ការរំឭកខួប៤១ឆ្នាំចាប់តាំងពីខ្មែរក្រហមកាន់កាប់ក្រុងភ្នំពេញ ហើយបានចាប់ផ្តើមការគ្រប់គ្រងដ៏ឃោរឃៅដែលបានធ្វើឱ្យប្រទេសជាតិធ្លាក់ដល់ “ចំណុចសូន្យ” នោះ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានប្រើប្រាស់ពិធីរំឭកខួបកាលពីម្សិលមិញចោទគណបក្សប្រជាជនកម្ពុជាថាបានទទួលកេរដំណែលពី ប៉ុល ពត។
ថ្លែងពីក្រៅប្រទេសតាមរយៈវីដេអូលីង (video-link) នៅព្រឹត្តិការណ៍ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកក្នុងរាជធានីភ្នំពេញ លោក សម រង្ស៊ី បានមានប្រសាសន៍ថា រដ្ឋាភិបាលបច្ចុប្បន្នកំពុងរក្សាវប្បធម៌ហិង្សាបន្សល់ទុកដោយខ្មែរក្រហម ដែលបានកាន់កាប់ប្រទេសកម្ពុជានៅថ្ងៃទី១៧ មេសា ១៩៧៥។
លោកបានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង និងព្រះសង្ឃថា “ខ្ញុំចង់និយាយថា របប ប៉ុល ពត និងខ្មែរក្រហម ទោះក្ស័យបាត់ជាយូរមកហើយក្តី តែវប្បធម៌នេះនៅតែរស់រវើកក្នុងសង្គមជាតិយើងទល់នឹងសព្វថ្ងៃ”។
លោកបានមានប្រសាសន៍ថា “ហើយឥឡូវនេះ វាដល់ពេលលុបបំបាត់វប្បធម៌នេះហើយ ពីព្រោះវាជាវប្បធម៌ខ្មែរក្រហម ហើយខ្មែរត្រូវចាប់យកវប្បធម៌ថ្មីគឺវប្បធម៌សន្តិភាព ដែលមានឈ្មោះថា វប្បធម៌សន្ទនា”។
A Buddhist monk stands next to a glass case containing 5,000 human skulls belonging to Khmer Rouge victims as people gather to mark the 41st anniversary of the start of the regime, at the Choeung Ek memorial in Phnom Penh, Cambodia April 17, 2016. REUTERS/Samrang Pring
លោក សម រង្ស៊ី បានបរិយាយអំពីការអត្ថាធិប្បាយរបស់លោកបង្ហោះក្នុងទំព័រហេ្វសប៊ុកបន្ទាប់ពីព្រឹត្តិការណ៍នោះ។
លោកបានសរសេរថា “ដោយមេដឹកនាំបច្ចុប្បន្នរបស់យើងជាអតីតសមាជិកឬមេបញ្ជាការយោធាខ្មែរក្រហម គំនិតខ្មែរក្រហមបន្តមានក្នុងចំណោមមេដឹកនាំប្រទេសកម្ពុជាដូចដែលបានបង្ហាញជាតឹកតាងតាមរយៈវប្បធម៌ហិង្សា និងនិទណ្ឌភាព ដែលកើតចេញពីវប្បធម៌សង្គ្រាម ការកម្ចាត់ និងភាពផ្តាច់ការរបស់ ប៉ុល ពត”។
លោកបន្ថែមថា “វាក៏ជាវប្បធម៌នៃអំពើពុករលួយជាប្រព័ន្ធផងដែរ ដែលក្នុងនោះ ធនធានធម្មជាតិ និងទ្រព្យសម្បត្តិរដ្ឋត្រូវបានចាត់ទុកថា ជាការខ្ទេចខ្ទាំដោយសង្គ្រាមពីសំណាក់អ្នកដែលកាន់កាប់បន្តពី ប៉ុល ពត”។
លោក សម រង្ស៊ីបាននិរទេសខ្លួនឯងកាលពីខែវិច្ឆិកាដើម្បីចៀសពីការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទបរិហារកេរ្តិ៍លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអំឡុងសុន្ទរកថានៅជើងឯកផងដែរដែលក្នុងនោះមេដឹកនាំគណបក្សប្រឆាំងរូបនេះបានអះអាងថា សមាជិកគណបក្សកាន់អំណាចរូបនេះបានជួយគ្រប់គ្រងពន្ធនាគារខ្មែរក្រហម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អតីតមេបញ្ជាការយោធាក្រោមរបប ប៉ុល ពត ដែលបានផ្តាច់ខ្លួន ហើយបានចូលរួមជាមួយកងកម្លាំងគាំទ្រដោយវៀតណាមដែលបានផ្តួលរំលំខ្មែរក្រហមក្នុងឆ្នាំ១៩៧៩ ជារឿយៗតែងតែរំឭកឡើងវិញដល់ភាពភ័យរន្ធត់នៃរបបនោះអំឡុងការថ្លែងសុន្ទរកថាជាសាធារណៈ។
ស្ទើរតែគ្រប់ឱកាស លោក ហ៊ុន សែន បានព្រមានថា រដ្ឋាភិបាលគណបក្សសង្គ្រោះជាតិនឹងឃើញការវិលត្រឡប់នៃនយោបាយដែលបានបំផ្លាញប្រទេសជាតិអំឡុងរបបខ្មែរក្រហម ជាពិសេសការសន្យារបស់គណបក្សប្រឆាំងថានឹងយកដីខុសច្បាប់ពីអ្នកមានទ្រព្យសម្បត្តិមកវិញជាដើម។
លោកនាយករដ្ឋមន្ត្រីបានព្រមាននៅក្នុងលិខិតមួយច្បាប់បង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីខែតុលាថា “វាច្បាស់ណាស់ថា គ្មានអីខុសគ្នាទេ ព្រោះ [គណបក្សសង្គ្រោះជាតិ] បច្ចុប្បន្ននេះចាត់ទុកអ្នកមានទ្រព្យជាសត្រូវរបស់ខ្លួនទៅហើយ។ សង្គ្រាមវណ្ណៈនឹងកើតឡើង ហើយក្លាយជាសង្គ្រាមស៊ីវិល”។
លោក ឆាំង យុ នាយកប្រតិបត្តិមជ្ឈមណ្ឌលឯកសារកម្ពុជាដែលធ្វើការដើម្បីអប់រំប្រជាពលរដ្ឋអំពីរបបខ្មែរក្រហមនោះ មានប្រសាសន៍កាលពីម្សិលមិញថា របបមួយក្នុងចំណោមរបបដ៏ខ្មៅងងឹតនៃប្រវត្តិសាស្ត្រមនុស្សជាតិ មិនគួរប្រើដើម្បីដាក់ពិន្ទុនយោបាយទេ។
លោក ឆាំង យុ ថ្លែងថា “ខ្ញុំគិតថា គួរញែកឱ្យដាច់ពីគ្នារវាងយុត្តិធម៌ និងនយោបាយ។ គួរញែកឱ្យដាច់ពីគ្នារវាងនយោបាយ និងការរងគ្រោះនៃអ្នកនៅរស់រានពីរបបខ្មែរក្រហម”។
លោកបានបន្ថែមថា “ខ្ញុំគិតថា ៤១ឆ្នាំក្រោយមក… អនុស្សាវរីយ៍បាននាំមកវិញទាំងមេរៀន និងបទពិសោធន៍ថា យើងគួរមានភាពចាស់ទុំជាងនេះ ដូច្នេះយើងអាចទន្ទឹងរង់ចាំ”៕សារុន
មិនដូចទេ គឺខ្មែរក្រហមចំតែម្តង ហើយសាហាវជាង ប៉ុលពតទៅទៀត សំឡុត គំរាមកំហែង ចាប់ដាក់គុក និងសម្លាប់ចោល ពិសេសជាងនេះទៅទៀតគឺពុករលួយ