គ.ជ.ប ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​អ្នក​ដែល​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត

ដោយ អាស៊ីសេរី
2018-04-09

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ដោះស្រាយ​ពាក្យ​បណ្ដឹង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។ Photo: RFA
ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ដោះស្រាយ​ពាក្យ​បណ្ដឹង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។ Photo: RFA


គ.ជ.ប ព្រមាន​ចាត់​វិធានការ​លើ​ អ្នក​ដែល​អំពាវនាវ​​ឲ្យ​ពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) នៅ​ថ្ងៃ​ទី​៩ មេសា នេះ ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ប្រតិកម្ម​នឹង​ការ​លើកឡើង​ថា ការបោះឆ្នោត​ដែល​អវត្តមាន​គណបក្ស​សង្គ្រោះជាតិ គឺជា​ការបោះឆ្នោត​ខុសច្បាប់។ គ..ប អះអាង​ថា ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ នេះ កំពុង​ប្រព្រឹត្តទៅ​ស្របតាម​ច្បាប់បោះឆ្នោត។

..ប​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​ណា​ដែល “​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មិន​ឱ្យ​ទៅ​ចូលរួម​បោះឆ្នោត និង​ឱ្យ​អ្នកសង្កេតការណ៍​ជាតិ​អន្តរជាតិ​ពិចារណា​ឱ្យ​បាន​ហ្មត់ចត់ មុននឹង​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ខាងមុខ”។ គ..ប ហៅ​ការ​អំពាវនាវ​ទាំងនេះ​ថា ជា​រឿង​ខុសច្បាប់ និង​ស្នើ​ឱ្យ​បញ្ឈប់​សកម្មភាព​នេះ​ជាបន្ទាន់។

..ប​ថ្លែង​ថា ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ កំពុង​ដំណើរការ​ទៅ​យ៉ាង​រលូន​ស្របតាម​ច្បាប់ និង​រដ្ឋធម្មនុញ្ញ ហើយ​ថា គ្មាន​មាត្រា​ច្បាប់​ណាមួយ​ដែល​ចែងថា លុះ​ត្រា​តែ​មាន​គណបក្សប្រឆាំង​ចូលរួម​ក្នុង​ការ​បោះឆ្នោត ទើប​ចាត់ទុកថា ការបោះឆ្នោត​មាន​លក្ខណៈ​ស្របច្បាប់​នោះ​ដែរ។ គ..ប​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឱ្យ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា។

ប្រតិកម្ម​របស់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នេះ ធ្វើឡើង​បន្ទាប់ពី​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​សហគមន៍​ខ្មែរ​មួយ​ចំនួន បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ កុំ​ទៅ​បោះឆ្នោត​គាំទ្រ​របប​លោក ហ៊ុន សែន ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា តាមរយៈ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ការ​ធ្វើ​ទុក្ខបុកម្នេញ​សារព័ត៌មាន​ឯករាជ្យ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ។

ប្រតិកម្ម​នេះ​ក៏​ទំនង ជា​ការ​ឆ្លើយតប​ទៅ​នឹង​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ដែល​ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ (Reuters) ស្រង់​សម្ដី​ថា អ្នកសង្កេតការណ៍​អន្តរជាតិ គប្បី​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​ជាង​ពេល​ណាៗ​ទាំងអស់ មុននឹង​ឆ្លើយតប​ទៅ​នឹង​ការ​ប្រកាស​រក​អ្នកសង្កេតការណ៍​អន្តរជាតិ ឲ្យ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជាតិ នា​ខែ​កក្កដា​ខាងមុខនេះ ព្រោះ​អ្នក​សង្កេតការណ៍​អន្តរជាតិ សុទ្ធ​តែ​មាន​បទដ្ឋាន នៃ​លក្ខខណ្ឌ​តម្រូវ​របស់​ខ្លួន ដែល​ត្រូវ​បំពេញ​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​អាច​ចូលរួម​ក្នុង​បោះឆ្នោត​នេះ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៧ មេសា បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាងមុខ ប្រសិនបើ​របប​លោក ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យ គណបក្ស​សង្គ្រោះជាតិ ចូលរួម​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​នោះ។ លោក សម រង្ស៊ី អះអាង​ថា ការ​បោះឆ្នោត​ជាតិ នា​ពេល​ខាង​មុខ​នឹង​គ្មាន​ន័យ គ្មាន​តម្លៃ និង​គ្មាន​ការ​ទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ​នោះ​ឡើយ ហើយ​ប្រជាពលរដ្ឋ​មិន​ត្រូវ​ចូលរួម​ការបោះឆ្នោត​បែប​កំប្លុកកំប្លែង​នេះ​ឡើយ៖ «គាត់ (លោក ហ៊ុន សែន) មិន​ហ៊ាន​តតាំង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ គាត់​ទៅ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ហើយ​គាត់​ទៅ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​តូចតាច​ថ្មីថ្មោង ដើម្បី​ឱ្យ​គេ​ថា គាត់​ឈ្នះ ប៉ុន្តែ​ការ​ឈ្នះ​នេះ គឺ​វា​គ្មាន​តម្លៃ​អ្វី​ទាំងអស់។ អ៊ីចឹង​ហើយ​បើ​ការបោះឆ្នោត​នោះ មិន​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះជាតិ​ទេ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ចូលរួម​នៅ​ក្នុង​ការបោះឆ្នោត សូម​ធ្វើ​ពហិការ​ការបោះឆ្នោត​នោះ ហើយ​សូម​អំពាវនាវ​ឱ្យ​អ្នកសង្កេតការណ៍​ទាំង​ជាតិ និង​អន្តរជាតិ កុំ​ទៅ​ចូល​សង្កេតការណ៍​អី ព្រោះ​វា​គ្មាន​បានការ​អ្វី​នោះ​ទេ​ចំពោះ​ការសង្កេត​ការណ៍​បោះឆ្នោត​ដែល​គេ​ដឹង​លទ្ធផល​មុន​ថ្ងៃ​បោះឆ្នោត​ទៅទៀត ទៅ​សង្កេតការណ៍​គ្រាន់តែ​ប្រថាប់ត្រា​ទទួលស្គាល់​ការបោះឆ្នោត​ទេ។ សូម​កុំ​ទទួលស្គាល់​ការបោះឆ្នោត​លេងសើច​បែបនេះ»

ចំណែក សន្និសីទ​ខ្មែរ​ពិភពលោក ស្ដីពី​កិច្ច​អភិវឌ្ឍន៍​នៅ​កម្ពុជា ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៨ ដែល​បាន​ប្រព្រឹត្តិ​ទៅ​អស់​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ដល់​ថ្ងៃ​ទី​០២ មេសា នៅ​ទីក្រុង​មែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី វិញ ក៏បាន​ទាមទារ​ឲ្យ​មានការ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ព្រមទាំង​អ្នកទោស​មនសិការ​ទាំងអស់ ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ សន្និសីទ​ខ្មែរ​ពិភព​លោក​គាំទ្រ​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​ប្រទេស​ចំនួន​៤៥ ដែល​ជា​សមាជិក នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ដែល​ថា របប​លោក ហ៊ុន សែន បច្ចុប្បន្ន គឺជា​របប​ដែល​ខុសច្បាប់ និង​កំពុង​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា។ សេចក្ដី​សម្រេច​របស់​សន្និសីទ​នេះ សង្កត់ធ្ងន់​ថា របប​ផ្ដាច់ការ​បែបនេះ ត្រូវតែ​បញ្ចប់ តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ ហើយ​ថា​ការបោះឆ្នោត​ណាមួយ ដែល​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការបោះឆ្នោត​ខុសច្បាប់ ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ត្រូវតែ​ធ្វើ​ពហិការ។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ យល់ឃើញ​ថា បញ្ហា​នយោបាយ​ដែល​កំពុងតែ​ចម្រូងចម្រាស​នេះ និង​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នេះ បណ្ដាល​មក​ពី​ហេតុផល​តែ​ម្យ៉ាង​ប៉ុណ្ណោះ គឺ​ការ​ព្យាយាម​បំបិទ​សំឡេង​បក្ស​ប្រឆាំង​ដោយ​គណបក្ស​កាន់អំណាច ដើម្បី​ទទួល​បាន​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​ខាងមុខ៖ «ប្រសិនបើ​គណបក្ស​កាន់អំណាច​គាត់​សម្រេចចិត្ត​ចរចា ឬមួយ​បង្កើត​ឱ្យ​មាន​គណបក្សប្រឆាំង​ឡើងវិញ រឿង​គ្រប់យ៉ាង​នឹង​ប្រែ​ពី​អវិជ្ជមាន​មក​វិជ្ជមាន​ទាំងអស់។ ទីពីរ​គណបក្សប្រឆាំង​ត្រូវ​មាន​ការ​អត់ធ្មត់​ជាង​នេះ ហើយ​ព្យាយាម​ប្រើ​វិធីសាស្ត្រ​ទន់ភ្លន់​ដើម្បី​រំងាប់​ចិត្ត និង​ជា​សារ​មួយ​ដែល​ចង់​ដោះស្រាយ​បញ្ហា​នយោបាយ​ជាមួយ​គណបក្ស​កាន់អំណាច​ដោយ​សន្តិវិធី ចៀសវាង​ការ​ចាក់​សាំង​ទៅលើ​ភ្លើង​ដែល​កំពុង​ឆេះ ដែល​ធ្វើ​ឱ្យ​បក្ស​កាន់អំណាច​ដែល​មាន​អំណាច និង​គ្នីគ្នា​ស្រាប់ កាន់តែ​ខឹង​ខ្លាំង ហើយ​និង​ប្រើ​យន្តការ​មិន​សម្របសម្រួល​ជាមួយ​បក្ស​ប្រឆាំង។ ការ​ធ្វើ​បែបនេះ​នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ​កាន់តែ​ក្ដៅ​ថែមទៀត»

ថ្វី​ដ្បិត​តែ​ការបោះឆ្នោត​កាន់តែ​ខិត​ជិត​មកដល់​ក្តី អ្នកវិភាគ​រូប​នេះ ជឿជាក់​ថា កម្ពុជា​នៅ​មាន​ពេល​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រមទាំង​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ឡើយ ប៉ុន្តែ​វា​ស្ថិត​នៅ​លើ​ឆន្ទៈ​នយោបាយ​របស់​មេដឹកនាំ​បក្ស​កាន់អំណាច​ថា​តើ ព្រម​ឱ្យ​មាន​ការ​ចរចា​នយោបាយ​ណាមួយ ដែរ​ឬ​អត់។

នៅ​សល់​តែ​ជាង​បី​ខែ​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៦ នៃ​រដ្ឋសភា នឹង​មកដល់ គឺ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាងមុខ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) នឹង​ចាប់ផ្ដើម​ចុះឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្ត្រ ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា។ បេក្ខជន​ទាំងឡាយ​ណា​ដែល​មិន​អាច​ចុះឈ្មោះ​ទាន់​ពេលវេលា​ទេ នោះ​ពួក​គ្មាន​សិទ្ធិ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​នេះ​ឡើយ។

បើទោះបីជា គ..ប ដែល​មាន​ថ្នាក់ដឹកនាំ និង​សមាជិក​ភាគច្រើន​ចេញពី​បក្ស​កាន់អំណាច ព្យាយាម​ថ្លែង​ការពារ​ខ្លួន​ថា ដំណើរការ​បោះឆ្នោត​កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​យ៉ាងណា​ក្តី ក៏​លទ្ធផល​នៃ​ការ​បោះឆ្នោត​នា​ខែ​កក្កដា​ខាងមុខនេះ នឹង​មិន​អាច​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​ទទួលស្គាល់​ឡើយ ប្រសិនបើ​ក្នុង​ករណី​ដែល​របប​ក្រុងភ្នំពេញ​មិន​ព្រម​ឱ្យ​សភាពការណ៍​នយោបាយ និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​វិល​មក​រក​ភាព​ប្រក្រតី​ទេ​នោះ ដោយសារតែ​ធាតុ​ផ្សំ​សំខាន់ៗ​នៃ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ត្រូវ​បាន​របប​ក្រុងភ្នំពេញ​បើក​យុទ្ធនាការ​វាយកម្ទេច​ស្ទើរតែ​ទាំងស្រុង​អស់​ទៅ​ហើយ។

ធាតុ​ផ្សំ​សំខាន់​បំផុត​ពីរ​នៃ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដែល​របប​ក្រុងភ្នំពេញ​បាន​វាយប្រហារ​ឥត​ឈប់ឈរ​នោះ គឺ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា ធ្វើ​ឱ្យ​បក្ស​នេះ​ប្រឈម​នឹង​ការ​គ្មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត ហើយ​អ្នកនយោបាយ​បក្ស​នេះ​ត្រូវ​បាត់​សិទ្ធិ​ធ្វើ​នយោបាយ ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​លាន​នាក់​ដែល​គាំទ្រ​បក្ស​នេះ​ត្រូវ​បាត់​តំណាង​ស្របច្បាប់​ដែល​ខ្លួន​បាន​បោះឆ្នោត​ឱ្យ និង​ចង់​បន្ត​បោះឆ្នោត​ឱ្យ​ទៀត និង​ទី​ពីរ​គឺ​ការ​ធ្វើ​ទុក្ខបុកម្នេញ​សារព័ត៌មាន​ឯករាជ្យ​ដែល​មាន​តួនាទី​រាយការណ៍​ព័ត៌មាន​ពិត​អំពី​ដំណើរការ​បោះឆ្នោត ដើម្បី​ឱ្យ​ម្ចាស់​ឆ្នោត​អាច​ជ្រើសរើស​តំណាង​ដែល​ខ្លួន​ពេញចិត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "គ.ជ.ប ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​អ្នក​ដែល​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត"

  1. people says:

    Vote in cambodia?? What a joke’ haha ‘ this NEC is belong to veitcong communist dictator and alway followed veitcong dictator and help veitcong dictator so what kind of NEC ?? this department of NEC support the illegal government ‘ and help illegal government ‘ Why i call illegal government ? because this is one party ‘ and keep telling the world this country is democracy but they dissolve opposition party and accused opposition leader without any evident or proof ‘What a communist” and why NEC echo this beast regime ?? it mean this department are illegal too ‘ they are bunch of veitcong mafia too ‘ so VOTE mean nothing for cambodian people” why wast the papers ?? why wast the time ?? Why filling the gap for veitcong mafia dictator for?? Everything in cambodia are fake’ under control of groups of veitcong. GOD bless all good people’