លោក ហ៊ុន សែន ផ្ដល់​ប្រាក់​ជាង​៤​លាន​ដុល្លារ​ដើម្បី​បើក​ឲ្យ​កម្មករ​ដែល​ថៅកែ​រត់ចោល

ដោយ ម៉ៅ សុធានី
2018-02-27
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​កម្មករ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨។ Photo courtesy of SPM Facebook's page
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​កម្មករ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨។ Photo courtesy of SPM Facebook’s page


អនុប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ម៉ាន់ សេងហាក់ អំពាវនាវ​សុំ​ឲ្យ​របប​លោក ហ៊ុន សែន បន្ត​អនុវត្ត​ដោះស្រាយ​បញ្ហា​កម្មករ​ជាប្រចាំ ដែល​រងគ្រោះ​ដោយសារ​ថៅកែ​រោងចក្រ​រត់ចោល​មិនបាន​បើក​ប្រាក់ខែ​អោយ។

លោក ម៉ាន់ សេង ហាក់ លើកឡើង​ថា លោក​ចង់​ឃើញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយ​ផ្ដល់​ប្រាក់​ទូទាត់​ជំនួស​ម្ចាស់​រោងចក្រ ដល់​កម្មករ​ទាំងនេះ ឲ្យ​បាន​ទៀងទាត់ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​កម្មករ​៖ «សម្រាប់​ទស្សនៈ​របស់​ខាង​ខ្ញុំ បើសិនជា​គាត់​មាន​គោលដៅ​ដូចជា​ម្ចាស់​រោងចក្រ​រត់ចោល​អ៊ីចឹង តាំង​ពី​ដើម​មក គឺជា​ការ​ប្រសើរ​ហើយ។ ដោយសារ​បច្ចុប្បន្ន​នេះ គាត់​បាន​ចុះ​ជួប​កម្មករ​ជា​រៀងរាល់​អាទិត្យ ហើយ​គាត់​ដឹង​រោងចក្រ​មួយ​ចំនួន​រត់ចោល។ ប៉ុន្តែ​ឲ្យ​គាត់​ធ្វើ​អ៊ីចឹង​រហូត។ លុយ​បុរេប្រទាន គឹ​ជា​លុយ​រដ្ឋាភិបាល មិនមែន​លុយ​ផ្ទាល់ខ្លួន​គាត់​ទេ…»

នៅមុន​ការបោះឆ្នោត​សកល​ឆ្នាំ ២០១៨​ខាងមុខនេះ លោក ហ៊ុន សែន បាន​សំដែង​ការ​យកចិត្តទុក​ដាក់​លើ​កម្មករ​ជាជាង​ពេល​ក្រោយ​ការបោះឆ្នោត។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក ហ៊ុន សែន បាន​ដកស្រង់​សម្ដី អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ឲ្យ​ដឹង​កាលពី​ថ្ងៃទី២៧ ខែ​កុម្ភៈ​ថា លោក ហ៊ុន សែន បាន​ផ្តល់​ថវិកា​បុរេប្រទាន​របស់​រដ្ឋ ចំនួន ៤​លាន​៦​សែន​ដុល្លារ ដើម្បី​ទូទាត់​ប្រាក់​បៀវត្ស ដល់​កម្មករ​ជាង ៤​ពាន់​នាក់ ដែល​ម្ចាស់​រោងចក្រ​ចំនួន​៩ បាន​រត់ចោល។ លោក​បន្ត​ថា រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ណែនាំ​មន្ត្រី​ពាក់ព័ន្ធ ឲ្យ​ចុះ​ត្រួតពិនិត្យ​ទ្រព្យ​សម្បត្តិ និង​ត្រៀម​ទូទាត់​ថវិកា​ជូន​កម្មករ ចាប់ពី​សប្ដាហ៍​ក្រោយនេះ​តទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន ផ្ដល់​ប្រាក់​ជាង​៤​លាន​ដុល្លារ​ដើម្បី​បើក​ឲ្យ​កម្មករ​ដែល​ថៅកែ​រត់ចោល"

  1. akvac says:

    house is a perfect idiot, it’s sad for these workers victims of the crepulery of the employer
    the $ 4 MILLION it’s not his money it’s the Khmer money Proof of bankruptcy and the failure this government
    Suppose this $ 4million belongs to HUN Sen since when Hun Sen was an entrepreneur One can think that this arent comes from the extortion of dirty money traffic ect
    Sad for this Khmer people
    we’re fed up thinking about his name we want to throw up

  2. Chourn says:

    គ្រាន់តែជាល្បិចមួយថ្មីទៀតដើម្បីទាក់ទាញទឹកចិត្តកម្មករតាមរយះយកលុយទៅទិញទឹកចិត្តតាមរូប ភាពឃុបឃិតគ្នារវាងរដ្ឋាភិបាលនិងថៅកែរោងចក្រ។ ដំបូងរដ្ឋាភិបាលបញ្ជារឲ្យយរោងចក្ររត់ចោល ហើយក្រោយមករដ្ឋាភិបាលធ្វើជាចូលទៅដោះស្រាយយកមុខមាត់។ តាមពិតរាល់ក្រុមហ៊ុនមករកសុី នៅស្រុកខ្មែរនិមួយៗរដ្ឋាភិបាលតម្រូវឲ្យយក្រុមហ៊ុននោះដាក់តម្កល់លុយនៅធនាគារជាតិព្រោះនៅ ពេលមានហានិភ័យកើតឡើងដូចជាថៅកែរោងចក្ររត់ចោលនោះគេត្រូវយកលុយដែតម្កល់ទាំង នោះ មកបើកឲ្យកម្មករ៕ ដូច្នេះលុយដែលបើកឲ្យកម្មករទាំងនោះគឺមិនមែនលុយរដ្ឋាភិបាលនោះទេ។