ប្រវត្តិ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ

ដោយ ជុន ច័ន្ទបុត្រ
2016-04-17
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ទិដ្ឋភាព​តាម​វត្ត​​នៅ​ភ្នំពេញ
ទិដ្ឋភាព​នៅ​តាម​វត្ត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ មេសា។ Photo: RFA


បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ខ្មែរ​និយម​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ខែ​ចេត្រ ក៏ប៉ុន្តែ​កាល​ពី​សម័យ​ដើម ខ្មែរ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​ជា​ពីរ​លើក។ លើក​ទី​មួយ គិត​តាម​ដំណើរ​ព្រះ​ច័ន្ទ និង​ការ​ផ្លាស់​ឈ្មោះ​សត្វ​ប្រចាំ​ឆ្នាំ។ ចូល​លើក​ទី​ពីរ គិត​តាម​ដំណើរ​ព្រះអាទិត្យ។ ដូច្នេះ​ហើយ បាន​ជា​ការ​ចូល​ឆ្នាំ​លើក​ដំបូង ត្រូវ​នឹង​ថ្ងៃ​ទី​មួយ​នៃ​ខែ​ចេត្រ ឯ​ចូល​ឆ្នាំ​លើក​ទី​ពីរ​វិញ​នោះ មិន​សូវ​ទៀងទាត់​ទេ ជួនកាល​ត្រូវ​ថ្ងៃ​ទី​១៣ ជួនកាល​ត្រូវ​ថ្ងៃ​ទី​១៤ ខែ​មេសា ក៏ប៉ុន្តែ​ជាទូទៅ ច្រើន​តែ​ត្រូវ​ទៅ​លើ​ថ្ងៃ​ទី​១៣ ជា​រឿយៗ​ជាង។

សព្វថ្ងៃ​នេះ ប្រជាជន​ខ្មែរ​និយម​យក​វេលា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ជា​ឱឡារិក​តែ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ជា​លើក​ទី​ពីរ​នេះ​ទេ គឺ​នៅ​ថ្ងៃ​ទី​១៣ ឬ​ថ្ងៃ​ទី​១៤ ខែ​មេសា ជា​រៀង​រាល់​ឆ្នាំ ហើយ​បុណ្យ​នេះ គេ​ធ្វើ​ឡើង​ចំនួន​បី ឬ​បួន​ថ្ងៃ តាម​ការ​កំណត់​របស់​ក្រុម​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​នៃ​ក្រសួង​ធម្មការ និង​សាសនា។

មាន​ប្រទេស​៦ ទៀត​នៅ​ទ្វីប​អាស៊ី នេះ ដែល​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ស្រប​ពេល​ជាមួយ​ខ្មែរ​ដែរ គឺ​ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​ភូមា សិរីលង្កា ផ្នែក​ខ្លះ​នៃ​ប្រទេស​ឥណ្ឌា និង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ចិន ក៏ប៉ុន្តែ​ការ​ចុះ​មក​ដល់​នៃ​ទេព្ដា​ឆ្នាំ​ថ្មី​នៃ​ប្រទេស​ទាំង​នោះ មាន​ការ​ខុសៗ​គ្នា​ទៅ​តាម​ទម្លាប់ ជំនឿ និង​ប្រពៃណី​នៃ​ប្រទេស​ទាំង​នោះ។

ចំពោះ​ប្រជាជាតិ​ខ្មែរ​វិញ បុព្វហេតុ​ដែល​នាំ​ឲ្យ​គេ​បញ្ចប់​ឆ្នាំ​ចាស់ ហើយ​ចូល​ឆ្នាំ​ថ្មី​នេះ លោក អ៊ឹម បុរិន្ទ ដែល​ជា​នាយក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​នៃ​ក្រសួង​ធម្មការ និង​សាសនា មាន​ប្រសាសន៍​ថា មាន​ដើម​កំណើត​ពី​រឿង​កបិល​មហាព្រហ្ម​ភ្នាល់​គ្នា​ជាមួយ​នឹង​ធម្មបាល​កុមារ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់ លោក ជុន ច័ន្ទបុត្រ អំពី​ប្រវត្តិ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ប្រវត្តិ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ"

  1. dingdong says:

    មីកាហៀងរាំមិនបានយូរទេ ព្រោៈកើតរោកហៀរ ទឹក ឈាម នឹងខ្ទុះ ចេញពី រុន ផ្នែកខាងក្រោម រុននោម នេះ ប្រហែល មានការ រលៀកនឹងដំបៅក្នុងរុននោមត្រពោកវាហើយ វាប្រើសំឡីឣណាមយ័ តែនៅតែជោកនឹងហៀរតក់ៗមកដី នេះជាការ ស្មោករោគបំផុតចំពោៈឣ្នកដែលដឹង ចំណែកឣាកាចាស់ខ្វាក់ហុនសែនវិញ កើតរោគហ៊ារ ទឹកនោមមិនដឹងខ្លួន វាត្រូូវស្លៀកខោទឹកនោម ពេលដេកយប់ វាត្រូូវថង់ប្លាស្ទិកក្តោបក្តវា ព្រោៈពេលលេច
    នោមមកមឹនដឹងខ្លួនទេ ស្រាប់តែពេញថង់តែម្តង បែកធ្លាយពីមាសីុនឆ្លុះ តាមព្រះលានយន្តហោៈនៅបរទេស នឹងតាមពេទ្យ នឹងតាមប្រភពផ្សេងទៀត