Thu, 3 May 2018
ឃុត សុភចរិយា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ តុលាការរាជធានីភ្នំពេញកាលពីម្សិលមិញបានជម្រះក្ដីជាបន្ទាន់ដោយបានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ១៨ ខែចំពោះឧត្តមសេនីយ៍ផ្កាយ៣នៃកងកម្លាំងប្រដាប់អាវុធនគរបាលជាតិ ដែលត្រូវជាក្មួយបង្កើតរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រោយពីបានបាញ់ ១០ គ្រាប់កាលពីយប់ថ្ងៃអង្គារ។
លោក អ៊ី រិន្ទ អ្នកនាំពាក្យស្ថាប័នចៅក្រមនៃតុលាការរាជធានីភ្នំពេញបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីម្សិលមិញថាលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះបានសម្រេចផ្ដន្ទាទោស ១៨ ខែដោយចោទប្រកាន់លោក ហ៊ុន ជា ពីបទគំរាមកំហែងសម្លាប់តាមមាត្រា ២៣៣ និងធ្វើឲ្យខូចដោយចេតនាតាមមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។
លោក រិន្ទ ថ្លែងថា៖ «ពេលនេះលោក ហ៊ុន ជា ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃសដោយជាប់ទោស ១៨ ខែ នេះមិនមែនតែករណីមួយទេ (ដែលតុលាការសម្រេចភ្លាមៗ) មានករណីច្រើនផ្សេងទៀត ដោយសារតែសមត្ថកិច្ចបានកសាងសំណុំរឿងមូលគ្រប់គ្រាន់សម្រាប់តុលាការបើកការជម្រះបន្ទាន់»។
លោក ហ៊ុន ជា ត្រូវបានឃាត់ខ្លួនកាលពីម្សិលមិញក្រោយពីបាញ់រះប្រមាណជា ១០ គ្រាប់ឡើងលើដោយគ្មានគោលដៅនៅក្នុងសង្កាត់ផ្សារថ្មី ១ ខណ្ឌដូនពេញកាលពីយប់ថ្ងៃអង្គារ ដោយសង្ស័យថាអាចកើតជម្លោះនៅក្នុងគ្រួសារ ឬស្រវឹងស្រា។ យោងតាមប្រភពមន្ត្រីនគរបាល។
លោក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានអះអាងប្រាប់ ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញផងដែរថា៖ «ឥឡូវនេះ កម្លាំងយើងបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរួចហើយ»។
លោក ខេមរិន្ទ ថ្លែងថានៅក្នុងអំឡុងពេលដែលពង្រឹងសន្តិសុខសម្រាប់ការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដាខាងមុខគឺមិនលើកលែងដល់ជនដែលបង្កឲ្យមានការផ្ទុះអាវុធនោះទេ។
លោក ខេមរិន្ទ ថ្លែងថា៖ «ក្នុងអំឡុងពេលនេះអ្នកណាៗក៏ដោយ ឲ្យតែផ្ទុះអាវុធគឺច្បាម (តាមចាប់) ហើយ»។
លោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញឲ្យដឹងថា សមត្ថកិច្ចនគរបាលមកពីក្រសួងមហាផ្ទៃគឺជាអ្នកឃាត់ខ្លួនលោក ហ៊ុន ជា កាលពីព្រឹកថ្ងៃពុធ។
ទោះបីជាយ៉ាងណាក៏ដោយអាជ្ញាធរកងកម្លាំងប្រដាប់អាវុធនៅក្នុងតំបន់បានបង្ហាញនូវភាពខ្លាចរអាមិនហ៊ានប្រតិបតិ្តការឃាត់ខ្លួនលោក ហ៊ុន ជា នោះទេ បន្ទាប់ពីផ្ទុះអាវុធភ្លាមៗនោះ។
លោក ជួន សុវណ្ណ ថា៖ «នគរបាលរាជធានីមិនបានឃាត់គាត់ (ហ៊ុន ជា) ទេ តែវាជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ»។
លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញបានបញ្ជាក់ថា ក្មួយប្រុសលោកនាយករដ្ឋមន្ត្រីត្រូវសមត្ថកិច្ចក្រសួងឃាត់ខ្លួនពិតមែន។ លោកថ្លែងថា៖ «ហ៊ុន ជា ហ្នឹងណា។…ក្រោយការផ្ទុះអាវុធ យើងទៅដល់ យើងអត់ធ្វើផ្ទាល់ទេ»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា លោក ហ៊ុន ជា បានបាញ់ឡើងទៅលើអាកាស មិនបណ្ដាលឲ្យមាននរណាម្នាក់គ្រោះថ្នាក់ដោយសារគាត់នោះទេ»។
លោក ហ៊ុន ជា សព្វថ្ងៃជាឧត្តមសេនីយ៍ឯក ក្របខ័ណ្ឌនគរបាលជាតិជាកូនប្រុស លោក ហ៊ុន សាន ដែលត្រូវជាបងប្រុសលោក ហ៊ុន សែន។ លោក ហ៊ុន ជា ក៏ធ្លាប់បង្កការបាញ់បោះដោយមិនមានទោសពៃផងដែរកាលពីអតីតកាល។
ក្នុងឆ្នាំ ២០១២ លោក ហ៊ុន ជា និងលោក ហ៊ុន តូ ដែលជាបងប្អូនជីដូនមួយនឹងគ្នាត្រូវបានជាប់ចោទពីករណីបាញ់បោះដែលធ្វើឲ្យរបួសមនុស្ស ២ នាក់ តែក្រោយមកករណីនេះត្រូវបានទម្លាក់ចោលដោយសារមានភ័ស្តុតាងមិនគ្រប់គ្រាន់។
ក្នុងអំឡុងឆ្នាំ ២០១០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជាសាធារណៈឲ្យក្មួយប្រុសរបស់លោកគឺលោក ហ៊ុន ជា ឲ្យត្រឡប់ចូលផ្ទះ ក្រោយពីមានការចោទប្រកាន់បោកប្រាស់ប្រពន្ធ និងប្រើប្រាស់គ្រឿងញៀន។ នៅក្នុងរបាយការណ៍របស់អង្គការគ្លូបលវីតណេស ឆ្នាំ ២០១៦ លោក ហ៊ុន ជា ត្រូវបានចង្អុលបង្ហាញដោយចោទប្រកាន់ពីការរំលោភច្បាប់ព្រោះតែមានផលប្រយោជន៍ពីជំនួញ ទន្ទឹមគ្នានឹងលោកកំពុងកាន់តួនាទីនៅក្នុងរដ្ឋាភិបាល។
លោក សេង វុត្ថា នាយប៉ុស្តិ៍សង្កាត់ផ្សារថ្មីមួយបានឲ្យដឹងថា ករណីផ្ទុះអាវុធនោះបានកើតឡើងនៅមុខផ្ទះវេរលុយ ទ្រូម៉ានី ដែលមានទីតាំងស្ថិតនៅភូមិ ១១ សង្កាត់ផ្សារថ្មី ១។ អ្នកដែលបង្កការផ្ទុះអាវុធនេះគឺជាក្មួយប្រុសរបស់លោកនាយករដ្ឋមន្ត្រី។
លោក វុត្ថា ថ្លែងថា៖ «យើងមិនដឹងថាគាត់ផ្ទុះអាវុធដោយសាររឿងអ្វីនោះទេ ប៉ុន្តែទំនងជាករណីជម្លោះពាក្យសម្តីនៅក្នុងគ្រួសារ ឬដោយសារគាត់ស្រវឹងស្រា ព្រោះក្រោយការផ្ទុះអាវុធ គាត់ឡើងជិះរថយន្តចេញទៅបាត់ ហើយកម្លាំងសមត្ថកិច្ចយើងបានត្រឹមតែរាយការណ៍ពីករណីនេះទៅថ្នាក់លើតែប៉ុណ្ណោះ»៕

please make sure that this guy is in prison as what they are saying. I will never trust this dictator’s family tree they have the powers to used justice for their benefit . who can trust this kind of leader every murder that involve whit politic they can not find out who was the real murder. in Cambodia Dollar KA is the tool for one evil man to used in his thirty five years and this evil is trying to stay until he can transfer to one of his relative. after all this gangster can not do it like North Korea . sorry HUN SEN you are too dump to be one of those kind of leaders. according to your ability it was way too fare from what you are reserved right now . play back all your speak to the public and see if you know yourself some thing may be wrong. for some one they may think HUN SEN had a major mental disability that really need a specialist doctor to operated his brain . too bad so sad there is no one can teach this old dog for the new trick. my only request is >>> please let Cambodian free so that they will not shite your skin alive in front of public. what else do you need Mr start from empty hand now you became a riches evil man of the world. GOD bless Cambodian and all innocence Cambodian