នយោបាយ
រូបឯកសារ៖ លោកស្រី Sarah Huckabee អ្នកនាំពាក្យសេតវិមាន។
វីដេអូខ្លី VOA៖ ស.រ.អា សម្រេចកាត់ជំនួយទៅកម្ពុជាដោយសារលិទ្ធិប្រជាធិបតេយ្យដើរថយក្រោយ
វីអូអេខ្មែរ (វីដេអូ)
02 មិនា 2018
សហរដ្ឋអាមេរិក បានសម្រេចកាត់បន្ថយជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា ក្រោយពី សេតវិមានចាត់ទុកថា លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជានាពេលថ្មីៗនេះ បានដើរថយក្រោយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់សេតវិមាន ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ពីរថ្ងៃបន្ទាប់ពីការបោះឆ្នោតព្រឹទ្ធសភា ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានឈ្នះអាសនៈព្រឹទ្ធសភាទាំងស្រុង ក្នុងពេលដែលគណបក្សជំទាស់ និងមេដឹកនាំក្រុមជំទាស់ត្រូវគេដកសិទ្ធមិនឲ្យចូលរួម៕
កែសម្រួលចុងក្រោយ 28 កុម្ភៈ 2018
VOA Khmer
វីអូអេខ្មែរ
ការចេញសេចក្តីថ្លែងការណ៍នេះ ធ្វើឡើងទន្ទឹមពេលគ្នា ដែលអង្គការជាតិនិងអន្តរជាតិ រួមទាំងក្រុមសមាជិកសភាអឺរ៉ុបមួយចំនួនផង បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន ដោយចាត់ទុកការបោះឆ្នោតព្រឹទ្ធសភារបស់កម្ពុជា ថាមិនមានលក្ខណៈប្រជាធិបតេយ្យនិងមិនស្របច្បាប់។
សហរដ្ឋអាមេរិកប្រកាសនឹងព្យួរជំនួយអភិវឌ្ឍមួយចំនួនដល់ប្រទេសកម្ពុជា ក្រោយពីអ្វីមួយដែលសេតវិមានចាត់ទុកថា ជាការវិវត្តថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាថ្មីៗនេះ។ នេះបើយោងតាម សេចក្តីថ្លែងការណ៍មួយរបស់សេតវិមាន ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ។
ការិយាល័យអ្នកនាំពាក្យសេតវិមានរបស់សហរដ្ឋអាមេរិក បានលើកឡើងថា ការវិវត្តថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាថ្មីៗនេះ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សហរដ្ឋអាមេរិក ដោយរួមទាំងការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃទី២៥ ខែកុម្ភៈ ដែល «មិនបានតំណាងឲ្យឆន្ទៈពិតប្រាកដរបស់ពលរដ្ឋកម្ពុជា» នោះទេ។
ការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃអាទិត្យនោះ មិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ដែលជាដៃគូប្រកួតប្រជែងដ៏ប្រកៀកប្រកិតបំផុតមួយជាមួយគណបក្សប្រជាជនកម្ពុជា នោះទេ ដោយសារគណបក្សប្រឆាំងនេះ ត្រូវបានតុលាការរំលាយចោលកាលពីខែវិច្ឆិកា ឆ្នាំមុន។ ជាលទ្ធផល គណបក្សកាន់អំណាច បានឈ្នះអាសនៈទាំងអស់នៅក្នុងការបោះឆ្នោតព្រឹទ្ធសភាសម្រាប់អាណត្តិថ្មីនេះ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា «ដំណើរថយក្រោយទាំងនេះ បានញ៉ាំងឲ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញនូវជំនួយរបស់ខ្លួនដល់កម្ពុជា ដើម្បីធានាថាប្រាក់ពន្ធដែលពលរដ្ឋអាមេរិកបានបង់ទាំងអស់ នឹងមិនត្រូវបានប្រើប្រាស់ដើម្បីគាំទ្រអាកប្បកិរិយាប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យនោះទេ»។
តាមរយៈការពិនិត្យឡើងវិញនូវជំនួយដល់ប្រទេសកម្ពុជានេះ សហរដ្ឋអាមេរិកនឹងព្យួរឬកាត់បន្ថយកម្មវិធីផ្តល់ជំនួយអភិវឌ្ឍជាច្រើន ដូចជាខាងយោធា ខាងហិរញ្ញវត្ថុ និងកម្មវិធីអភិវឌ្ឍរបស់ USAID ជាដើម។ កម្មវិធីទាំងនេះ មានគោលដៅជួយគាំពារខាងពន្ធដារ ការបង្កើនសមត្ថភាពអាជ្ញាធរមូលដ្ឋាន និងយោធិនកម្ពុជា ដែលសុទ្ធតែមានទំនាក់ទំនងទៅនឹងការវិវត្តថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។
ការចេញសេចក្តីថ្លែងការណ៍នេះ ធ្វើឡើងទន្ទឹមពេលគ្នា ដែលអង្គការជាតិនិងអន្តរជាតិ រួមទាំងក្រុមសមាជិកសភាអឺរ៉ុបមួយចំនួនផង បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន ដោយចាត់ទុកការបោះឆ្នោតព្រឹទ្ធសភារបស់កម្ពុជា ថាមិនមានលក្ខណៈប្រជាធិបតេយ្យនិងមិនស្របច្បាប់។
VOA មិនទាន់អាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដើម្បីស្នើសុំការអត្ថាធិប្បាយឆ្លើយតបភ្លាមៗ បាននៅឡើយទេ គិតមកត្រឹមយប់ថ្ងៃអង្គារនេះ។
ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ VOA កន្លងមកថា សហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប មានលក្ខណៈ«កាន់ជើង» គណបក្សប្រឆាំង ក្នុងការរឹតត្បិតឬការគាបសង្កត់មកលើរដ្ឋាភិបាលកម្ពុជា។
«យើងដឹងហើយថា អាមេរិកាំង គឺជាមេខ្លោងធំ ហើយ EU [European Union] មួយចំនួនហ្នឹង ក៏វានៅអែបមេខ្លោងធំហ្នឹងដែរ ដើម្បីដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាហ្នឹងឯង»។
ទាំងសហគមន៍អឺរ៉ុប ទាំងសហរដ្ឋអាមេរិក បានប្រកាសដកជំនួយខាងការបោះឆ្នោតទាំងអស់របស់ខ្លួនដល់កម្ពុជារួចទៅហើយ។
ប៉ុន្តែ សេចក្តីថ្លែងការណ៍របស់សេតវិមានរបស់អាមេរិក បញ្ជាក់ថា សហរដ្ឋអាមេរិក នឹងបន្តគម្រោងជាច្រើន ដើម្បីគាំពារប្រជាពលរដ្ឋកម្ពុជា រួមទាំងគម្រោងខាងសុខាភិបាល កសិកម្ម ការបោសសម្អាតមីន និងការលើកកម្ពស់អង្គការស៊ីវិលជាដើម។
សហរដ្ឋអាមេរិកបានរួមចំណែកជាទឺកប្រាក់ជាង១ពាន់លានដុល្លារអាមេរិក ដើម្បីជួយធ្វើឲ្យប្រសើរឡើងដល់សុខុមាលភាពសង្គម សេដ្ឋកិច្ចនិងប្រជាធិបតេយ្យនៅកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ។ នេះបើផ្អែកតាមសេចក្តីថ្លែងការណ៍ដដែល៕
On Wed/Feb/2018
Dear all,
We know, you know, every one know, U.S.A. and its partner led the world with bloody tear and deadly ……….ect.
Who follow is alive.
Who do not follow must be died.
Now it’s 21th century, it is time to end U.S.A. era.
This century the entire world have to change and clean up !.
All the bad thing must be gone!.
God bless all Cambodian to take over on this!.
Cheer!!!.
Thank a lots.
A strong one bad eye is the real deal of Communist, this type of cancer must be removed because of dumb and dumber, none educated and stupid degrees that earned from junkyard school, what ashame leadership that the one fucking eye ? pretends to be a smart asshole to control the new map line that draw by his boss , YOUN.
USA…..USA…..USA….???.?????????????????????
Thank you, president TRUMP.????
Hun Sen must go, ………….Do or die, it is up to you, Hun Sen and allies with families
Has…Has….Ha………….A KVAK goes down………………”…………. to the ground.