រដ្ឋាភិបាលកម្ពុជាបង្ហាញការបារម្ភថាខ្លាចអាមេរិកបិទទីផ្សារលក់ផលលិតផលកាត់ដេរ

ដោយ លោក ញឹម សុខន​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន


មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា អះអាងថា បើទោះបីអាមេរិកសម្រេចផ្តាច់ជំនួយទាំងស្រុង ក៏​រដ្ឋា​​​ភិ​​​បា​​លអាចឈរខ្លួនឯងបានដែរ ប៉ុន្តែថា អ្វីដែលព្រួយរបារម្ភនោះ គឺ​ខ្លាចអាមេរិកបិទទីផ្សារ​លក់ផលិ​ត​ផ​​ល​កា​ត់ដេរ។

រដ្ឋមន្ត្រីស្តីទីក្រសួងការបទេសកម្ពុជា លោក អ៊ុច បូររិទ្ធ ថ្លែងក្នុងសន្និសីទ ស្តីពី​ សមិទ្ធផល​២៤ឆ្នាំ​នៃការ​អនុវត្ត​រដ្ឋធម្មនុញ្ញ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញថា សហរដ្ឋអាមេរិកធ្លាប់ប្រាប់កម្ពុជាថា រដ្ឋការរប​​ស់​លោក ដូណាល់ ត្រាំ មានគម្រោងផ្តាច់ជំនួយមកកម្ពុជា រហូតដល់៧០ភាគរយ។ លោកថា បើអា​មេរិ​កផ្តា​​​ច់​​​ជំ​នួយមែន កម្ពុជានឹង​ឈរខ្លួ​ន​ឯង តាមរយៈបន្តកិច្ច​សហការជាមួ​យបណ្តាប្រ​ទេសជាដៃគូ ដូចអំឡុ​ង​ឆ្នាំ១​៩៧៩ និង១៩៩៦។

ប៉ុន្តែមន្ត្រីរដ្ឋាភិបាលរូបនេះថា អ្វីដែលកម្ពុជាព្រួយបារម្ភនៅពេលនេះ គឺខ្លាចអាមេ​រិកបិទទីផ្សា​រលក់ផល​ទ្ធផ​​ល​ វិស័​យវាយនភណ្ឌ​កាត់ដេរតែប៉ុណ្ណោះ។

លោកថា៖ «ព្រោះឥឡូវ វាមាននិន្នាការជំរុញរួចទៅហើយ។ សភាអាមេរិកហ្នឹង គឺថា មាន​ការរុញឲ្យ​ដាក់​ទណ្ឌ​កម្មផ្នែកសេដ្ឋកិច្ច [ដល់កម្ពុជា] ។ បើដាក់ទណ្ឌកម្មសេដ្ឋកិច្ច អាចរាលដល់បញ្ហាកូតា ដែលហៅថា អឺ​វ៉ាន់ ​​វា​យនភណ្ឌកាត់ដេរ ដែលជាទីផ្សារដ៏ធំ របស់យើង ការបារម្ភ តែប៉ុណ្ណឹងទេ»

ទំនាក់ទំនងការទូតកម្ពុជា អាមេរិក មួយរយៈចុងក្រោយនេះ ហាក់មានភាពតានតឹង​ក្រោយពីរដ្ឋាភិបា​ល​ចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដោយចោទថា មេបក្សរូ​បនោះ លួចឃុបឃិ​តជា​​សម្ងា​ត់​ជា​​មួ​​យអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាល។

ប៉ុន្តែ មន្ត្រីជាន់ខ្ពស់របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសច្រានចោល ដោយថា ចំណា​ត់ការចាប់​ខ្លួន​នោះ ​ជាការគំរាមផ្នែកនយោបាយ និងជំរុញឲ្យដោះលែង លោក កឹម សុខា ជាបន្ទាន់។

មួយវិញទៀត តែប៉ុន្មានថ្ងៃក្រោយចាប់ខ្លួនមេបក្សប្រឆាំង អាមេរិក ក៏បានដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការ ដល់មន្ត្រីនៅក្រសួងការបរទេសកម្ពុជា ចាប់ពី​អ​គ្គ​​នា​យ​ក ឡើងទៅឈប់ឲ្យចូលទឹកដីអាមេរិក។

ចំពោះ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា​ ធ្លាប់ប្រាប់VOD ថាការបង្កើនកម្តៅការទូតជាមួយប្រទេសលោកសេរី លោកថា កម្ពុជា ជាអ្នកខាតបង់ ដោយថា ពេលនេះ ទី​ផ្សា​​រ​លក់ផលិទ្ធផលសំលៀកបំពាក់កាត់ដេរ និងស្បែកជើង លោកស្ថិតនៅ​សហរដ្ឋអា​មេរិកនិង​សហ​ភាព​អឺរុប។

បើតាមលោក មឿន តុលា ដើម្បីការពារប្រយោជនកម្មករជាង៧០ម៉ឺននាក់ និងប្រយោជន៍ជាតិ លោកថា រដ្ឋាភិបាល គួរដោះស្រាយបញ្ហានេះ ដោយតម្កល់ប្រយោជន៍ជាតិជាធំ។

លោកថា៖ «បើមេដឹកនាំយើងលោកយល់ អំពីប្រយោជន៍ជាតិ យកប្រយោជន៍ជាតិជារួម ព្រោះអីរឿ​ងហ្នឹ​ង​វាអត់មានអីចំណេញទេសម្រាប់ជាតិ វាមានតែខាត បើសិនជាខូចទំនាក់ទំនងការទូត ដូចយើ​ង​ដឹង​ហើយសេដ្ឋកិច្ចយើងពឹងផ្អែកទៅលើទីផ្សារអាមេរិក និងទីផ្សាអឺរុបនេះឯង។ហើយបើវាខូច បាត់តែ​ទីផ្សា​រអា​មេ​រិកមួយក៏វាប៉ះពាល់ធ្ងន់ដែរ ទៅដល់ឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»

របាយការណ៍សកល ផ្នែកសេដ្ឋកិច្ច ចេញផ្សាយ ដោយចភពអង់គ្លេស OEC បានបង្ហាញថា ប្រទេស​បី​​ដែ​ល​ក​ម្ពុ​ជា​នាំ​​ចេញ​ផលិផលធំ​បំផុតទៅលក់​នោះមាន ​សហរដ្ឋអាមេរិក​ ​អង់គ្លេស​ និង​អាល្លឺម៉ង់​ ដែល​មា​ន​ទំហំទឹ​ក​ប្រា​​ក់ ​៦,៥​ពាន់លាន​ដុល្លារ​។

ប៉ុន្តែរបាយការណ៍ដដែលបង្ហាញដែរថា ប្រទេស​បី​ ដែល​កម្ពុជានាំចូល​ទំនិញមកវិញ​ធំ​បំផុតគឺ ចិន ថៃ​​ និង​វៀត​ណាម​ ដែលមានទឹកប្រាក់ ​៩,៩១​ពាន់លាន​ដុល្លារ​។

យ៉ា​ងនេះ​ក្តី ប្រមុខរដ្ឋាភិបាកម្ពុជា លោក ហ៊ុន សែន មួយរយៈចុងក្រោយនេះ បានចុះ​ជួប​ក្រុមកម្មករ ២​ថ្ងៃ ក្នុ​​ងមួយសប្តាហ៍។

ជាការកត់សម្គាល់ ក្នុង​​ពេ​លចុះជួបនោះ លោក ហ៊ុន សែន បានប្រាប់កម្មករថា ម្តងហើយម្តងទៀតថា បក្សកាន់អំ​ណាចនៅ​តែ​ប្រកា​ន់​គោ​ល​នយោ​បាយ​៣សុំ គឺសុំអោយបរទេសជួយ និងផ្តល់ជំនួយមកកម្ពុជា សុំអោយ​បរទេ​ស​ ម​កវិនិ​យោ​​​គនៅកម្ពុជា និង សុំអោ​​យបរទេសជួយទិញទំនិញពីកម្ពុជា៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

7 Responses to "រដ្ឋាភិបាលកម្ពុជាបង្ហាញការបារម្ភថាខ្លាចអាមេរិកបិទទីផ្សារលក់ផលលិតផលកាត់ដេរ"

  1. អាវ ពីរបាច់ says:

    អាមេរិក គួរដាក់ទណ្ខកម្មេសេដ្ឋកិច្ចដល់កម្ពុជា ដោយរដ្ឋាភិបាល ហ៊ុន សែន មិនគោរពលក្ខ័នទីក្រុង ប៉ារីស ។

  2. ?? says:

    HUN SEN is too strong white UNITED STATE it was not our Cambodian idealization in this case. HUN SEN said Cambodian was supporting him to be prime minister forever that was not true. HUN SEN ‘s action made every one seeing his evil acted in an open field . at this moment he can run white that supported from those two communist country . the main question is how long can they support HUN SEN leadership . we knew even those two communist country still need support from UNITED STATE and EU . after all we Cambodian can see our childish leader’s ability is below our imagination. HUN SEN himself can afford to live from all those million dollars that he stool from this poor nation but how about our Cambodian people what can they depending from. I knew international community they are thinking about ordinary people not this kind of leader . so sad if they have to do some thing to this leader it can be major affect to our people. after all HUN SEN is taking our people as hostage . peace for Cambodian and GOD bless them all

  3. Anonymous says:

    Il faut interdire la famille Hun Sen de voyager à l’étranger !

  4. អាវ កន្លះបាច់ says:

    ហ៊ុន សៃន គួរដឺកខោអាវមួនលានបាច់ទៅលក់អេាយចិន និងអាវ ១២ បាច់ ទៀគ ទុកជូន គ្រួសារ ត្រកូលហ៊ុន ប្រេីប្រាស់

  5. បណ្ឌិតសុំជំនួយគេ says:

    ក្អេងក្អាងដូចកុនក្អាត់ក្នុងក្អម។

  6. people says:

    This is the way communist king Si hak nouk did during decade 60 ‘he bloody swearing U S and thailanf&south veitname ‘ then economy go down while corrupted his brother in law (oum-manarin) send all food everything to feed veitcong at the border ‘ and back with fake money from veitcong ‘then Si hak nouk go to veitcong trap then the result come out 3 million killed ‘. Now veitcong mafia dictator wanted to make trouble with U S again ‘he going to veitcong trap agian like Si hak nouk .I wish U S and EUROPE stop buying anything or pull out because cambodia is really small can’t even hurt anything to U S or Europe ‘but they are generous ‘and wanted to help cambodia but Hun-sen become a crocodile. GOD bless all cambodian people’

  7. Anonymous says:

    HUN SEN, you are fired. You must go??
    Take your gangs with you because KHMER people will not allow you to be dictator mafia in Angko Meato Phoum Khmer.
    Message from Kon KHMER abroad,????????????