វិភាគ៖ តើខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃ១៧មេសាឆ្នាំ១៩៧៥បានដោយរបៀបណា?

ដោយ លោក ញឹម សុខន​​ | ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 2:28 PM​
http://vodhotnews.com

បទវិភាគ

ពួក​ខ្មែរក្រហម (រូបភាពដោយ Monatio)


កាលណា​និយាយ​ពី​ថ្ងៃ​១៧មេសាគេ​ត្រូវ​និយាយ​ពី​ខ្មែរក្រហម​។ តាម​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រ​ជា​ធិប​តេយ្យរបស់​អ្នក​និពន្ធ​ ​ឌី ខាំ​បូ​លី បោះពុម្ព​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ឆ្នាំ​២០០៧ថា “​ខ្មែរ​ក្រហម​” គឺជា​ឈ្មោះដែល​សម្ដេច​ព្រះ នរោត្តម សីហនុ មាន​ព្រះរាជបន្ទូល​សំដៅ​ទៅលើ​ក្រុម​កុម្មុយនីស្ត​ដែល​​ប្រឆាំង​នឹង​ព្រះអង្គ​នៅ​ទសវត្សរ៍ឆ្នាំ​១៩៦០​។ ឈ្មោះ​ផ្លូវការ​របស់​ក្រុម​នេះ​គឺ បក្ស​កុម្មុយនីស្ត​កម្ពុជា ដែ​ល​​​ចូល​កាន់កាប់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥​។​

ក្រោយ​១៧មេសារបត់​នយោបាយ​នៅ​ឥណ្ឌូចិន​បាន​ផ្លាស់ប្ដូរ​។ កម្ពុជានិង​វៀតណាមមាន​ជម្លោះ​ព្រំដែន​នឹង​គ្នា ហើយ​ចិន​បាន​ក្រសោប​យក​ទំនាក់ទំនង​ផ្ដាច់មុខ​ជាមួយ​កម្ពុជា​ប្រជាធិបតេយ្យ​។

ច្រកចេញ​ចូល​មក​កាន់​កម្ពុជាមាន​តែ​តាមរយៈ​ទីក្រុង​ប៉េកាំង​មួយគត់​។ ផលិតផល​កសិកម្ម​ខ្មែរ​យ៉ាង​ច្រើន​លើសលុបត្រូវ​ដោះ​ដូរ​ជាមួយនឹង​សព្វាវុធ​របស់​ចិនដើម្បី​យក​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​វៀត​ណាម ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​រស់​ក្នុង​ទុរភិ​ក្ស​​អត់ឃ្លាន​។​

​តើ​ពួក​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​នៅ​ថ្ងៃ​១៧មេសាដោយ​របៀប​ណា​?

​តាម​ការសិក្សាមាន​កត្តា​រួមផ្សំ​ជាច្រើនដែល​ជា​បុព្វហេតុ​នាំ​ឲ្យ​ពួក​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះដូចជា​៖

១. របត់​នយោបាយ​ពិភពលោកដែល​សម័យកាល​នោះ​ចលនា​គាំទ្រ​កុ​ម្មុយ​នី​ស្ត​រីកចម្រើន​ខ្លាំង​។

២. ការបង្ក្រាប​អ្នកប្រឆាំង​យ៉ាងធ្ងន់ធ្ងរ​នៅ​អំឡុង​ទសវត្សរ៍​១៩៦០ ដូចជា​ករណី​សម្លាប់​នៅ​ត្រពាំង​ក្រឡឹងនិង​ការបង្ក្រាប​នៅ​សំ​ឡូត​​ជាដើម​។

៣. រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ នរោត្តម សីហនុ ជា​កត្តា​ជំរុញ​ឲ្យ​ព្រះអង្គ​ងាក​ទៅ​សហការ​ជា​មួយ​ពួក​ខ្មែរក្រហមធ្វើ​ឲ្យ​អ្នកគាំទ្រ​ព្រះអង្គ​រត់​ចូលទៅ​ក្នុង​ចលនា​ខ្មែរក្រហម​កាន់តែ​ច្រើនឡើងដែល​ជា​បុព្វហេតុ​ធំ​បំផុត​ធ្វើឲ្យ​ចលនា​នេះ​ទទួលបាន​ជ័យជម្នះ​។

៤. អំពើពុករលួយ​នៅ​សម័យលោកសេនាប្រមុខ ​លន់ នល់ ក៏​ជា​កត្តា​ជំរុញ​ចិត្ត​បញ្ញវន្តដែល​ស្អប់ខ្ពើម​អំពើ​នេះងាក​ទៅ​គាំទ្រ​ពួក​កុម្មុយនីស្ត​ខ្មែរក្រហមដែល​គេ​គិតថាជា​ជន​ស្អាតស្អំ​។​

​ពាក់ព័ន្ធ​នឹង​របត់​នយោបាយ​ពិភពលោកវិញ អ្នកវិទ្យាសាស្ត្រ​នយោបាយលោក​បណ្ឌិត ​សុខ ទូច មាន​ប្រសា​សន៍ថា កាលណា​និយាយ​ពី​១៧មេសា គឺ​ត្រូវ​និយាយ​ពី​ការកកើត​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​នៅ​ឆ្នាំ​១៩៣០​។

ត្រង់​ចំណុច​នេះបណ្ឌិត​វិទ្យាសាស្ត្រនយោបាយរូបនោះបានបន្ទោស​លើ​ភាពល្ងង់ខ្លៅ​របស់​អ្នកន​យោ​បាយ​​ខ្មែរដែល​ទៅ​ចាប់​ដៃ​គូ​ជាមួយ​វៀតណាម ដែលលោកគិតថាជា​ប្រទេស​មិន​ដាច់​ស្រឡះមាន​ភាព​វា​ក់​វិន​ហើយ​រហូត​ដល់​ផ្ដល់​ដែនដី​កម្ពុជាដែល​ជា​ដែនដី​សុវណ្ណ​ភូមិទៅ​ឲ្យ​ពួក​យៀកកុង​មក​រស់នៅ​រាប់សែន​នាក់។

លោក សុខ ទូច ឲ្យដឹងទៀតថា​នៅពេលនោះមិនត្រឹមផ្តល់ទឹកដែនដីឲ្យគេជ្រោកកោណនោះទេថែមទាំងចិ​ញ្ចឹ​ម​ទាំង​បាយ ទាំង​ទឹកទាំង​ជម្រក គឺ​ដោយសារតែ​បុព្វហេតុ​នៃ​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​នេះឯង​។ លោក​​​បណ្ឌិត​​បន្ថែមថាកុម្មុយនីស្ត​ខ្មែរ​ គ្មាន​មនោ​គម​ច្បាស់លាស់​ទេ គឺ​ដើរ​តាម​គេជា​ហេតុ​ធ្វើឲ្យ​គេ​ទាញ​យើង​ធ្លា​ក់​​ទៅក្នុង​សង្គ្រាម​យ៉ាង​មហន្តរាយ​។​

លោកថា៖ “គេបានទាញយើងឲ្យធ្លាក់ទៅក្នុងរណ្តៅកម្មុយនីស្ត គេរួមកម្លាំងគ្នាវាយសហរដ្ឋអាមេរិក ដើម្បីបណ្តេញ​សហរដ្ឋ​អាមេរិក។ នៅពេលហ្នឹងបើសិនជាខ្មែរមានគំនិតយកអ្នក​នយោបាយធំ​ៗ​ជាអា​ការដឺម៉េចធំៗធ្វើជាការពិគ្រោះ ពេលហ្នឹង​យើង​អាចទទួលបានជោគជ័យដូចប្រ​ទេសថៃ​អញ្ចឹង ពីដើមគេ​យកប្រ​ទេសថៃធ្វើជាចំណុចសម្រាប់ទប់ស្កាត់របបកុម្មុយនីស្តទេ ក្រោយ​មកគេយកកម្ពុជាធ្វើ​ជាចំណុចទ​ប់ស្កា​ត់របបកុម្មុយនីស្តវិញ”។

លោក​បណ្ឌិត​បន្ថែមថាការរីកចម្រើន​របស់​ខ្មែរ​ជា​គុជ​នៅ​អាស៊ីក្នុង​អំឡុង​ទសវត្សរ៍​១៩៦០ ដោយសារ​តែ​ពួក​​បស្ចិម​ប្រទេសច​ង់​​ជួយ​ខ្មែរ យក​ខ្មែរ​ជា​ចំណុច​ទប់ស្កាត់​ការរីក​រាលដាល​នៃ​របប​កុម្មុយនីស្ត ក្នុង​នោះ​ចិ​ន​បាន​ជួយ​ធ្វើ​ពេទ្យ​ចិន រុស្សី​ជួយ​ធ្វើ​ផ្លូវធ្វើ​មន្ទីរពេទ្យ ជួយ​សាលា​តិច​ណូ ឆេ​កូ​ជួយ​រោងចក្រ​អគ្គិសនី រោង​ចក្រ​ធ្វើ​កង់​ឡាន រោងចក្រ​ក្រដាស ចំណែកអាមេរិកវិញ ​ជួយធ្វើ​ផ្លូវជាតិ​លេខ​៤ជាដើម​។

ប៉ុ​ន្តែលោកថា ​ខ្មែរ​បាន​បាត់បង់​ឱកាស​នេះដោយ​ចាប់​សត្រូវ​ឲ្យទៅ​វ៉ៃ​អាមេរិកធ្វើឲ្យ​អាមេរិកដក​ចំណុច​ទប់​ស្កាត់​នេះ​ទៅ​ដាក់​នៅ​ប្រទេស​ថៃ​វិញ​។​

តាម​ឯកសារ​ទស្សនាវដ្ដី​ស្វែងរក​ការ​ពិត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជាដែល​បាន​សម្ភាស​អតីត​កម្មា​ភិ​បាល​ខ្មែរក្រហមដែល​នៅ​រស់រាន​មានជីវិតឲ្យដឹងថា ពួកគេ​ភាគច្រើន​ចូលរួម​ក្នុង​ចលនា​ខ្មែរ​ក្រហមគឺ​តាមរយៈ​ការអំពាវនាវរបស់​ស​ម្ដេច​ឪ​ព្រះ នរោត្តម សីហនុ ពី​ទីក្រុង​ប៉េកាំងនៅ​ឆ្នាំ​១៩៧០​។

ពួក​ខ្មែរក្រហម (រូបភាពដោយ Roland​ Neveu)
ពួក​ខ្មែរក្រហម (រូបភាពដោយ Roland​ Neveu)

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរលោក ​សំបូរ មា​ណ្ណា​រ៉ា ក៏​មានប្រសាសន៍​ស្របគ្នា​នឹង​លោក​បណ្ឌិត ​សុខ ទូច​ ដែរ​ថារឿងរ៉ាវ​ថ្ងៃ១៧មេសាវា​ជាប់​ពាក់ព័ន្ធ​នឹង​ការបង្កើត​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​នៅ​ឆ្នាំ​១៩៣០ ហើយ​រឿងរ៉ាវ​វា​អូសបន្លាយ​រហូតដល់​ថ្ងៃទី​១៧មេសា១៩៧៥ ក្នុងនោះ​គេ​ពង្រីក​អ្នកគាំទ្រ​ខ្លួន​ឲ្យ​កាន់តែ​ច្រើន​​ឡើ​​ង​ៗ ហើយ​ធ្វើឲ្យ​ខ្មែរ​ស្អប់​គ្នា​ទៅវិញទៅមក​។

​ពាក់ព័ន្ធ​នឹង​ករណី​ទី​២រឿង​សម្លាប់​អ្នក​ប្រឆាំង​នៅ​ត្រពាំង​ក្រឡឹងនិង​នៅ​សំឡូត​ជាដើម លោក​សា​ស្ត្រា​​ចារ្យ​​យល់ថាវា​ជា​នយោ​បាយ​ដើម្បី​ការពារកុំឲ្យ​មាន​ការរីក​រាលដាល​នូវ​ចលនា​ឆ្វេងនិយម​ខ្លាំង​។ ថ្វី​បើ​លោក​យល់ថានោះ​ជា​ការរំលោភ​បំពាន​លើ​សិទ្ធិ​មនុស្ស ប៉ុន្តែ​លោក​បន្ថែមថានៅលើ​ពិភពលោក​នេះ​មាន​រឿ​​ងរ៉ាវ​ធំៗ​ជាងនេះទៅទៀត​។​

ពាក់​ព័ន្ធ​នឹង​ចំណុច​ទី​៤ឯណោះ​វិញ លោក​សាស្ត្រាចារ្យ​ សំបូរ មា​ណ្ណា​រ៉ា មានប្រសាសន៍​បន្ត​ថារបប ​លន់ នល់ បាន​បង្កើត​គំនិត​អាត្មានិយម​យ៉ាងខ្លាំង ពួក​ទាហាន​បង្កើត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធលួច​ជំនួយ​អា​មេរិ​កាំងធ្វើឲ្យ​ប្រទេស​ជួប​វិបត្តិ មាន​បាតុកម្ម​មិន​ឈប់ឈរ ហើយ​សង្គ្រាម​កាន់តែ​រោលរាល​ឡើង​។​

លោកថា៖ “នេះហើយជាបញ្ហាដែលយើងត្រូវរៀនសូត្រសូមកុំឲ្យមានអញ្ចឹងទៀតដើម្បីកុំឲ្យមាន១៧មេសា ពីព្រោះអា​១៧​មេសា​នេះជោគជ័យតែពួកកុម្មុយនីស្តខាងពួកឆ្វេងនិយម និយមលទ្ធិកុម្មុយនីស្តនិយមហ្នឹង ពីព្រោះ​គេមើលឃើញ​ភាព​ខ្សោយរបស់អ្នកគ្រប់គ្រងនៅរបបសាធារណរដ្ឋខ្មែរហ្នឹង គឺពុករលួយ គិតតែពីកេងប្រវ័ញ្ច គិតតែឆ្ងាញ់​ពីកេរ្តិ៍ដំណែលរបស់ជាតិ មិនគិតពីផលប្រយោជន៍ជាតិ ផលប្រ​យោជន៍​ប្រជាជនហ្នឹងឯង”។

បើ​ប្រៀបធៀប​បុព្វហេតុ​ដែល​នាំ​ឲ្យ​ពួក​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះនិង​ព្រឹត្តិការណ៍​ក្នុង​សង្គម​យើង​បច្ចុប្បន្នដែល​មាន​អំពើ​អយុត្តិធម៌​ក្នុង​សង្គម ប្រជាពលរដ្ឋ​ត្រូវ​បណ្ដេញចេញ​ពី​លំនៅដ្ឋាន ធនធានធម្មជាតិ​ត្រូវ​​បំផ្លាញ ពលរដ្ឋដែលចូលរួមតស៊ូមតិ​ ជំរុញឲ្យធ្វើកំណែទម្រង់រដ្ឋខ្លះ​ត្រូវ​គេគប់គ្រាប់​បែក​ដាក់ក្នុ​ងក្រុម​អ្នក​តវ៉ា ដូចជាករណីបោកគ្រាប់បែកនៅមុខមន្ទីររដ្ឋសភា បង្ក​ឲ្យមានអ្នកតវ៉ាស្លាប់និងរងរបួស ប្រធា​ន​ស​ហជីពដ៏ល្បីល្បាញលោក ជា វិជ្ជា ការបាញ់សម្លាប់តារាចម្រៀង ពីសិដ្ឋ ពីលីកា ដោយ​មិន​ទាន់មាន​អ្នក​​ទទួលខុសត្រូវ តើ​មាន​អ្វី​ខុស​គ្នា​ពី​ព្រឹត្តិការណ៍​មុន​១៧មេសា​?

តើ​ព្រឹត្តិការណ៍​១៧មេសាអាច​ជា​មេរៀន​សម្រាប់​អ្នកនយោបាយ​ខ្មែរ​បច្ចុប្បន្ន​ដែរឬទេ​? តើ​អ្នកនយោបាយ​ខ្មែរ​នៅតែ​បន្តឲ្យ​មាន​​អំពើ​អយុត្តិធម៌​ក្នុងសង្គម អំពើពុករលួយ​អូសបន្លាយ​ដល់​ពេល​ណា​? ឬ​មួយ​ក៏​អ្នកនយោបាយ​ខ្មែរ​បច្ចុប្បន្ន​ភ្លេច​ស្រមោល១៧មេសា​ទៅ​ហើយ​?

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

7 Responses to "វិភាគ៖ តើខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃ១៧មេសាឆ្នាំ១៩៧៥បានដោយរបៀបណា?"

  1. Anonymous says:

    ហេតុ ដែលពួក លន់ នល់ ពុករលួយ ខ្លាំង ដោយសារមាន ពួកខ្មែរក្រហម ធ្វើ រនុកក្នុង

    បង្កើតអំពើពុករលួយ !

    រឿង ខ្មែរ កើតសង្គ្រាម រវាង ខ្មែរ ជាមួយ ខ្មែរ នៅឆ្នាំ ១៩៧០ – ១៩៧៥ ដោយសារ អ្នកនយោបាយ ខ្មែរ

    ខ្លះ អោយ យួន យៀកកុង តាំងទ័ព នៅព្រំដែន ខ្មែរ រាលដាល បង្កាត់ភ្លើងសង្គ្រាម ពេញប្រទេស ខ្មែរ តែ

    ម្តង ទៅ ( មេរោគ ធំ គឺ មកពី យួនយៀក យួនវៀតណាម ជាអ្នក ប្រើល្បិច នៅពី ក្រោយ ខ្មែរ ល្ងង់ )

  2. :( says:

    អ្នកគ្រប់គ្រងនៅរបបសាធារណរដ្ឋខ្មែរហ្នឹង គឺពុករលួយ គិតតែពីកេងប្រវ័ញ្ច គិតតែឆ្ងាញ់ពីកេរ្តិ៍ដំណែលរបស់ជាតិ មិនគិតពីផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជននឹងឯង។
    ចុះសម័យនេះវិញ?

  3. Anonymous says:

    ម្នាក់ដើរមុខឡាននេះ រាងដូច ហ៊ុន ប៊ុនណាល់ ម៉្លេះ!!!

  4. Krolar Hom Kong says:

    The worst enemy of the Khmer Nation, and LET NOBODY FORGET, was SIHANOUK. He was the master of Khmer Rouge as quoted in the above – តាម​ឯកសារ​ទស្សនាវដ្ដី​ស្វែងរក​ការ​ពិត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជាដែល​បាន​សម្ភាស​អតីត​កម្មា​ភិ​បាល​ខ្មែរក្រហមដែល​នៅ​រស់រាន​មានជីវិតឲ្យដឹងថា ពួកគេ​ភាគច្រើន​ចូលរួម​ក្នុង​ចលនា​ខ្មែរ​ក្រហមគឺ​តាមរយៈ​ការអំពាវនាវរបស់​ស​ម្ដេច​ឪ​ព្រះ នរោត្តម សីហនុ ពី​ទីក្រុង​ប៉េកាំងនៅ​ឆ្នាំ​១៩៧០​។

    Sihanouk was also the most stupid Khmer politician by allowing vietcongs to establish santuaries in Cambodia to fight the South Vietnamese and the US, again quoted above – ត្រង់​ចំណុច​នេះបណ្ឌិត​វិទ្យាសាស្ត្រនយោបាយរូបនោះបានបន្ទោស​លើ​ភាពល្ងង់ខ្លៅ​របស់​អ្នកន​យោ​បាយ​​ខ្មែរដែល​ទៅ​ចាប់​ដៃ​គូ​ជាមួយ​វៀតណាម ដែលលោកគិតថាជា​ប្រទេស​មិន​ដាច់​ស្រឡះមាន​ភាព​វា​ក់​វិន​ហើយ​រហូត​ដល់​ផ្ដល់​ដែនដី​កម្ពុជាដែល​ជា​ដែនដី​សុវណ្ណ​ភូមិទៅ​ឲ្យ​ពួក​យៀកកុង​មក​រស់នៅ​រាប់សែន​នាក់។
    លោក សុខ ទូច ឲ្យដឹងទៀតថា​នៅពេលនោះមិនត្រឹមផ្តល់ទឹកដែនដីឲ្យគេជ្រោកកោណនោះទេថែមទាំងចិ​ញ្ចឹ​ម​ទាំង​បាយ ទាំង​ទឹកទាំង​ជម្រក គឺ​ដោយសារតែ​បុព្វហេតុ​នៃ​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​នេះឯង​។

    The CPP was the Khmer Rouge, and the Khmer Rouge is the CPP – so why wait everyone, kick their asses out of Cambodia NOW!!!!

  5. CountryStudent says:

    It was the day that Khmer Rough Hun Sen and Pol Pot took over Phnom Penh and started implementing the communist rule to everywhere in Cambodia. They began to genocide people, tortured, forced labor work with famine, no doctor, no medication, no freedom and devastated Cambodia into a year of zero.That was the crimes against humanity

  6. CountryStudent says:

    U.S authority must be very careful of Hun Manet and his gang because now, they are finding a way to escape from the United states to get away from the U.S. law. Hun Manet and his team so-called gangsters came to America unofficially. The United State government did not invite them.
    They went to America as regular tourists; they came to look for supporters , establish CPP branch in America and to divide Khmer community in the whole U.S. They made a big mistake by coming to America, the country of lawful and justice; and dared to brutally to attacked and assault of American citizen. All U.S citizen protected by law. You can’t just come and break the law of the U.S. This is the case of murdered attempt . It can not be tolerated in what so ever when a bunch of foreigners conducted a private and unofficial visit to the state and dare to brutally assault to American. It must not happen in America. Don’t be like me ; I am living in Cambodia under dictator rule; I hope one day Cambodia will be changed soon. Sometimes I hide my- self and cried for freedom and justice like other citizens in other countries

    The United State government must not grant U.S visa to both Hun Sen and Hun manet.
    Hun Sen was Khmer Rough bloody hand communist commander, and now Vietnamese puppet, dictator, killer, criminal, never follow Paris Peace agreement and Cambodian law ; he is above the law of Cambodia; Hun Sen is the traitor of Cambodia; He never go by true democracy, He severely abuse human rights; he is the biggest corruption in the world. He is the master of drug trafficking , he devastated Cambodia by cutting the tree and dig mineral for his own wealth family and cronies. Note: Hun Sen has ruled Cambodia for 37 years

    Hun Sen Promoted his own son(Hun Manet) to be three-star general and head of an anti-terrorist agent over many senior experienced and much more qualified men than Hun Manet for helping Hun Sen to hold power in place for a long time and later on pass it to Hun Manet. By helping his father Hun Manet has been involved with the same crimes as his father
    My point is please don’t let him get away from the U.S system of justice

  7. 18 Mina says:

    ជ័យយោសម្តេចអូវ អាណាមិនទៅដុតផ្ទះចោល។ ( អាណាមិនទៅ=អាណាមិនរត់ចូលព្រែតាមសំដីស្តេចសីហនុ )។ ជាពាក្យប្រកាសដោយពួកខ្មែរក្រហមក្នុងសម័យនោះ។