ដោយ វណ្ណ សុគន្ធា
13/04/2018
RFI

លោក សម រង្ស៊ី ជួបពិភាក្សាជាមួយសមាជិករដ្ឋសភា-ព្រឹទ្ធសភាជប៉ុន
@Sam Rainsy’s Facebook page
បន្ទាប់ពីកញ្ញាកឹម មនោវិទ្យា ដែលជាកូនស្រីលោកកឹម សុខា នៅពេលនេះដល់វេនលោកសម រង្ស៊ី ដែលជាអតីតប្រធានបក្សប្រឆាំងកម្ពុជាម្តង ដែលបានទៅរកប្រទេសជប៉ុនឲ្យជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលពួកគេអះអាងថា បានធ្លាក់ចុះយ៉ាងខ្លាំង។ វត្តមានរបស់លោកសម រង្ស៊ីនៅលើទឹកដីជប៉ុននេះ កើតឡើងក្រោយពីជប៉ុនបានជំរុញឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។
លោកសម រង្សី និង អតីតអ្នកតំណាងរាស្ត្របក្សប្រឆាំង៣រូបទៀត គឺលោកស្រីជូឡុង សូមួរ៉ា លោកស្រីមួរ សុខហួរ និងលោកតុ វ៉ាន់ចាន់ បានទៅដល់ប្រទេសជប៉ុនកាលពីថ្ងៃទី១០ មេសា ហើយពីរថ្ងៃបន្ទាប់មក ពោលគឺនៅថ្ងៃទី១២មេសា ពួកគេក៏បានជួបពិភាក្សាគ្នាជាមួយសមាជិករដ្ឋសភា និងព្រឹទ្ធសភាជប៉ុនមួយចំនួនដែលមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងរបស់ជប៉ុន។ ដូចកញ្ញាកឹម មនោវិទ្យាដែរ គោលបំណងដែលលោកសម រង្ស៊ី ធ្វើដំណើរទៅកាន់ប្រទេសជប៉ុននាពេលនេះ គឺដើម្បីស្នើសុំឲ្យប្រទេសជប៉ុនជួយដល់ប្រទេសកម្ពុជា ឲ្យរៀបចំការបោះឆ្នោតមួយតាមបែបផែនលទ្ធិប្រជាធិបតេយ្យនៅខែកក្កដាខាងមុខនេះ។
ក្រៅពីជួបជាមួយសមាជិកសភាជប៉ុន លោក សម រង្ស៊ី ក៏បានឆ្លៀតឱកាសនោះ ផ្ដល់បទសម្ភាសឲ្យទូរទស្សន៍ជប៉ុន NHK ផងដែរ។ នៅក្នុងបទសម្ភាសកាលពីថ្ងៃព្រហស្បតិ៍ លោកសម រង្ស៊ី បានថ្លែងរិះគន់រដ្ឋាភិបាលកម្ពុជាដែលបានរំលាយគណបក្សសង្គ្រោះជាតិ។ លោកសម រង្ស៊ី ថា ប្រជាពលរដ្ឋខ្មែរកំពុងតែមើលឃើញយ៉ាងច្បាស់ពីមរណភាពនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយជំនួសមកវិញនូវអត្តាធិបតេយ្យ ពោលគឺការប្រមូលផ្តុំអំណាចលើគណបក្សនយោបាយតែមួយ។ ដូច្នេះលោកសម រង្ស៊ី ចង់ឲ្យប្រទេសជប៉ុនជួយដល់ប្រទេសកម្ពុជា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ តាមរយៈទូរទស្សន៍NHKដដែល ភាគីជប៉ុនមិនទាន់បានឆ្លើយតបបែបណាមួយមកកាន់លោកសម រង្ស៊ី នៅឡើយទេ។
ជាការកត់សម្គាល់ វត្តមានរបស់លោកសម រង្ស៊ី នៅប្រទេសជប៉ុននេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកញ្ញាកឹម មនោវិទ្យា កូនស្រីលោកកឹម សុខា បានបញ្ចប់ទស្សនកិច្ចនៅជប៉ុន ក្នុងគោលបំណងដូចគ្នានេះ។ ហើយវត្តមានរបស់លោកសម រង្ស៊ីនេះទៀតសោត ក៏បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះក្រោយពីរដ្ឋមន្ត្រីការបទេសជប៉ុនបញ្ចប់ទស្សនកិច្ចនៅកម្ពុជា។ នៅកម្ពុជា លោករដ្ឋមន្ត្រីការបរទេសជប៉ុនបានជំរុញឲ្យលោកនាយករដ្ឋមន្ត្រីខ្មែរហ៊ុន សែន ធានាពីការបោះឆ្នោតនាពេលខាងមុខធ្វើយ៉ាងណាប្រកបដោយសេរី និងយុត្តិធម៌។ លោកហ៊ុន សែន ក៏បានឆ្លើយបតវិញថា ការបោះឆ្នោតនៅចុងខែកក្កដានេះ នឹងធ្វើឡើងដោយសេរី និងយុត្តិធម៌។
ប៉ុន្តែយ៉ាងណាក៏ដោយ លោកសម រង្ស៊ី បានថ្លែងប្រាប់ទូរទស្សន៍ជប៉ុនថា ការបោះឆ្នោតនាពេលខាងមុខ នឹងក្លាយជាការបោះឆ្នោតក្លែងបន្លំ និងមិនស្របច្បាប់ ប្រសិនបើស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្ន មិនមានអ្វីប្រែប្រួលទេនោះ៕
May be Japan more understand Kampuchea than
USA, EU, ONU.
Ha ha ‘ it no way of compromise with the veitcong mafia dictator’ because all opposition party is to late to express concern about that’ haha’ Why din’t opposition protest at U N?? for me’ Japan just care about their business and they do for their own benefit haha’ Or mr sy and his group try to ask japan to secure about voting ?? and coming to joint the election?? haha’ If this group come to joint the election it mean just holding the power for the Veitcong mafia dictator so mr sy and his groups make people lost hope to rescue the country from veitcong mafia dictator.GOD bless all good people’