្មើសទេ លើកលែងតែធ្វើអាជីវកម្មលើពេស្យាចារ បានជាបទល្មើស គ្រាន់តែមើលខ្លឹមសារបទល្មើសខុសបាត់ហើយ។ សក្ខីកម្មក្លែង លុះត្រាតែអ្នកនោះជាសាក្សី បើអត់ធ្វើសាក្សីផង ម៉េចមានបទល្មើស»។
ពាក់ព័ន្ធរឿងនេះដែរ ប្រធានផ្នែកបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា បញ្ហានេះក្លាយជារឿងភាគ ក្រៅពីការកកូរកកាយជីវិតឯកជន វាក្លាយទៅជារឿងបរិហារកេរ្តិ៍ រហូតធ្លាក់មកដល់រឿងផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារទៅវិញ។ លោកគិតថា នេះជារឿងនយោបាយ ធ្វើឡើងដើម្បីវាយបំបាក់ប្រជាប្រិយភាពថ្នាក់ដឹកនាំគណបក្សប្រឆាំង៖ «អ្នកដែលរំលោភបំពានទៅលើសិទ្ធិឯកជនរបស់គេ មិនមានទោសពៃរ៍អី ហើយអ្នកដែលត្រូវបានគេរំលោភត្រូវរងនូវការចោទប្រកាន់គ្រប់បែបយ៉ាង រហូតទៅដល់នាយកដ្ឋានប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ធ្វើការលើរឿងហ្នឹងទៅទៀត។ ខ្ញុំជឿថា រឿងនេះបើសិនជាពាក់ព័ន្ធនឹងមន្ត្រីកាន់អំណាចវិញ គ្មានហេតុផលអ្វីដែលដំណើរការរឿងហ្នឹងទេ វាអត់មាន»។
សង្គមស៊ីវិលចំនួន២០ បានចេញសេចក្ដីថ្លែងការណ៍រួមកាលពីថ្ងៃទី៩ មេសា ថា ករណីនេះជាការជ្រៀតជ្រែក និងផ្សព្វផ្សាយអំពីជីវិតឯកជនរបស់ កញ្ញា ខុម ចាន់តារាទី ហើយក៏ជាករណីរំលោភសិទ្ធិមនុស្ស ដោយផ្អែកទៅលើការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងនាមរដ្ឋជាភាគី នៃកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ម្យ៉ាងវិញទៀត ដីកាកោះហៅរបស់តុលាការនេះ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលធ្វើការលើកស្ទួយសិទ្ធិស្ត្រីបារម្ភពីបញ្ហាហិង្សាលើផ្នែកយេនឌ័រ
- សង្គមស៊ីវិលរិះគន់អង្គភាពប្រឆាំងអំពើពុករលួយថាអនុវត្តការងារមានស្តង់ដារពីរ
- បក្សប្រឆាំងរិះគន់អង្គភាពប្រឆាំងអំពើពុករលួយករណីបើកស្រោមសំបុត្រលោក កឹម សុខា
- កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ សុំពន្យារពេលចូលបំភ្លឺនៅតុលាការភ្នំពេញ
- សង្គមស៊ីវិលឆ្លើយតបនឹងការលើកឡើងរបស់លោក ឈាង វុន រឿងលួចថតសំឡេង
- សង្គមស៊ីវិលសោកស្ដាយចំពោះតុលាការចេញដីកាកោះហៅកញ្ញាស្រីមុំឲ្យចូលបំភ្លឺ
- យុវជនមួយក្រុមបន្តទាមទារឲ្យលោក កឹម សុខា បកស្រាយការពិត
- តុលាការក្រុងភ្នំពេញកោះហៅកញ្ញា ស្រីមុំ ចូលបំភ្លឺនៅថ្ងៃទី៨មេសា
- អង្គភាពប្រឆាំងអំពើពុករលួយរងការរិះគន់ដែលចាត់ការលើបណ្ដឹងករណីលោក កឹម សុខា
- បក្សប្រឆាំងថ្កោលទោសចំពោះក្រុមយុវជន ស្រី ចំរើន រឿងប្រើសញ្ញាសម្គាល់គណបក្ស
មូលហេតុដែលតុលាការកោះហៅកញ្ញា ស្រីមុំ ឲចូលជួបដោយសារតែមាននាក់ដាក់ពាក្យបណ្តឹង ! រីឯនាក់ដែលដាក់ពាក្យប្តឹងរឿងបរិហាករ្តិ៍គឺកញ្ញា ធី សុវណ្ណថា ដែលជាសកម្មជនដ៏ឆ្នើមរបស់បក្សសង្គ្រោះជាតិហើយបើពួកអស់លោកដែលហៅថាអង្គការអាដុហុក ថាជារឿងមិនសក្កិសមគួរណាស់តែទៅពីភាគសារជាមួយនឹងដើមចោទគឺកញ្ញា ធី សុវណ្ណថា សុំឲទម្លាក់ការចោទប្រកាន់នៅរឿងបរិហាកេរ្ត៍ចោលទៅ ??????
ឱ! ល្ខោន ខោល អើយ! តើថ្ងៃណាទើបចប់រឿង???????។
នៅមានប៉ុន្មានវគ្គទៀត ដើម្បីបំបាត់ គណបក្សមួយ តាម យុទ្ធសាស្ត្រកន្លងមក នៃការផ្តួល FUNCINPEC?????
សិទ្ធឯកជនបានរំលោភ ដោយសារ មហិច្ឆិតា នយោបាយមែនទេ?????
សំនៀង
មានជនក្បត់ជាតិ មួយចំនួន ខំប្រឹង បំបែកបំបាក់ ខ្មែរ ខ្លួនអែង អោយរាប ដូចកន្ទេល ដើម្បី បំរើ
មហិច្ឆិតា នយោបាយ ច្រេះស៊ីដែក របស់វៀតណាម នៅលើទឹកដី ខ្មែរ យើង ។
មានតែ ឆ្កែ ទើបមិនដឹង ល្បិច ដ៏ ថោកទាបនេះ មិនចឹង លោក សែន សម្បូរ !
សូម លោក សែន សម្បូរ កុំយកទង់ជ័យខ្មែរ មកលេងសើច !