ដោយ ទីន ហ្សាការីយ៉ា
2018-02-28
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (Photo courtesy of SPM Page)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញប្រតិកម្មជាលើកដំបូងឆ្លើយតបចំពោះពលរដ្ឋខ្មែរនៅក្រៅស្រុកដែលបានដុតទីងមោងរូបលោក កាលពីចុងសប្ដាហ៍នេះថា ការដុតទីងមោងនោះមិនមានប្រសិទ្ធភាពទេ។
លោកចំអកថា ប្រសិនបើចង់ឲ្យលោកស្លាប់ អ្នករិះគន់លោកត្រូវដុតរូបនាគនៅក្នុងវត្តទាំងអស់ ព្រោះលោកកើតនៅឆ្នាំរោង។ ក្រៅពីនេះទៀត លោក ហ៊ុន សែន បានប្រៀបប្រដូចពលរដ្ឋដែលដុតទីងមោងរួបលោកទៅនឹងសត្វឆ្កែ ហើយលោកមិនតបវិញទេនៅពេលឆ្កែខាំលោកនោះ៖ «ប៉ុន្មានថ្ងៃនេះសូមផ្ដាំទៅ ដុតរូប ហ៊ុន សែន របៀបហ្នឹង ដុតអត់ត្រូវសោះ ដុតខុសហើយ! បើចង់ដុតរូប ហ៊ុន សែន ដើម្បីអោយ ហ៊ុន សែន ស្លាប់ វិធីតែមួយទេ សូមប្រាប់ ដោយសារ ហ៊ុន សែន ឆ្នាំរោង អ៊ីចឹងត្រូវដើរដុតរូបនាគទាំងអស់តាមវត្តអារាម អាហ្នឹងងាប់ ហ៊ុន សែន ហើយ! បើដុតត្រឹមតែរូបថតនេះអត់ត្រូវ ហ៊ុន សែន ទេ។ ហ៊ុន សែន ប្រាកដប្រជាគឺឆ្នាំនាគ ហើយរូបនាគទៀតសោត ទាល់តែរូបនាគហ្នឹងនៅជាប់នឹងវត្តបានមានប្រសិទ្ធភាព អាហ្នឹងជួយប្រាប់…»។
ក៏ប៉ុន្តែការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅចំពោះមុខកម្មករកាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នេះ ហាក់ផ្ទុយទៅនឹងការព្រមានរបស់លោកកាលពី២សប្ដាហ៍មុន ដែលព្រមានមិនឲ្យខ្មែរនៅអូស្ត្រាលី យករូបលោកធ្វើជាទីងមោងហើយដុតចោលនោះ ព្រោះជាអប្បិយជំនឿ។ លើសពីនេះទៀត លោក ហ៊ុន សែន ថែមទាំងព្រមានតាមវាយដល់ផ្ទះចំពោះប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលី ណាដុតទីងមោងរូងលោកនោះ។
អ្នកវិភាគលើកឡើងថា លោក ហ៊ុន សែន ថ្លែងឲ្យពលរដ្ឋទៅដុតរូបនាគនៅជាប់នឹងវត្តអារាមនានានោះ គ្រាន់តែជាការបង្វែររឿងតែប៉ុណ្ណោះ ព្រោះលោកកំពុងភ័យខ្លាចចំពោះការដុតរូបទីងមោងនេះ។ ម្យ៉ាងទៀត ការជំរុញរបស់លោក ហ៊ុន សែន ដូច្នេះ គឺមិនខុសពីលោកក៏កំពុងតែញុះញង់ប្រជាពលរដ្ឋឲ្យទៅដុតវត្តអារាមដូច្នោះដែរ។
សូមស្ដាប់ការបកស្រាយរបស់ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជំរុញការជំរុញរបស់លោក ហ៊ុន សែន ឲ្យពលរដ្ឋប្រឆាំងលោកដុតរូបនាគនៅជាប់វត្តអារាមនេះ និងការឆ្លើយតបរបស់លោក ជា យូហន ពីខាងអូស្ត្រាលី តាមការសាកសួររបស់លោក ជុន ច័ន្ទបុត្រ៖
If it is not important why HUN SEN getting crazy to beat people up at Australia territory for whom playing Fire and burn Dummy & Dummy HUN SEN.
Canada is also involved for Dummy HUN SEN burning off.
Welcome to the USA, next events of Dumb, dummy burn out, More people will test the strength if Hun’s allies dare to provoke any stupid act. Ah Hun Sen has no visa to come to the USA any way, if He passes through the check point, I bet my ass against Hun Sen good eye!!!!!!!!!!!!!!!!!
Your statement is full of dummy shit over shit.
These are some of the popular slang:
-I said what I meant and I meant what I said, guarantee 50 percent.
-If not 24 K gold, don’t bother to yell from a distance.
-A boy of crying wolf.
-Are you a real McCoy?
-A real robber never has second thought of jail time.
-Are you a man or a mouse?
-Me and my big mouth.
I do talk to talk and also do walk to walk. No pain is no gain 2 trips for defense, what else brother need to know? I live in the land of free and this land called “Home of the brave”. West Point don’t teach chicken. Ha Ha Ha.
Me is me, no He, no She done deal by myself. If you have round trip ticket, think twice life has only one way, do or die,
one of a few jungle boy.
Can’t live through fear, life is good with the true meaning.
Popular slang doesn’t affect the reality. Hornest is a credibility of good life. Talk or do thing against the true is skeptical. Talk free, live free, give me liberty or give me dead!!!!!!!!!!!!!!!!!?
Nowadays, cannot live by slang, reality show is a must. Truth is true, nothing more or less.