Fri, 13 April 2018
បែន សុខហ៊ាន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលមានតម្រុយរួចហើយចំពោះក្រុមជនដែលពាក់ព័ន្ធនឹងសំណុំរឿងរៀបចំផែនការបំផ្ទុះគ្រាប់បែកចំនួន ២ កន្លែងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបនាឱកាសបុណ្យចូលឆ្នាំខ្មែរ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា នគរបាលមាន «តម្រុយ» រួចហើយអំពីក្រុមភេរវករដែលពាក់ព័ន្ធក្នុងការរៀបការបំផ្ទុះគ្រាប់បែកដោយសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន។
លោកថ្លែងថា៖ «យើងមិនដែលធ្វេសប្រហែសទេ សម្ដេចលោកយកចិត្តទុកដាក់ខ្លាំងណាស់…យើងខិតខំការពារប្រជាជនគឺជារឿងសំខាន់ ការអភិវឌ្ឍជាតិ អភិវឌ្ឍន៍សង្គម ការរក្សាសន្តិភាព សន្តិសុខ ហើយមកបំផ្លាញសន្តិសុខអ៊ីចឹងមានន័យថាម៉េច? មានន័យថា [បំផ្លាញ] ប្រទេសជាតិខ្លួនឯង តើយើងគួរអត់ឱនឲ្យអត់?»។ លោកថា នគរបាលមិនទុកឲ្យពួកឧក្រិដ្ឋជនទាំងនោះយកទឹកដីកម្ពុជាធ្វើជាកន្លែង «លេងសើច» របស់ពួកគេតទៅទៀតឡើយ។
លោកថ្លែងថា៖ «ដូច្នេះយើងខ្ញុំមានភារកិច្ចដែលអនុវត្ត មានបទបញ្ជាក៏ដូចជាអនុវត្តច្បាប់ដើម្បីស្រាវជ្រាវរកពួកនេះ។ ទី ១ គឺទប់មិនឲ្យធ្វើអ្វីបាន ទី ២ គឺផ្តន្ទាទោសតាមច្បាប់។ យើងមានឯកសារគ្រប់គ្រាន់ ហើយច្បាប់ថាម៉េច គឺយើងនឹងធ្វើហើយមិនទុកឲ្យលេងសើចបានទេ»។
ទោះជាយ៉ាងណាលោក ច័ន្ទថារិទ្ធ បានបដិសេធផ្តល់អត្តសញ្ញាណរបស់ជនសង្ស័យរហូតពួកគេត្រូវបានចាប់ខ្លួននាំយកមកទទួលទោសសិន។
លោកថ្លែងថា៖ «យើងមានតម្រុយ ប៉ុន្តែយើងសុំមិនបញ្ចេញទេ យើងធ្វើការសិន។ ចាំពេលណាយើងទទួលលទ្ធផលជាក់ស្ដែង យើងនឹងហៅប្រព័ន្ធផ្សព្វផ្សាយទាំងអស់មកជម្រាបជូន»។
លោកបន្ថែមថា៖ «យើងធ្វើអ្វីដើម្បីឲ្យប្រជាជនមានសេចក្ដីសុខ រីកចម្រើន ហើយអ្នកឯងមកបំផ្លាញធ្វើឲ្យប្រជាជនរងគ្រោះ រងទុក្ខ រងភ័យ ទទួលគ្រោះថ្នាក់អ៊ីចឹង អ្នកឯងគិតមើល។ សម្រាប់ប្រជាជនគាត់មិនអាចទទួលយកបានទេ»។
ក្រសួងមហាផ្ទៃកាលពីថ្ងៃពុធបានបញ្ចេញភ័ស្តុតាងដែលបានភ្ជាប់អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិទៅនឹងរណស្សិរំដោះជាតិខ្មែរដែលដឹកនាំដោយលោក សម សេរី ដែលរដ្ឋាភិបាលជឿថាជាមេខ្លោងក្នុងការបញ្ជាឲ្យរៀបគម្រោងធ្វើភេរវរកម្មក្នុងឱកាសចូលឆ្នាំខាងមុខ។ ប៉ុន្តែទាំងលោក សម សេរី បានបដិសេធ ហើយលោក សម រង្ស៊ី ក៏បានបដិសេធថាលោកមិនដែលមានទំនាក់ទំនងជាមួយលោក សម សេរី នោះទេ។
នៅក្នុងខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទស្រី្តឈ្មោះ ហ៊ុយ ធូ បានភ្ជាប់ព្រះតេជគុណ យិន រតនសុធាវី ទៅនឹងផែនការបំផ្ទុះគ្រាប់។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងថា សមត្ថកិច្ចកំពុង «ឃ្លាំមើល» ព្រះសង្ឃអង្គនេះហើយបានប្រៀបធៀបព្រះសង្ឃអង្គនេះទៅនឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលកំពុងរស់នៅនិរទេសនៅបរទេស។
លោក សុភ័គ ថ្លែងថា៖ «ព្រះសង្ឃអង្គនេះមិនខុសអីពីលោកសង្ឃ ប៊ុត ប៊ុនតិញទេ ដូចតែគ្នាតាមពិត។ ព្រះសង្ឃមកធ្វើអ៊ីចឹង គាត់ជាអ្នកគាំទ្រ អ្នកហ្នឹងត្រូវបានបណ្តុះបណ្ដាលដោយពួក សម សេរី ហើយចេញមកវិញ គឺបួស ហើយគាំទ្រ សម សេរី និងគាំទ្រ សម រង្ស៊ី»។
ប៉ុន្តែព្រះតេជគុណ រតនសុធាវី បានច្រានចោលការចោទប្រកាន់ទាំងអស់មកលើព្រះអង្គ ហើយថាព្រះអង្គមិនដែលទទួលការហ្វឹកហាត់អ្វីឡើយ ពីក្រុមលោក សម សេរី។
ព្រះអង្គមានសង្ឃដីកាថាសមត្ថកិច្ចបានចុះមកឃ្លាំមើលដល់អារាមរបស់ព្រះអង្គគង់នៅ។
ព្រះអង្គមានសង្ឃដីកាថា៖ «អាត្មាថាកុំឲ្យតាមដានអាត្មាអី អាត្មាជាសង្ឃព្រះពុទ្ធសាសនា សូមសំណូមពររាជរដ្ឋាភិបាលប្រទេសកម្ពុជា សម្ដេច ហ៊ុន សែន…សូមកុំយកព្រះពុទ្ធសាសនាទៅលេងសើចជាមួយអ្នកនយោបាយជាមួយអ្នកធ្វើភេរវកម្មលោក សម សេរី។ អាត្មា មិនបានពាក់ព័ន្ធអ្វីទេ។ អាត្មាមានតែដើរសង្គ្រោះប្រជាពលរដ្ឋដែលក្រីក្រនៅតាមខេត្ត តាមក្រុងប៉ុណ្ណោះ»៕
Contact author: បែន សុខហ៊ាន

THE GOVERNMENT OF HUN SEN ORCHESTER A ROCAMBOLESQUE SCENARIO
A DEATH OF LAUGHING
IF THERE WERE ALL INCLUSIVE THESE 3 HAIL AND 4 WOUNDED HAVE THEIR SITE IN NORWAY
LOGISTIC INEXTISTENCE BUT MY GOD THEY ARE NOT THE MADNESS OF THE SOLDIERS OF GOD OR KAMIKAZE OF DAESCH WHO EXPLODE BOMBS
IT MUST STOP THIS STRATEGY WITH TWO BALLS
So funny ‘ KI_LOURNG of Veitcong mafia dictator and his groups so dirty ‘ haha they are the worse people who made up a story and accuse other people without any evident ‘ like their mind are dirty and they all will go to hell without seeing any sun .GOD will punish all theses crook people and bless all good people’