ដោយ ខែ សុណង
2016-04-18
RFA

កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននាទីស្នាក់ការអង្គការអាដហុក (ADHOC) នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦។ RFA/Phan Yasy
![]()
កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលត្រូវបានគេចោទថា មានស្នេហាលួចលាក់ជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា សម្រេចថានឹងចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់តុលាការ នៅថ្ងៃអង្គារ ទី១៩ មេសា។
បន្ទាប់ពីពិភាក្សារវាងអ្នកច្បាប់ និងមេធាវីនៃសមាគមអាដហុក (ADHOC) រួច នៅថ្ងៃទី១៨ មេសា កញ្ញា ខុម ចាន់តារាទី មិនបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានច្រើននោះទេ ប៉ុន្តែនាងគ្រាន់តែប្រាប់ថា នាងមានការព្រួយបារម្ភ។ កញ្ញា ខុម ចាន់តារាទី បន្តថា នាងពិបាកនឹងយល់ចំពោះការកោះហៅរបស់តុលាការជុំវិញករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារនេះ៖ «និយាយទៅវានិយាយមិនចេញម៉ងសម្រាប់ខ្ញុំ។ ខ្ញុំអត់ដឹងថាគេចេញមកក្នុងនាមជាស្អីៗ ខ្ញុំអត់ដឹង គ្រាន់តែថា អ្វីដែលខ្ញុំគិតថា ចូលទៅសម្រេចចិត្តហ្នឹង គឺខ្ញុំសម្រេចទៅស្អែកហ្នឹង។ គ្រាន់តែថាឲ្យខ្ញុំយល់អ្វីដែលគេនិយាយហ្នឹង ខ្ញុំអត់អាចសម្រេចបាននៅពេលហ្នឹងទេ។ ពេលនេះខ្ញុំអត់ដឹងថាខ្ញុំអាចនិយាយអីបានខ្លះ ខ្ញុំអត់ដឹងទេ។ ខ្ញុំមានការព្រួយបារម្ភ»។
ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅ កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ឲ្យចូលទៅបំភ្លឺនៅថ្ងៃអង្គារ ទី១៩ ខែមេសា ដោយយោងរបាយការណ៍របស់សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ ដែលបង្ហាញថាមានករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។
កាលពីថ្ងៃទី១១ មីនា នាយកដ្ឋានប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានកោះហៅ កញ្ញា ស្រីមុំ ម្ដងរួចមកហើយឲ្យចូលខ្លួនតាមបណ្ដឹងរបស់ កញ្ញា ធី សុវណ្ណថា ដែលប្ដឹងឲ្យរកម្ចាស់សំឡេងសន្ទនាជាមួយ លោក កឹម សុខា បរិហារកេរ្តិ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រុមអ្នកច្បាប់និងមេធាវីយល់ថាតុលាការកោះហៅកញ្ញា ស្រីមុំ ជារឿងបំបាក់អ្នកនយោបាយ
- សង្គមស៊ីវិលធ្វើការលើកស្ទួយសិទ្ធិស្ត្រីបារម្ភពីបញ្ហាហិង្សាលើផ្នែកយេនឌ័រ
- សង្គមស៊ីវិលរិះគន់អង្គភាពប្រឆាំងអំពើពុករលួយថាអនុវត្តការងារមានស្តង់ដារពីរ
- បក្សប្រឆាំងរិះគន់អង្គភាពប្រឆាំងអំពើពុករលួយករណីបើកស្រោមសំបុត្រលោក កឹម សុខា
- កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ សុំពន្យារពេលចូលបំភ្លឺនៅតុលាការភ្នំពេញ
- សង្គមស៊ីវិលឆ្លើយតបនឹងការលើកឡើងរបស់លោក ឈាង វុន រឿងលួចថតសំឡេង
- សង្គមស៊ីវិលសោកស្ដាយចំពោះតុលាការចេញដីកាកោះហៅកញ្ញាស្រីមុំឲ្យចូលបំភ្លឺ
- យុវជនមួយក្រុមបន្តទាមទារឲ្យលោក កឹម សុខា បកស្រាយការពិត
- តុលាការក្រុងភ្នំពេញកោះហៅកញ្ញា ស្រីមុំ ចូលបំភ្លឺនៅថ្ងៃទី៨មេសា
- អង្គភាពប្រឆាំងអំពើពុករលួយរងការរិះគន់ដែលចាត់ការលើបណ្ដឹងករណីលោក កឹម សុខា
ករណីដែល យុត្តិធម៌ សំរាប់ជនរងគ្រោះដោយការចោទប្រកាន់ គ្មានមូលដ្ឋាន ស៊ីវិល ឬព្រហ្មទណ្ឌ នោះតើ ជនណា ត្រូវសងជំងឺចិត្តលើ កេរ្តិឈ្មោះ ( បរិហាកេរ្ត) និង ពេលវេលាខូចខាត សំរាប់រាស្ត្រ ដែលសិទ្ធិត្រូវបានរំលោភ???។
សំនៀង