
សំណេរ និងរូបភាពអ្នកប្រើហ្វេសប៊ុកអះអាងស្នេហា ឈិត សុជាតា និងលោក គន់ គីម។ ហ្វេសប៊ុក
Mon, 18 April 2016
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ថ្មីៗនេះ រូបថតតារាសម្តែង និងពិធីការិនី នាង ឈិត សុជាតា ដែលកាត់តភ្ជាប់នឹងរូបថតលោក ឧត្តមសេនីយ៍ គន់ គីម អង្គុយក្នុងឯកសណ្ឋានយោធា បានបង្ហោះក្នុងបណ្តាញសង្គម ដោយបានបន្ថែមសំណេរបរិយាយ គាស់កកាយពីទំនាក់ទំនងស្នេហាកំបាំងមុខ និងការជួយជ្រោមជ្រែងស្ទួយឲ្យតារាសម្តែងរូបនោះធ្វើជាថៅកែក្រុមហ៊ុនបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងបណ្ដាញសង្គមហេ្វសប៊ុក។
ពីគណនីហ្វេសប៊ុកសរសេរជាអក្សរឡាតាំង (hak numan) ដែលសរសេរអក្សរខ្មែរជាចំណងជើងពីក្រោមថា «រឿងតារា និងផ្កាយ» បានធ្វើការបរិយាយដោយគ្មានការខ្លាចរអែងថា៖ «លោក គន់ គីម ចិញ្ចឹម ឈិត សុជាតា និងជួយបើកក្រុមហ៊ុនទេសចរណ៍ (Tour) ឲ្យនាង ខិតចូលជិតតា (ឈិត សុជាតា) ផងដែរ»។
បន្ថែមពីសំណេរក្លែមពាក្យជួន ហ្វេសប៊ុកនេះ លើកឡើងថា៖ «គន់ គីម ឧស្សាហ៍នាំ នាង ខិត ចូលជិតតា មកដេកនៅសណ្ឋាគារ Angkor Century ខេត្តសៀមរាប ដែលជាសណ្ឋាគារឧត្តមសេនីយ៍ ស៊ុម សំណាង»។
យ៉ាងណា ព័ត៌មានដ៏កក្រើក ជ្រែកពិភពសិល្បៈដែលត្រូវបានបណ្តាញសង្គមទម្លាយនេះ មិនទទួលបានការបញ្ជាក់ ពន្យល់ ឬបដិសេធថា ពិត ឬមិនពិតនោះឡើយ។
ចំពោះការចោទប្រកាន់របស់គណនីហ្វេសប៊ុកខាងលើ ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងសុំការបំភ្លឺពីលោកគន់ គីម ទេដោយទូរស័ព្ទ ២ ខ្សែរបស់លោក ខលចូល តែគ្មានអ្នកទទួល ខណៈលេខទូរស័ព្ទ ឈិត សុជាតា ដែលធ្លាប់ប្រើក៏មិនអាចទាក់ទងបាន។
ទោះបីយ៉ាងណា ឈិត សុជាតា ធ្លាប់សារភាពប្រាប់ភ្នំពេញប៉ុស្តិ៍ដោយសម្ដីមុតមាំថា អ្វីៗដែលនាងមានបាននេះមិនមានចំណែកជួយជ្រោមជ្រែងពីបុរសណាម្នាក់ ឬម្ចាស់ស្នេហ៍កំបាំងមុខណាអ្វីឡើយ។
អ្នកនាងក៏បានត្អូញត្អែរថា៖ «ការពិតបេះដូងនាងឯការកបុរសយល់ចិត្តមិនបាន។ ប៉ុន្តែមិនដឹងម៉េចឮតែគេថា មានស្នេហាជាមួយអ្នកនេះអ្នកនោះ ទាំងសាមីខ្លួនមិនដឹង»។
ឈិត សុជាតា ថា៖ «សព្វថ្ងៃនេះក៏ចង់មានគូដែរ ហើយបើមានអ្នកស្រឡាញ់ក៏មិនដឹងទៅលាក់ធ្វើអីដែរ។ ខ្លាចអីនឹងនិយាយប្រាប់មហាជន»៕
This article is true?… Wow wow how come students no school can’t take this tory to ACU to find , How Kun Kim get money from? … How he support Chhith Socheata by money from ? … Cut the trees and sell ?…
How most young girls like khmer General and Khmer Tycoon ?…
បើពិតក្តី ឬ មិនទាន់ពិតក្តី ករណីនេះជាតួនាទី សមត្ថកិច្ច របស់ ក្រសួងស្រីញី របស់លោក ស្រី ចំរើន ហើយ។
តើអស់លោកអ្នក គិតថា នេះជា តួនាទី នៃក្រសួង ស្រីញី របស់លោក ស្រី ចំរើន មែនទេ?????
A Q $$$