Thu, 1 March 2018
នៀម ឆេង and Leonie Kijewski
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ក្រសួងមហាផ្ទៃមិនប្រតិកម្មនឹងថេរដីការបស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលបានលើកឡើងក្នុងវិទ្យុអាស៊ីសេរីពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រនោះទេ ប៉ុន្តែថាសមត្ថកិច្ចកំពុងរង់ចាំអនុវត្តច្បាប់ចាប់ព្រះអង្គពេលចូលកម្ពុជាវិញលើសំណុំរឿងបាត់បច្ច័យបុណ្យ។
ព្រះសង្ឃ ប៊ុត ប៊ុនតិញ កាលពីយប់ថ្ងៃអង្គារទី ២៧ ខែកុម្ភៈបានមានថេរដីកាក្នុងកិច្ចសន្ទនារបស់វិទ្យុអាស៊ីសេរីជាមួយលោក ជុន ច័ន្ទបុត្រ ដោយបានរៀបរាប់ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រភេទអសុរកាយដោយថាលោកបានកាន់អំណាចមិនមែនដោយប្រើជំនាញទេ គឺដោយសារវាយបំបែកបាត្រ និងដុតវត្តចោល។ ព្រះសង្ឃ (អង្គ) នេះមានថេរដីកា ដូច្នេះដោយអះអាងថាលោក ហ៊ុន សែន ធ្លាប់ជាខ្មែរក្រហម ហើយបានរត់ទៅពឹងវៀតណាមមករំដោះ ប៉ុន្តែដោយសារជំពាក់សគុណវៀតណាម លោក ហ៊ុន សែន បានអនុញ្ញាតឲ្យក្រុមហ៊ុនវៀតណាមទទួលបានដីសម្បទាន ៩៩ ឆ្នាំ និងឲ្យវៀតណាមរស់នៅលើទន្លេសាប។
ត្រង់ចំណុចនេះព្រះអង្គបញ្ជាក់ថា៖ «ហើយរាល់ថ្ងៃខ្មែរភ្នំពេញ និងខ្មែរមួយចំនួននៅខេត្តផឹកទឹកនោមយួនទេ ពីព្រោះគេនោមដាក់ទន្លេ គេជុះដាក់ទន្លេហើយយើងយកទឹកពីទន្លេបុកមកក្បែរវាំងហ្នឹង អាកន្លែងបន្សុទ្ធទឹកចាក់មកក្បែរមុខវាំង។ អ៊ីចឹងរាល់ថ្ងៃអ្នកដែលផឹកទឹកនោមយួនមិនមែនតែនាយករដ្ឋមន្ត្រីទេ ស្តេចហ្នឹងក៏ផឹក។ អាត្មាអ្នកសៀមរាបអត់ដែលផឹកទេ»។
ពាក់ព័ន្ធនឹងការលើកឡើងនេះ មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានថ្លែងថាលោកមិនចង់និយាយពាក់ព័ន្ធនឹងព្រះសង្ឃ ប៊ុត ប៊ុនតិញ ទេ ប៉ុន្តែសមត្ថកិច្ចរង់ចាំអនុវត្តច្បាប់ពាក់ព័ន្ធនឹងបណ្ដឹងរឿងបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី។
លោក សុភ័គ ថ្លែងថា៖ «រកពាក្យអីឆ្លើយមិនបានទេ មិនចង់និយាយតែម្តង។ ខ្ញុំមិនចង់ឆ្លើយតបមនុស្សធុនហ្នឹង។ មិនចង់ជ្រលក់មាត់រក ខ្ពើមហ្មង ស្អប់ ទុកពេលវេលាធ្វើអីផ្សេង»។
លោកបានបន្ដថា៖ «រង់ចាំសង្ឃធុនហ្នឹងមក ដើម្បីអនុវត្តដីកាប៉ុណ្ណឹង។ ដីកាកោះហៅរឿងជំពាក់លុយរឿង កែម ឡី។ មានដីកាកោះហៅ មិនចង់ចំណាយពេលវេលាច្រើនជាមួយមនុស្សធុនហ្នឹងទេ ព្រោះមានដីកាតុលាការហៅហើយ»។
ព្រះសង្ឃ ប៊ុត ប៊ុនតិញ និងមន្ត្រីសង្គមស៊ីវិល ២ រូបទៀតគឺលោក មឿន តុលា និងលោក ប៉ា ងួនទៀង ត្រូវបានលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាប្តឹងទៅតុលាការដោយចោទថា ធ្វើឲ្យបាត់បច្ច័យបុណ្យសពលោក បណ្ឌិត កែម ឡី។
កាលពីដើមខែមករា ព្រះរាជអាជ្ញាបានចេញដីកាចាប់ខ្លួនពួកគាត់ទាំង ៣ នាក់ក្រោមបទចោទ «រំលោភលើទំនុកចិត្ត»។
លោក ពេជ្រ ស្រស់ បានថ្លែងពីម្សិលមិញថា ពាក្យពេចន៍របស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ គឺជាការមើលងាយលើព្រះមហាក្សត្រ ហើយលោកនឹងប្រឈមមុខច្បាប់ដែលទើបតែត្រូវបានអនុម័តកាលពីពេលថ្មីៗនេះ។ លោកថា៖ «តុលាការនឹងកោះហៅព្រះអង្គមកសួរបញ្ជាក់អ្វីដែលព្រះអង្គបានថ្លែង។ ខ្ញុំរង់ចាំមើលថាតើព្រះអង្គដឹងថាខ្លួនខុសឬអត់? ខ្ញុំមិនទាន់ច្បាស់ថាខ្ញុំនឹងប្តឹងទៅតុលាការ ឬយ៉ាងណាទេ ចាំមើលគាត់សិន។ ខ្ញុំរង់ចាំមើលព្រះអង្គឆ្លើយតបនឹងច្បាប់យ៉ាងម៉េច? ខ្ញុំមិនចង់ឃើញលោកប្រមាថលើព្រះមហាក្សត្រទេ»។
កាលពីពេលថ្មីៗនេះរដ្ឋសភា និងព្រឹទ្ធសភាបានអនុម័តមាត្រាបន្ថែមគឺមាត្រា ៤៣៧ ស្ទួនទៅក្នុងក្រមព្រហ្មទណ្ឌទាក់ទងនឹងការដាក់ទោសលើអ្នកប្រមាថព្រះមហាក្សត្រពី ១ ទៅ ៥ ឆ្នាំ។
ទោះយ៉ាងណាច្បាប់នេះមិនទាន់ចូលដល់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញនៅឡើយទេ។ នេះបើតាមការបញ្ជាក់ពីលោក មឹន ស៊ាន អ្នកនាំពាក្យក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការបំភ្លឺពីព្រះសង្ឃ ប៊ុត ប៊ុនតិញ បានទេកាលពីម្សិលមិញ។
ទោះយ៉ាងណាលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានពន្យល់ថា ដរាបណាព្រះមហាក្សត្រមិនទាន់ឡាយព្រះហត្ថលេខានោះ ច្បាប់ថ្មីនេះមិនទាន់ចូលជាធរមានទេ។
លោកថ្លែងថា៖ «ជាទូទៅច្បាប់មួយមានសុពលភាពអនុវត្តក្រោយពេលព្រះករុណាឡាយព្រះហត្ថលេខាប្រកាសឲ្យប្រើ។ ក្រោយពេលឡាយព្រះហស្តឲ្យប្រើហើយចូលជាធរមាន ១០ ថ្ងៃនៅភ្នំពេញ ២០ ថ្ងៃនៅទូទាំងប្រទេស លើកលែងតែច្បាប់មួយចែងថាជាការប្រញាប់។ បើចែងជាការប្រញាប់គឺចូលជាធរមានភ្លាម ក្រោយពេលឡាយព្រហត្ថលេខា។ អ៊ីចឹងទេ មុនពេលព្រះករុណាឡាយព្រហត្ថលេខាប្រកាសឲ្យប្រើ មិនទាន់ជាច្បាប់ទេ គឺនៅតែជាសេចក្តីព្រាងច្បាប់ ហើយមិនមានសុពលភាពនៃការអនុវត្តទេ»៕
Contact authors: នៀម ឆេង and Leonie Kijewski

បព្វជិតប៊ុត ប៊ុនតិញរំឭកអនុស្សាវរីយ៍ខ្មែរ
ការចងចាំនិងប្រវត្តិសាស្ត្រមានពីរផ្នែកនៃកាក់ដូចគ្នា។ នៅពេលជាមួយគ្នាទោះជាយ៉ាងណាក៏ដោយប្រវត្ដិសាស្ដ្រទំនងជាលំអៀងឆ្ពោះទៅរកចំណាប់អារម្មណ៍អំណោយផលនៃព្រឹត្តិការណ៍ខណៈដែលការចងចាំត្រូវបានគេថ្កោលទោសដើម្បីរក្សាទិដ្ឋភាពអាក្រក់បំផុត។
memory and history are two sides of the same coin.With time, however, history tends to biase towards a favorable impression of events, while memory is condemned to preserve the worst aspects ប៊ុត ប៊ុនតិញ evokes Khmer memory
HUN SEN new law is working right now. HAS…………………………….HA….. you can na caught me . stake and lobster that is BUNTENH eat right now …. do you think he will going to KAMPOUCHEA to eat HUN SEN site . GOD bless Cambodia