Tue, 10 April 2018
បែន សុខហ៊ាន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ១០ ខែមេសានេះ បានបញ្ជាឲ្យស៊ើបអង្កេត និង តាមចាប់ខ្លួនសមាជិកក្រុមរណស្សិរំដោះជាតិខ្មែរ ដែលលោកថា បានរៀបគម្រោងធ្វើភេរវកម្មបំផ្ទុះគ្រាប់បែកនៅរាជធានីភ្នំពេញ និង ខេត្តសៀមរាប នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ តាមបទបញ្ជារបស់ឈ្មោះ សម សេរី ដែលកំពុងរស់នៅនិរទ្ទេសនៅប្រទេស ដាណឺម៉ាក។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រមាណជាង ៣០០០ នាក់ នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា លោកបានដឹងមុនពីគម្រោងបំផ្ទុះនេះ ដោយគម្រោងទី ១ ក្រុមនេះគ្រោងធ្វើនៅថ្ងៃទី ១២ ខែមេសា នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងរាជធានីភ្នំពេញ។
លោកថ្លែងថា៖ «យប់មិញ ខ្ញុំបានបញ្ចេញព័ត៌មានសម្ងាត់ទៅឲ្យអភិបាលក្រុងដឹងហើយ។ ខ្ញុំសូមប្រកាសផែនការលោកឯងទាក់ទងនឹងបញ្ហាថ្ងៃ ១២ នៅវត្តភ្នំ អ្នកឯងត្រូវប្រយ័ត្ន ខ្ញុំគ្រប់គ្រងសភាពការណ៍បានមុនហើយ អាហ្នឹងអាមេក្បត់ជាតិមួយ ឈ្មោះ សម សេរី កំពុងបញ្ជាមកឲ្យបង្កសកម្មភាពបំផ្លុះ បានបញ្ជូនទៅឲ្យផ្នែកពាក់ពន្ធហើយ។ អាហ្នឹងទាក់ទងទៅគេងនៅឯណា ដាក់វា ព្រោះវាចង់បង្កឲ្យមានសំឡេងផ្ទុះ! ប៉ុន្តែផែនការអ្នកឯង ខ្ញុំបានចាប់យករូបមុនទៅហើយ។ អ្នកឯងប្រុងធ្វើនៅភ្នំពេញ ហើយក៏អ្នកឯងប្រុងធ្វើនៅសៀមរាប ប៉ុន្តែអាអ្នកដែលប្រុងធ្វើ វាថាធ្វើវាមិនកើត … ក្រែងលោវាទៅទាញអ្នកណាយកទៅធ្វើទៀត អ្នកដែលទទួលបទបញ្ជាថាធ្វើវាមិនកើត អាហ្នឹងត្រូវដាក់វា»។
លោកបន្ថែមថា៖ «អ៊ីចឹងបានថា ការគ្រប់គ្រងអំណាច មិនមែនជាបញ្ហារឿងធម្មតានោះទេ ពេលហ្នឹងត្រូវដឹងថា កម្លាំងប្រដាប់អាវុធទាំងឡាយឈរនៅទទួលទេវតា មិនបានជួបជុំក្រុមគ្រួសារទេ នៅការពារបងប្អូនតាមដងផ្លូវ ដើម្បីឲ្យបងប្អូន [មានសុវត្ថិភាព] ប៉ូលិសចរាចរណ៍ នៅឈរហាលរថ្ងៃដើម្បីបញ្ជាចរាចរណ៍ កងទ័ពរបស់យើងនៅឈរតាមព្រំដែននៅឡើយទេដើម្បីការពារជាតិ សេចក្ដីសុខរបស់ប្រជាជនតម្រូវឲ្យកម្លាំងប្រដាប់អារវុធរបស់យើងត្រូវឈរជើងជាប់ដោយមិនមានការជួបជុំក្រុមគ្រួសារទេ»។
រណស្សិរំដោះជាតិខ្មែរគឺជាចលនាប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយឈ្មោះ សម សេរី ដែលបានបង្កើតរដ្ឋាភិបាលនិរទ្ទសនៅប្រទេសដាណឺម៉ាក ដែលរដ្ឋាភិបាលចាត់ទុកថាជា«ចលនាខុសច្បាប់»។ សមាជិកជាច្រើនរូបរបស់ចលនានេះកំពុងជាប់ពន្ធនាគារនៅកម្ពុជាលើសំណុំរឿង«រួមគំនិតក្បត់»។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិថ្លែងថា លោកកំពុងជាប់រវល់មិនទាន់អាចធ្វើអត្ថាធិប្បាយបាននៅឡើយទេនៅព្រឹកនេះ៕
Contact author: បែន សុខហ៊ាន

we want to laugh while reading the statement of this jerk
But who will throw explosive device to cause panic. Opposition does not have weapons of war The plausible hypothesis
Coup mounted to accentuate the repression
Blow from his own camp
Blow to eliminate part of his clan
a chea’s sim clan eliminated
b ann sok clan almost eliminated
c the next target can be SAR KHENG
d DI TRALOG it is necessary to obliterate that his father was to assassinate, he waits for the beautiful day and he knows that it is his beautiful father HUN SEN who was behind this assassination
The hypothesis that must be eliminated from entry THE OPPONENTS
Hun Sen can talk with the pig
that what I mean >>>>>>>>>> this old dump buffalo had his old wound and he is worry about some one come to hurt him. sooner or later we can see what is black and what is white . GOD bless Cambodia
What a joke’ haha What a dirty tricks of veitcong mafia dictator’haha ‘ this dirty tricks he play for a long time since U N came and now start to do again to kill khmer again and again ‘ What a veitcong mafia’ he will go to hell soon’.GOD bless all good people’