ដោយ រាជ វិញ្ញូ
2017-07-19
RFA

ពលរដ្ឋតវ៉ាដុតកង់ឡាននៅក្បែរផ្លូវរថភ្លើង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៧។ អ្នកតវ៉ាថា ការធ្វើផ្លូវរថភ្លើងប៉ះពាល់ដីធ្លីពួកគាត់។ RFA/Uon Chhin
![]()
ប្រជាពលរដ្ឋជិត ១០០នាក់ រស់នៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើកគ្នាតវ៉ាដុតកង់ឡាន នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីសម្ដែងការមិនពេញចិត្តចំពោះការសាងសង់ផ្លូវរថភ្លើងមួយខ្សែរបស់រដ្ឋាភិបាល ដែលពួកគាត់គិតថា នឹងធ្វើឱ្យពួកគាត់រងផលប៉ះពាល់។ ពលរដ្ឋអះអាងថា ការតវ៉ានេះ ដោយសារតែការសាងសង់ផ្លូវរថភ្លើងនោះធ្វើឡើងមិនបានពិភាក្សាជាមួយពលរដ្ឋជាមុនឡើយ។
ការតវ៉ាដុតកង់ឡានជាលើកទីមួយ ដើម្បីសម្ដែងការមិនពេញចិត្តចំពោះការសាងសង់ផ្លូវរថភ្លើង ដែលអាចធ្វើលើផ្លូវចាក់បេតុង មួយរយប្រាំខេ (105K) ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានពលរដ្ឋព្រួយបារម្ភថា នឹងធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ និងការប្រកបមុខរបរប្រចាំថ្ងៃរបស់ពួកគាត់ ជាពិសេសគឺសុវត្ថិភាពរបស់កុមារដែលតែងតែឆ្លងកាត់ផ្លូវនោះទៅកាន់សាលារៀនជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋរស់នៅភូមិចំការឪឡឹក២ សង្កាត់កាកាប២ លោក ម៉េង គ្រួយ ថ្លែងថា ពលរដ្ឋដែលលើកគ្នាតវ៉ាដុតកង់ឡាននេះ មិនមែនចង់ប្រឆាំងចំពោះការអភិវឌ្ឍរបស់រដ្ឋាភិបាលឡើយ ប៉ុន្តែដោយសារការសាងសង់រថភ្លើងនោះ ធ្វើឡើងដោយមិនបានប្រាប់ពលរដ្ឋដែលជាអ្នករស់នៅតាមបណ្ដោយផ្លូវចាក់បេតុងមួយរយប្រាំខេ ដឹងលឺជាមុន។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ការសាងសង់ផ្លូវរថភ្លើងថ្មីនេះ នឹងមិនអាចផ្ដល់ផលប្រយោជន៍ឱ្យប្រជាពលរដ្ឋក្នុងតំបន់ឡើយ ផ្ទុយទៅវិញ គ្រាន់តែផលប្រយោជន៍របស់ក្រុមហ៊ុន៖ «ចង់ឱ្យស្ថាប័នពាក់ព័ន្ធ សិក្សាអំពីគម្រោងនេះឡើងវិញ ហើយខ្ញុំមិនមែនចង់ប្រចាំចំពោះការអភិវឌ្ឍរបស់រដ្ឋាភិបាលដែរ តែសុំឱ្យការអភិវឌ្ឍនោះ ធ្វើឡើងអាចឱ្យពលរដ្ឋទទួលយកបានផង»។
ពលរដ្ឋបានឱ្យដឹងថា ផ្លូវរថភ្លើងដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខតំបន់របស់ពួកគាត់នេះ គឺតភ្ជាប់ចេញពីរ៉ារថភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌទួលគោក ឆ្ពោះមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនភ្ញៀវ។ បន្ទាប់ពីមានការតវ៉ាដុតកង់ឡានពីប្រជាពលរដ្ឋ ក្រុមកម្មករនៃការដ្ឋានសាងសង់រថភ្លើង ក៏បាននាំគ្នាផ្អាកសកម្មភាពរបស់ខ្លួនដែរ។
ពលរដ្ឋតវ៉ាម្នាក់ទៀត លោកស្រី នុត ជាតា ក៏បានលើកឡើងដែរថា ថ្វីត្បិតការសាងសង់ផ្លូវរថភ្លើងនេះ បានចាប់ផ្ដើមឡើងតាំងពីខែមករា មកក្ដី ប៉ុន្តែគ្មានអាជ្ញាធរក្នុងតំបន់រូបណាចុះមកពិភាក្សាជាមួយពលរដ្ឋឡើយ៖ «នៅពេលសួរនាំ មេភូមិ និងមេឃុំគាត់អត់ដឹងដែរ»។
រីឯចៅសង្កាត់កាកាប២ ដែលទើបឡើងកាន់តំណែងថ្មី លោក ខឹម ចាន់វណ្ណៈ ដែលបានចុះទៅដល់កន្លែងពលរដ្ឋផ្ទុះការតវ៉ាដុតកង់ឡាននោះ បានថ្លែងថា លោកក៏ពុំទាន់ដឹងច្បាស់អំពីគម្រោងសាងសង់ផ្លូវរថភ្លើងនេះនៅឡើយទេ ប៉ុន្តែក្រុមកម្មករបានប្រាប់លោកថា ក្រុមហ៊ុន រ៉ូយ៉ាល់ រៀលវ៉េស៍ (Royal Railways) របស់លោកឧកញ៉ា គិត ម៉េង គឺជាអ្នកសាងសង់។
លោកចៅសង្កាត់ថ្មីនេះបន្តថា គម្រោងសាងសង់ផ្លូវរថភ្លើងនោះក៏អាចធ្វើឱ្យប៉ះពាល់ផ្ទះសម្បែងរបស់ពលរដ្ឋខ្លះដែរ ហើយលោកនឹងលើកយករឿងនេះទៅពិភាក្សាឱ្យបានច្បាស់លាស់ជាមួយភាគីក្រុមហ៊ុន៖ «ហៅក្រុមហ៊ុន និងម្ចាស់ម៉ៅការសួរនាំគាត់អំពីគម្រោងសាងសង់នេះ»។
ឆ្លើយតបនឹងការតវ៉ារបស់ប្រជាពលរដ្ឋក្នុងសង្កាត់កាកាប២ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី អះអាងថា ក្នុងពេលឆាប់ៗខាងមុខនេះ មន្ត្រីជំនាញនឹងបើកកិច្ចប្រជុំមួយជាមួយពលរដ្ឋរងផលប៉ះពាល់ដើម្បីពិភាក្សាគ្នាជុំវិញគម្រោងសាងសង់ផ្លូវរថភ្លើងនោះឱ្យបានច្បាស់៖ «ហើយក៏ដូចជាចង់ស្ដាប់សំណូមពរ និងបញ្ហារបស់ប្រជាពលរដ្ឋ ហើយរួមគ្នាដោះស្រាយ»។
ចំណែកប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា តាមពិតរឿងតវ៉ារបស់ប្រជាពលរដ្ឋស្ថិតក្នុងសង្កាត់កាកាប២ ចំពោះគម្រោងសាងសង់ផ្លូវរថភ្លើង គឺកើតឡើងតាំងពីយូរមកហើយដែរ។ លោកបញ្ជាក់ថា រាល់ការអភិវឌ្ឍទាំងអស់គួរតែធ្វើការពិគ្រោះយោបល់ និងឯកភាពពីប្រជាពលរដ្ឋដែលអាចរងផលប៉ះពាល់ជាមុនសិន៖ «ពីដើមមក តែងតែស្នើឱ្យមានការពិគ្រោះយោបល់ និងការដោះស្រាយផលប៉ះពាល់»។
លោក សន ជ័យ បញ្ជាក់ថា ដើម្បីឱ្យការអភិវឌ្ឍផ្លូវរថភ្លើង ធ្វើឡើងដោយមានការឯកភាពពីប្រជាពលរដ្ឋ គឺជៀសមិនរួច ដែលអាជ្ញាធរត្រូវតែជួបចរចាជាមួយពលរដ្ឋជាមុនសិនដើម្បីស្វែងរកចំណុចរួមមួយដែលភាគីទាំងពីរអាចទទួលយកបាន៕
ទាល់តែដក ប៉ាន សូរស័ក្ត ចេញ ទើបអាចដោះស្រាយចេញ។ ប៉ាន សូរស៍ក្ត ជក់ចិត្តតែនឹងការលេងស្រី ផឹក ស្រា មានពេលឯណាដោះស្រាយបញ្ហារបស់កសិករនោះ? កុំថាឡើយបញ្ហារបស់កសិករ សូម្បីតែបញ្ហារបស់មន្រ្តីក្រសួងពាណិជ្ជកម្ម មិនដោះស្រាយផង។ ករណីបក្សពួកនិយម ពុករលួយកើនឡើងពេញបន្ទុកក្នុងរយៈពេលមួយឆ្នាំនៃការកាន់តំណែងរបស់ ប៉ាន សូរស័ក្ត។ មិនគិតស្អីទេ ម្ង៉ៃៗគិតតែរឿងដក ដាក់ ដូរ ដេញមន្រ្តីដើម្បីស៊ីលុយប៉ុណ្ណោះ។ ជាក់ស្តែង មន្ត្រីដែលមានថានៈ តួនាទី រហូតដល់ ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន ។ល។ ត្រូវបានដូរទៅកាន់ កាំកុងត្រូលដោយមិនមានតួនាទីស្អី ដែលខុសនឹងគោលការណ៍ច្បាប់របស់មន្ត្រីរាជការទាំងស្រុង។ សូមសម្តេច ហ៊ុន សែន ពិនិត្យបញ្ហានេះផង!!!! អីឡូវនេះ មានការដោះដូរតែងតាំងទៀតហើយ ដោយទុកមនុស្សមានចំណេះ និងគុណសម្បត្តិជួយបក្ស ម្តុំសិន ហើយយកលុយពួកអែបអប សូកលុយ អោយឡើងធំ។ មនុស្សអសមត្ថភាពដូច ណុប សុភណតារា បែរជារុញអោយឡើងអគ្គាធិការងទៅវិញ (ឆ្កួតសុទ្ធ) អ្នកមានសមត្ថភាពបែរជារុញត្រឡប់ត្រឡិនខុសជំនាញទៅវិញ។ នេះឬជាកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនោះ???? បើសម្តេចមានសាច់ញាត ដែលត្រូវគេធ្វើបាបដោយអយុត្តិធម៌ តើសម្តេចឈឺចាប់ទេ???
ប៉ាន សូរសក្តនេះធ្លាប់ត្រូវបាន ចម ប្រសិទ្ធ និង ស៊ុន ចាន់ថុល ធ្វើបាប តែពេលបានឡើងធំបែរជាធ្វើបាបគេឯងទៅវិញ ហើយថែមទាំងលែងប្រពន្ធធ្លាប់កំសត់កម្រជាមួយគ្នាទៀតផង។ កម្មពៀ នឹងកើតមានចំពោះប៉ាន សូរសក្ត និងបក្សពួកជាក់ជាមិនខាន។ បរាជ័យ ជនល្ងង់ខ្លៅ ប៉ាន សូរស៍ក្ត!