
គ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក នៅខេត្តស្វាយរៀង (@Fresh news)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅខាងអាជ្ញាធរកំចាត់មីនកម្ពុជា ឬ CMAC អញ្ជើញឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ទៅទស្សនកិច្ច គ្រាប់បែកគីមីពីសម័យសង្គ្រាមនៅខេត្តស្វាយរៀង។ ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូច្នេះបានធ្វើឡើងបន្ទាប់ពីលោករំលឹកពីការទារបំណុលរបស់អាមេរិកដែលកម្ពុជាជំពាក់ ខណៈលោកចុះជួបកម្មករកាត់ដេរនៅព្រឹកថ្ងៃពុធនេះ នៅសង្កាត់ចាក់អង្រែលើ ក្នុងខ័ណ្ឌមានជ័យ។
ជាថ្មីម្តងទៀតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងនូវក្តីសង្ឃឹមថា រដ្ឋាភិបាលអាមេរិក នឹងមកយកគ្រាប់បែករបស់ខ្លួនដែលទំលាក់លើទឹកដីកម្ពុជា កាលពីសម័យទសវត្សឆ្នាំ៧០ ត្រលប់ទៅវិញ។ នៅចំពោះមុខកម្មករជាង១ម៉ឺននាក់ លោក ហ៊ុន សែន បានប្រតិកម្មទៅនឹងការទារលុយឥតឈប់ឈរ ដែលកម្ពុជាជំពាក់អាមេរិកប្រមាណជា៥ពាន់លានដុល្លារ កាលពីជំនាន់សាធារណរដ្ឋខ្មែរដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់។
លោកនាយករដ្ឋមន្ត្រីបន្តថា បើអាចធ្វើទៅបានសូមកុំមកយកតែឆ្អឹងខ្មោច ត្រូវជួយយកគ្រាប់បែកដែលនៅសេសសល់ទៅវិញផង។ ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលខ្មែរនៅពេលនេះ សំដៅទៅលើគ្រាប់បែកគីមី ដែលអង្គភាពកំចាត់មីន CMAC បានរកឃើញនៅក្នុងសាលារៀនមួយ កន្លងទៅនេះ នៅខេត្តស្វាយរៀង ដោយលោកប្រាប់ឲ្យស៊ីម៉ាក់អញ្ជើញឯកអគ្គរដ្ឋទូតអាមេរិកទៅទស្សនៈកិច្ចគ្រាប់បែកគីមីនោះ។
ទាក់ទងទៅនឹងបញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជា ឯកអគ្គរដ្ឋទូតអាមេរិកលោក William A. Heidt កាលពីថ្ងៃទី១២កញ្ញាកន្លងទៅ បានថ្លែងប្រាប់អ្នកកាសែតថា អាមេរិក សូមទទួលស្គាល់កេរ្តិ៍ដំណែលរបស់ខ្លួននៅក្នុងសង្គ្រាមវៀតណាម។ លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា អាមេរិកមានការប្តេជ្ញាចិត្ត នៅក្នុងការដោះស្រាយបញ្ហានៃកេរ្តិ៍ដំណែលនេះ ដោយមានការអះអាងថា អាមេរិកបានផ្តល់ប្រាក់ជាង១៦០ លានដុល្លារ សំរាប់ការងារលុបបំបាត់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ពាក់កណ្តាលនៃប្រាក់នេះត្រូវបាន ប្រើសំរាប់លុបបំបាត់យុទ្ធភណ្ឌដែលទំលាក់ដោយយន្តហោះអាមេរិក នៅភាគខាងកើតនៃប្រទេសកម្ពុជា។ តែប្រាក់ចំនួន ពាក់កណ្តាលទៀតត្រូវបានប្រើសំរាប់ដោះមីនរបស់ចិន សូវៀត និងវៀតណាមនៅភាគខាងលិច ប្រទេស នៅតាមចំការមីនដែលមានគ្រោះថ្នាក់១០ដង លើសគ្រាប់ ដែលទំលាក់ដោយអាមេរិក។ នេះបើតាមលោក William A. Heidt។
ទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះដែរ បានបញ្ជាក់ថាវាជាការទទួលខុសត្រូវរបស់អាមេរិក ហើយឯកអគ្គរដ្ឋទូតអាមរិកនឹងផ្តោតលើបញ្ហានេះ មិនអាចព្រលែងចោលបានទេ ជាក់ស្តែងគ្រាប់បែកគីមីនៅខេត្តស្វាយរៀង ដោយលោកផ្តល់យោបល់ថាអាមេរិកអាចនឹងយកស្រុកវិញឬយកទៅបំផ្លាញចោលនៅក្នុងសមុទ្រក៏បាន៕
Veitcong mafia dictator talking like street kid ‘ his talk show worse then rain-forest people haha. Why don’t you let somebody do in writing ?? not talking blah blah blah like cricket .No body listen to you mr dictator’ remember you said cut off your head if i can’t stop deforestation but instead getting worse you still ignore ‘ What a sting mouth” You are so cheap ‘. GOD bless all cambodian people’