បក្ស​ប្រឆាំង​ត្រៀម​ខ្លួន​ជជែក​នឹង​របប​ក្រុង​ភ្នំពេញ​ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប

ដោយ មាន ឫទ្ធិ
2018-02-27
RFA

លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។ RFA/Tin Zakariya
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។ RFA/Tin Zakariya


គណបក្ស​សង្គ្រោះជាតិ អះអាង​សាជាថ្មី​ម្ដងទៀត អំពី​ការ​ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បី​បើកផ្លូវ​ឲ្យ​មាន​នូវ​ដំណើរការ​កិច្ច​សន្ទនា​ថ្នាក់​ជាតិ​មួយ ជាមួយ​នឹង​របប​លោក ហ៊ុន សែន ក្នុង​គោលបំណង​ដើម្បី​បញ្ចៀស​នូវ​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ណាមួយ​ពី​សំណាក់​សហភាព​អឺរ៉ុប ដែល​អាច​នឹង​ធ្វើ​ឡើង​នា​ខែ​មីនា ខាងមុខនេះ។

គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ចេញផ្សាយ​ថ្ងៃ​ទី​២៧ កុម្ភៈ នេះ​ថា ការ​បើក​ឲ្យ​មាន​កិច្ច​សន្ទនា​ថ្នាក់​ជាតិ​នេះ គឺ​ដើម្បី​ស្តា​ឡើង​វិញ​នូវ​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា ដែល​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ និង​មាន​តំណាង​ពហុភាគី ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។ គណបក្ស​សង្គ្រោះជាតិ ស្នើ​ឲ្យ​អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប រដ្ឋ​សមាជិក និង​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដទៃ​ទៀត ចូលរួម​ធ្វើជា​សាក្សី និង​ជា​ផ្នែក​មួយ​នៃ​កិច្ច​សន្ទនា​ថ្នាក់​ជាតិ​នោះ ប្រសិនបើ​របប​លោក ហ៊ុន សែន យល់ព្រម​បើក​ឲ្យ​មាន​កិច្ច​សន្ទនា​នេះ។

ការ​អះអាង​អំពី​ការ​ត្រៀមខ្លួន​សម្រាប់​កិច្ច​សន្ទនា​ថ្នាក់​ជាតិ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ ក្រោយ​ពី​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បាន​ព្រមាន​ថា ខ្លួន​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​មក​លើ​របប​លោក ហ៊ុន សែន នោះ​ឡើយ ប្រសិនបើ​របប​នេះ​នៅតែ​រឹងទទឹង​មិន​ព្រម​ស្តា​ស្ថានការណ៍​អាក្រក់​នៃ​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បច្ចុប្បន្ន ទៅ​រក​ភាព​ប្រក្រតី​ឡើងវិញ​នោះ​ទេ។ គណបក្ស​សង្គ្រោះជាតិ​ថា ការ​ព្រមាន​នេះ គឺជា​សញ្ញា​ប្រកាស​អាសន្ន​មួយ ដែល​របប​ក្រុង​ភ្នំពេញ ត្រូវ​តែ​ពិចារណា ដើម្បី​ងាក​មក​រក​ការ​គោរព​តាម​លក្ខខណ្ឌ កិច្ច​ព្រមព្រៀង​ស្ដីពី ជំនួញ​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប ដែល​តម្រូវ​ឲ្យ​មានការ​គោរព​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​នៅ​កម្ពុជា។

គណបក្ស​សង្គ្រោះជាតិ ស្វាគមន៍​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ដែល​ជា​គណៈរដ្ឋមន្ត្រី​តំណាង​ឲ្យ​ប្រទេស​អឺរ៉ុប​ចំនួន ២៨ ស្ដីពី​បញ្ហា​កម្ពុជា ដែល​សេចក្ដី​សម្រេច​នេះ បាន​រំឭក​អំពី​ការ​ជាប់​កាតព្វកិច្ច​ផ្លូវច្បាប់​ចំពោះ​គ្រប់​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​គោរព​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

5 Responses to "បក្ស​ប្រឆាំង​ត្រៀម​ខ្លួន​ជជែក​នឹង​របប​ក្រុង​ភ្នំពេញ​ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប"

  1. thean says:

    Good idea! Talk and talk with diplomacy!
    Bravo and Bravo!

  2. akvac says:

    who lied one day always lies
    anyway the image of Cambodia is very degraded the only way to restore image of Khmer
    1 Hun sen must ask PARDON to the Khmer people, but the Khmer people must remember not to forget the atrocity HUN SEN has inflicted on them
    2 That his family and his 300 families close to HUN SEN must return all the riches maliciously accumulated must return to the state fund
    3 Must answer those who have the hands blood stains of the innocent
    The enumeration is lonue too mongue it is to the democrats and those who like serve the Khmer for the Khmer must decide It is the natural and conventional truth
    4 that the traces of the Khmer border with the neighbors must be handed
    Thank you

  3. Anonymous says:

    Talk is okay, but not bullshits like dumb negotiations because international grips are on HUN SEN neck, make sure to use all meaning of Paris Peace Agreement, nothing more nor less. Good luck but no tricky behind the scenes, all 18 signatured countries will provide support as critical clear witnesses. We don’t want to hear stupid mistakes against and truth. If HUN SEN party accept, it would be smart for the young generation, if not who knows what is going to happen????????

  4. Anonymous says:

    យើងជាពលរដ្ឌខ្មែរចង់ឲយជួយខ្មែរ យល់ព្រមចូលតុចចារគ្នាដើម្បីប្រទេសយើង សូមអរគុណ

  5. Anonymous says:

    All pressure is about forcing HUN SEN party to bring back or restore Democracy, Free and Fair
    elections in 2018. CNRP is the only the opponent to match with CPP. No other parties, at least not in the year of 2018 election. Cambodians talk with Cambodians is a positive + sign, with the use of all meanings of Paris Peace Agreement under international watch of 18 signatures countries as witnesses.
    Good luck to both parties, not the WIN , WIN ways of HUN SEN.
    HUN’s allies know that going against big wave of Atlantic and Pacific oceans is an impossible mission.