ការ​ដាក់​ពន្ធនាគារ​តំណាង​រាស្ត្រ​​បក្ស​ប្រឆាំង​​ពី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ជាក់​ស្ដែង​​ ​បំពាន​​រដ្ឋធម្មនុញ្ញ

ខេមបូឌា ដេលី

មុន​ពេល​ចាក​ចេញពី​ប្រទេស​កម្ពុជា​កាល​​ពី​​ខែ​មុន លោកស្រី រ៉ូណា ស្មីត អ្នក​រាយ​ការណ៍​ពិសេស​​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​សម្ដែង​ការ​ជំទាស់​​ទៅ​នឹង​​អ្វី​ដែល​លោកស្រី​លើក​ឡើង​ថា ​ជា​ការ​កើត​មាន​ជាទូទៅ​​​នៃ​ករណី​​​​ដែល​មាន​ ”ភាព​ខុស​គ្នា​រវាង​​​​អ្វី​ដែល​ច្បាប់​​​បាន​ចែង​ និង​​ការ​អនុវត្ត​​នៅពេល​នោះ​”។

ចាប់តាំង​ពី​លោក​ស្រី​បានចាក​ចេញទៅ​ ភាព​​​​​​​ខុស​គ្នា​នេះ​កាន់តែ​មានការ​គួរ​ឲ្យ​កត់​សម្គាល់​​​ជាង​នៅ​ក្នុង​​ការ​បក​ស្រាយ​ទាំង​​ស្រុង​​របស់​រដ្ឋាភិបាល​​នូវ​​មាត្រា​​ក្នុង​រដ្ឋធម្មនុញ្ញ​​ ដែល​ហាម​មិន​​ឲ្យ​ចាប់​ខ្លួន​សមាជិក​សភា​​ដោយ​​​​​​​គ្មាន​ការ​ឯកភាព​​ពី​សំឡេង​២ភាគ៣​នៃ​រដ្ឋសភា​។

ការ​ចាប់​​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​​កាលពី​សប្ដាហ៍​​​មុន​ដោយ​សារ​ការ​បង្ហោះ​​សារ​​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​កាលពី​ឆ្នាំ​មុននោះ​ ​រដ្ឋាភិបាល​​​​​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​​ដែល​គ្មាន​​​អាសនៈ​២ភាគ៣​នៅ​​ក្នុង​រដ្ឋសភា​បាន​លើក​ឡើង​ថា ​សំឡេង​ភាគច្រើន​បែប​នេះ​មិន​​​​ចាំបាច់​ទេ ព្រោះ​​មាន​ការ​លើក​លែង​​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ប្រសិន​បើ​សមា​ជិក​សភា​​ត្រូវ​បាន​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្ដែង​។

cam-photo-lawmaker-immunity_WEB-ONLY​ការ​អះអាង​បែប​នេះ​ផ្អែក​លើ​​វាក្យខណ្ឌ​​​នៅ​​​​​ក្នុង​​​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​ ដែល​ផ្ដល់​អភ័យ​ឯកសិទ្ធិ​ដល់​សមាជិក​សភា​រួច​​ផុត​​​ពី​ការ​ចាប់​ខ្លួន ​ប៉ុន្តែ​មាន​ករណី​លើក​លែង​ ”​នៅ​ក្នុង​​ករណី​​ណា​​មាន​បទល្មើស​​ជាក់​ស្ដែង​” គឺ​ពេល​​ដែល​គេ​ចាប់​បាន​សមាជិក​សភា​កំពុង​​ប្រព្រឹត្ត​បទ​ល្មើស​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ពេល​ថ្លែង​សុន្ទរកថា​កាលពី​ថ្ងៃ​​​​អង្គារ​​​​​​ថា “​កុំ​និយាយ​ថា លោក​ឯង​មាន​អភ័យ​ឯក​សិទ្ធិ​​ហើយ​គេ​មិន​អាច​ចាប់​ខ្លួន​លោក​ឯង​បាន​​​នោះ ​ព្រោះ​វា​ជា​បទល្មើស​ជាក់​ស្ដែង​”។ លោក​បាន​​​​ពន្យល់​ថា ​បទល្មើស​របស់​លោក អ៊ុំ សំអាន ​អ្នក​​​​​ទាំង​អស់​គ្នា​អាច​នៅ​មើល​ឃើញ​នៅ​ឡើយ​។ ​​​លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ”​ពេល​នេះ​​ ម៉ោង​នេះ ​​ទំព័រ​​របស់​លោក​ឯង​នៅ​តែ​និយាយ​អំពី​ផែន​ទី​ក្លែង​ក្លាយ​នៅ​ឡើយ​ទេ”។ ខ្ញុំ​មិន​ខ្វល់​ថា លោក​​ឯង​ជា​សមាជិក​សភា​ ឬ​សមាជិក​ព្រឹទ្ធសភា​នោះ​ឡើយ”។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ត្រូវ​បាន​ចោទ​​ប្រកាន់​តាមការ​គ្រោង​ទុក​​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ពីបទ​ញុះញង់​កាល​​​​ពី​ថ្ងៃទី​៩ ខែ​មេសា។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​មិន​យូរ​ប៉ុន្មាន​​​ក្រោយ​​ពេល​រំលង​អធ្រាត្រ​ឈាន​​​​​ចូល​ថ្ងៃ​ទី​១០ ខែ​មេសា ទោះបី​ជា​លោក​​​​​​បាន​ធ្វើ​ការ​​បង្ហោះ​សារ​ទាក់ទិន​ការ​កំណត់​​ព្រំដែន​ប្រហែល​៦ខែ​កន្លង​មក​ហើយ​ក៏ដោយ។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​លើក​ឡើង​កាលពី​សប្ដាហ៍​មុន​ថា “ទោះ​បី​ជា​វា​កើត​ឡើង​​កន្លង​ហួសទៅ​​​​ហើយ​ក្ដី ​វា​ក៏​​​នៅ​តែ​ចាត់​ទុក​ជា​បទល្មើស​ជាក់​ស្ដែង​​ដដែល ​​​​បើ​គិត​ពី​​​​ទិដ្ឋ​​​ភាព​​​​​​ផ្លូវ​ច្បាប់ និង​បច្ចេកទេស​”។

លោក​បាន​បន្ថែម​ថា ”​ខ្ញុំ​ផ្ដល់​ឧទាហរណ៍​មួយ​ថា បើ​លោក អ៊ុំ សំអាន សម្លាប់​មនុស្ស​ម្នាក់​ ហើយ​​រត់គេច​ខ្លួន​ ប៉ុន្តែ​ក្រោយ​មក​ត្រឡប់​​​មក​វិញ នគរ​បាល​អាច​ចាប់​ខ្លួន​​គាត់​បាន​ ដោយ​​​​​សារ​តែ​គាត់​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្ដែង ហើយ​គេ​គ្រប់គ្នា​ដឹង​ថា​​គាត់​​​​បាន​​​​​​ធ្វើ​​​​​​​​​វា​​​​​ពីមុន”។

ប៉ុន្តែ​​ការ​បកស្រាយ​ដ៏ទូលំទូលាយ​អំពី​វាក្យ​​ខណ្ឌ​ស្តី​ពី​បទ​ល្មើស​ជាក់​ស្ដែង​​នេះ មិន​ដែល​​ត្រូវ​បាន​លើកឡើង​​ទេ​ពីមុន​មក​អស់​រយៈ​ពេល​​​​​២០​ឆ្នាំ​មក​ហើយ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​​​អាច​ទទួល​​បាន​​​សំឡេង​២​ភាគ​​​៣​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ដើម្បី​ចាប់​​សមាជិក​សភា​​​គណបក្ស​ប្រឆាំង​ដាក់​​ពន្ធនាគារ​ ហើយ​​​​​​​ខ្លឹមសារ​​របស់វា​​មាន​មនុស្ស​ជាច្រើន​​មិន​ឯក​ភាព​​​​​ទទួល​យក​។

លោក សុន ឆ័យ ​សមាជិក​សភា​គណបក្ស​ប្រឆាំង​​ដែល​បាន​ការ​ពារ​លោក អ៊ុំ សំអាន អំឡុង​សន្និសីទ​កាសែត​មួយ​កាលពី​សប្ដាហ៍​មុន បាន​ជំទាស់​ថា ​វាក្យខណ្ឌ​នោះ​​មិន​មែន​មាន​​​​​ន័យ​ថា ​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​មាន​ការ​គេច​​​​​ពី​ច្បាប់​នោះ​ទេ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់​ខ្លួន​​សមាជិក​សភា​ ពេល​​អាជ្ញាធរ​អះអាង​ថា មាន​​ភ័ស្តុតាង​ច្បាស់​លាស់​នៃ​ការ​ប្រព្រឹត្ត​បទ​ល្មើស​។

​ផ្ទុយ​ទៅវិញ លោក សុន ឆ័យ ​លើក​ឡើង​ថា វាក្យខណ្ឌ​​នោះ​គឺ​មាន​បំណង​បើក​ឱកាស​ឲ្យ​មាន​លទ្ធភាព​​​ចាប់​ខ្លួន​សមាជិក​សភា​ នៅ​​​ពេល​​​មាន​ការ​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​​ ដូច​ជា​អំពើ​មនុស្ស​ឃាត​ជាដើម​ ដោយ​អនុញ្ញាត​ឲ្យ​នគរ​បាល​ធ្វើ​អន្តរាគមន៍​ដោយ​ពុំ​ចាំបាច់​រង់ចាំ​សភា​​​​​​​បោះ​ឆ្នោត​នោះ​ទេ​។

ប៉ុន្តែ​ទោះបី​ជា​នៅ​ក្នុង​ករណី​ប្រព្រឹត្ត​បទ​ល្មើស​ “ជាក់​ស្ដែង” ​ក៏ដោយ តែ​លោក សុន ឆ័យ​ បាន​គូស​បញ្ជាក់​កាលពី​ម្សិលមិញ​ថា ការ​លើក​លែង​នេះ​គឺ​គ្រាន់​តែ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ហើយ​​មិន​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរ​ការ​​ផ្ដន្ទាទោស​ឡើយ ដូច​ជា​នៅ​ក្នុង​ករណី​លោក អ៊ុំ សំអាន ជាដើម​។

លោក​ សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា “​បន្ទាប់ពី​ពួកគេ​បាន​ឃាត់​ខ្លួន​គាត់​ ពួកគេ​ត្រូវ​តែ​មាន​ការ​អនុញ្ញាត​ពី​សភា​ដើម្បី​ដក​អភ័យ​ឯកសិទ្ធិ​របស់​គាត់​​ ដើម្បី​បន្ត​​ដំណើរ​ការ​ផ្ដន្ទា​ទោស​នៅ​ក្នុង​ករណី​នេះ​។ រដ្ឋធម្មនុញ្ញចែង​ថា ​ប្រសិន​បើ​ចង់​បន្ត​ត្រូវ​តែ​ដក​អភ័យ​ឯកសិទ្ធិ​ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​មាន​សំឡេង​​​​​ភាគច្រើន​ទេ”។ ​​​​​​​​​​

បដិញ្ញាដែល​​តម្រូវ​ឱ្យ​មាន​ការ​​​​អនុ​ម័ត​​​ដោយ​សំឡេង​​​​​ឆ្នោត២ភាគ​៣​នៃ​​រដ្ឋ​សភា​​ ក៏​​​មាន​​ចែង​​​ដែរ​​​នៅ​​​ក្នុង​​​មា​ត្រា​​៨០​​​នៃ​​​​​​រដ្ឋ​​​​​​ធម្មនុញ្ញ។

មាត្រា​​នេះ​​ចែង​​​​ថា “ការ​​ចោទ​​ប្រកាន់ ​ការ​​​​ចាប់​ខ្លួន​ ការឃាត់​​ខ្លួន ឬ​ការ​​ឃុំ​​ខ្លួនសមាជិក​​ណាមួយ​​នៃ​រដ្ឋ​សភា​ នឹង​អាច​​​​​​ធ្វើ​​ទៅ​​កើត​លុះ​​ត្រា​​តែ​​មាន​ការ​​​​យល់​ព្រម​​​​​ពី​រដ្ឋ​សភា ឬ​ពី​គណៈ​​​​​​​កម្មា​ធិការ​​អចិន្ត្រៃយ៍​របស់​រដ្ឋ​​សភាក្នុង​ចន្លោះ​​សម័យ​ប្រជុំ​នៃ​រដ្ឋ​សភា ​​វៀរ​លែង​តែ​​​ក្នុង​ករណី​​​​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ​​​​ជាក់​​ស្តែង​។ ក្នុង​ករណី​​​ខាង​ក្រោយ​​​​នេះ ក្រសួង​​​មាន​​សមត្ថ​កិច្ច​ត្រូវ​​​ធ្វើ​​សេចក្តីរាយ​ការណ៍​ជូន​​​​រដ្ឋ​សភា​ ឬ​ជូន​​​គណៈ​​​កម្មាធិការ​​អចិន្ត្រៃយ៍​​របស់​​រដ្ឋ​សភា​​​ជា​​បន្ទាន់​ដើម្បី​សម្រេច។ សេចក្តី​​សម្រេចរបស់​​គណៈ​កម្មាធិការ​​អចិន្ត្រៃយ៍​​​​របស់​រដ្ឋ​សភា ត្រូវ​​​​ដាក់​ជូន​​​សម័យ​​​​ប្រជុំ​​រដ្ឋ​សភា​​ខាង​មុខ​​​ដើម្បី​​អនុម័ត​​​តាម​​​មតិ​ភាគ​​ច្រើន​​​​ ២ភាគ​​៣ នៃ​​សមាជិក​​រដ្ឋ​សភា​​ទាំង​មូល​។ ក្នុង​ករណី​​ទាំ​ង​អស់​ខាង​​លើ ​ការ​ឃុំ​ខ្លួន ការ​​ចោទ​ប្រកាន់​​តំណាង​រាស្ត្រ​​ណា​​​​មួយ​ ត្រូវ​​ផ្អាក ប្រសិន​បើ​រដ្ឋ​សភា​​​​បាន​​​បញ្ចេញ​​​​​​​​មតិ​​ឱ្យ​​ផ្អាក​​តាម​​​​មតិ​ភាគ​​ច្រើន​​ ​៣ភាគ​​៤ ​នៃ​ចំនួន​​​​សមាជិក​​​រដ្ឋ​​សភា​​​ទាំង​មូល​​”។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិ​​ធម៌​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា វាក្យខណ្ឌ​ចុង​ក្រោយ​នៃ​មាត្រា​នេះ​​​​ចែង​​​​​​អំពី​​​មូលដ្ឋាន​​​នៃ​ការ​បោះ​ឆ្នោត​​របស់​រដ្ឋសភា​​កាលពី​សប្ដាហ៍​មុនដែល​​​អនុញ្ញាត​ឲ្យ​​បន្ត​​​​​ចោទ​​​​​​​ប្រកាន់​​​​លោក អ៊ុំ សំអាន ​ថ្វីបើ​លោក​​​មាន​​​អភ័យ​ឯកសិទ្ធិ​នៅ​ឡើយ​​​​​​​​​ក្តី​​​។

លោក​​បដិសេធ​​​ថា ការ​​​​​​គ្មាន​​​​​​​សំឡេង​ភាគ​​ច្រើន​​ ២ភាគ៣​​ ដើម្បី​អនុម័ត​ការ​​ឃុំខ្លួន​​លោក អ៊ុំ សំអាន ​​​មិន​​​បាន​រារាំង​​ចំណាត់​ការ​បែប​េនះ​​សម្រាប់​​​​ករណី​ “​បទល្មើស​ជាក់​ស្ដែង​” ​​​នោះ​​​ទេ ដោយ​​​​លោក​​​បក​ស្រាយ​ថា មក​​​ពី​​​លោក អ៊ុំ សំអាន ​មិន​ទទួល​បាន​សំឡេង​ឆ្នោត​ចាំបាច់​​ដើម្បី​ផ្អាក​ការ​​​​ចោទ​​​ប្រកាន់​​​​​​លោក។

លោក​បាន​បន្ត​ថា “​គណបក្ស​សង្គ្រោះ​ជាតិ​​យក​តែ​មួយ​ផ្នែក​ដើម្បី​មក​បកស្រាយ ប៉ុន្តែ​មិន​ប្រើ​ប្រាស់​វាក្យខណ្ឌ​​បន្ទាប់​ [ចែង​​​​អំពី​ការ​​ផ្អាក​​​​ការ​​​​​​​​​ចោទ​​​ប្រកាន់​​​​] ដើម្បី​បំពេញ​​​​អត្ថ​​​ន័យ​​​​​​ទេ ​​​ហើយ​​ប្រសិន​បើ​យើង​ចង់​យល់​​អត្ថន័យ​ទាំង​មូល យើង​ត្រូវ​អាន​វាក្យខណ្ឌ​បន្ទាប់​។ យើង​​​រក​មិន​បាន​​សំឡេង​​ឆ្នោត​​ភាគច្រើន​ ៣ភាគ​៤ ​ដើម្បី​បញ្ឈប់​នីតិវិធី​របស់​តុលាការ​ទេ ដូច្នេះ​​​

នោះ​ជាមូល​ហេតុ​ដែល​រដ្ឋសភា​អនុម័ត​​ដោយ​​​សំឡេង​៥០ភាគ​​​​​​​​​រយ​​​បូក​១​ដើម្បី​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​បន្ត​​ចាប់​ខ្លួន និង​ឃុំខ្លួន​លោក អ៊ុំ សំអាន។ ​​​​​​សមត្ថកិច្ច​យល់​ថា ​នេះ​គឺ​ជា​បទ​ល្មើស​​​​​​ជាក់​ស្ដែង ហើយ​ពួកគាត់​មិន​ចាំបាច់​ដក​អភ័យ​​​​ឯកសិទ្ធិ​​​ទេ”។

ទោះ​ជាយ៉ាង​ណា លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា គឺ​លោក ជិន ម៉ាលីន ទៅ​​​វិញ​​​​​​​​​​​​ទេ​ដែល​អាន​​មាត្រា​៨០​ដោយ​ចោះៗ ហើយ​​​​ថា គណបក្ស​ប្រជាជន​​កម្ពុជា​បាន​បង្កើត​នីតិ​វិធី​​​ដែល​សំឡេង​ភាគច្រើន​ធម្មតា​អាច​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​បន្ត​ឃុំខ្លួន​តំណាង​រាស្ត្រ​​​​​បាន​​​​​​ដោយ​​​​​​​​​​​មិន​​​​​​ចាំបាច់​​​​ដក​អភ័យឯកសិទ្ធិ​របស់​ពួកគាត់​។

លោក​​​​បាន​​​​​​​​​​​​បន្ថែម​​​​ថា “​គេ​គ្មាន​សមាជិក​ដើម្បី​​​ដក​អភ័យ​ឯកសិទ្ធិ​ទេ ដូច្នេះ​​​​ហើយ​​​គេ​ក៏​បង្កើត​​​​​ច្បាប់​ថ្មី​នេះ​ដោយ​ខ្លួន​ឯង​នៃ​អ្វី​ដែល​ហៅ​ថា ‘អនុញ្ញាត​ឲ្យ​បន្ត​’ ឃុំខ្លួន​លោក អ៊ុំ សំអាន ទាំង​គាត់​មាន​អភ័យ​ឯកសិទ្ធិ​នៅ​ឡើយ​។ វា​គួរ​ឲ្យ​អស់​សំណើច​ ហើយ​វា​មាន​ន័យ​ថា ​ពួកគេ​អស់​​​​វិធី​បំភិត​បំភ័យ​យើង​​​តាម​​​​​​ផ្លូវ​​​​ច្បាប់​។ ពេល​នេះ​​​​ពួកគេ​បំពាន​ច្បាប់​ដោយ​បើក​ចំហ​​​​​​ហើយ​​​​”។

លោក សុក សំអឿន ​ជាមេធាវីលេចធ្លោ​មួយ​រូប និង​ជា​ប្រធាន​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​ ក៏​យល់​​​ស្រប​​​​តាម​​​ទស្សនៈ​របស់​លោក សុន​ ឆ័យ ​ដែរ។ កាលពី​សប្ដាហ៍​មុន លោក សុក សំអឿន បាន​បញ្ចេញ​ការវិភាគ​ផ្លូវ​​ច្បាប់​​​​​​មួយ​​​​​​ដោយ​លើក​ឡើង​ជា​ទឡ្ហីករណ៍​ថា ​ទោះ​បី​ជា​ករណី​ “បទល្មើស​ជាក់​ស្ដែង​” ក៏​ទីបំផុត​​​នៅ​តែ​តម្រូវ​ឲ្យ​​ដក​អភ័យ​ឯកសិទ្ធិ​ជា​ផ្លូវ​ការ​​​​ដដែល​​​។

លោក​បាន​សរសេរ​ថា ”​រដ្ឋធម្មនុញ្ញ​ផ្ដល់​សិទ្ធិ​សម្រាប់​ការ​ឃាត់​​​ខ្លួន​​ក្នុង​ករណី​បទ​ល្មើស​ជាក់​ស្ដែង ប៉ុន្តែ​បន្ទាប់ពី​ការ​ឃាត់​​​ខ្លួន​​ គេ​ត្រូវ​បញ្ជូន​ករណី​នោះ​​ទៅ​រដ្ឋសភា​ ដើម្បី​សម្រេច​ដក​​អភ័យ​ឯកសិទ្ធិ​របស់​គាត់​ជាមុន​សិន ​ឬ​ដើម្បី​​ផ្អាក​បទ​ចោទ​ប្រកាន់​”។

មេធាវីរូប​​​នេះ​​​​​​​​​បាន​​​​​​​​​មាន​​​​​​ប្រសាសន៍​​​​​​បន្ថែម​​​​​​ទៀត​​​តាម​​​ទូរស័ព្ទ​​​កាល​​​​​​ពី​​​ម្សិល​​​មិញ​​​​​​​​​ថា ”តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ ប្រសិន​បើ​តំណាង​រាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ​នៅ​ឡើយ មិន​អាច​ចោទ​ប្រកាន់​ ឬ​ឃុំ​ខ្លួន​គាត់​បាន​ទេ គឺ​​​ត្រូវតែ​​​​​​ដោះ​​​លែង​​​​​​​​​​​​គាត់។ ប៉ុន្តែ​រដ្ឋសភា​ ឬ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​​ មិន​បក​ស្រាយ​​​​​​បែប​នេះ​ទេ​នៅ​ពេល​នេះ​។ នេះ​មាន​ន័យ​ថា ​អភ័យ​ឯកសិទ្ធិ​​​ឥត​​​​​​ប្រយោជន៍”៕ ស៊ុយឈាង និង សុខុម​​

 

What Next?

Recent Articles

7 Responses to "ការ​ដាក់​ពន្ធនាគារ​តំណាង​រាស្ត្រ​​បក្ស​ប្រឆាំង​​ពី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ជាក់​ស្ដែង​​ ​បំពាន​​រដ្ឋធម្មនុញ្ញ"

  1. Anonymous says:

    កុំខ្លាំងខាងធ្វើបាប ខ្មែរ អ្នកស្នេហាជាតិ ជួយជាតិ ខ្លួនអែងពេក តា កញ្ចាស់ ហ៊ុន សែន អ៊ើយ ជីវិត តា

    អែង មិនអាច​ ឋិតថេរ បានយូរ ទេ បើនៅតែ បញ្ចេញកំហឹង ធ្វើបាប ខ្មែរ ខ្លួនអែង មិនឈប់ដូច្នេះ !

  2. CountryStudent says:

    U.S authority must be very careful of Hun Manet and his gang because now, they are finding a way to escape from the United states to get away from the U.S. law. Hun Manet and his team so-called gangsters came to America unofficially. The United State government did not invite them.
    They went to America as regular tourists; they came to look for supporters , establish CPP branch in America and to divide Khmer community in the whole U.S. They made a big mistake by coming to America, the country of lawful and justice; and dared to brutally to attacked and assault of American citizen. All U.S citizen protected by law. You can’t just come and break the law of the U.S. This is the case of murdered attempt . It can not be tolerated in what so ever when a bunch of foreigners conducted a private and unofficial visit to the state and dare to brutally assault to American. It must not happen in America. Don’t be like me ; I am living in Cambodia under dictator rule; I hope one day Cambodia will be changed soon. Sometimes I hide my- self and cried for freedom and justice like other citizens in other countries

    The United State government must not grant U.S visa to both Hun Sen and Hun manet.
    Hun Sen was Khmer Rough bloody hand communist commander, and now Vietnamese puppet, dictator, killer, criminal, never follow Paris Peace agreement and Cambodian law ; he is above the law of Cambodia; Hun Sen is the traitor of Cambodia; He never go by true democracy, He severely abuse human rights; he is the biggest corruption in the world. He is the master of drug trafficking , he devastated Cambodia by cutting the tree and dig mineral for his own wealth family and cronies. Note: Hun Sen has ruled Cambodia for 37 years

    Hun Sen Promoted his own son(Hun Manet) to be three-star general and head of an anti-terrorist agent over many senior experienced and much more qualified men than Hun Manet for helping Hun Sen to hold power in place for a long time and later on pass it to Hun Manet. By helping his father Hun Manet has been involved with the same crimes as his father
    My point is please don’t let him get away from the U.S system of justice

  3. dingdong says:

    មីកាហៀងរាំមិនបានយូរទេ ព្រោៈកើតរោកហៀរ ទឹក ឈាម នឹងខ្ទុះ ចេញពី រុន ផ្នែកខាងក្រោម រុននោម នេះ ប្រហែល មានការ រលៀកនឹងដំបៅក្នុងរុននោមត្រពោកវាហើយ វាប្រើសំឡីឣណាមយ័ តែនៅតែជោកនឹងហៀរតក់ៗមកដី នេះជាការ ស្មោករោគបំផុតចំពោៈឣ្នកដែលដឹង ចំណែកឣាកាចាស់ខ្វាក់ហុនសែនវិញ កើតរោគហ៊ារ ទឹកនោមមិនដឹងខ្លួន វាត្រូូវស្លៀកខោទឹកនោម ពេលដេកយប់ វាត្រូូវថង់ប្លាស្ទិកក្តោបក្តវា ព្រោៈពេលលេច
    នោមមកមឹនដឹងខ្លួនទេ ស្រាប់តែពេញថង់តែម្តង បែកធ្លាយពីមាសីុនឆ្លុះ តាមព្រះលានយន្តហោៈនៅបរទេស នឹងតាមពេទ្យ នឹងតាមប្រភពផ្សេងទៀត

  4. Solo melody says:

    Best writer Country student!
    100%correct!

  5. Anonymous says:

    ត្រិធំឯងចេះចង់ស៊ីស្រមោចប៉ុន្ដែរកុំភ្លេចថាស្រមោចក៌ចេះស៊ីត្រីធំដែរ ជាពិសេសស្រមោចចូលចិត្តស៊ីភ្នែកត្រីធំៗៗៗៗ

  6. ? says:

    មិនអាចរកពាក្យល្អអ្វីបញ្ចេញមតិជាមួយមេដឹកនាំសត្វតិរច្ឆានអត់ពូជអំបូរបានទេ
    ព្រោះវាថោកទាបហួសហេតុពេក ជាង៣០ឆ្នាំកាន់អំណាចនៅតែរក្សាគំនិតថោកទាបអត់ពូជដដែល។
    ពាក្យដែលអាចនិយាយទៅកូនមីចោអាយះកណ្ដួយ ហ៊ុន សែន នីងពួកកូនមីចោអាយះកណ្ដួស្អុយ
    បក្សប្រជាជនមានតែពាក្យថា ពួកមន្រ្តីកូនមីអាយះកណ្ដួស្អុយគគ្រុកបក្សប្រជាជន
    គឺជាពូជកណ្ដួយម៉ែវាថោកទាបបំផុតក្នុងលោកនេះ កូនចៅមីឆ្កែអត់ពូជ កូនចៅអាឆ្កែចុយម្រ៉ាយ
    ហ៊ុន សែននេះថោកទាបចុយម៉ែវារហូតដល់ងាប់ហ្មង់ ។

  7. CountryStudent says:

    Thank you, Solo melody.