ដោយ មាន ឫទ្ធិ
2018-04-11
RFA

អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧។ Photo: RFA
![]()
អ្នកវិភាគនយោបាយលើកឡើងថា ការណ៍ដែលលោក ហ៊ុន សែន ឆ្លៀតយកឱកាសក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ផ្ញើសារជូនពរដល់ជនរួមជាតិ ដោយមិនភ្លេចអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត ថ្ងៃទី២៩ កក្កដាខាងមុខនេះ គឺដោយសារតែរបបលោក ហ៊ុន សែន ព្រួយបារម្ភខ្លាចក្រែងពលរដ្ឋមិនចេញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។ ការអំពាវនាវរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងស្របពេល ដែលក្រុមមន្ត្រីបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលឃ្លាំមើលដំណើរការបោះឆ្នោតមួយចំនួន កំពុងពិចារណាថ្លឹងថ្លែងដោយប្រយ័ត្នប្រយែង ត្រៀមធ្វើពហិការ និងអំពាវនាវឲ្យពលរដ្ឋខ្មែរ កុំទៅចូលរួមការបោះឆ្នោតនេះ។
អ្នកវិភាគនយោបាយ និងសិក្សាស្រាវជ្រាវបញ្ហាសង្គម លោកបណ្ឌិត មាស នី យល់ថា មកទល់ពេលនេះ គេនៅមិនទាន់ដឹងថា ទឹកចិត្តពិតប្រាកដរបស់ពលរដ្ឋខ្មែរជាងបីលាននាក់ ឬស្មើនឹងជាងកន្លះនគរ ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនោះ នឹងសម្រេចទៅបោះឆ្នោត ឬយ៉ាងណានោះទេ។ លោកថា ប្រសិនបើអ្នកទៅបោះឆ្នោត មានចំនួនតិចពេក នោះនឹងអាចធ្វើឲ្យគុណភាពនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ ចោទជាបញ្ហា៖ «ខ្ញុំគិតថា នៅក្នុងការគិតឃើញរបស់គណបក្សកាន់អំណាច គាត់នៅតែចង់បាននូវអ្វី ដែលជាភាពស្របច្បាប់ ពិសេសការចេញទៅបោះឆ្នោតឲ្យបានច្រើនសម្រាប់ពលរដ្ឋខ្មែរទូទៅ។ រដ្ឋាភិបាលគាត់មានមូលហេតុគ្រប់គ្រាន់ក្នុងការព្រួយបារម្ភខ្លាចក្រែងលោពលរដ្ឋហ្នឹង មិនបានទៅបោះឆ្នោតឲ្យបានគ្រប់គ្នា»។
ការលើកឡើងយ៉ាងដូច្នេះរបស់លោកបណ្ឌិត មាស នី គឺខណៈដែលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសត្រៀមនឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទទួលទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ដែលនឹងឈានចូលមកនាថ្ងៃសៅរ៍ ទី១៤ ខែមេសានេះ ហើយអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម លោក ហ៊ុន សែន ដែលធ្លាប់តែប្រើភាសាហិង្សាគំរាមកំហែងកាប់សម្លាប់ពូជសាសន៍ខ្មែរគ្នាឯង បានជូនពរដល់ជនរួមជាតិខ្មែរទាំងអស់ដែលកំពុងរស់នៅក្នុង និងក្រៅប្រទេស ឲ្យបានប្រកបដោយក្តីសោមនស្សរីករាយ សិរីសួស្តី និងជ័យមង្គលដ៏ឧត្តុង្គឧត្តមក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។
តែអ្វីដែលខុសប្លែកសម្រាប់សារជូនពរឆ្នាំថ្មីនេះ ទំនងជាភ័យខ្លាចពលរដ្ឋខ្មែរធ្វើពហិការមិនទៅចូលរួមបោះឆ្នោត លោក ហ៊ុន សែន មិនភ្លេចឡើយ លើកឡើងនៅផ្នែកខាងដើមបង្អស់នៃសាររបស់លោកនេះថា ឆ្នាំច ដែលជាឆ្នាំថ្មីនេះ គឺជាឆ្នាំ ដែលរបបរបស់លោក នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា។ ម្តងហើយម្តងទៀត លោកបានឆ្លៀតឱកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដែលមានសិទ្ធិបោះឆ្នោត ហើយដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតរួចហើយ ឲ្យទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់គ្នាកុំបីខាន ក្នុងអ្វីមួយដែលលោកថា ដើម្បីអនុវត្តន៍សិទ្ធិពលរដ្ឋ ក្នុងឋានៈជាម្ចាស់ជោគវាសនានៃប្រទេសរបស់ខ្លួន។
ការអំពាវឲ្យពលរដ្ឋខ្មែរទៅចូលរួមបោះឆ្នោតនេះ ធ្វើឡើងក្រោយពីគណបក្សប្រជាជនកម្ពុជា និងរបបរបស់លោក បានសម្រេចរួចជាស្រេចទៅហើយក្នុងការធានាថា ការបោះឆ្នោតខាងមុខនេះ គណបក្សរបស់លោក និងលោក ហ៊ុន សែន ខ្លួនឯង នឹងនៅតែឈ្នះការបោះឆ្នោតនេះ ដើម្បីរក្សាការបន្តកាន់អំណាច និងធ្វើជានាយករដ្ឋមន្ត្រីតទៅទៀត។ ការធានាជ័យជម្នះជាមុន នេះ ធ្វើឡើងតាមរយៈការផ្តួលដៃគូប្រកួតដ៏ស្រួចស្រាវឲ្យហើយ នៅមុនការបោះឆ្នោតមកដល់ ដែលនោះ គឺការរម្លាយគណបក្សសង្គ្រោះជាតិ និងការគាស់រម្លើងស្ថាប័នប្រជាធិបតេយ្យនៅក្នុងប្រទេស តាមរយៈការបង្កើតប្រព័ន្ធច្បាប់នានា ការធ្វើទុក្ខបុកម្នេញ និងការបង្ក្រាបមកលើសំឡេងក្រុមប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្រោមលេសថា ដើម្បីប្រឆាំងនឹងបដិវត្តពណ៌។ បដិវត្តពណ៌ ដែលលោក ហ៊ុន សែន បានលើកឡើងនៅក្នុងសារនោះថា គឺជាឧបាយកលរបស់គណបក្សប្រឆាំង ដែលឃុបឃិតជាមួយបរទេស ក្នុងការប៉ុនប៉ងផ្តួលរំលំរបបរបស់លោក។ លោក ហ៊ុន សែន បានសរសើរថា ក្នុងឆ្នាំចាស់កន្លងទៅនេះ របបរបស់លោកបានទប់ស្កាត់ដោយជោគជ័យ តាមរយៈវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ ធ្វើឲ្យបដិវត្តពណ៌ ត្រូវបានបរាជ័យយ៉ាងធ្ងន់ធ្ងរព្រមទាំងបញ្ចៀសបាននូវគ្រោះមហន្តរាយជាថ្មីនេះ។
មិនមែនជារឿងចៃដន្យឡើយ ដែលទាំងលោក ហ៊ុន សែន និងទាំងរបបរបស់លោក បន្តលើកយក និងអួតអាងអំពីជោគជ័យនៃការបង្ក្រាបបដិវត្តនពណ៌នេះ។ ក្នុងអត្ថបទដាក់ចំណងជើងថា «ការបង្ក្រាបនយោបាយនៅកម្ពុជា គឺជាផែនការ ដែលត្រូវបានរៀបចំទុកជាមុនយ៉ាងយូរមកហើយ» ចេញផ្សាយដោយសារព័ត៌មានអនឡាញ Asia Times មានមូលដ្ឋាននៅក្រុងហុងកុង កាលពីថ្ងៃទី០៥ មេសា ឲ្យដឹងថា កូនប្រុសទីពីររបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត ដែលជាអគ្គនាយកស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ គឺជាបុគ្គលដ៏សំខាន់មួយរូបក្នុងការធ្វើយុទ្ធសាស្ត្រ និងរៀបចំផែនការកម្ទេចក្រុមប្រឆាំង និងគណបក្សសង្គ្រោះជាតិ ឲ្យបាននៅមុនការបោះឆ្នោតជាតិ ឆ្នាំ២០១៨នេះ ដើម្បីធានាជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ដោយសារតែគណបក្សនេះបានចាញ់ឆ្នោត និងបាត់បង់សំឡេងឆ្នោតយ៉ាងគំហុកក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣។ លោក ហ៊ុន ម៉ានិត ដែលជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានរៀបចំផែនការនេះ តាំងពីដើមឆ្នាំ២០១៦ មកម្ល៉េះ ដោយលោកបានប្រើប្រាស់ពាក្យ បដិវត្តពណ៌នេះ ជាលើកដំបូង នៅក្នុងបទសម្ភាសន៍មួយធ្វើឡើងជាមួយរោងចក្រផលិតព័ត៌មានក្លែងក្លាយរបស់លោក ហ៊ុន សែន។
ភស្តុតាងដែលរឹតតែបញ្ជាក់បន្ថែមអំពីផែនការយុទ្ធសាស្ត្រជាប្រព័ន្ធនេះ ក៏ត្រូវបានលាតត្រដាង នៅក្នុងសារបែកធ្លាយជាបន្តបន្ទាប់ រួមមាន ការត្រៀមប្រើប្រាស់យុទ្ធវិធីចិត្តសាស្ត្របែបបំភិតបំភ័យនៅក្នុងពេលបោះឆ្នោត (សាររវាងលោក ហ្សូសេហ្វ៍ ម៉ាត់ហ្សូវស៍ (Joseph Matthews) ជនជាតិប៉ាគីស្ថាន ជាមួយកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់ទៀត គឺលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦) ការរៀបចំផែនការសម្ងាត់ពឹងពាក់ក្រុមហ៊ុនអ៊ីស្រាអែលមួយឈ្មោះ Shaviv Strategy and Campaigns ដែលមានលោក អារុន សាវីវ ជានាយកប្រតិបត្តិឲ្យជួយធ្វើការស្ទង់មតិសម្ភាសផ្ទាល់មុខមួយជាមួយក្រុមមនុស្ស ដែលមានសិទ្ធិបោះឆ្នោតជាង ៥ពាន់នាក់ (៥.៣៧៩) នៅទូទាំង ២៤ខេត្តក្រុងនៅកម្ពុជា ចាប់ពីខែកញ្ញា ដល់ខែតុលា ឆ្នាំ២០១៦ ពីសំណាក់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក អូន ព័ន្ធមុន្នីរ័ត្ន និងលោក ប្រាក់ សុខុន ជាដើម។
ភ្លាមៗ ក្រោយការបោះឆ្នោតឃុំសង្កាត់ខែមិថុនា ឆ្នាំ២០១៧ គណបក្សកាន់អំណាចបានចាប់ផ្តើមអនុវត្តន៍ផែនការបង្ក្រាបទាំងនោះ តាមរយៈការបណ្តេញចេញ និងបំបិទអង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា និងចុងក្រោយ គឺការឈានរម្លាយគណបក្សសង្គ្រោះជាតិតែម្តងនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧។
ក្រោយការរម្លាយគណបក្សប្រឆាំង ទាំងសហគមន៍ជាតិ និងសហគមន៍អន្តរជាតិ បានថ្កោលទោសរបបក្រុងភ្នំពេញ មិនដាច់ពីមាត់ និងបានព្រមានរួចជាស្រេចហើយថា ការបោះឆ្នោតខាងមុខនេះ នឹងប្រែក្លាយជាគ្មានន័យ ពុំអាចយកជាការបាន និងពុំស្របច្បាប់ និងជាការអាមាស់ ប្រសិនបើរបបនេះ នៅតែបន្តដំណើរការការបោះឆ្នោតដោយពុំមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ។ ដូចគ្នាដែរ ថ្មីៗនេះ អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវដល់ក្រុមអ្នកគាំទ្រលោក ឲ្យធ្វើពហិការមិនទៅចូលរួមបោះឆ្នោតជាតិខាងមុខនេះ ប្រសិនបើពុំមានវត្តមានរបស់គណបក្សសង្គ្រោះជាតិនោះ។
ការធ្វើពហិការមិនទៅបោះឆ្នោតជាតិខាងមុខនេះ បានក្លាយជាប្រធានបទរសើបមួយ ដោយរបបក្រុងភ្នំពេញតែងបញ្ចេញប្រតិកម្មភ្លាមៗ ទៅនឹងការអំពាវនាវទាំងឡាយណាឲ្យពលរដ្ឋធ្វើពហិការការបោះឆ្នោតនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កាលពីថ្ងៃទី០៩ មេសា បានព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលណា ដែលហ៊ានចេញមុខអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោត ដោយ គ.ជ.ប ចាត់ទុកអំពើនេះថា ជារឿងខុសច្បាប់ និងស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់។ ភាពស្របច្បាប់ និងអព្យាក្រឹតភាព នៃស្ថាប័ន គ.ជ.ប បានចោទជាបញ្ហាភ្លាមៗ ក្រោយពេលដែលសមាជិកឯករាជ្យមួយចំនួន នៃស្ថាប័នមួយនេះ បានសម្រេចលាឈប់ពីមុខតំណែង ក្រោយពេលរម្លាយគណបក្សសង្គ្រោះជាតិ ដែលការណ៍នេះធ្វើឲ្យសមាជិកជាន់ខ្ពស់ទាំង៩ រូបរបស់ស្ថាប័ននេះ សុទ្ធសឹងតែជាមនុស្សជំនិតៗ របស់គណបក្សកាន់អំណាច។
យ៉ាងណាក៏ដោយ ច្បាប់បោះឆ្នោតនៅកម្ពុជា មិនបានតម្រូវថា ពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវតែទៅបោះឆ្នោតនោះឡើយ ឬក៏ថា ពលរដ្ឋខ្មែរទាំងឡាយណា ដែលមិនទៅចូលរួម ឬអវត្តមាន ក្នុងការបោះឆ្នោតជាតិ នឹងត្រូវមានទោសទណ្ឌជាប់ពន្ធនាគារ ឬពិន័យជាប្រាក់នោះឡើយ។ មាត្រា ៣៤ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត៕
WHAT HUN SEN FEARS IS HIS OWN GHOST AND THE GHOST OF INNOCENTS
DOES HE SLEEP WELL IT’S UP TO HIS QUESTION
HUN SEN is fear from Cambodian people’s justice . in what so ever HUN SEN should knew what have he done to this poor people . as I used to say some thing going up it definitely have to come down. the people of justice will reveal all HUN SEN evil act during his long term ruling in this nation. this time more then ever Cambodian will make their final judgement for their own nation. HUN SEN should understand that this country is not his belonging . time to showing your true color Mr you can not getting away from responsible for this poor nation. GOD bless Cambodia and all Cambodian
អាចម្គួតមាស នី
អានេះបើនិយាយឲ្យចំ គួរហៅវាថា អាល្ងង់ចុយម៉្រាយ អាល្ងង់ !
ប្រជាពលរដ្ឋមួយណាដែលមិនទៅបោះឆ្នោតហើយនាំការបារម្ភ ?
ប្រជាពលរដ្ឋ ភាគច្រើនដាច់ខាត សុទ្ធជាសមាជិកគណបក្សប្រជាជនកម្ពុជា ។
អ្នកទៅបោះឆ្នោតគឈអ្នកទាំងនោះ ។ គណបក្សប្រជាជនឈ្នះគ្រប់អាណត្តិ គឺអ្នកទាំងនោះ
បោះឆ្នោតគាំទ្រ ។
តើអាចនិយាយថាអ្ហែង ជាអាឡប់ អាល្ងង់ចុយម៉្រាយ អាល្ងង់ ! បានទេ ដែលគឹតថា អ្នកទាំងនោះ
មិនទៅបោះឆ្នោត ?