ដោយ វណ្ណ សុគន្ធា
09/04/2018
RFI

រដ្ឋមន្រ្តីការបរទេសជប៉ុនជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី៨ មេសា
@PM Hun Sen Facebook Page
នៅក្នុងជំនួបដ៏កម្រមួយកាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក តារ៉ូ កូណូ (Taro Kono)បានជំរុញទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យធានាថា ការបោះឆ្នោតសកលរបស់កម្ពុជានាពេលខាងមុខនេះ នឹងធ្វើឡើងដោយសេរី និងយុត្តិធម៌។ ជាការឆ្លើយតបវិញ លោក ហ៊ុន សែន បានអះអាងនៅចំពោះមុខលោក តារ៉ូ កូណូ ថាការបោះឆ្នោតនៅចុងខែកក្កដាខាងមុខនឹងមានភាពសេរី និងយុត្តិធម៌។
ព័ត៌មានស្តីការជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធានាពីការបោះឆ្នោតពីសំណាក់រដ្ឋមន្ត្រីក្រសួងការបទេសជប៉ុននេះ ត្រូវបានផ្សព្វផ្សាយឲ្យដឹងដោយទូរទស្សន៍ជប៉ុន NHK។ ទូរទស្សន៍ជប៉ុនNHKនេះ បានចុះផ្សាយថា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានសម្តែងនូវការព្រួយបារម្ភអំពីភាពយុត្តិធម៌នៃការបោះឆ្នោតនៅកម្ពុជានាខែកក្កដាខាងមុខនេះដោយសារតែមានការរំលាយគណបក្សប្រឆាំងដ៏ធំបំផុតកាលពីឆ្នាំទៅ។ ដូច្នេះហើយ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក តារ៉ូ កូណូ (Taro Kono) បានជំរុញឲ្យលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ធានាថា ការបោះឆ្នោតនាពេលខាងមុខនឹងធ្វើឡើងដោយសេរី និងយុត្តិធម៌។ លោក តារ៉ូ កូណូ (Taro Kono) បានគូសបញ្ជាក់ថា ការបោះឆ្នោតគួរតែឆ្លុះបញ្ចាំងពិតប្រាកដពីឆន្ទៈរបស់ប្រជាពលរដ្ឋ។ បើតាមលោករដ្ឋមន្ត្រីការបរទេសជប៉ុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងប្រាប់លោកថា ការបោះឆ្នោតនាពេលខាងមុខនេះ នឹងធ្វើឡើងដោយសេរី និងយុត្តិធម៌។
គួរបញ្ជាក់ថា មុនមកដល់កម្ពុជាដើម្បីជំរុញឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នេះ លោករដ្ឋមន្ត្រីលោកតារ៉ូ កូណូ(Taro Kono) ធ្លាប់បានបញ្ជាក់ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុនថា ជំហររបស់រដ្ឋាភិបាលជប៉ុនគឺនៅតែបន្តជំរុញឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលអាចទទួលយកបាននៅកម្ពុជា។ លោក តារ៉ូ កូណូ ក៏សង្ឃឹមថា វិបត្តិនយោបាយនៅកម្ពុជានឹងអាចដោះស្រាយបានតាមរយៈការជជែកគ្នារវាងខ្មែរនិងខ្មែរខ្លួនឯង។ ការលើកឡើងរបស់លោក តារ៉ូ កូណូនាពេលនោះ ធ្វើឡើងស្របពេលដែលកូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា កំពុងស្ថិតនៅក្នុងប្រទេសជប៉ុនដើម្បីស្វែងរកការជួយអន្តរាគមន៍ពីរដ្ឋាភិបាលជប៉ុនចំពោះបញ្ហានយោបាយនៅកម្ពុជា។ បញ្ហានយោបាយនៅកម្ពុជា ដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ និងលោកកឹម សុខា ដែលជាប្រធានបក្សត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ។
ជុំវិញបញ្ហានយោបាយនៅកម្ពុជានេះ លោករដ្ឋមន្ត្រីបរទេសជប៉ុន បានអះអាងប្រាប់ក្រុមអ្នកកាសែតថា ប្រទេសជប៉ុន គឺជាមិត្តយូរអង្វែងមួយរបស់កម្ពុជា ដូចនេះ ជប៉ុនមិនចង់ឃើញប្រទេសកម្ពុជាប្រឈមមុខនឹងការរិះគន់ឡើយ។ លោកតារ៉ូ កូណូ បានសង្កត់ធ្ងន់បន្ថែមទៀតថា ប្រទេសជប៉ុននឹងនៅតែបន្តឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងដំណើរទស្សនកិច្ចមួយថ្ងៃនៅកម្ពុជាកាលពីថ្ងៃអាទិត្យ លោករដ្ឋមន្ត្រីការបរទេសជប៉ុនក៏បានចុះហត្ថលេខាផ្តល់ជំនួយបន្ថែមដល់កម្ពុជាប្រមាណជា៩០លានដុល្លារអាមេរិកផងដែរ៕
Don’t worry Nippon Sumarai. CPP guarrantee for free and fair election because CPP does not expect any party, except dissoled CNRP, can equally challenge CPP in 2018 election.
Phay Si Phan said “Have money, have justice”.
Free and fair election, CPP will dominate because there is no opposition party, CNRP.
Hun Sen will be elected as “Chairman Hun”. Srok Rumdoul will have no change because of the strong Fuc….ng bad eye, ????, in power… Time to change is now, don’t stay calm or your home will be replaced by Hun Sen’ s Boss.
VOTE in cambodia??? What a joke ‘ Veitcong mafia dictator never allowed anybody or any countries to disturb his power ‘ that mean veitcong mafia dictator do anything for his own power not for the nation ‘so voting in cambodia is the fake ‘ and everything in cambodia are fake ‘.GOD bless all good people’
100% guarantee, even JP government will became duper.