
តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ត្រូវបានចាប់បញ្ជូនទៅក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុន។ រូបថត AFP
Mon, 18 April 2016
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ មេដឹកនាំគណបក្សប្រឆាំងបានរិះគន់អង្គនីតិប្បញ្ញត្តិរដ្ឋសភា និងព្រឹទ្ធសភាដែលបានអនុញ្ញាតឲ្យអង្គនីតិប្រតិបត្តិចាប់ខ្លួនសមាជិកព្រឹទ្ធសភាលោក ហុង សុខហួរ និងតំណាងរាស្រ្តលោក អ៊ុំ សំអាន ដោយបានហៅការចាប់ខ្លួននេះជាការបង្ហាញឲ្យឃើញថាអភ័យឯកសិទិ្ធរបស់តំណាងរាស្ត្រគ្មានន័យ។
ថ្លែងទៅកាន់មនុស្សរាប់រយនាក់ក្នុងពិធីបុណ្យបង្សុកូលឧទ្ទិសកុសលខួបលើកទី ៤១ ជូនដល់វិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅវាលពិឃាតជើងឯកកាលពីម្សិលមិញអតីតសមាជិកព្រឹទ្ធសភាលោក គង់ គំា ប្រធានគណបក្ស សម រង្ស៊ី និងបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានប្រើពាក្យរិះគន់ខ្លាំងៗលើរដ្ឋសភាដែលអនុញ្ញាតឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ឃុំខ្លួនតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន កាលពីថ្ងៃទី ១១ ខែមេសាពាក់ព័ន្ធនឹងការរិះគន់របស់គាត់លើបញ្ហាព្រំដែនកម្ពុជា វៀតណាមដែលមានភាពចម្រូងចម្រាស។
លោក គង់ គាំ បានបញ្ជាក់ថាដោយសារតែអភ័យឯកសិទិ្ធគ្មានតម្លៃដែលមិនអាចការពារតំណាងរាស្រ្តបាននោះទើបលោកបានសម្រេចចិត្តលាលែងពីតំណែងជាសមាជិកព្រឹទ្ធសភាដែលជាអង្គនីតិប្បញ្ញត្តិផងដែរ។
លោកលើកឡើងថា៖ «ឥឡូវនេះ [យើង] មិនដឹងថាស្អីជាអង្គនីតិប្បញ្ញតិ្តទេ [រដ្ឋាភិបាល] ចង់ដាក់ខ្នោះ [សមាជិករដ្ឋសភា] ពេលណាក៏បាន។ ដោយសារតែដាក់ខ្នោះពេលណាក៏បានខ្ញុំបានលាលែងពីតំណែង។ តើធ្វើដើម្បីអ្វី? អភ័យឯកសិទ្ធិគ្មានន័យ [ខ្ញុំ] នៅធ្វើជា [តំណាងរាស្ត្រ] ដើម្បីអ្វី»។
លោក គង់ គំា បានជំរុញឱ្យគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិគិតពីវប្បធម៌សន្ទនាហើយបែរមកជួបប្រជុំ និងពិភាក្សាគ្នាឡើងវិញដោយសារមានបញ្ហាជាតិជាច្រើនដែលគណបក្សទាំងពីរត្រូវតែដោះស្រាយរួមគ្នា។
លោកបញ្ជាក់ថា៖ «នៅព្រឹទ្ធសភាគ្មានពេលវិនិច្ឆ័យបកស្រាយអ្វីទេឲ្យតែ [អង្គនីតិប្រតិបត្តិ] ថាចាប់ចាប់ភ្លាម។ ដូច្នេះតើអង្គនីតិប្បញ្ញតិ្តជាស្អី? គ្មាននីតិរដ្ឋទេដូច្នេះត្រូវតែផ្លាស់ប្តូរដើម្បីឱ្យមាននីតិរដ្ឋត្រឹមត្រូវ»។
ឆ្លើយតបនឹងការចោទប្រកាន់មកលើលោក អ៊ុំ សំអាន ក្នុងរឿងក្តីព្រហ្មទណ្ឌក្នុងបញ្ហាព្រំដែនលោក គង់ គំា បានចំអកថាការចោទប្រកាន់នេះគឺ «ខ្មោចយកបាយមកលាបមាត់ពពែ»។
ទន្ទឹមនឹងនេះដែរលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួននៅក្រៅប្រទេសបានប្រដូចមេដឹកនាំបច្ចុប្បន្នទៅនឹងខ្មែរក្រហមដោយថ្លែងថាមេដឹកនាំបច្ចុប្បន្នជាអតីតខ្មែរក្រហមដែលនៅតែប្រើវប្បធម៌ខ្មែរក្រហមប៉ុន្តែលោក សម រង្ស៊ី មិនបានបញ្ចេញឈ្មោះមេដឹកនាំណាម្នាក់នោះទេ។
លោកបានថ្លែងតាមវីដេអូខន់ហ្វ្រើរិនថា៖ «ប៉ុល ពត បានបាត់ខ្លួនហើយប៉ុន្តែដោយមេដឹកនាំបច្ចុប្បន្នជាអតីតកម្មាភិបាល ឬមេបញ្ជាការយោធាខ្មែរក្រហមផ្នត់គំនិតខ្មែរក្រហមនៅតែបន្តមានក្នុងចំណោមមេដឹកនាំកម្ពុជាដូចដែលបានបង្ហាញឲ្យឃើញដោយវប្បធម៌ហិង្សា និងនិទ្ទណ្ឌភាពដែលបានកើតចេញពីវប្បធម៌សង្គ្រាមរបស់ប៉ុលពត…»។
ប៉ុន្តែអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បានការពារនីតិវិធីរបស់រដ្ឋសភាក្នុងការសម្រេចអនុញ្ញាតឱ្យអង្គនីតិប្រតិបត្តិបន្តរឿងក្តីរបស់សមាជិករដ្ឋសភាដោយលោកលើកឡើងថារដ្ឋសភាគ្រាន់តែពង្រឹងការអនុវត្តច្បាប់ហើយថាស្ថាប័ននេះមានអំណាចសម្រេចថាតើឱ្យអាជ្ញាធរបន្តនីតិវិធីឬអត់?
លោកថា៖ «រដ្ឋសភាបានពិនិត្យមើលករណីដែល [អាជ្ញាធរ] បានធ្វើរបាយការណ៍មក [រដ្ឋសភា] ពិនិត្យមើលភ័ស្តុតាងហើយមើលសកម្មភាពរបស់លោក អ៊ុំ សំអាន ហើយធ្វើសេចក្តីសម្រេច»។
ទោះយ៉ាងណាលោក ប៉េងឡុង បានបដិសេធធ្វើអត្ថាធិប្បាយចំពោះការចោទរបស់លោក សម រង្ស៊ី ដោយថាការលើកឡើងនោះគ្រាន់តែជាការលើកឡើងរបស់អ្នកនយោបាយប៉ុណ្ណោះ។
អ្នកនាំពាក្យរបស់គណបក្សប្រជាជនលោក សុខ ឥសាន និងអ្នកនាំពាក្យតំណាងរាស្រ្តគណបក្សប្រជាជនលោក ឈាង វុន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបានចាត់ទុកការចាប់ខ្លួនសមាជិកគណបក្សប្រឆាំងជាបន្តបន្ទាប់ដែលរហូតមកដល់ពេលនេះកើនដល់ ១៦ នាក់ថាជារឿងនយោបាយដែលធ្វើឡើងដោយគណបក្សកាន់អំណាចដើម្បីដាក់សម្ពាធគណបក្សប្រឆាំងដែលជាគូប្រជែង៕ TK
ប្រសិនបើលោក ហ៑ុន សែន មិនគោរពអភ័យឯកសិទ្ធិតំណាងរាស្រ្តទេនុះ! គណបក្សប្រឆាំងគួរ ពិចារណាលុបបំបាត់ចោលនៅអភ័យឯកសិទ្ធិតំណាងរាស្រ្តទាំងអស់ក្រោយគណបក្សនេះ! cnrp !កាន់អំណាច នៅឆ្នាំ ២០១៨ទើបល្អហើយស្រួលដោះស្រាយនៅអ្វីដែល cnrp ត្រូវដោះស្រាយ ។ មើលចុះលោក ហ៑ុន សែន ធ្វើអ្វីៗស្រាច់តែចិត្ត ! ពេលនេះគេកំពុងរុញគាត់អោយដល់កំពូលហើយ គឺកំពូល ផ្ដាច់ការ នឹង កំពូលក្រាញអំណាច។យល់អោយច្បាស់លោក ហ៑ុន សែន ត្រូវយល់អោយច្បាស់គេកំពុងរុញលោកអោយដល់កំពូលហើយ។
អភ័យឯកសិទ្ធិមានន័យសំរាប់បក្សអញគ្រួសារអញនិងប្រជាជនយួននិងចិន!!!!!
Good comments. Therefore, we must continue changing this regime through election. Work together for change. We need freedom and real liberty, development and peace.
មិនអាចរកពាក្យល្អអ្វីបញ្ចេញមតិជាមួយមេដឹកនាំសត្វតិរច្ឆានអត់ពូជអំបូរបានទេ
ព្រោះវាថោកទាបហួសហេតុពេក ជាង៣០ឆ្នាំកាន់អំណាចនៅតែរក្សាគំនិតថោកទាបអត់ពូជដដែល។
ពាក្យដែលអាចនិយាយទៅកូនមីចោអាយះកណ្ដួយ ហ៊ុន សែន នីងពួកកូនមីចោអាយះកណ្ដួស្អុយ
បក្សប្រជាជនមានតែពាក្យថា ពួកមន្រ្តីកូនមីអាយះកណ្ដួស្អុយគគ្រុកបក្សប្រជាជន
គឺជាពូជកណ្ដួយម៉ែវាថោកទាបបំផុតក្នុងលោកនេះ កូនចៅមីឆ្កែអត់ពូជ កូនចៅអាឆ្កែចុយម្រ៉ាយ
ហ៊ុន សែននេះថោកទាបចុយម៉ែវារហូតដល់ងាប់ហ្មង់ ។