ដោយ អ៊ឹង ប៊ុនថន
12/04/2018
RFI

ទិដ្ឋភាពពលរដ្ឋនៅពេលចូលឆ្នាំខ្មែរកន្លងទៅ
@RFI
កម្លាំងសមត្ថកិច្ចជំនាញរបស់ក្រសួងមហាផ្ទៃអះអាងថា បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីការពារសន្តិសុខ នៅអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ដែលនឹងចូលមកដល់នៅចុងសប្តាហ៍នេះ។ ការប្រកាសធានាអះអាងយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីលោកប្រមុខរដ្ឋាភិបាលបានបង្ហើបថា មានមនុស្សមួយក្រុមប៉ុនប៉ងបង្ករសំឡេងផ្ទុះ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ជាទីដែលលោកទៅចូលរួមកម្មវិធីអង្គរសង្រ្កាន្ត។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា កម្លាំងប៉ូលីសជំនាញរបស់ស្នងការនីមួយៗបានត្រៀមខ្លួនប្រចាំការរួចជាស្រេចហើយ ដើម្បីការពារសន្តិសុខពេលចូលឆ្នាំខ្មែរនេះ ដោយមិនឲ្យមានការឈប់សម្រាកនោះទេ។ ត្បិតតែលោកមិនបានប្រាប់ពីចំនួនប៉ូលីសសរុបដែលត្រូវដាក់ពង្រាយក៏ដោយ តែលោក ខៀវ សុភ័គ អះអាងថា សមត្ថកិច្ចធានាបាន ១០០% ក្នុងការការពារសន្តិសុខ ដោយមិនឲ្យមានការបំផ្ទុះសំឡេងបង្ករការភ័យក្លាចដល់ប្រជាពលរដ្ឋឡើយ។
ការប្រកាសធានាអះអាងបែបនេះ គឺឆ្លើយតបទៅនឹងមនុស្សមួយក្រុម ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ពួកគេប៉ុនប៉ងបង្ករសំឡេងផ្ទុះនៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ជាទីដែលលោកទៅចូលរួមកម្មវិធីអង្គរសង្រ្កាន្ត។
បើតាមសមត្ថកិច្ច ក្រុមដែលប៉ុនប៉ងបង្ករការផ្ទុះគ្រប់បែកនោះ គឺជាក្រុមរបស់លោក សម សារី ដែលមានមូលដ្ឋាននៅក្រៅប្រទេស ដែលមនុស្សមួយចំនួនរបស់ពួកនេះត្រូវបានតុលាការកម្ពុជាកាត់ទោសជាបន្តបន្ទាប់។
ជាការកត់សម្គាល់ ជួនពេលជាមួយគ្នានេះដែរ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានចេញប្រកាសមួយ ប្រាប់ឲ្យពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាព ខណៈប្រមុខរដ្ឋាភិបាលកម្ពុជា បានបង្ហើបថា មានគេប៉ុនប៉ុងបង្ករសំឡេងផ្ទុះនៅអំឡុងបុណ្យចូលឆ្នាំខ្មែរនេះ។
ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានសំដែងការសោកស្តាយចំពោះស្ថានទូតបរទេសមួយចំនួន ដែលបារម្ភពីបញ្ហាសន្តិសុខនៅកម្ពុជា ដោយលោកថា ជាការមើលស្រាលចំពោះការធានាសន្តិសុខរបស់រដ្ឋាភិបាលកម្ពុជា។ ហើយថាពួកគេបានយកបញ្ហានេះទៅធ្វើជារឿងនយោបាយ៕
these bands of cretins are smoky some Khmer strategies scare thank you RFA dajouer that this alleged group are refugees in NORWAY
We can suppose that there will be explosions at the origin we must look at the circle of HUN SEN
It is also possible that Hun Sen will be at the origin of this mess to liquidate the clan of Sar Kheng